វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.78K photos
1.71K videos
88 files
7.61K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ក្រុមអង្គការសង្គមស៊ីវិល និងក្រុមយុវជនដែល ឈឺឆ្អាលបញ្ហាសង្គម នៅព្រឹកថ្ងៃទី១០ ខែកក្កដា បាននិមន្តព្រះសង្ឃធ្វើពិធីតាមបែបព្រះពុទ្ធសាសនា និងដាក់កម្រងផ្កា គោរព វិញ្ញាណក្ខន្ធ បណ្ឌិត កែម ឡី ដែលត្រូវឃាតករបាញ់ សម្លាប់លោកអស់រយៈពេល ៦ ឆ្នាំកន្លងមក នៅ ស្ថានីយប្រេងឥន្ធនៈ កាល់ តិច (Caltex) ស្តុប បូកគោ រាជធានី ភ្នំពេញ ។ មន្រ្តីសង្គមស៊ីវិល និងក្រុមយុវជន ថាក្រៅពីការប្រារព្ធពិធីរម្លឹក ខួបចងចាំ បណ្ឌិត កែម ឡី នោះ ក៏ជាសារមួយ សម្រាប់ ដាស់តឿនទៅកាន់រដ្ឋាភិបាលឱ្យស៊ើប អង្កេតចាប់ខ្លួនអ្នកដែលពាក់ព័ន្ធទាំងអស់លើករណីឃាតកម្មដ៏កក្រើកមួយនេះ ដើម្បីផ្តល់ យុត្តិធម៌សម្រាប់ជនរងគ្រោះ។

#RFAKhmer #Politics #KemLey
https://www.youtube.com/watch?v=rQFwpCZq9Xc
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំ «ខាល» ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង​ថ្ងៃទី១១ ខែកក្កដា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

៚ អាមេរិកបន្តអំពាវនាវឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេត​ករណីឃាតកម្មបណ្ឌិត កែម ឡី ឱ្យបានពេញលេញ និង​ប្រកបដោយតម្លាភាព
៚ អាជ្ញាធរ​ខេត្ត​បាត់ដំបង ចាប់​ខ្លួន​ពលរដ្ឋ៤នាក់បញ្ចូន​ទៅតុលាការក្នុងរឿង ​តវ៉ារឿងមន្ត្រីដាក់ជញ្ជីងចល័តត្រួត​ពិនិត្យរថយន្តដឹកកសិផលហួសកំណត់
៚ មន្ត្រីសង្គម​ស៊ីវិល​ថា អាជ្ញាធរកម្រ​ចាប់បាន​អ្នក​ផលិត​ទំនិញ​ក្លែងក្លាយ
៚ ជន​ភៀស​ខ្លួននយោបាយ​នៅ​ថៃ និង​ម៉ាឡេស៊ី បារម្ភ​ពី​សុវត្ថិភាព ក្រោយ ទទួលបានសារគំរាមព្រមៗគ្នា ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ក្រុមអង្គការសង្គមស៊ីវិល និងក្រុមយុវជនដែល ឈឺឆ្អាលបញ្ហាសង្គម នៅព្រឹកថ្ងៃ ទី១០ ខែកក្កដា បាននិមន្តព្រះសង្ឃធ្វើពិធីតាមបែបព្រះពុទ្ធ សាសនា និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នក សិក្សាការអភិវឌ្ឍ សង្គមដ៏ល្បីមួយ រូបបណ្ឌិត កែម ឡី ដែលត្រូវឃាតករបាញ់សម្លាប់លោក អស់រយៈពេល៦ឆ្នាំកន្លងមកនៅស្ថានីយប្រេង ឥន្ធនៈ កាល់ តិច (Caltex) ស្តុប បូកគោ រាជធានី ភ្នំពេញ ។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #KemLey #NGOs
កូន ប្រុសច្បង របស់ បណ្ឌិត កែម ឡី ដែល ពេលនេះ ពេញរូប ពេញរាង និយាយ ថា ពួកគាត់ នៅតែ នឹក រលឹក ដល់ ឱពុក ជានិច្ច និង ចង់ យក គំរូ តាម គាត់ នៅពេល អនាគត។ ពួកគាត់ លើក ឡើងបែបនេះ ក្នុង ពេល រៀបចំ ពិធីបុណ្យ រំលឹក ខួប៦ឆ្នាំ នៃ ឃាតកម្ម បណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ក្នុង សមាគមខ្មែរ រដ្ឋវិចតូរីយ៉ា (Victoria) ប្រទេស អូស្ត្រាលី (Australia)។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KemLey
រដ្ឋមន្ត្រី ការបរទេស អាមេរិក លោក អេថូនី ប្ល៊ីងឃិន (Anthony Blinken) អំពាវនាវ ដល់ បណ្តា រដ្ឋសមាជិក អាស៊ាន និង ប្រទេសកុម្មុយនិស្ត ចិន ឱ្យ ទាមទារ ឱ្យ របបសឹក ខុសច្បាប់ ភូមា ងាកមក ទទួលខុសត្រូវ ក្នុងការ អនុវត្ត កិច្ចព្រមព្រៀង ជាឯកច្ឆ័ន្ទ ៥ចំណុច របស់ អាស៊ាន ដើម្បី ដោះស្រាយ វិបត្តិនយោបាយ នៅក្នុង ប្រទេស នេះ។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #cambodia #china #US #Myanmar #ASEAN
នាយករង ទទួលបន្ទុក កិច្ចការ តំបន់ អាស៊ី នៃ អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង ក្នុង សេចក្តីថ្លែងការណ៍ ផ្សាយ ថ្ងៃទី១០ ខែកក្កដា ថា ប្រាំមួយ ឆ្នាំ ក្រោយ អំពើឃាតកម្ម ដ៏គួរឱ្យ តក់ស្លុត ទាំងកណ្តាលថ្ងៃ នៅរាជធានី ភ្នំពេញ មកលើ បណ្ឌិត កែម ឡី ក្រុមគ្រួសារ និង មិត្តភក្តិ របស់ បណ្ឌិត កែម ឡី នៅតែ មិនទាន់ ដឹង ការពិត ថាតើ អ្នកណា ជាអ្នកនៅ ពីក្រោយ ការបញ្ជា ឱ្យ សម្លាប់ គាត់ និង មូលហេតុ នៃ ការសម្លាប់ នេះ នៅឡើយទេ។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KemLey
សហរដ្ឋ អាមេរិក បន្ត អំពាវនាវ ឱ្យ អាជ្ញាធរ កម្ពុជា ស៊ើបអង្កេត ករណី ឃាតកម្ម បណ្ឌិត កែម ឡី ឱ្យ បាន ពេញ លេញ និង ប្រកប ដោយ តម្លាភាព។ ការអំពាវនាវ នេះ ធ្វើ ឡើង ក្នុង ខួប គម្រប់ ៦ ឆ្នាំ នៃ ឃាតកម្ម បណ្ឌិត កែម ឡី ស្របពេល ដែល អាជ្ញាធរ កម្ពុជា នៅ តែ បរាជ័យ មិន អាច វែក មុខ រក ឃាតក និង អ្នក ពាក់ព័ន្ធ ពិតប្រាកដ យក មក ផ្តន្ទាទោស ដើម្បី ផ្តល់ យុត្តិធម៌ ជូន ក្រុម គ្រួសារ និង សង្គម កម្ពុជា បាន នៅ ឡើយ។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KemLey #USA
កងកម្លាំងសមត្ថកិច្ច​ជាច្រើននាក់បានយករនាំង​ដែកបិទ​ផ្លូវមិនឲ្យក្រុមបុគ្គលិកណាហ្គាវើលដ៍ជិត​មួយរយនាក់(៩៧) ​ធ្វើកូដកម្មដោយសន្តិវិធីនៅ​ខាងមុខក្រុមហ៊ុននោះឡើយនៅថ្ងៃទី១១ ខែ​កក្កដា​ នេះ។
#RFAKhmer #Cambodia #Nagaworld
គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ រៀបចំធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅថ្ងៃ ចន្ទ ទី១១ ខែ កក្កដា នេះ ដើម្បីទាមទារឱ្យមានការ កែ លម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយ កម្ពុជា ។ គណបក្សទាំង៤រួមមាន គណបក្ស ភ្លើង ទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់ កម្ពុជា និងគណបក្ស ប្រជាធិបតេយ្យ មូល ដ្ឋាន ។
#RFAKhmer #Cambodia #politics #PoliticalParties