វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.83K photos
1.92K videos
92 files
7.84K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រិយមិត្តជាទីមេត្រី! សហរដ្ឋអាមេរិកប្រគល់វត្ថុ បុរាណដែលត្រូវបានលួចចំនួន២៧ដុំ ត្រឡប់ មកឲ្យកម្ពុជាវិញនៅក្នុងពិធីមួយនៅសារមន្ទីរ ជាតិកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា។
ពិធីប្រគល់វត្ថុបុរាណនេះ ធ្វើឡើងដោយមាន ការចូលរួមពីលោកឧបការីរដ្ឋមន្ត្រីក្រសួង ការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ី បូព៌ា និងប៉ាស៊ីហ្វិកលោក ដានីញ៉ែល គ្រីទីនប្រីង្គ (Daniel J. Kritenbrink) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជាលោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) និងរដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា។
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ដានីញ៉ែល គ្រីធិនប្រីង្គ ថ្លែងក្នុងពិធីប្រគល់វត្ថុ បុរាណទាំងនោះថា អនុស្សរណៈយោគយល់គ្នា រវាងកម្ពុជា និងសហរដ្ឋអាមេរិក បានពង្រឹងកិច្ច សហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេស ទាំងពីរ ដោយសម្របសម្រួលការបញ្ជូនវត្ថុ បុរាណចំនួនជាង ១០០ ដុំ និងគាំទ្រដល់ការ អភិរក្សបេតិកភណ្ឌ វប្បធម៌កម្ពុជា៕
(រូបភាព៖ AP, USA Embassy)
#RFAKhmer #politics #culture #usa #Cambodia
លោកអ្នកនាងកញ្ញាជាទីមេត្រី!
មេដឹកនាំត្រកូលរ៉ាចាប៉ាក់សា (#Rajapaksa) នៃប្រទេសស្រីលង្កា កំពុងត្រូវពលរដ្ឋនៃប្រទេសនេះ បណ្តេញចេញពីអំណាច ដោយសារអំពើពុករលួយ និងបក្ខពួកនិយម គ្រួសារនិយម ដែលបណ្តាល អោយសេដ្ឋកិច្ចជាតិដួលរលំ។
ប្រទេសចិនដែលមេដឹកនាំនៃប្រទេសនេះ ទៅស្រវាចាប់ជាខ្នងបង្អែកផ្នែកសេដ្ឋកិច្ច និងនយោបាយ ក៏មិនអាចជួយស្តារស្ថានការណ៍បានឡើយ។ ខណៈដែលខឿនសេដ្ឋកិច្ចធ្លាក់ចុះ ពលរដ្ឋក្រីក្រ ស្ទើរដាច់បាយ មេដឹកនាំនៃប្រទេសស្រីលង្កាដែលសុទ្ធតែជាបងប្អូន កូនចៅនឹងគ្នា ត្រូវបានគេរក ឃើញថា ម្នាក់ៗមានប្រាក់រាប់រយលានដុល្លារលាក់ទុកនៅធនាគារក្រៅប្រទេស។

👉 តើកម្ពុជាមានស្ថានភាពដូចគ្នា ឬខុសគ្នាបែបណា បើប្រៀបធៀបនឹងប្រទេស ស្រីលង្កា?

👉 តើហេតុអ្វីបានជាចិនមិនអាចជួយ ប្រទេសស្រីលង្កាបាន?

សូមអញ្ជើញលោកអ្នកនាងរង់ចាំស្តាប់និងចូលរួមក្នុងនាទីវេទិកាអ្នកស្តាប់អាស៊ីសេរី ដែលនឹង ពិភាក្សាអំពីរឿងនេះ នារាត្រីថ្ងៃសុក្រ ទី១៥ ខែកក្កដានេះ។ លោក សម រង្ស៊ី ដែលជាអ្នកជំនាញ សេដ្ឋកិច្ច និងនយោបាយប្រឆាំង នឹងមកចូលរួមជាវាគ្មិនកិត្តិយស ដោយមានលោក ជុន ច័ន្ទបុត្រ ជាអ្នកសម្របសម្រួល។
សូមអរគុណ!
#RFAKhmer #Politics #SriLanka #Cambodia #SAMRAINSY
ប្រិយមិត្តអាស៊ីសេរីអាចអានអត្ថបទព័ត៌មានជាភាសាអង់គ្លេសតាមរយៈ #RFAKhmer!
The body designated with reviewing changes to the Cambodian Constitution gave its OK on Thursday to a proposal critics say will make it easier for Prime Minister Hun Sen to transfer power to his son Hun Manet.

👉 អានអត្ថបទជាភាសាអង់គ្លេស៖

#RFAKhmer #Cambodia #politics #HunSen #Hunmanet #power
អត្ថបទព័ត៌មានស៊ើបអង្កេតជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
There’s another plot twist in #Chinese-businessman-turned-Cambodian diplomat Wang Yaohui’s secretive investment in a prominent English soccer club. #RFA can reveal that two mothers of his children were employed by a company associated with Yaohui, Chigwell Holdings Ltd. The company acquired a sizeable stake in Birmingham City Football Club back in 2017.

👉 អានអត្ថបទពេញជាភាសាអង់គ្លេស៖

#RFAKhmer #Cambodia #politics #economy #china #chinarech
ស្វែងយល់ពីខ្លឹមសារ នៃ សេចក្តីព្រាង វិសោធនកម្ម រដ្ឋធម្មនុញ្ញ លើកទី១០៖ សូមប្រិយមិត្ត ចុចមើលលើ រូបភាពទាំងនេះ ដើម្បីស្វែងយល់បន្ថែម ពីខ្លឹមសារ នៃ សេចក្តីព្រាង វិសោធនកម្ម រដ្ឋធម្មនុញ្ញ លើកទី១០ ដែលវិទ្យុអាស៊ីសេរី ទទួលបាន។

#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #constitutionkh #Politicskh
តំណាង​គណបក្ស​នយោបាយ​មើល​ឃើញ​ថា វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ​ជា​ការ​លើក​តួនាទី​គណបក្ស​នយោបាយ​ឱ្យ​ខ្ពស់​ជាង​សភាជាតិ ក្នុង​គោលដៅ​ធានា​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​កូន​បាន​ដោយ​រលូន និង​ឆាប់រហ័ស។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #HunSen #constitutionkh #Cambodia
កម្ពុជា​ស្នើ​ឲ្យ​វិនិយោគិន​ចិន មក​វិនិយោគ​បន្ថែម​ទៀត លើ​វិស័យ​ចិញ្ចឹម​សត្វ វារីវប្បកម្ម និង​កៅស៊ូ សម្រាប់​ការ​នាំ​ចេញទៅ​ប្រទេស​ចិន និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Chinareach #Cambodia
ប្រជាពលរដ្ឋ​សម្ដែង​ក្ដី​ព្រួយបារម្ភ​ចំពោះ​សមាជិកគ្រួសារ​របស់​ពួកគាត់ និង​ធនធាន​យុវជន​ជំនាន់​ក្រោយ​គ្រោះថ្នាក់​អាច​នឹង​បាត់បង់​សតិ​ស្មារតី ដោយសារតែ​ការ​ផុងខ្លួន​ប្រើប្រាស់​គ្រឿងញៀន​។ ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ បែបនេះ កើត​ឡើង បន្ទាប់​ពី​ជនជាតិ​ចិន​បន្ត​នាំសារ​ធាតុគីមី​មក​កែច្នៃ​ជា​គ្រឿងញៀន​រាប់​រយ​តោន និង​បើក​រោងចក្រ​ផលិត​ចែកចាយ​ក្នុងស្រុក​យ៉ាង​អនាធិបតេយ្យ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា បើ​អាជ្ញាធរ​នៅតែ​គ្មាន​វិធានការ ទប់ស្កាត់​ឧក្រិដ្ឋកម្ម គ្រឿងញៀន​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ ករណី​បទល្មើស​ឧក្រិដ្ឋ និង​ផល​វិបត្តិ​ក្នុង​សង្គម​នឹង​បន្ត​កើត​មាន​ឡើង​កាន់តែ​ច្រើន។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #chinareach #Cambodia #drugkh