វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.79K photos
1.73K videos
88 files
7.64K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
តស់ ចាំស្ដាប់«កម្ពុជាសប្ដាហ៍នេះ» នៅព្រឹកថ្ងៃសៅរ៍នេះ

ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---​
​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​

---

#RFAKhmer#Cambodia#HunManet#HunSen​ ​#HumanRights#RFAKhmerPodcast​ ​#Podcast#CambodiaThisWeek#Democracy#PoliticsKh#YangChandara​​ #SamPoly#ChunChanboth
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន ជា ​«អ្នក​បញ្ជា​ព្រះមហាក្សត្រ» ​ឱ្យ​តែង​តាំង​លោក គុយ សុផល
---
អ្នក​វិភាគ​លើក​ឡើង​ថា​ លោក ហ៊ុន សែន បាន​ស្នើ​ព្រះមហាក្សត្រ​ឱ្យ​តែង​តាំង​លោក គុយ​ សុផល ជា​រដ្ឋ​មន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​ភ្លាម​ៗ​ ក្រោយ​ពី​លោក គង់ សំអុល អតីត​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​ទទួល​មរណភាព​​នោះ ជា​រឿង​មិន​គោរព​កិត្តិយស​​ក្រុម​គ្រួសារ​លោក គង់ សំអុល នោះ​ទេ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/analyst-says-hun-sen-is-behind-king-appointing-kuy-sophal-as-the-minister-of-the-royal-09042024075519.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #King #NorodomSihamoni #HunManet #HunSen #RoyalPalaceMinistry #KongSamOl #KongPanha #KongSonya #KuySophal #Samdech
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
អ្នកប្រើប្រាស់បណ្ដាញសង្គម៖ គ្រួសារ ហ៊ុន សែន ជាគ្រួសារនាំគ្រោះដល់ប្រទេសជាតិ
---
អ្នកប្រើប្រាស់បណ្តេញសង្គម និងអ្នកឃ្លាំមើលនយោបាយកម្ពុជា ចាត់ទុកកូនទាំង ៥នាក់របស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា មិនមែនជាគ្រាប់ពេជ្រទេ តែជាក្រុមមេដឹកនាំដែលនាំគ្រោះដល់ប្រជាជាតិខ្មែរ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន អះអាងថា កូនរបស់លោកទាំង ៥នាក់ គឺជាគ្រាប់ពេជ្រ និងជាមនុស្សមានគុណធម៌។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Nepotism #Authoritarianism #DynasticRule #PoliticalPrisoners #ArbitraryArrests #ViolentPeace
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍នៅមិនទាន់ទទួលបានដំណោះស្រាយវិវាទការងារ ស្របពេលការតវ៉ាជិត១០០០ថ្ងៃ
---
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) នៅថ្ងៃទី៧ ខែកញ្ញា បន្តប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ទាមទារឱ្យថៅកែដោះស្រាយបញ្ចប់វិវាទការងារ៨ចំណុច តែភាគីថៅកែក្រុមហ៊ុនបដិសេធ ខណៈស្ថាប័ន​ពាក់ព័ន្ធ​គ្មានឆន្ទៈជួយ​អន្តរាគមន៍​ដោះ​ស្រាយឡើយ។

កូដកម្មនៅថ្ងៃនេះ មានក្រុមកូដករប្រមាណ២០នាក់ បានជួបជុំគ្នា លើកបដា វាយស្គរ និងធ្វើរូបសត្វតោចំនួនពីរចេញពីក្រដាសឡាំង តំណាងឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងការងារ ដែលអួតអាងថា ខ្លួនមានអំណាច តែបែរជាមកធ្វើ​ទុក្ខ​បុក​ម្នេញ​ រំលោភ​សិទ្ធិ​កម្មករ និងបិទលំហ​សេរីភាព​សហជីព​ឯករាជ្យ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុមកូដករបន្ត​តស៊ូមតិរបស់​ពួកគេទាមទាររកយុត្តិធម៌រហូតមានដំណោះស្រាយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSuor #ChhimSithar #HumanRights #NagaWorld #LRSU #StrikersKH #LaborDispute #UnionKH #MLVT
Media is too big
VIEW IN TELEGRAM
ពលរដ្ឋនៅខេត្តព្រៃវែង កំពុងជួបបញ្ហាបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅឋាន ដោយសារក្រុមមហ៊ុនបូមខ្សាច់
---
ពលរដ្ឋរស់នៅស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងជួបផលលំបាក ដោយសារតែសកម្មភាពបូមខ្សាច់លក់ នៅតាមដងទន្លេ បន្តកើតមានយ៉ាងអនាធិបតេយ្យ ដែលបណ្ដាលឱ្យបាក់ច្រាំង ប៉ះពាល់លំនៅឋាន និងស្រែចម្ការ ហើយករណីនេះ ពួកគាត់ថា ពុំឃើញមានអាជ្ញាធរពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះឡើយ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/environment/sand-dredging-causing-landslides-and-affect-people-homes-and-farmland-in-prey-veng-09042024112815.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KeoRottanak #Environment #SandDredging #RiverbankCollapse #MinistryofMinesandEnergy #MME #CorruptionKH #EnvironmentalActivists #PreyVeng
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ប្រវត្តិតស៊ូរបស់អនុប្រធានគណបក្សភ្លើងទៀន និងជាមេដឹកនាំខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា
---
ប្រធាន​សហគមន៍​​ខ្មែរ​កម្ពុជាក្រោម​​ លោក​ ថាច់ ​សេដ្ឋា​ បាន​តស៊ូ​បូជា​កម្លាំងកាយ​សឹង​តែ​មួយ​ជីវិត​របស់​លោក​ ដើម្បី​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្មែរ​កម្ពុជា​ក្រោម​ រស់​នៅ​លើ​ទឹក​ដី​កំណើត​។ លោក​ក៏​ជា​អ្នកនយោបាយ​ចាស់​វស្សា ​ដែល​និយម ​និង​គាំទ្រ​ខាង​គណបក្ស​​ប្រឆាំង​​ ដើម្បី​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិ​រដ្ឋ​នៅ​កម្ពុជា​។​ តើ​លោក​ ថាច់​ សេដ្ឋា ​មាន​ប្រវត្តិ​ដូចម្ដេច​​ដែរ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #ThachSetha #UmSamAn #SonYoengRatana #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #PoliticsKH #HumanRights #Democracy #KhmerKromActivists #RighttoSelfDetermination
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
១. អភិបាលខេត្តកោះកុង ណែនាំអភិបាលក្រុងខេមរភូមិន្ទថ្មី ឱ្យបន្តទប់ស្កាត់ចលនាប្រឆាំង CLV
២. គ្រួសារសកម្មជនបរិស្ថាន ជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់គុកច្រវាក់ដើម្បីពង្រាត់ក្រុមគ្រួសារពួកគាត់
៣. ពលរដ្ឋខ្មែរនៅកូរ៉េ ប្រកាសថានឹងធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន ដែលទៅចូលរួមវេទិកាចំណេះដឹងពិភពលោកនៅសប្ដាហ៍ក្រោយ
៤. ពលរដ្ឋនៅខេត្តស្ទឹងត្រែង អះអាងថាអាជ្ញាធរយកលុយច្រើនហួសហេតុពីពលរដ្ឋដើម្បីធ្វើប្លង់ដី … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #Vietnam #Lao #China #PRC #ChinaReach #SouthKorea #HunSen #HunManet #ThachSetha #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #BorderInfrastructureDevelopmentFund #Fundraising #Immigration #ArbitraryArrests #MotherNature #LyChandaravuth #KohKong #KhemarakPhoumin #MithonaPhouthorng #PhouthangSereyvuthy #Cyberscams #TIP #HumanTrafficking #FunanCanal #Refugees
#RFAKhmer #Cambodia #Vietnam #Lao #China #PRC #ChinaReach #HunSen #HunManet #LamChea #SonChanVirak #ChanMuny #Superstition #MoI #SarSokha #FunanCanal #FunanTechoCanal #Mekong #MRC #Battambang #Podcast #CambodiaThisWeek #SekBandith #ThaThai #SoengSenkaruna #CPP
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/3atIIHqdM9Y
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់​នៅ​ក្បែរ​គម្រោង​ព្រែកជីក​ហ្វូណន បន្ត​ព្រួយ​បារម្ភ​ពី​ការ​មិន​ទទួល​បាន​សំណង​​សមរម្យ
---
ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​គម្រោង​សាង់​សង់​ព្រែក​ជីក​ហ្វូណន នៅ​តែ​បារម្ភ​ខ្លាច​អាជ្ញាធរ​បង្ខំ​ឱ្យ​រុះរើ​ផ្ទះ​សម្បែង​ពួកគាត់ ហើយ​មិន​ទទួល​បាន​ការ​ទូទាត់​សំណង​សមរម្យ។ រដ្ឋាភិបាល​បាន​បាន​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​អស់​រយៈពេល​មួយ​ខែ​មក​ហើយ ប៉ុន្តែ​ពលរដ្ឋ​រស់​នៅ​ក្បែរ​គម្រោង​នេះ នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណឹង​អំពី​ដោះស្រាយ​ផល​ប៉ះពាល់​ជាក់លាក់​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #China #ChinaReach #PRC #HunManet #HunSen #Mekong #MRC #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #CSIS #AMTI #GeopoliticalTensions #FunanCanal #FunanTechoCanal #LandDisputes
តើ​លោក គង់ សំអុល ជា​នរណា?
---
អតីត​រដ្ឋមន្ត្រី​​ក្រសួង​ព្រះបរមរាជវាំង និង​ជា​ឧត្ដម​​ប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ លោក គង់ សំអុល បាន​ទទួល​មរណភាព​ កាល​ពី​ថ្ងៃ​ទី​០២ ខែ​កញ្ញា។ អ្នក​វិភាគ​លើក​ឡើង​ថា អតីត​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង លោក គង់ សំអុល គឺ​ជា​មនុស្ស​ជំនិត​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ដាក់​ឱ្យ​កាន់​តំណែង​នេះ​ ដើម្បី​ឃ្លាំ​មើល​រាល់​សកម្មភាព​របស់​ព្រះមហាក្សត្រ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #King #NorodomSihamoni #HunManet #HunSen #RoyalPalaceMinistry ##KongSamOl #KongDara #KongSonya #KongPanha #KuySophal #Samdech
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer