វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រទេសបង់ក្លាដេស ស្នើដល់រដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធាន​ប្ដូរវេនអាស៊ាន ឱ្យជួយដោះស្រាយបញ្ហាមាតុភូមិនិវត្តន៍ របស់ ជន ភៀស ខ្លួន រ៉ូហ៊ីងយ៉ា (Rohingya) ទៅកាន់ប្រទេស មីយ៉ាន់ម៉ា (Myanmar) ឬ ភូមា វិញ។ សំណើនេះ ត្រូវបានលើកឡើង ក្នុងជំនួបរវាងរដ្ឋមន្ត្រី ការ បរទេស បង់ក្លាដេស លោក អាប់ឌុល ម៉ូមិន (Abdul Momen) ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី១៥ កក្កដា។
ព័ត៌មាន ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Rohingya #Myanmar #Cambodia #asean2022
https://youtu.be/9NJY-hfzPK0
ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់យប់ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២៖
១. មន្រ្តី​បក្ស​ភ្លើង​ទៀន​ម្នាក់ នៅ​ក្រុងភ្នំពេញ​ ត្រូវ​ជនមិនស្គាល់​មុខ ៦នាក់​ដេញ​វាយ​ឱ្យ​រងរបួស​បែក​ក្បាល
២. អ្នក​វិភាគ និងសង្គស៊ីវិល គាំទ្រគំនិតលោក សម រង្ស៊ី ដែលទុកផ្លូវឲ្យលោក ហ៊ុន សែន ចុះចេញ​ដោយ​សុវត្ថិភាព
៣. មេធាវី ជូង ជូងី ប្តឹង​ចៅក្រម​ស៊ើបសួរ​ម្នាក់ ថា​មិន​បាន​បំពេញ​តួនាទី​ឱ្យ​បាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​
៤. អង្គការសង់ត្រាល់​អប់រំ​ពលរដ្ឋ​អំពី​សិទ្ធិការងារ​ និង​ការធ្វើចំណាក​ស្រុក​ស្របច្បាប់​ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
---
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ពេលព្រឹក ចាប់ពីម៉ោង ០៥:៣០ ដល់ម៉ោង ០៦:៣០ តាមរយៈរលកធាតអាកាសខ្លី ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១៣៧១៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២២ ម៉ែត្រ។ ពេលយប់ ចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង ០៨:៣០ តាមរយៈរលកធាតុអាកាសខ្លី ៩៩៦០ គីឡូហឺត្ស ស្មើនឹងកំពស់ ៣០ម៉ែត្រ, ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១១៨៨៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ម៉ែត្រ៕
https://www.facebook.com/rfacambodia/videos/1094263848166643/
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា គ.ស. ២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

៚ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា អះអាងថា ប្រេសិតពិសេសអាស៊ាន នឹងជួបពិគ្រោះយោបល់ ជាមួយតួអង្គពាក់ព័ន្ធភូមា តាម ដែលអាចធ្វើទៅបាន
៚ មន្រ្តីបក្សភ្លើងទៀន ដែលជាជនរងគ្រោះ ពីក្រុមដៃដល់ព្រួតវាយ នៅក្រុងភ្នំពេញ ទាមទារយុត្តិធម៌
៚ មេធាវីកញ្ញា សេង ធារី ត្រៀមស្នើសុំតុលាការផ្លាស់ប្ដូរពន្ធនាគារ
៚ ពលករខ្មែរធ្វើសំណង់នៅប្រទេសថៃ គ្មានលុយទិញម្ហូប ដោយសារថៅកែមិនបើកប្រាក់ឲ្យជិតពីរខែ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាចស្តាប់កម្មវិធី ផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលកធាតុអាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹងកំពស់ 25 ម៉ែត្រ។
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
👉 គេហទំព័រ៖ https://www.rfa.org/khmer
👉 ហវេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
👉 យធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
👉 ទវីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
👉 អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
នេះជាកម្មវិធីផ្សាយព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២៖
១. មតិរិះគន់លើសេចក្ដីព្រាងកែរដ្ឋធម្មនុញ្ញលើកទី១០ ដែលបានឆ្លងផុតគណៈអចិន្រ្តៃយ៍រដ្ឋសភា
២. មន្ត្រីក្រសួងកសិកម្មថា បទល្មើសព្រៃឈើបន្តកើតមាននៅកែវសីមា និងស្រែពក ព្រោះខ្វះមន្ត្រីល្បាតព្រៃឈើ
៣. បទសម្ភាសន៍ជាមួយលោក អ៊ុក ទូច អ្នកគប់ស្បែកជើងតម្រង់ក្បាលលោកនាយករដ្ឋ ហ៊ុន សែន
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីក្នុងរាត្រីនេះ យើងនឹងពិភាក្សាអំពី៖ ហេតុអ្វីបានជាអ្នកវាយប្រហារសកម្មជននយោបាយ និងសង្គម មិនត្រូវបានគេចាប់យកមកកាត់ទោស? ព្រមទាំងព័ត៌មានសំខាន់ៗ មួយចំនួនទៀត...
---
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ពេលព្រឹក ចាប់ពីម៉ោង ០៥:៣០ ដល់ម៉ោង ០៦:៣០ តាមរយៈរលកធាតអាកាសខ្លី ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១៣៧១៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២២ ម៉ែត្រ។ ពេលយប់ ចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង ០៨:៣០ តាមរយៈរលកធាតុអាកាសខ្លី ៩៩៦០ គីឡូហឺត្ស ស្មើនឹងកំពស់ ៣០ម៉ែត្រ, ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១១៨៨៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ម៉ែត្រ៕
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖ »» គេហទំព័រ៖ https://www.rfa.org/khmer  »» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia »» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH »» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer »» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer #RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា
គណៈកម្មាធិការទំនាក់ទំនងបរទេស នៃ​ព្រឹទ្ធសភាអាមេរិក សម្រេចបញ្ជូនសេចក្តីស្នើ​ច្បាប់ដាក់ទណ្ឌកម្មជាក់លាក់ លើមន្ត្រីជាន់​ខ្ពស់កម្ពុជា ទៅព្រឹទ្ធសភាពេញអង្គ ដើម្បី​អនុម័ត។ ការសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ច​ប្រជុំបិទទ្វារមួយ របស់គណៈកម្មាធិការ​ទំនាក់ទំនងបរទេស នៃព្រឹទ្ធសភាអាមេរិក (US Senate Committee on Foreign Relations) នៅថ្ងៃទី១៩ ខែកក្កដា។
ព័ត៌មានពិស្ដារ...
#RFAKhmer #CambodiaSanctionS3052 #Cambodia #HunSen
លោក #អ៊ុកទូច ដែល​យក​ស្បែកជើង​គប់​តម្រង់​ក្បាល​លោក #ហ៊ុនសែន អះអាង​ថា ពលរដ្ឋ​ខ្មែរ​អាមេរិក​ចាត់ទុក​លោក ជា​វីរបុរស​ស្បែកជើង​ហោះ​។ លោក​បញ្ជាក់​ថា នៅពេល​លោក​ចេញទៅ​នៅ​ខាងក្រៅ​ផ្ទះ​ម្ដងៗ ជួប​សហគមន៍​ខ្មែរ ពួកគេ​សម្ដែង​ការគោរព​លោក ហើយ​កោត​ស​សើ​ដែល​លោក ហ៊ាន យក​ស្បែកជើង​គប់​តម្រង់​ក្បាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​លោក​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​អាមេរិក​នោះ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #Cambodia #ouktouch #HunSen
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​អគារ​ពាណិជ្ជកម្ម​មួយចំនួន​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ដែល​អាច​មាន​ករណី​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីធឺណិត (Internet) និង​ចាប់​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ជម្រិត​ទារប្រាក់​។ ការ​លើកឡើង​នេះ កើតឡើង​ក្រោយ​ពេល​ដែល​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​ល្បី​មួយ​ឈ្មោះ អាល់ហ្សា ហ្ស៊ីរ៉ា (Al Jazeera) ថ្មីៗ​នេះ​បាន​លាតត្រដាង​ពី​ក្រុម​ឧកញ៉ា​ដែល​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ និង​ឥស្សរជន​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជំនួញ​រកស៊ី​បែប​ឧក្រិដ្ឋកម្ម​។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #Chinareach #Cambodia #HunSen #china #TryPheap
កញ្ញា សេង ធារី វិញ មេធាវី​ការពារ​ក្ដី​របស់​កញ្ញា គឺ លោក ជូង ជូងី បាន​ចូល​ជួប​សួរ​សុខ​ទុក្ខ​កញ្ញា​រួច​ហើយ កាល​ពី​ថ្ងៃ​ទី១៩ កក្កដា​ម្សិលមិញ។ លោក​បន្ត​ថា នេះ​ជា​ការ​ចូល​សួរ​សុខទុក្ខ​លើក​ទី​បី​ហើយ បន្ទាប់​ពី​កញ្ញា​ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ។
ព័ត៌មានពិស្ដារ...
#RFAKhmer #Politics #Cambodia #SengTheary
https://www.rfa.org/khmer/news/politics/lawyer-met-seng-theary-at-preah-vihear-prison-07202022071208.html
ជនជាតិ​ដើម​ទំពួន​រស់នៅ​ខេត្តរតនគិរី ខកចិត្ត​ចំពោះ​ទង្វើ​របស់​តុលាការ និង​អាជ្ញាធរ​ខេត្ត​នេះ​ថា បាន​ចាប់ខ្លួន​អ្នកការពារ​ព្រៃឈើ តែ​មិន​ចាប់​ក្រុម​ជនល្មើស​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ធ្ងន់ធ្ងរ​។ ការ លើកឡើង​នេះ ធ្វើឡើង​ក្រោយពី​ព្រៃ​សហគមន៍​ចំនួន​ពីរ ឋិត​ក្នុងស្រុក​លំផាត់ ត្រូវ​ជនល្មើស​កាប់​ឈើ​មានតម្លៃ និង​ទន្ទ្រានព្រៃ​យក​ដី​អស់ទាំង​ស្រុង តែ​មិនទាន់​ឃើញ​អាជ្ញាធរ និង​តុលាការ អនុវត្ត​ច្បាប់​ដល់​អ្នក​ពាក់​ព័​ន្ក្នុ​ង​បទល្មើស​ទាំងនេះ​ធ​នៅឡើយ​ទេ​។
ព័ត៌មានពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #forestkh
ប្រធានរដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស្ស ថ្លែងថា បទល្មើសព្រៃឈើ នៅកែវសីមា ស្រែពក បន្តកើតមាន ព្រោះខ្វះកម្លាំងមន្ត្រីល្បាត ព្រៃ។ មន្ត្រីសង្គមស៊ីវិល មិនយល់ស្រប ចំពោះការលើកឡើងនេះទេ និងថា ការកាប់ព្រៃឈើខុសច្បាប់ មិនអាចបញ្ឈប់បានគឺ ដោយសារតែ អំពើពុករលួយជាប្រព័ន្ធទៅវិញទេ។
ព័ត៌មានពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #Forest
https://www.rfa.org/khmer/news/environment/governor-officer-said-illegal-logging-still-continue-due-to-lack-of-forest-ranger-07202022121858.html
ក្រសួងការបរទេសអាមេរិកចេញរបាយការណ៍ជួញដូរមនុស្សក្នុងប្រទេសកម្ពុជា ឆ្នាំ២០២២ នេះថា រដ្ឋាភិបាលកម្ពុជាបានដើរថយក្រោយ ក្នុងការ​លុបបំបាត់ការជួញដូរមនុស្ស។ មន្រ្តីរដ្ឋាភិបាលសោកស្ដាយ ចំពោះ​ការវាយតម្លៃនេះ ដោយថា រដ្ឋាភិបាលបានប្រឹងប្រែង លុប បំបាត់​ការជួញដូរមនុស្សយ៉ាងសកម្ម ទោះបីក្នុងស្ថានភាពរីករាលដាល​ជំងឺកូវីដ១៩ ក្ដី។
ព័ត៌មានពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #HumanRights #HumanTrafficking
មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ ហៅ​កាត់​ថា អង្គការ​យូនីសេហ្វ (UNICEF) ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​មួយ​រួមគ្នា​ជាមួយ​យុវជន ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សុខភាព​ផ្លូវចិត្ត​។ យុទ្ធនាការ​នេះ​ធ្វើឡើង ក្រោយពី​អង្គការ​យូនីសេហ្វ រក​ឃើញ​ថា ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ បាន​ធ្វើ​ឲ្យ​វិបត្តិ​សុខភាព​ផ្លូវចិត្ត​របស់​យុវវ័យ ដែល​កំពុង​មាន​ស្រាប់​ហើយ​នោះ កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ។

តើ​មាតាបិតា​ឬ​អាណាព្យាបាល គួរ​ធ្វើ​ដូចម្តេច ដើម្បី​ជួយ​សម្រាល​ដល់​ផ្លូវចិត្ត​របស់​ពួកគេ​?
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #UNICEF #Cambodia #mentalhealth
តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជិត​ពីរ​រយ​(១៩៧)​គ្រួសារ នៅ​ស្រុកស្រែ​អំបិល គឺ​លោកស្រី ដេត ហួរ ខកចិត្ត​ចំពោះ​តុលាការ​ខេត្តកោះកុង ដែល​កាត់ទោស​ឲ្យ​លោកស្រី​ជាប់​ពន្ធនាគារ ១​ឆ្នាំ និង​ពិន័យ​ប្រាក់ ២​លាន​រៀល​ទាំង​អយុត្តិធម៌ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ។ លោកស្រី ថា មិន​អាច​ទទួល​យក​ការ​សម្រេច​សេចក្ដី​របស់​តុលាការ​បាន​ទេ ហើយ​នឹង​ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត។
ព័ត៌មាន​ពិស្ដារ
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #Landkh #landkk
មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី អះអាង​ថា មន្ត្រី​មួយចំនួន​ក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ ហាមឃាត់​កញ្ញា​មិន​ឱ្យ​ធ្វើ​ពិធី​សាសនា ខណៈ​កញ្ញា​ជា​គ្រិស្ត​សាសនិក។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ការគោរព​ជំនឿ​សាសនា​នៅ​ក្នុង​ពេល​ជាប់ឃុំ​ជា​រឿង​មួយ​ដែល​ត្រូវ​លើកទឹកចិត្ត​ឱ្យ​ធ្វើ និង​មិន​ត្រូវ​មាន​ការ​រឹតត្បិត​នោះ​ទេ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #sengtheary #Cambodia #rights
ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​បឹងតាមោក​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​មន្ត្រី​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់​គឺ លោក គង់ ចំរើន ដែល​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ព្រមទាំង​ស្ទុះ​ចង់​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ។ ទង្វើ​របស់​មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន រូប​នេះ កើតឡើង​ក្រោយ​ពេល​ដែល​តំណាង​សហគមន៍​មាន​ជម្លោះដីធ្លី​នៅ​ក្បែរ​តំបន់​បឹងតាមោក​ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​ប្រមាណ​៣០​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​ជាង​២​រយ​គ្រួសារ (២៥០) បន្ត​មក​តាម​ដាន​ញតិ្ត​ពួកគាត់​នៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ស្ថាប័ន​រដ្ឋសភា និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២១​កក្កដា ដោយ​ស្នើសុំ​ឱ្យ​ជួយ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី។
ព័ត៌មានពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Tamoklake #Cambodia
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣នាក់ នៅ​ព្រឹក​ថ្ងៃ​ទី២២ កក្កដា ចូល​បំភ្លឺ​នៅ​តុលាការ​កំពូល​លើ​បណ្ដឹង​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ ដែល​រក្សា​បទ​ចោទ​ប្រកាន់​លើ​ពួកគេ​ដដែល។
ព័ត៌មាន​ពិស្ដារ...
https://youtu.be/2HrqgghyjQQ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ ២០២២៖
១. គណបក្សចំនួន៥​ គ្រោងរួបរួមគ្នា យកជ័យជំនៈលើគណបក្សកាន់អំណាច ក្នុងពេលបោះឆ្នោតសកលឆ្នាំក្រោយ
២. ក្រុមកូដករណាហ្គាវើលដ៍ជាច្រើននាក់ រងរបួសដោយសារការប្រើអំពើហិង្សារបស់អាជ្ញាធរ
៣. ក្រុមគ្រួសារជនរងគ្រោះ ​​​​​ដែល​​​​​ស្លាប់​​​​​ពេល​​​​​ប៉ូលិស​​​​​ឃុំ​​​​ខ្លួន នៅខេត្តបាត់ដំបង បន្តទាមទារយុត្តិធម៌
៤. ប្រជា​សហគមន៍​ការពារ​ព្រៃឈើមេត្តាធម្មជាតិ ​ទទូចអង្វរដល់ថ្នាក់ដឹកនាំកំពូល ជួយ​អន្តរាគមន៍​ការពារ​ព្រៃអភិរក្សនិងសត្វព្រៃកម្រ
រួមនឹងព័ត៌មាន​សំខាន់​ៗ​មួយចំនួនទៀត
---------------------
កម្មវិធីផ្សាយរបស់​វិទ្យុអាស៊ីសេរី ​ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ពេលព្រឹក ចាប់ពីម៉ោង ០៥:៣០ ដល់ម៉ោង ០៦:៣០ តាមរយៈរលកធាតអាកាសខ្លី ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១៣៧១៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២២ ម៉ែត្រ។ ពេលយប់ ចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង ០៨:៣០ តាមរយៈរលកធាតុអាកាសខ្លី ៩៩៦០ គីឡូហឺត្ស ស្មើនឹងកំពស់ ៣០ម៉ែត្រ, ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១១៨៨៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ម៉ែត្រ៕
កម្មករ​ណាហ្គាវើល៍ (Naga World) ប្ដេជ្ញា​នឹង​តវ៉ា​ទាមទារ​ដំណោះស្រាយ​ពី​ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ ទោះ​ជា​អាជ្ញាធរ​រារាំង និង​បង្ក្រាប​យ៉ាង​ណាក្ដី។ ពួកគេ​អះអាង​ថា ក្រសួង​ការងារ និង​សមត្ថកិច្ច​លម្អៀង​ទៅ​ខាង​ភាគី​ថៅកែ ដែល​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត អូស​បន្លាយ​ពេល​វេលា​ជាង ៧ខែ​មក​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Nagaworld #Cambodia
សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃ​សហគមន៍​មេត្តា​ធម្មជាតិ បន្ត​ងាប់ និង​បាត់​ខ្លួន​ដោយសារ​សកម្មភាព​បរបាញ់ និង​ដាក់​អន្ទាក់ ក្រោយពី​កើត​មាន​សកម្មភាព​ឈូស​ឆាយ​ព្រៃ និង​កាប់​ឈើ​មាន​តម្លៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ បាន​សំពះ​អង្វរ​ឱ្យ​លោក ហ៊ុន សែន និង លោក ស ខេង មេត្តា​ជួយ​អន្តរាគមន៍ ការពារ​ព្រៃ​អភិរក្ស​នៅ​តំបន់​នោះ បន្សល់​ចុងក្រោយ ដើម្បី​មាន​កន្លែង​សត្វព្រៃ​ជ្រក និង​ចិញ្ចឹម​ជីវិត។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #mettaforest #Cambodia #wildlifekh