វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.29K videos
69 files
7.2K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នកឃ្លាំមើល​ព្រៃឈើ ក្រុម​យុវជន និង​ពលរដ្ឋ​សោកស្តាយ ចំពោះ​ការ​និយាយ​ដៀមដាម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លើ​អ្នក​រិះគន់ រឿង​បាត់បង់​ព្រៃឈើ​ថា គឺជា​ជន​អគតិ និង​ជា​ក្រុម​បក្ស​ប្រឆាំង ដែល​នាំគ្នា​ទៅ​កាប់​ទន្ទ្រានព្រៃ​ធ្វើ​កសិកម្ម ដើម្បី​បង្កបង្កើនផល នាំ​ឱ្យ​ព្រៃឈើ​បាត់បង់​។ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​នឹង​ដកហូត​ដីធ្លី​របស់​អ្នក​ដែល​រិះគន់​ទាំងអស់ ដែល​កាន់កាប់ ក្រោយ​ទសវត្សរ៍​ទី៧០ ដើម្បី​យក​ដី​ដាំ​កូនឈើ​ឡើងវិញ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #loggingkh #Cambodia #HunSen
អាជ្ញាធរ​វៀតណាម​បាន​ចាប់​យុវជន​ខ្មែរក្រោម​ម្នាក់ ទៅ​សួរចម្លើយ​អស់​រយៈពេល ៣​ថ្ងៃ ពាក់ព័ន្ធ​នឹង​រឿង លោក​បាន​លើក​ទង់​ខ្មែរ​កម្ពុជា​ក្រោម ជាប់​ជាមួយនឹង​ទង់​ព្រះពុទ្ធសាសនា​។ វៀតណាម​ចោទ​លោក​ថា មាន​គំនិត​ធ្វើ​អបគមន៍។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #KhmerKrom #vietnam
លីង https://youtu.be/mQ6tWzqc8K8 សម្រាប់ទស្សនាព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០២២៖
១. កញ្ញា សេង ធារី កំពុងខ្វះរបស់របរប្រើប្រាស់ក្នុងពន្ធនាគារ
២. អ្នកវិភាគថា លោកហ៊ុន សែន នឹងជំពាក់គុណឈ្មួញក្រោយទទួលប្រាក់ជំនួយពួកគេ
៣. ពលរដ្ឋត្អូញត្អែរពី តម្លៃមាន់ធ្លាក់ចុះ និងគ្មានឈ្មួញទិញ
៤. ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដថ្មី ចំនួន៨នាក់បន្ថែមទៀត រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
----
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ពេលព្រឹក ចាប់ពីម៉ោង ០៥:៣០ ដល់ម៉ោង ០៦:៣០ តាមរយៈរលកធាតអាកាសខ្លី ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១៣៧១៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២២ ម៉ែត្រ។ ពេលយប់ ចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង ០៨:៣០ តាមរយៈរលកធាតុអាកាសខ្លី ៩៩៦០ គីឡូហឺត្ស ស្មើនឹងកំពស់ ៣០ម៉ែត្រ, ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១១៨៨៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ម៉ែត្រ៕
ក្រុម​យុវជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គ្រោង​ដាក់​កម្រងផ្កា​ជូន​បណ្ឌិត កែម ឡី នៅ​កន្លែង​ឃាតក​បាញ់​សម្លាញ់​លោក​ស្ថិតនៅ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១០ កក្កដា ខាងមុខ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ និង​ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី ក្នុង​ឱកាស​ខួប​៦​ឆ្នាំ​។ ទន្ទឹម​គ្នា​នេះ ពួកគាត់​ក៏បាន​រៀបចំ​កម្រង​ឯកសារ និង​ទស្សនៈ របស់​បណ្ឌិត​កែម ឡី ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​យុវជន​បាន​រៀនសូត្រ​សិក្សា​បន្ថែម អំពី​វីរភាព​អង់អាច​ក្លាហាន​របស់​បណ្ឌិត​កែម ឡី។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Kemley #Cambodia
https://youtu.be/45955hdPOsU
សូមទស្សនាព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២៖
៚ ប្រេសិត​អាស៊ាន​ជួប​ភាគីមួយចំនួន​ដើម្បី​​ស្វែងរក​សន្តិភាព​នៅភូមា
៚ អង្គការ​សារព័ត៌មាន​ជំរុញឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន
៚ ​អង្គការសង្គម​ស៊ីវិល និង​ក្រុម​យុវជនផ្សព្វផ្សាយ​ទស្សនទាន​បណ្ឌិត កែម ឡី ក្នុង​ឱកាស​ខួប ៦ឆ្នាំ​នៃ​ឃាតកម្ម​លើ​រូប​លោក
៚ស្ថាប័ន​ស្រាវជ្រាវ​អាមេរិកថា ក្រុងវ៉ាស៊ីនតុន មិនគួរ​ឱបក្រសោប​របបលោក ហ៊ុន សែន ឡើយ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Ø កម្មវិធីផ្សាយរបស់​វិទ្យុអាស៊ីសេរី ​ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ពេលព្រឹក ចាប់ពីម៉ោង ០៥:៣០ ដល់ម៉ោង ០៦:៣០ តាមរយៈរលកធាតអាកាសខ្លី ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១៣៧១៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២២ ម៉ែត្រ។ ពេលយប់ ចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង ០៨:៣០ តាមរយៈរលកធាតុអាកាសខ្លី ៩៩៦០ គីឡូហឺត្ស ស្មើនឹងកំពស់ ៣០ម៉ែត្រ, ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១១៨៨៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ម៉ែត្រ៕
---
#RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា
អ្នកវិភាគ​និង​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​ព្រួយបារម្ភ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជំពាក់​គុណ​ក្រុម​ឧកញ៉ា ឬ​ឈ្មួញ​ធំៗ​មួយចំនួន ដែល​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ​រឿង​ក្នុង​ការ​រក​ស៊ី​ក្រោយ​ទទួល​បាន​ប្រាក់​ជំនួយ​បរិច្ចាគ​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ម្តង​ទៀត​ក្នុង​កិច្ចការ​បោសសម្អាត​មីន​នៅ​កម្ពុជា​។ ពួកគាត់​ថា ឈ្មួញ​ទាំងនោះ​នឹង​ទទួល​បាន​ផលប្រយោជន៍​ណាមួយ​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ជំនួយ​ប្រាក់កាស​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #HunSen #corruption #Kitmeng
ប្រជា​កសិករ​ចិញ្ចឹម​មាន់​នៅ​ខេត្តកំពត រអ៊ូរទាំ​ពី​ការ​ចុះ​ថ្លៃ និង​មិន​មាន​ឈ្មួញ​ចុះ​មក​ទិញ​មាន់​ពួកគាត់​ដូច​ឆ្នាំមុនៗ ។ ក៏ប៉ុន្តែ​ទំនិញ​គ្រប់​ប្រភេទ បែរជា​ហក់​ឡើងថ្លៃ​យ៉ាង​គំហុក ជាពិសេស​ថ្លៃ​ចំណី​សត្វ និង​ប្រេង​សាំង​។ កសិករ​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយ​បញ្ចុះតម្លៃ​ទំនិញ​ផ្សេងៗ និង​ប្រេងសាំង​ឲ្យ​ចុះ​មក​នៅ​ត្រឹម​តម្លៃ​បង្គួរ​វិញ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #farmerkh #Cambodia
មេធាវី ការពារ ក្ដី ឲ្យ កញ្ញា សេង ធារី សម្រេច ប្ដឹង ទាស់ ការ សម្រេច របស់ សាលាដំបូង រាជធានី ភ្នំពេញ ដែល ផ្ដន្ទាទោស កញ្ញា ៦ ឆ្នាំ ទៅ សាលាឧទ្ធរណ៍ រាជធានី ភ្នំពេញ ។ មន្ត្រី សង្គម ស៊ីវិល សង្កេត ឃើញ ថា ការ ចោទប្រកាន់ លើ កញ្ញា សេង ធារី មាន ចរិត នយោបាយ និង ជំរុញ ទៅ តុលាការ គួរ ផ្ដល់ យុត្តិធម៌ ជូន កញ្ញា សេង ធារី ឡើង វិញ។
👉👉 អានព័ត៌មាន ពិស្ដារ...

#RFAKhmer #Sengtheary #HunSen
#រឿងដែលគេអានច្រើនបំផុតនៅក្នុងសប្តាហ៍នេះ៖ «សមត្ថកិច្ច​រាជធានីភ្នំពេញ​ដាក់​កម្លាំង​បង្ក្រាប​ដោយហិង្សា​លើ​ក្រុម​ស្រី្ត​កូដករណា​ហ្គាវើលដ៍​កាន់​តែ​ខ្លាំង»។

តើប្រិយមិត្តដឹងទេថា ហេតុអ្វីរឿងនេះមានគេអានច្រើនជាងគេបំផុតនៅ​​ក្នុង​សប្តាហ៍​នេះ?

អានអត្ថបទឡើងវិញ៖

#RFAKhmer #economy #Nagaworld #casino #strikers
សហគមន៍ខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ បាន​ប្រារព្ធខួប​លើកទី​៧៣ឆ្នាំ​ថ្ងៃចងចាំ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​លើ​ប្រទេស​វៀតណាម។
សូមជម្រាប​ជូន​ថា ពិធីនេះ​ត្រូវ​បាន​លើក​ពេល​កាលពីថ្ងៃទី៤ ខែមិថុនា មក​ថ្ងៃទី៣ ខែកក្កដា នេះវិញ ដោយ​សារ​តែ​ជាប់រវល់​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់។ ជារៀងរាល់​ឆ្នាំ​សហគមន៍ខ្មែរ​កម្ពុជា​ក្រោមតែងតែ​ធ្វើពិធីរំលឹកខួបនេះនៅថ្ងៃទី៤ ខែមិថុនា ដោយ រាប់បាត្រព្រះសង្ឃ ១៩៤៩ អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វបុរសខ្មែរកម្ពុជាក្រោម៕
#RFAKhmer #politics #Cambodia #KhmerKampucheaKrom
https://www.youtube.com/watch?v=3T9hQx08lKY
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ ២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

១. អនុប្រធានបក្សភ្លើងទៀនលោក សុន ឆ័យ វិល ទៅ កម្ពុជា វិញដើម្បី តតាំងក្តី ក្នុង តុលាការ
២. បក្សនយោបាយទាមទាររដ្ឋាភិបាលកែលម្អស្ថាប័ន គ.ជ.ប មុនការបោះឆ្នោតតំណាងរាស្រ្ត
៣. សមាគម ខ្មែរ កម្ពុជាក្រោម ប្រារព្ធ ខួប៧៣ឆ្នាំ ថ្ងៃ បារាំង ផ្ទេរ កម្ពុជាក្រោម ឲ្យ វៀតណាម
៤. សហគមន៍ បឹង តាមោក អស់ សង្ឃឹម នឹង លោក ហ៊ុន សែន ដែល មិន អើពើ ជួយដោះស្រាយ វិវាទ ដី ធ្លី ....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
Media is too big
VIEW IN TELEGRAM
សម្រង់សម្តីសំខាន់ៗ៖ សូមប្រិយមិត្តចូលរួមបញ្ចេញមតិ!
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃទី២៩ ខែមិថុនា បានទទួលស្គាល់ ថា ប្រព័ន្ធប្រតិបត្តិធនាគារអាចនឹងជួប ឧបសគ្គ ប្រសិនបើកម្ពុជាបន្តជាប់ឈ្មោះក្នុងបញ្ជី ប្រផេះនៃក្រុមប្រទេសលាងលុយកខ្វក់តទៅទៀត។

តើប្រិយមិត្តយល់ឃើញយ៉ាងណាចំពោះ ការ លើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីរឿងនេះ?

👉👉 https://fb.watch/e1sD0rx1Z4/