វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.68K videos
88 files
7.59K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
https://youtu.be/45955hdPOsU
សូមទស្សនាព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២៖
៚ ប្រេសិត​អាស៊ាន​ជួប​ភាគីមួយចំនួន​ដើម្បី​​ស្វែងរក​សន្តិភាព​នៅភូមា
៚ អង្គការ​សារព័ត៌មាន​ជំរុញឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន
៚ ​អង្គការសង្គម​ស៊ីវិល និង​ក្រុម​យុវជនផ្សព្វផ្សាយ​ទស្សនទាន​បណ្ឌិត កែម ឡី ក្នុង​ឱកាស​ខួប ៦ឆ្នាំ​នៃ​ឃាតកម្ម​លើ​រូប​លោក
៚ស្ថាប័ន​ស្រាវជ្រាវ​អាមេរិកថា ក្រុងវ៉ាស៊ីនតុន មិនគួរ​ឱបក្រសោប​របបលោក ហ៊ុន សែន ឡើយ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Ø កម្មវិធីផ្សាយរបស់​វិទ្យុអាស៊ីសេរី ​ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ពេលព្រឹក ចាប់ពីម៉ោង ០៥:៣០ ដល់ម៉ោង ០៦:៣០ តាមរយៈរលកធាតអាកាសខ្លី ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១៣៧១៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២២ ម៉ែត្រ។ ពេលយប់ ចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង ០៨:៣០ តាមរយៈរលកធាតុអាកាសខ្លី ៩៩៦០ គីឡូហឺត្ស ស្មើនឹងកំពស់ ៣០ម៉ែត្រ, ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១១៨៨៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ម៉ែត្រ៕
---
#RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា
អ្នកវិភាគ​និង​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​ព្រួយបារម្ភ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជំពាក់​គុណ​ក្រុម​ឧកញ៉ា ឬ​ឈ្មួញ​ធំៗ​មួយចំនួន ដែល​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ​រឿង​ក្នុង​ការ​រក​ស៊ី​ក្រោយ​ទទួល​បាន​ប្រាក់​ជំនួយ​បរិច្ចាគ​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ម្តង​ទៀត​ក្នុង​កិច្ចការ​បោសសម្អាត​មីន​នៅ​កម្ពុជា​។ ពួកគាត់​ថា ឈ្មួញ​ទាំងនោះ​នឹង​ទទួល​បាន​ផលប្រយោជន៍​ណាមួយ​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ជំនួយ​ប្រាក់កាស​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #HunSen #corruption #Kitmeng
ប្រជា​កសិករ​ចិញ្ចឹម​មាន់​នៅ​ខេត្តកំពត រអ៊ូរទាំ​ពី​ការ​ចុះ​ថ្លៃ និង​មិន​មាន​ឈ្មួញ​ចុះ​មក​ទិញ​មាន់​ពួកគាត់​ដូច​ឆ្នាំមុនៗ ។ ក៏ប៉ុន្តែ​ទំនិញ​គ្រប់​ប្រភេទ បែរជា​ហក់​ឡើងថ្លៃ​យ៉ាង​គំហុក ជាពិសេស​ថ្លៃ​ចំណី​សត្វ និង​ប្រេង​សាំង​។ កសិករ​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយ​បញ្ចុះតម្លៃ​ទំនិញ​ផ្សេងៗ និង​ប្រេងសាំង​ឲ្យ​ចុះ​មក​នៅ​ត្រឹម​តម្លៃ​បង្គួរ​វិញ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #farmerkh #Cambodia
មេធាវី ការពារ ក្ដី ឲ្យ កញ្ញា សេង ធារី សម្រេច ប្ដឹង ទាស់ ការ សម្រេច របស់ សាលាដំបូង រាជធានី ភ្នំពេញ ដែល ផ្ដន្ទាទោស កញ្ញា ៦ ឆ្នាំ ទៅ សាលាឧទ្ធរណ៍ រាជធានី ភ្នំពេញ ។ មន្ត្រី សង្គម ស៊ីវិល សង្កេត ឃើញ ថា ការ ចោទប្រកាន់ លើ កញ្ញា សេង ធារី មាន ចរិត នយោបាយ និង ជំរុញ ទៅ តុលាការ គួរ ផ្ដល់ យុត្តិធម៌ ជូន កញ្ញា សេង ធារី ឡើង វិញ។
👉👉 អានព័ត៌មាន ពិស្ដារ...

#RFAKhmer #Sengtheary #HunSen
#រឿងដែលគេអានច្រើនបំផុតនៅក្នុងសប្តាហ៍នេះ៖ «សមត្ថកិច្ច​រាជធានីភ្នំពេញ​ដាក់​កម្លាំង​បង្ក្រាប​ដោយហិង្សា​លើ​ក្រុម​ស្រី្ត​កូដករណា​ហ្គាវើលដ៍​កាន់​តែ​ខ្លាំង»។

តើប្រិយមិត្តដឹងទេថា ហេតុអ្វីរឿងនេះមានគេអានច្រើនជាងគេបំផុតនៅ​​ក្នុង​សប្តាហ៍​នេះ?

អានអត្ថបទឡើងវិញ៖

#RFAKhmer #economy #Nagaworld #casino #strikers
សហគមន៍ខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ បាន​ប្រារព្ធខួប​លើកទី​៧៣ឆ្នាំ​ថ្ងៃចងចាំ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​លើ​ប្រទេស​វៀតណាម។
សូមជម្រាប​ជូន​ថា ពិធីនេះ​ត្រូវ​បាន​លើក​ពេល​កាលពីថ្ងៃទី៤ ខែមិថុនា មក​ថ្ងៃទី៣ ខែកក្កដា នេះវិញ ដោយ​សារ​តែ​ជាប់រវល់​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់។ ជារៀងរាល់​ឆ្នាំ​សហគមន៍ខ្មែរ​កម្ពុជា​ក្រោមតែងតែ​ធ្វើពិធីរំលឹកខួបនេះនៅថ្ងៃទី៤ ខែមិថុនា ដោយ រាប់បាត្រព្រះសង្ឃ ១៩៤៩ អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វបុរសខ្មែរកម្ពុជាក្រោម៕
#RFAKhmer #politics #Cambodia #KhmerKampucheaKrom
https://www.youtube.com/watch?v=3T9hQx08lKY
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ ២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

១. អនុប្រធានបក្សភ្លើងទៀនលោក សុន ឆ័យ វិល ទៅ កម្ពុជា វិញដើម្បី តតាំងក្តី ក្នុង តុលាការ
២. បក្សនយោបាយទាមទាររដ្ឋាភិបាលកែលម្អស្ថាប័ន គ.ជ.ប មុនការបោះឆ្នោតតំណាងរាស្រ្ត
៣. សមាគម ខ្មែរ កម្ពុជាក្រោម ប្រារព្ធ ខួប៧៣ឆ្នាំ ថ្ងៃ បារាំង ផ្ទេរ កម្ពុជាក្រោម ឲ្យ វៀតណាម
៤. សហគមន៍ បឹង តាមោក អស់ សង្ឃឹម នឹង លោក ហ៊ុន សែន ដែល មិន អើពើ ជួយដោះស្រាយ វិវាទ ដី ធ្លី ....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
Media is too big
VIEW IN TELEGRAM
សម្រង់សម្តីសំខាន់ៗ៖ សូមប្រិយមិត្តចូលរួមបញ្ចេញមតិ!
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃទី២៩ ខែមិថុនា បានទទួលស្គាល់ ថា ប្រព័ន្ធប្រតិបត្តិធនាគារអាចនឹងជួប ឧបសគ្គ ប្រសិនបើកម្ពុជាបន្តជាប់ឈ្មោះក្នុងបញ្ជី ប្រផេះនៃក្រុមប្រទេសលាងលុយកខ្វក់តទៅទៀត។

តើប្រិយមិត្តយល់ឃើញយ៉ាងណាចំពោះ ការ លើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីរឿងនេះ?

👉👉 https://fb.watch/e1sD0rx1Z4/
អង្គការ និង សមាគម ខ្មែរកម្ពុជាក្រោម ដែល មាន មូលដ្ឋាន នៅ រាជធានី ភ្នំពេញ នៅ ព្រឹក ថ្ងៃអាទិត្យ ទី៣ ខែកក្កដា បាន ជួបជុំ គ្នា ជា ក្រុម ធំ មួយ ប្រារព្ធ ខួប គម្រប់ ៧៣ឆ្នាំ ដែល អាណានិគម បារាំង បាន កាត់ ដែនដី កម្ពុជា ក្រោម ឲ្យ វៀតណាម ។ ពលរដ្ឋ និង សហគមន៍ខ្មែរកម្ពុជាក្រោម ដែល បាន ចូល រួម ក្នុង ពិធី នេះ មាន ចិត្ត មោះមុត ថា នឹង រួបរួម គ្នា ជា ធ្លុងមួយ ដើម្បី តស៊ូ មតិ ក្នុង ការ ទាមទារ នូវ សិទ្ធិ សេរីភាព ជា ខ្មែរ ម្ចាស់ ស្រុក ពី រដ្ឋាភិបាល វៀតណាមឲ្យ បាន។ ពួកគេ ថែម ទាំង នឹក ទៅ ដល់ គុណ វីរបុរស ស្នេហា ជាតិ គ្រប់ ជំនាន់ ដែល បាន ពលី ជីវិត ចំពោះ បុព្វហេតុ ជាតិ សាសនា និង មាតុភូមិ ខ្មែរ ក្រោម ដោយ ពុំ មាន ថ្ងៃ បំភ្លេច បាន ឡើយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖👉 https://bit.ly/3yg7LIa
ទស្សនាសេចក្តីរាយការណ៍វីដេអូ៖👉 https://bit.ly/3yG5VSg

#RFAKhmer #politics #KhmerKrom #Khmerkampuchkrom
ប្រជាពលរដ្ឋ រស់នៅ ក្បែរ បឹងតាមោក ស្ថិត នៅ ភូមិ សំរោង ត្បូង សង្កាត់ សំរោង ខណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ អស់សង្ឃឹម នឹង លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល មិន ខ្វាយខ្វល់ ក្នុងការ ចុះ បញ្ជី ផ្តល់ កម្ម សិទ្ធិដីធ្លី ជូនពលរដ្ឋ ជាង២រយ (២៥០) គ្រួសារ ក្រោយ ពី ពួកគាត់ បាន ស្វះស្វែង រក កិច្ច អន្តរាគមន៍ ពី លោក ហ៊ុន សែន ជាច្រើន លើកច្រើន សារ កន្លង មក នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖ 👉 https://bit.ly/3NHaXSZ

#RFAKhmer #LandDispute #BoeungTamok #HunSen
គណបក្ស នយោ បាយ មួយ ចំនួន គ្រោង ដាក់ លិខិត រួម គ្នា ដើម្បី ទាមទារ ឱ្យ រដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើ ការ កែលម្អ ចំណុច ខ្វះខាត របស់ គណៈកម្មា ធិការ ជាតិរៀបចំ ការ បោះ ឆ្នោត (គ.ជ.ប) មុន ការ បោះ ឆ្នោត តំណាង រាស្រ្ត អាណត្តិទី៧ ដើម្បី ធានា ការ ប្រកួត ប្រជែង ដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ ព្រម ទាំង បញ្ចៀស ការ រិះ គន់ និង ការ ដាក់ សម្ពាធ នា នា ពី សហគមន៍ អន្តរ ជាតិ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖👉 https://bit.ly/3I9uIBB

#RFAKhmer #politics #ElectionKh2022 #NEC
មន្ត្រីជាន់ខ្ពស់ គណបក្ស ភ្លើងទៀន សម្រេច វិល ទៅ កម្ពុជា វិញ ហើយ នៅថ្ងៃទី ៣ ខែកក្កដា ដើម្បី តតាំង ក្តី នៅក្នុង តុលាការ ដែល ដាក់ បណ្តឹង ដោយ គណបក្ស ប្រជាជន កម្ពុជា និង គណៈ កម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប)។ មេធាវីការពារក្តី និង មន្ត្រី សង្គមស៊ីវិល ផ្នែកឃ្លាំមើល ការបោះឆ្នោត យល់ថា អាជ្ញាធរ គួរតែ ទម្លាក់ ចោល ការ ចោទប្រកាន់ លោក សុន ឆ័យ ដើម្បី ឲ្យ លោកចូលរួម ប្រកួតប្រជែង នយោបាយ ដោយ ពេញលេញ ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖👉 https://bit.ly/3P0XwhL

#RFAKhmer #politics #ElectionKh2022 #Sonchay #NEC