វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តំណាង​សហគមន៍​ដីធ្លី​នៅ​តំបន់​បឹង​តា​មោក​ ២នាក់​ គឺ​ លោក​ស្រី ប្រាក់ សុភា និង លោក​ស្រី ផន សុខុម​ ចូល​បំភ្លឺ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ការ​កោះហៅ​នៅ​​ព្រឹក​និង​រសៀល​ថ្ងៃ​ទី​២​សីហា​។ លោក​ស្រី ប្រាក់ សុភាព​ ថ្លែង​ថា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ ទុង រតនា បាន​សម្លុត​ដាក់​សំពាធ​​ចោទ​​លោក​ស្រី​​ថា បាន​ប្រមូល​ផ្តុំគ្នា​បិទ​ផ្លូវ​សាធារណ និង​​ជេរ​ប្រមាថ មន្ត្រី​រាជការ។ ​ប៉ុន្តែ​លោក​ស្រី បដិសេធ​​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​៕
#RFAKhmer #Cambodia #LandDisputes #Tamok

👉 ទស្សនាវីដេអូ៖ https://fb.watch/eEWj1Wm9LH/ --------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ពលរដ្ឋតៃវ៉ាន់បានលើកបដាស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធាន រដ្ឋសភា អាមេរិក ដែលគ្រោងនឹងទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ។
រូបភាព៖ AP
#RFAKhmer #politics #world #USA #China #Taiwan
https://www.youtube.com/watch?v=kF6t7aeaEoc
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី៣ ខែសីហា គ.ស. ២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

៚ បញ្ហា​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា​អាច​នឹង​ត្រូវ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​អាស៊ាន
៚ រដ្ឋាភិបាលបារម្ភពីភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ តែបន្តគាំទ្រគោលនយោបាយចិនតែមួយ
៚ ជនរងគ្រោះឥណ្ឌូនេស៊ី រងទារុណកម្ម និងធ្វើការជា​ទម្ងន់នៅកម្ពុជា
៚ លោក សម រង្ស៊ី គាំទ្រឲ្យគណបក្សក្រៅរដ្ឋាភិបាល​ចំនួន៥រួបរួម តែទាមទារឲ្យមានភាពស្មោះត្រង់នឹងគ្នា ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
👉 https://www.rfa.org/khmer
👉 (Facebook)៖ https://www.facebook.com/rfacambodia
👉 (YouTube)៖ https://www.youtube.com/RFAKhmerVideo
👉 (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
👉 (Telegram)៖ https://t.me/rfakhmer
👉 (Instagram)៖ https://www.instagram.com/rfakhmer
ដូចការគ្រោងទុក ប្រធាន រដ្ឋសភា អាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) បានធ្វើដំណើរ ទៅដល់ កោះ តៃវ៉ាន់ (Taiwan) ហើយ កាលពីយប់មិញនេះ បើទោះបីជាប្រទេសចិន បានព្រមាន យ៉ាង ណាក្តី។ អ្នកស្រី គ្រោង នឹង ស្នាក់នៅ ទីនោះ រយៈពេល មួយ យប់ ហើយ គ្រោង នឹង ជួប ជា មួយ មន្ត្រី រដ្ឋាភិបាល កោះ តៃវ៉ាន់ នៅ ថ្ងៃ ពុធ នេះ មុននឹង ធ្វើដំណើរ ទៅកាន់ ប្រទេស ដទៃទៀត ក្នុង តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក។
រូបភាព៖ AP

#RFAKhmer #politics #world #USA #China #Taiwan
អានអត្ថបទស្តីពីដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិកអ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ទៅ កោះ តៃវ៉ាន់ ជាភាសាអង់គ្លេស តាមរយៈ #RFAKhmer
U.S. House Speaker Nancy Pelosi landed in Taiwan late on Tuesday for a visit amid angry denunciations and heightened threats from Chinese officials, who unveiled plans to hold days of military drills in the seas around the self-governing island by China's People's Liberation Army.

👉 អានអត្ថបទជាភាសាអង់គ្លេស៖

#RFAKhmer #politics #world #USA #China #Taiwan
រូបត្លុក ៖
សូមប្រិយមិត្តសាកល្បងដាក់ចំណងជើងលើរូបត្លុកនៅថ្ងៃនេះ! #RFAKhmer
.............

#RFAKhmer #politics #world #USA #China #Taiwan
លោក ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅឯសណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ។ គួរជម្រាបជូនថា នៅយប់មិញនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ក៏បាន ធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អ៊ែនតូនី ប្លីងខេន (Antony Blinken) កំពុងជិះយន្តហោះធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន។
រូបភាព៖ AP

#RFAKhmer #politics #ASEAN2022 #Cambodia