វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.35K videos
70 files
7.26K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួង​ការងារ​ជូនដំណឹង​ពី​តម្រូវការ​ឯកសារ និង​ទីកន្លែង​ស្នើសុំ «​លិខិត​អនុញ្ញាត​ចេញ​-​ចូល​» រោងចក្រ សហគ្រាស និង​សិប្បកម្ម​នានា ក្នុងអំឡុងពេល​បិទ​ខ្ទប់ ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ចាប់ពី​ថ្ងៃទី​១៤ ខែ​មេសា រហូត​ដល់​ថ្ងៃទី​២៨ ខែ​មេសា ខាងមុខ។ អាន​ព័ត៌មាន​លម្អិត

Join RFA Khmer

#RFAKhmer #COVID19KH #Lockdown #Covid19
មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា សេដ្ឋកិច្ច​ជាតិ​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ «​ឆ្លូវ​» នេះ អាច​នឹង​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​កន្លង​ទៅ ខណៈ​រដ្ឋ​ទប់ទល់​ស្ថានការណ៍​វិបត្តិ​ជំងឺ​កូវីដ-១៩ លែង​ជាប់​។ ពួកគេ​ព្រមាន​ថា ភាព​មិន​ច្បាស់លាស់​ជុំវិញ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​នានា​របស់​រដ្ឋាភិបាល អាច​បណ្តាល​ឲ្យ​អាជីវកម្ម និង​ឧស្សាហកម្ម​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ឈាន​ទៅ​ដួល​រលំ​នា​ពេល​ខាង​មុខ​ប្រសិនបើ​វិបត្តិ​ជំងឺ​នេះ នៅតែ​បន្ត​អូស​បន្លាយ។ អាន​ពត៌មាន​លម្អិត
Join RFA Khmer

#RFAKhmer #COVID19KH #Lockdown #Covid19 #Economy
កាល​ពី ៤៦ឆ្នាំ​មុន បន្ទាប់​ពី​សង្គ្រាម​បង្ហូរ​ឈាម​គ្នា​រវាង​កងទ័ព​ព្រៃ​ខ្មែរ​ក្រហម និង​របប​សាធារណរដ្ឋ​ខ្មែរ ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់ អស់​រយៈ​ពេល ៥ឆ្នាំ​មក ខ្មែរ​ក្រហម​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ មេសា ឆ្នាំ១៩៧៥។ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ដល់​ក្រុង​ភ្នំពេញ ទាហាន​ខ្មែរ​ក្រហម​បាន​បណ្ដេញ​មនុស្ស​ទាំង​អស់ ​ប្រមាណ ២លាន​នាក់​ចេញ​ពី​ទីក្រុង ឱ្យ​ទៅ​រស់នៅ​ទី​ជនបទ។ ក្នុង​គ្រា​ដ៏​ច្របូកច្របល់​នោះ ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​បរទេស សរុប ១.៣០០​នាក់ បាន​នាំ​គ្នា​សម្រុក​ចូល អ្នក​ខ្លះ​ផ្លោះ​របង ទៅ​ជ្រក​ក្នុង​ស្ថានទូត​បារាំង ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ។ អានព័ត៌មាន​លម្អិត
Join RFA Khmer

#RFAKhmer #KRT #ខ្មែរក្រហម #Genocide #Killingfield
មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ​និយាយ​ថា យ៉ាងហោចណាស់​មនុស្ស​៣០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​ដោយ​ប្រកាន់​ពី​បទ​ញុះញង់​ដែល​រិះគន់​រឿង​ចាក់​វ៉ាក់សាំង​។ ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ទៅ​អាជ្ញាធរ​គួរ​ប្រើ​វិធានការ​អប់រំ​ជាជាង​វិធានការ​ផ្លូវច្បាប់ និង​ត្រូវ​ផ្សព្វផ្សាយ​ច្បាប់​កូវីដ​១៩​ឱ្យ​បាន​ទូលំទូលាយ​ដើម្បី​ពលរដ្ឋ​បានដឹង។ អាន​ព័ត៌មានពិត
Join RFA Khmer

#RFAKhmer #Rights #Covid19
#BreakingNews ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ថ្មី​ចំនួន ២៩១​នាក់ គិត​ត្រឹម​ម៉ោង ៧:០០នាទី​ព្រឹក ថ្ងៃ​ទី១៧ ខែមេសា​នេះ។ ចំនួន​ថ្មី​នេះ បាន​បង្កើន​តួលេខ​អ្នក​ឆ្លង​សរុប​ដល់​ចំនួន ៥.៧៧១​នាក់។ ចំណែក​អ្នក​ជា​សះស្បើយ​វិញ មាន​ចំនួន​សរុប ២.៤១៦នាក់ ស្លាប់ ៣៩នាក់ និង ៣.៣១១នាក់ កំពុង​សម្រាក​ព្យាបាល។
Join RFA Khmer

#RFAKhmer #Health #Covid19
កម្មករ និង​ពលរដ្ឋ ស្នាក់​នៅ​តាម​បន្ទប់​ជួល​ច្រើន​រយ​នាក់ ផ្ទុះ​ការ​តវ៉ា​ទាមទារ​អំណោយ​ពី​អាជ្ញាធរ​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ពោធិ៍សែនជ័យ ក្នុង​ពេល​ពួកគេ​រង​ការ​បិទ​ខ្ទប់​មិន​ឱ្យ​ធ្វើដំណើរ ជាង​មួយ​សប្ដាហ៍​មក​ហើយ​។ អ្នកឃ្លាំមើល​សិទ្ធិ​កម្មករ ជំរុញ​ឱ្យ​អាជ្ញាធរ​ផ្ដល់​អំណោយ​តាម​គោលការណ៍ ដែល​ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាស​ឧបត្ថម្ភ។អាន​ព័ត៌មាន​ពេញ
Join RFA Khmer

#RFAKhmer #Protest #Covid19
កាលពី​៤៦​ឆ្នាំមុន ភ្លាមៗ​ក្រោយ​ចប់​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី គឺ​នៅ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ កងទ័ព​កុម្មុយនីស្ត​ខ្មែរក្រហម​បាន​វាយលុក​ចូល​ដល់​ក្រុងភ្នំពេញ ផ្តួលរំលំ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​សេនាប្រមុខ លន់ នល់​។ ក្រុម​ខ្មែរ​ក្រហម​បាន​បង្កើត​របប​ដឹកនាំ​ថ្មី ដោយ​ដាក់​ឈ្មោះ​ថា កម្ពុជា​ប្រជាធិបតេយ្យ ហើយ​ក្នុង​របប​នេះ​ពលរដ្ឋ​ជិត​២​លាន​នាក់ បាន​បង់ជីវិត​។ អតីតជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​រំឭក​ថា ពួកគាត់​ចងចាំ​មិន​ភ្លេច​ទេ អំពី​ស្រមោល​អតីតកាល​ដ៏​ឈឺចាប់ និង​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ និង​អ្នកដឹកនាំ​ប្រទេស​បច្ចុប្បន្ន កុំ​ចាត់ទុក​ខ្មែរ​ដូចគ្នា​ជាស​ត្រូវ ហើយ​ត្រូវ​ពង្រីក​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ ដើម្បី​កុំ​ឱ្យ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​អាក្រក់​មួយ​នេះ កើតឡើង​ម្តង​ទៀត។ អានព័ត៌មានពេញ
Join RFA Khmer

#RFAKhmer #Genocide #Krt #Killingfield
https://www.facebook.com/rfacambodia/videos/2766031333661748

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ៧កើត ខែវិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃ១៨ ខែមេសា គ.ស.២០២១ដែលមាន​មាតិកាដូចតទៅ៖

៚ កម្មការិនីមានផ្ទៃពោះនៅរោងចក្រ ឌីន ហាន រងការរើសអើងនៅតាមមន្ទីពេទ្យ
៚ អាជ្ញាធរសន្យា ចែកស្បៀងអាហារដល់កម្មកររាប់រយនាក់ កំពុងដាច់ស្បៀង ដោយសារបិទខ្ទប់ទីក្រុង
៚ អង្គការសង្គមស៊ីវិល អំពាវនា ឲ្យអាជ្ញាធរ ទប់ស្កាត់ ការរំលោភបំពានផ្លូវភេទ ការរើសអើង និងអំពើហិង្សា ពេលធ្វើចត្តាឡីស័ក
៚អ្នកវិភាគព្រមានថា មន្រ្តីបក្សសង្គ្រោះជាតិនឹងស្នើសុំសិទ្ធិធ្វើនយោបាយនិងចុះចូលនឹងបក្សកាន់អំណាចប្រសិនបើបក្សប្រឆាំងគ្មានសកម្មភាព
រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត...!!
មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​អាជ្ញាធរ​ឱ្យ​ដាក់ទោស​ធ្ងន់ធ្ងរ​ដល់​ជន​ល្មើស ក្រោយ​ពី​បាន​រឹបអូស​សារធាតុ​មេតាណុល​ក្លែង​បន្លំ​ជា​អេតាណុល ឬ​អាកុល​ក្លែងក្លាយ ៩.៦៩២លីត្រ សម្រាប់​ប្រើប្រាស់​សម្លាប់​មេរោគ​កូវីដ១៩។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #civilSociety #Methanol
BREAKING NEWS: ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៦១៨ នាក់ គិត ត្រឹម ម៉ោង ៧:០០នាទី ព្រឹក ថ្ងៃ ទី១៨ ខែមេសា នេះ។ ចំនួន ថ្មី នេះ បាន បង្កើន តួលេខ អ្នក ឆ្លង សរុប ដល់ ចំនួន ៦.៣៨៩ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ២.៤៧៦នាក់ ស្លាប់ ៤៣នាក់ និង ៣.៨៦៥ នាក់ កំពុង សម្រាក ព្យាបាល។

Join RFA Khmer

#RFAKhmer #Health #COVID19KH #COVID19
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា ស្ថាប័ន​ព្រឹទ្ធសភា​ឯក​បក្ស នៅ​មិន​ទាន់​បាន​បំពេញ​តួនាទី​ឱ្យ​បាន​ត្រឹមត្រូវ និង​ពេញលេញ​នៅឡើយ​ទេ​។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​ព្រឹទ្ធ​សភា​បាន​ចេញ​ផ្សាយ​វីដេអូ​ស្ដីពី​លទ្ធផល​ការងារ​ឆ្នាំ​២០២០ ដោយ​អះអាង​ថា ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​នេះ បាន​បំពេញ​ការងារ​ស្នូល​របស់​ខ្លួន​យ៉ាង​ពេញលេញ ទោះបីជា​មានការ​រាតត្បាត​ជំងឺ​កូវីដ-១៩​ក្តី។ អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #CPP #Senate #Law
អ្នក​​ចូលរួម​​យុទ្ធនាការ​​បញ្ចប់​​អំពើ​និទណ្ឌភាព​​នៃ​​គណបក្ស​​សង្គ្រោះជាតិ​បាន​​ចុះ​ហត្ថលេខា​​គាំទ្រ​​យុទ្ធនាការ​នេះ​បាន​​ជាង​​៧​ម៉ឺន​​៣​​ពាន់​​នាក់ (73,520) គិត​មក​ត្រឹម​​យប់​​ថ្ងៃទី១៧ ខែមេសា។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRPActivists #Impunity_petitions
នគរបាល​​រាជធានី​ភ្នំពេញ​ចាប់​​​​បញ្ជូន​​​​ឧត្ដម​សេនីយ៍​​ពាក់​​ផ្កាយ​​២​​ម្នាក់ និង​​ពលរដ្ឋ​​​ ២​ ​នាក់ ទៅ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​​ដោយសារ​​ល្មើស​​បម្រាប​​ជួបជុំ​គ្នា​ក្នុង​​យប់​​ចុង​​ក្រោយ​​នៃ​​ថ្ងៃ​បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH #Break_Lockdown
កម្មការិនី មាន​ផ្ទៃពោះ​ពីរ​នាក់​នៅ​រោងចក្រ ឌីន ហាន អះអាង​ថា ពួកគាត់ រង​ការ​រើសអើង​នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន នៅ​ពេល​កាន់​ប័ណ្ណ​ប.ស.ស ទៅ​ពិនិត្យ​សុខភាព ក្នុងអំឡុងពេល​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។ មន្ត្រី​សហជីព ទទូច​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុក​បន្ថែម​ទៀត​ជុំវិញ​ទុក្ខ​លំបាក​របស់​កម្មករ​រោងចក្រ ដោយ​ត្រូវ​បង្កើន​ទំនុកចិត្ត​លើ​សេវា​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ការ​ផ្សព្វផ្សាយ​លុបបំបាត់​ផ្នត់គំនិត​ស្អប់ខ្ពើម រើសអើង​ឱ្យ​បាន​ទូលំទូលាយ។ អានព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Covid19 #Workers #NNSF #Poor
https://web.facebook.com/rfacambodia/videos/271837094594340

នេះគឺជាកម្មវិធីផ្សាយព័ត៌មានអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១៖
១. អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ១៩ កើន​ដល់ ៤៣នាក់​ និង​អ្នកឆ្លងថ្មី​ជាង ៦រយនាក់​ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ .
២. កម្មករ​​ បារម្ភ​​រឿង​​​​ប្រាក់​ឈ្នួល ព្រោះ​រោងចក្រ​​​ខ្លះ​ ​ត្រូវ​​ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង
៣. ពលរដ្ឋ​ខ្លះ ​​​ទិញ​​អាហារ​​បរិច្ចាគ​ ជួយ​ដល់​អ្នក​​ទីទ័ល​ក្រ​ ក្នុង​​ពេល​បិទ​អាជ្ញាធរ​បិទខ្ទប់ មិន​ឲ្យ​ចេញ​ពី​ផ្ទះ
៤.​ អ្នក​បរិស្ថាន​និង​ម​ន្រ្តី​សិទ្ធិមនុស្ស​បារម្ភ​ពី​គ្រោះថ្នាក់​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​មានការ​លុប​បឹង​តា​មោក​ ជាបន្តបន្ទាប់​.
https://www.facebook.com/rfacambodia/videos/869560137304212

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ៨កើត ខែវិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃ១៩ ខែមេសា គ.ស.២០២១ ដែលមានមាតិកាដូចតទៅ៖
១. អ្នកស្លាប់ដោយសារជំងឺកូវីដ កើនដល់៤៥នាក់ ខណៈអាជ្ញាធរក្រុងភ្នំពេញ ចាប់ផ្តើមពិន័យធ្ងន់កដល់អ្នក ដែលល្មើសបម្រាមពេលបិទខ្ទប់ទីក្រុង
២. លោក សម រង្ស៊ី រិះគន់ការបិទខ្ទប់ក្រុងភ្នំពេញ នៅពេលនេះថា ជាវិធានការជ្រុលហួសហេតុ
៣.អាជ្ញាធរប្រកាសបញ្ចុះតម្លៃលក់អង្ករ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ស្របពេលពលរដ្ឋខ្លះ ទិញអាហារចែកដល់ អ្នកទ័លក្រ ពេលអាជ្ញាធរបិទខ្ទប់មិនឲ្យចេញពីផ្ទះ
៤. អ្នកបរិស្ថាន និងមន្រ្តីសិទ្ធិមនុស្សបារម្ភពីគ្រោះថ្នាក់ ដែលរដ្ឋាភិបាលអនុញ្ញាតឱ្យមានការលុបបឹងតាមោកជាបន្តបន្ទាប់
អ្នកស្លាប់​ដោយសារ​ជំងឺកូវីដ​កើនដល់​ ៤៥នាក់​ ខណៈអាជ្ញាធរ​ក្រុង​ភ្នំពេញ​​ចាប់ផ្តើម​​ពិន័យ​ធ្ងន់ក​ដល់អ្នក​ដែល​ល្មើសបម្រាម​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH #COVID19
លោក សម រង្ស៊ី ប្រធាន​​ស្ដីទី​​គណបក្ស​​សង្រ្កោះជាតិ​​រិះគន់​​ការ​​បិទខ្ទប់​​ក្រុងភ្នំពេញ​ ថា​ជា​វិធានការ​​ជ្រុលហួសហេតុ​​ដែល​នាំ​​ឱ្យ​ពលរដ្ឋជួបការ​លំបាក​​ក្នុង​​ជីវភាព​​រស់នៅ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH #SamRainsy #Hunsen
បុរសម្នាក់​នៅ​ខណ្ឌទួលគោក ក្រុងភ្នំពេញ ឈ្មោះ ដារ៉ា​ រ័ត្នសុគន្ធ អាយុ ២៧ ឆ្នាំ ត្រូវ​សារព័ត៌មាន​ហ្រ្វេសញូចុះផ្សាយ​កាលពីថ្ងៃទី១៨​ ខែមេសា ​ថា​​តុលាការ​បាន​​កាត់ទោស​គាត់​​ភ្លាមៗ ឲ្យជាប់​ពន្ធនាគារ​​មួយឆ្នាំពី​បទ​ប្រឆាំង​​នឹង​​ការ​អនុវត្ត​ការងារ​​សាធារណៈ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH #Break_Lockdown