វិទ្យុអាស៊ីសេរី/ RFA Khmer
15.1K subscribers
3.99K photos
2.51K videos
102 files
8.42K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សាលា​ដំបូង​រាជធានីភ្នំពេញ​តម្កល់​សាលក្រម​លោក ម៉ម រិទ្ធី ទុក​ជា​បាន​ការ​
---
ប្រពន្ធ​របស់ប្រធាន​សហ​ជីព​លោក ម៉ម រិទ្ធី និង​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា​ ការ​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានីភ្នំពេញ​ទុក​ជា​បាន​ការ​ និងសម្រេច​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល ១៨ខែ នៅ​ថ្ងៃ​ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ​គឺ​ជា​រឿង​អយុត្តិធម៌។ ពួកគាត់​ថា ការ​សម្រេច​របស់​តុលាការ​នេះ​ ធ្វើ​ឡើង​ដោយ​កំបាំង​មុខ និង​មិន​បាន​ស៊ើបអង្កេត​លើ​រឿង​នេះ ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ឡើយ។​ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាលពិនិត្យ និង​រស្វែង​រក​យុត្ដិធម៌​ជូនលោក ម៉ម រិទ្ធី ដើម្បី​ឱ្យ​លោក​មក​ជួប​ជុំ​គ្រួសារ និង​បន្ដ​ការងារ​សង្គម​ឡើង​វិញ៕​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MormRithy #CTSWF #CourtKH #Corruption #ArbitraryArrest #WorkersKH #LaborRightsKH #UnionKH #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Cambodian labor leader sentenced to 18 months for criticism of casino
---
A prominent labor union leader was sentenced on Wednesday to 18 months in prison for criticizing a casino for overworking employees and pushing for the arrest of a union representative.
👉 https://www.rfa.org/english/cambodia/2024/12/04/cambodia-union-leader-sentenced/
---
#RFAKhmer #Cambodia #HunManet #HunSen #MormRithy #CTSWF #CourtKH #Corruption #ArbitraryArrest #WorkersKH #LaborRightsKH #UnionKH #HumanRights
Media is too big
VIEW IN TELEGRAM
សាលា​ឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ក្រុម​យុវជន និង​បុគ្គលិក YRDP
---
សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​0៥ ខែ​ធ្នូ បាន​ច្រានចោល​សំណើ​សុំ​នៅ​ក្រៅ​របស់​យុវជន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ រួម​មាន លោក ធី ថន កញ្ញា រៀម ស្រីពេជ្ររតនា និង​កញ្ញា សើន ស្រីមៃ និង​បុគ្គលិក​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) ​ពីរ​នាក់ គឺ​អ្នកស្រី សាក់ កន្និការ និង​លោក ឈាង ឬទ្ធី ដែល​អ្នក​ទាំង​៥ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​«​រួម​គំនិត​ក្បត់​» ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍ (CLV-DTA)។ ឪពុក​ម្ដាយ​របស់​ក្រុម​យុវជន​ទាំង​នោះ​ថា កូន​ៗ​របស់​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience #Advocacy #YouthKH #CourtKH #KSILA #YRDP
Media is too big
VIEW IN TELEGRAM
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​យុទ្ធនាការ១៦ថ្ងៃ ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី
---
អង្គការ​សង្គម​ស៊ីវិល យុវជន សហជីព និង​សកម្មជន​ដីធ្លី​ប្រមាណ​៧០នាក់ នៅ​ថ្ងៃទី០៦ ខែធ្នូ បាន​ជួបជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដើម្បី​ប្រារព្ធ​ពិធី​យុទ្ធនាការ១៦ថ្ងៃ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។ ពួកគាត់​ស្នើ​ឱ្យ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ជាពិសេស​ការ​យក​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាប់ចង​អ្នក​ការពារ​សិទ្ធិ​មនុស្ស បរិស្ថាន និង​នយោបាយ​ដែល​ជា​ស្ត្រី​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Humanrights #WomenRights #Worker #Environmentalactivist #CCHR
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ខ្មែរ​នៅ​ជប៉ុន និង​កូរ៉េ ផ្ទុះ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ស្តារ​ប្រជាធិបតេយ្យ
---
ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង ជា​ច្រើន​នាក់ ផ្ទុះ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គោរព​សិទ្ធិមនុស្ស ស្តារ​ប្រជាធិបតេយ្យ និង​ការពារ​អធិបតេយ្យ​ជាតិ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Japan #SouthKorea #HunManet #HunSen #Protests #HumanRights #HumanRightsDay #DemocracyKH #PoliticsKH #Sovereignty #KohKuch #KohKood #KohKut
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនរិះគន់តុលាការដែលចាប់ឃុំខ្លួនស្ត្រីអាយុ៨២ឆ្នាំរឿងទំនាស់ព្រំដី
---
អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​រិះគន់​មន្ត្រី​តុលាការ​ស្រុក​ខ្មែរ​មួយចំនួន​មិនចេះ​ច្បាប់ តែ​ពូកែ​ខាង​ចេញ​ដីកាចាប់ខ្លួន​។ តុលាការ​នេះ ក៏​មិន​ពូកែ​ស៊ើបអង្កេត​រក​ការពិត និង​មិន​ពូកែ​លើ​រឿង​សម្រេច​ក្តី​ដោយ​ផ្តល់​យុត្តិធម៌​នោះឡើយ​។ តុលាការ​ស្រុក​ខ្មែរ​នេះ ក៏​រង​ការរិះគន់ ពី​គណបក្សប្រឆាំង​ផងដែរ ថា​ជា​តុលាការ​តេ​ឡេ កាត់ក្តី តាម​ទឹកប្រាក់​របស់​មាន​លុយ មានអំណាច ឬ​មេដឹកនាំ​បក្ស​កាន់អំណាច​បច្ចុប្បន្ន​។​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KoeutRith #MoJ #CourtsKH #Arrest #Prison #Takeo #SocialInequality #SocialInjustice #LandDisputes #HumanRights #FreedomOfExpression #FOE #ArbitraryArrests
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
EXCLUSIVE: Filipina surrogate charged with human trafficking gives birth
---
A woman from the Philippines gave birth in Cambodia one day before being convicted of human trafficking for working as a commercial surrogate, RFA has learned, raising questions for what comes next for both mother and baby.
👉 https://www.rfa.org/english/cambodia/2024/12/13/cambodia-philippines-surrogates
---
#RFAKhmer #Cambodia #Philippines #HunSen #HunManet #ChouBunEng #NCCT #HumanTrafficking #FilipinoWoman #HiredPregnant #HumanRights
Media is too big
VIEW IN TELEGRAM
ម្ដាយ​អ្នក​នាង សាក់ កន្និការ ជិះកង់​លក់​សំលៀកបំពាក់ រក​លុយ​ផ្គត់ផ្គង់​កូន​ជាប់​នៅ​ពន្ធនាគារ
---
ម្ដាយ​របស់​អ្នកនាង សាក់ កន្និការ គឺ​លោកស្រី ភិន សុវណ្ណនី តែង​ឆ្លៀត​ពេល​ពី​ការ​ជាប់​ដៃ​មើល​ថែ​ម្ដាយ​ចាស់​ជរា ដើម្បី​ជិះ​កង់​លក់​សំលៀកបំពាក់​នៅ​តាម​ផ្ទះ និង​នៅ​តាម​រោងចក្រ រក​លុយ​យក​ទៅ​ផ្គត់ផ្គង់​កូនស្រី ដែល​កំពុង​ជាប់​ពន្ធនាគារ​។ ​អ្នក​នាង សាក់ កន្និការ ជា​បុគ្គលិក​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) និង​សហការី​អ្នក​នាង​ម្នាក់​ទៀត​គឺ​លោក ឈាង ឫទ្ធី រួម​ទាំង​ក្រុម​យុវជន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​០៣​នាក់​ទៀត ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​«​រួម​គំនិត​ក្បត់​» ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) និង​ឃុំ​ខ្លួន​តាំង​ពី​ខែ​សីហា​។ ពួកគេ​ទាំង​៥​នាក់​អាច​ប្រឈម​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience #Advocacy #YouthKH #CourtKH #KSILA #YRDP
Media is too big
VIEW IN TELEGRAM
តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​លោក វឿង សំណាង នៅ​សប្ដាហ៍​ក្រោយ
---
សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក វឿង សំណាង ស្នើ​តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ដល់​រូប​លោក​ដើម្បី​បាន​ទៅ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​វិញ ខណៈ​មេធាវី​និង​សាច់​ញាតិ​របស់​លោក​បញ្ជាក់​ថា តុលាការ​ថ្នាក់​ក្រោម​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​លោក​នោះ​ទេ​។ តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ដើម​សប្ដាហ៍​ក្រោយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #HumanRights #CLP #PoliticalPrisoners #CNRP #ArbitraryArrests #VoeungSamnang
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
Cambodian maid deported from Malaysia facing health issues in prison
---
A Cambodian domestic worker who was deported by Malaysian authorities in September is seriously ill and has been suffering from seizures at a Phnom Penh prison, relatives told Radio Free Asia.

Nuon Toeun, 36, was an opposition party supporter who often used social media to criticize Cambodia’s leadership. She’s now facing incitement charges and is awaiting trial at Phnom Penh Prison’s M2 facility for women.
👉 https://www.rfa.org/english/cambodia/2024/12/20/cambodia-malaysia-maid-prison-illness/
---
#RFAKhmer #Cambodia #Malaysia #HunSen #HunMane #Democracy#HumanRights #PoliticsKh#ArbitraryArrests #NuonToeun #TransnationalRepression