វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.76K photos
1.63K videos
87 files
7.54K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
តុលាការ​ឃុំ​ខ្លួន​មន្ត្រី​បក្ស​កម្លាំង​ជាតិ «​ពី​បទ​ញុះញង់ តែ​អង្គហេតុ​មិន​ពាក់ព័ន្ធ​ការ​ញុះញង់​ទាល់​តែ​សោះ​»
----
ប្រពន្ធ​អនុ​ប្រធាន​ក្រុម​ការងារ​បណ្តោះអាសន្ន​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម​លោក មឺ សេងហ៊ ហៅ គា វិសាល គឺ​លោកស្រី ញ៉ែ សុខឿន លើកឡើង​ថា តាម​អង្គហេតុ ប្ដី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​បទ​«​ញុះញង់​»​ដូច​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ឡើយ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​ជេរ​ប្រមាថ​គ្នា ដែល​ត្រូវ​បង់​ប្រាក់​ពិន័យ​។ លោកស្រី​ចាត់ទុក​ថា ការ​សម្រេច​របស់​តុលាការ​ឃុំ​ខ្លួន​ប្ដី​អស់​រយៈពេល​៥​ខែ​មក​នេះ ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ពីព្រោះ​ការ​ចាប់​ខ្លួន បាន​កើតឡើង បន្ទាប់​ពី​មាន​អ្នក​បញ្ចុះបញ្ចូល​ប្ដី​លោកស្រី​ឱ្យ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​សម្រេច​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #KeaVisal #NationPowerParty #OppositionParties #RulingParty #PoliticsKH #CourtKH #PreySarPrison
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន ព្រមានចាប់អ្នកប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍ ដាក់ពន្ធនាគារ
---
ប្រធានព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានណែនាំថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ឱ្យនាំគ្នាផុសខ្លឹមសារសម្ភាសន៍របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល ដែលបំភ្លឺអំពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV)។

លោក ហ៊ុន សែន បញ្ជាឱ្យប្រធានគណបក្សប្រជាជនកម្ពុជានៅគ្រប់មូលដ្ឋាន ជាពិសេសក្នុងតំបន់ភាគឦសានកម្ពុជា រួមទាំងមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ធ្វើចលនាជំរុញថ្នាក់ដឹកនាំ សមាជិក រហូតដល់យុវជន នៃ គណបក្សប្រជាជនកម្ពុជាឱ្យផុសការបកស្រាយរបស់អ្នកស្រី ចម និម្មល លើបណ្ដាញសង្គមហ្វេសប៊ុក ដោយកុំចាំចែករំលែកតគ្នា ឬស៊ែ (Share)។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #CLV #CLVDTA #HunSen #HunManet #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
សម្ភាសតំណាងបាតុករ ជុំវិញបាតុកម្មប្រឆាំងតំបន់អភិវឌ្ឍន៍ CLV ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH

#RFAKhmer #Cambodia #HunSen #HunManet #BunRany #HunFamily #PoliticalActivist #OppositionParty #Suffering #CLV #CLVDTA #Vietnam #Laos #Kratie #LandDispute #KoreanYouthKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​នៅ​កូរ៉េ​ខាង​ត្បូង ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​តំបន់​អភិវឌ្ឍន៍ CLV
---
ពលរដ្ឋ​ខ្មែរ សិស្ស-និស្សិត និង​ពលករ​ជាង២​ម៉ឺន​នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ចេញ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ ក្នុង​ទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ក្រុម​បាតុករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដាប់​កង្វល់​របស់​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស និង​​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។ ពួក​គេ​ព្រួយ​បារម្ភ​ថា តំបន់​អភិវឌ្ឍន៍ CLV ធ្វើ​ឱ្យ​កម្ពុជា​អាច​បាត់បង់​ទឹកដី និង​អធិបតេយ្យ​ទៅ​ប្រទេស​វៀតណាម​នាពេល​អនាគត៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Vietnam #Lao #SouthKorea #HumanRights #Politics #HunSen #HunManet #Workers #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​CLV
---
ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ជិត​៥០០​នាក់ នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ពលរដ្ឋ​ខ្មែរ ទាមទារ​ឲ្យ​រដ្ឋាភិបាល អភិវឌ្ឍ​ខេត្ត​ខ្មែរ​ទាំង​៤​ដោយ​ខ្លួន​ឯង ជា​ជាង​ដាក់​អភិវឌ្ឍ​រួម​គ្នា​ជាមួយ​វៀតណាម​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #Australia #HumanRights #Politics #HunSen #HunManet #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាល «គួរគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ កុំទុកឱ្យមានបាតុកម្មដូចបង់ក្លាដេស្ហ»
---
ពលរដ្ឋ​ខ្មែរ សិស្ស-និស្សិត និង​ពលករ​ជាង២​ម៉ឺន​នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ចេញ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ ក្នុង​ទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ក្រុម​បាតុករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដាប់​កង្វល់​របស់​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស និង​​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #SouthKorea #HumanRights #Politics #HunSen #HunManet #Workers #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen #VerticalVideo #Trending #Reels #Shorts
Hun Sen warns of more arrests related to Vietnam-Laos cooperation deal
---
Cambodia’s Senate President Hun Sen on Monday again threatened to arrest anyone who tries to organize a demonstration in the country against an economic cooperation agreement with Vietnam and Laos that has been a subject of online debate over the last month.
👉 https://www.rfa.org/english/news/cambodia/hun-sen-clv-arrests-08122024182133.html
---
#RFAKhmer #Cambodia #Vietnam #Lao #CLV #CLVDTA #China #PRC #ChinaReach #MRC #HunManet #HunSen #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #FunanCanal #FunanTechoCanal
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​និង​អាមេរិក​ខាង​ជើង​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ទឹក​ដី​កម្ពុជា​ចេញ​ពី​គម្រោង CLV
---
ពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបនិងប្រទេសកាណាដាអាមេរិកខាងជើង បានបញ្ជាក់ ជំហរថា នឹងធ្វើបាតុកម្មបន្តបន្ទាប់ទៀត ទាមទារឱ្យលោក ហ៊ុន សែន និង លោកហ៊ុន ម៉ាណែត ត្រូវតែដកទឹកដីកម្ពុជា ចេញពីគម្រោងតំបន់ត្រីកោណ អភិវឌ្ឍន៍(CLV)។ ពួកគាត់បានលើកឡើងថា គម្រោងនេះ នឹងដាក់ប្រទេសកម្ពុជាប្រឈម បាត់បង់ទឹកដីខ្មែរ៤ខេត្ត ទៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម នៅថ្ងៃអនាគត។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/d1VkygNDasM
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #Thailand #HunSen #HunManet #SamRainsy #MoJ #KoeutRith #MoI #SarSokha #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ មន្ត្រី​បក្ស​ប្រឆាំង​ថា ​រឿង​ CLV ត្រូវ​បាន​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​លាក់​បាំង​ទាំង​នៅ​ក្នុង​សភា​
---
មន្រ្តីបក្សប្រឆាំងអះអាងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កន្លងទៅត្រូវបានរដ្ឋាភិបាលត្រកូលហ៊ុនលាក់បាំងមិនឱ្យសមាជិកមកគណបក្សជំទាស់បានដឹង ឬចូលរួមជជែកសួរដេញដោលទេ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ចោទថាសមាជិកភាមកពីបក្សជំទាស់នៅក្នុងសភាពជាច្រើនអាណត្តិកន្លងទៅមិនបានចេញមុខតវ៉ាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ប៉ុន្តែ ជាអ្នកនៅពីក្រោយការបញ្ឆេះ​កំហឹង​ឱ្យពលរដ្ឋងើបតវ៉ានៅពេលនេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #Thailand #HunSen #HunManet #SamRainsy #MoJ #KoeutRith #MoI #SarSokha #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
តំណាងរាស្ដ្រអូស្ដ្រាលីដើមកំណើតខ្មែរលោក តាក់ ម៉េងហ៊ាង ថាការ​គំរាមកំហែង​ ការចាប់ចងនឹងមិនធ្វើឲ្យកម្ពុជាមានតុល្យភាពនៃការបែងចែកអំណាចនោះទេ​។​​​
បទសម្ភាសន៍​ទាំងស្រុង​៖ https://youtu.be/ilxX3HRLTDc

ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH


#RFAKhmer #Cambodia #Vietnam #Laos #HunManet #HunSen #CambodiaPM #ButhBuntenh #CLV #CLVDTA #NagaWorld #PrisonerofConscience #DynasticRules #CambodiaFamilyRun #HumanRights #CallinShow #HunFamily