វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.96K videos
93 files
7.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#BreakingNews ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ថ្មី​ចំនួន ៦២៤​នាក់ គិត​ត្រឹម​ម៉ោង ៧:០០នាទី​ព្រឹក ថ្ងៃ​ទី១៩ ខែមេសា​នេះ។ ចំនួន​ថ្មី​នេះ បាន​បង្កើន​តួលេខ​អ្នក​ឆ្លង​សរុប​ដល់​ចំនួន ៧.០១៣​នាក់។ ចំណែក​អ្នក​ជា​សះស្បើយ​វិញ មាន​ចំនួន​សរុប ២.៥២៤នាក់ ស្លាប់ ៤៥នាក់ និង ៤.៤៣៩​នាក់ កំពុង​សម្រាក​ព្យាបាល។

Join RFA Khmer

#RFAKhmer #Covid19 #Health
អ្នកប្រើប្រាស់​បណ្ដាញ​សង្គម រិះគន់​វិធានការ​បិទ​ទីក្រុង​ដើម្បី​ប្រឆាំង​កូវីដ-១៩ ធ្វើ​ឡើង​ដោយ​តក់ក្រហល់ គ្មាន​ផែនការ​ច្បាស់លាស់ និង​ពុំ​មាន​ការ​ទទួលខុស​ត្រូវ​ពិតប្រាកដ លើ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ ចំពោះ​គ្រួសារ​ទីទាល់​ក្រីក្រ។ អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Covid19 #Health
https://web.facebook.com/rfacambodia/videos/3886077538166910

នេះគឺជាកម្មវិធីផ្សាយព័ត៌មានរបស់អាស៊ីសេរី​សម្រាប់​យប់ថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១៖
១. អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានស្លាប់ និងករណីឆ្លងថ្មីជាង ៦រយ​នាក់
២. ក្រសួង​ព័ត៌មាន ​បញ្ជា​ឲ្យ​ផ្អាក​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ក្នុង​ពេល​បិទ​ខ្ទប់​ក្រុង​ភ្នំពេញ​ និង​តាខ្មៅ
៣.ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ បារម្ភ​​ខ្លាច​ប្ដី​ឆ្លង​​ជំងឺ​កូវីដ​​​​ក្នុង​ពន្ធនាគារ​​
៤.​ សកម្មជន​បរិស្ថាន​ថា ក្រុមហ៊ុន​ចំនួន​២​ សម្រុក​កាប់​ឈើ​ខ្នាត​ធំ​ក្នុង​ព្រៃឡង់​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩​
……រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត៖
អ្នក​​បរិស្ថាន​​និង​​ម​ន្រ្តី​សិទ្ធិ​មនុស្ស​​បារម្ភ​ពី​គ្រោះថ្នាក់​ដែល​​រដ្ឋាភិបាល​​អនុញ្ញាត​​ឱ្យ​មានការ​​លុប​បឹង​​តា​មោក​​ជា​បន្តបន្ទាប់​​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Environment #Tamok_lake
ការ​​ធ្វើ​​អំណោយ​របស់​ពលរដ្ឋ​មួយ​ចំនួន ចែកចាយ​ដល់​អ្នក​ទីទ័ល​ក្រ​​មួយ​ចំនួន​ ដោយ​សារ​​កើត​ចេញ​ក្ដី​​អាណិត​អាសូរ និង​យល់​ពី​អារម្មណ៍​អ្នក​ដែល​ទន្ទឹង​រង់ចាំ​ស្បៀង​អាហារ ក្នុង​ពេល​ចត្តាឡីស័ក និងការ​រាំង​បិទ​ខ្ទប់​របស់​អាជ្ញាធរ មិន​ឲ្យ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #COVID19KH #Social_economy #Aids #Lockdown
គ្រួសារ​របស់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី គ្រោង​ធ្វើ​ពិធី​រំឭក​ខួប​គម្រប់ ៩​ឆ្នាំ នៃ​មរណភាព​របស់​លោក ឈុត វុទ្ធី នៅ​ដើម​ខែ​ក្រោយ។ ការ​ធ្វើ​ពិធី​រំឭក​ខួប​នេះ គឺ​ដើម្បី​បន្ត​ទាមទារ​យុត្តិធម៌ និង​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់ ខណៈ​លោក​កំពុង​ស៊ើបអង្កេត​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​ខេត្តកោះកុង កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១២។ អ្នកនាំពាក្យ​រដ្ឋាភិបាល ឆ្លើយតប​ថា សំណុំ​រឿង​នេះ បាន​បិទ​បញ្ចប់ និង​បាន​ផ្ដល់​យុត្តិធម៌​រួច​ហើយ ដូច្នេះ​រដ្ឋាភិបាល មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​បន្ត​ទាមទារ​នេះ​ទេ។ អានព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #ChhutWuthy #Crime #Environment
https://web.facebook.com/rfacambodia/videos/2977100929190476

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា គ.ស.២០២១ ដែលមានមាតិកាដូចតទៅ៖

៚ មន្រ្តីសិទ្ធិការងារ ថាមេដឹកនាំរដ្ឋត្រូវទទួលខុសត្រូវ ចំពោះការបណ្តែតបណ្តោយ ឲ្យកម្មករនៅតាមរាប់សិបរោងចក្រឆ្លងជំងឺកូវីដ-១៩

៚ មន្ត្រីសហជីពទេសចរណ៍ ថា ស្ថានភាពវិស័យទេសរណ៍ក្នុងឆ្នាំនេះ អាចអាក្រក់ជាងការរំពឹងទុករបស់រដ្ឋាភិបាល

៚ ប្រពន្ធសកម្មជនបក្សប្រឆាំង បារម្ភខ្លាចប្ដីឆ្លងជំងឺកូវីដក្នុងពន្ធនាគារ

៚ សកម្មជនបរិស្ថានថា ក្រុមហ៊ុនចំនួន២ សម្រុកកាប់ឈើខ្នាតធំក្នុងព្រៃឡង់ក្នុងពេលផ្ទុះជំងឺកូវីដ១៩
ព្រះសង្ឃ​ ​អាច​នឹង​ប្រឈម​ខ្វះ​ចង្ហាន់​​ដូច​ប្រជាពលរដ្ឋ​ដែរ​ ​ប្រសិនបើ​វិបត្តិ​ជំងឺ​កូ​វី​ដ​១​៩​ បន្ត​អូស​បន្លាយ​ថែមទៀត​ ​ខណៈ​វត្តអារាម​មួយ​ចំនួន​នៅសល់​អង្ករ​ ​មី​ ​ឬ​ត្រីខ​តិចតួច​ប៉ុណ្ណោះ​ សម្រាប់​ធ្វើ​ចង្ហាន់​។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Social_economy #Aids #Lockdown
មន្រ្តីសិទ្ធិការងារថា មេដឹកនាំរដ្ឋជាប់កាតព្វកិច្ច ក្នុងការ​ធានា​សុខុមាលភាព សុខភាព និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​គ្រប់រូប រួមទាំងកម្មករ​រោងចក្រ​កាត់ដេរ​​ផង ជាពិសេស​ក្នុងគ្រា​ដែល​ប្រទេសជាតិកំពុងតែប្រឈមនឹង​គ្រោះថ្នាក់ខ្ពស់បំផុត នៃ​ការ​ផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ នេះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Social_economy #Aids #Lockdown
សមត្ថកិច្ច​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១៩ មេសា បាន​ចាប់​ខ្លួន​មនុស្ស ៦នាក់​ នៅ​ពេល​ពួក​គេ​កំពុង​ជួប​ជុំ​គ្នា​សេព​គ្រឿង​ស្រវឹង ដែល​បំពាន​ទៅ​នឹង​បម្រាម​របស់​រដ្ឋាភិបាល​ មិន​ឱ្យ​ជួប​ជុំ​ និង​សេព​គ្រឿង​ស្រវឹង​ក្នុង​ពេល​ដែល​ជំងឺ​កូវីដ១៩ កំពុង​រាល​ដាល​ខ្លាំង។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #COVID19KH #Lockdown
BREAKING NEWS: ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៤៣១ នាក់ គិត ត្រឹម ម៉ោង ១២:៣០នាទី ថ្ងៃ ទី២០ ខែមេសា នេះ។ ចំនួន ថ្មី នេះ បាន បង្កើន តួលេខ អ្នក ឆ្លង សរុប ដល់ ចំនួន ៧.៤៤៤នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ២.៥៥៥នាក់ ស្លាប់ ៤៩នាក់ និង ៤.៨៣៥ នាក់ កំពុង សម្រាក ព្យាបាល។

Join RFA Khmer

#RFAKhmer #Health #COVID19KH
ប្រជា​សហគមន៍​ព្រៃ​ឡង់​អះអាង​ថា ក្រុមហ៊ុន​ចំនួន២ គឺ​ក្រុមហ៊ុន ធី ង៉ា (Thy Nga Co., Ltd. Development and Investment) និង​ក្រុមហ៊ុន ភីអ៊ីនធី (PNT Co., Ltd.) របស់​វៀតណាម​នៅ​តែ​បន្ត​ប្រមូល​ឈើ​ខ្នាត​ធំ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ឡង់ និង​ជាយ​ព្រៃ​ឡង់​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ (COVID-19)។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Environment #PreyLangNetwork
https://web.facebook.com/rfacambodia/videos/488925805686132

នេះគឺជាកម្មវិធីព័ត៌មានអាស៊ីសេរី​សម្រាប់​យប់ថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១៖
១.មនុស្ស៥នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ និងអ្នកឆ្លងថ្មីមានជាង៤០០នាក់ថែមទៀត
២. ពលរដ្ឋរិះគន់អាជ្ញាធរថា មិនបានចាត់វិធានការលើប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដែលល្មើសបម្រាមទប់ស្កាត់ជំងឺកូវីដ១៩
៣.នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរីនឹងជជែកអំពីថា តើវិបត្តិសង្គមអ្វីខ្លះ នឹងកើតឡើង បើសិនជាការរាំងខ្ទប់ទីក្រុងភ្នំពេញនៅតែអូសបន្លាយ? ...រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត។
វេទិកាអ្នកស្តាប់អាស៊ីសេរីកំពុងជជែកគ្នា ក្រោមប្រធានបទ៖ តើវិបត្តិសង្គមអ្វីខ្លះ នឹង កើតឡើង បើសិនជាការរាំងខ្ទប់ទីក្រុង ភ្នំពេញ នៅតែអូសបន្លាយ?
អ្នក​ជំងឺកូវីដ៥​នាក់​ទៀតស្លាប់​ និង​រកឃើញ​អ្នកឆ្លងថ្មី​ជាង​ ៤រយ (៤៣១) នាក់។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាល​ប្រកាស​ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដតែចំនួន ៤ នាក់ប៉ុណ្ណោះ គឺ​មានបុរស​ពីរនាក់ ​និង​ស្រី្តពីរនាក់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «អ្នក​ជំងឺកូវីដ៥​នាក់​ទៀតស្លាប់​ និង​រកឃើញ​អ្នកឆ្លងថ្មី​ជាង​ ៤រយ (៤៣១) នាក់។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាល​ប្រកាស​ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដតែចំនួន ៤ នាក់ប៉ុណ្ណោះ គឺ​មានបុរស​ពីរនាក់ ​និង​ស្រី្តពីរនាក់។ អានអត្ថបទពេញ Join RFA Khmer #RFAKhmer #Health…»
https://www.facebook.com/rfacambodia/videos/3871761799613099

សូមជូនការផ្សាយសម្រាប់ព្រឹកថ្ងៃពុធ ១០ កើត ខែពិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែមេសា គ.ស. ២០២១ ដែលមានមាតិកាដូចតទៅ៖

៚ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អំពាវនាវដល់អ្នកបញ្ជាទិញ កុំឱ្យផ្អាកការបញ្ជាទិញ ដោយសារតែរោងចក្រមិនអាចគោរពតាមកាលកំណត់។
៚ តុលាការខេត្តចំនួន៣ កាត់ទោសបុរស៦នាក់ ឱ្យជាប់ពន្ធនាគារម្នាក់១ឆ្នាំ ពីបទល្មើសបម្រាមការពារ ការឆ្លងជំងឺកូវីដ
៚ កម្មករជិត ១២០ រោងចក្រ និងអាជីវករជិត ២០ ផ្សារនៅភ្នំពេញ ឆ្លងជំងឺកូវីដ-១៩ គិតមកទល់ថ្ងៃ ២០ មេសា
៚ កម្ពុជាប្តេជ្ញាចិត្តពង្រឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសូត្រ របស់ចិន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត...!!
ក្រុម​អង្គការ​​សង្គម​ស៊ីវិល​កត់​សម្គាល់ថា ការ​រាតត្បាត​ជំងឺកូវីដ-១៩ កំពុង​ជំរុញ​ឱ្យ​មាន​ការ​កើន​ឡើង​​នូវ​អំពើហិង្សាក្នុង​គ្រួសារ​​និង​​ការ​បៀត​បៀន​​ផ្លូវ​ភេទ​បន្ថែម​​ទៀត​ជាពិសេស​នៅ​​កន្លែង​​ធ្វើ​ចត្តាឡីស័ក និង​នៅ​​តំបន់​បិទ​ខ្ទប់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH #Quarantine
អាជ្ញាធរ​​ខេត្ត​កំពត​​ឃាត់​​ខ្លួន​ជនជាតិ​ចិន​​ ១៤​នាក់​​ធ្វើ​ដំណើរ​​ចេញ​​ពី​​ក្រុង​​ព្រះសីហនុ​​ឆ្ពោះ​​ទៅ​ទីក្រុង​​ភ្នំពេញ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #China #Lockdown #COVID19KH #Quarantine
កម្ពុជា​​ប្តេជ្ញាចិត្ត​​ពង្រឹង​​បន្ថែម​​យុទ្ធសាស្ត្រ​គំនិត​​ផ្តួចផ្តើម​​ខ្សែក្រវាត់ និង​​ផ្លូវ​​របស់​ចិន​ដើម្បី​​ស្តារ​សេដ្ឋកិច្ច​​ក្រោយ​​វិបត្តិ​កូវីដ១៩​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #China #Economy #BRI