វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.83K videos
90 files
7.74K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋ​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​នៅ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ថា ដោះស្រាយ​វិវាទ​ដីធ្លី​រើសអើង​និន្នាការ​នយោបាយ ដោយ​មិន​ចាត់​វិធានការ​តាម​បណ្ដឹង​របស់​ពួកគាត់ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​រក​ដំណោះស្រាយ​បណ្ដឹង​ជូន​ពលរដ្ឋ​ឲ្យ​បាន​ស្មើភាព​គ្នា គ្រប់​និន្នាការ​គណបក្ស​នយោបាយ។
អាន​ព័ត៌មាន​ពិស្ដារ...
#landdisputeKh #Cambodia #RFAKhmer
ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ទទូច​ឱ្យ​របប​សឹក​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា (Burma) បញ្ជូន​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ត្រលប់​ទៅ​លំនៅឋាន​វិញ​។ ការ​ទទូច​ស្នើសុំ​នេះ​កើតមានឡើង​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុន​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​ប្រេសិត​ពិសេ
ព័ត៌មាន​ពិស្ដារ...
#Myanmar #Burma #AungSansuuKyi #Cambodia #Asean
ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥​ដែល​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ គ​.​ជ​.​ប និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​បក្ស​នយោបាយ​មួយ​ចំនួន​ថា ការ​បោះឆ្នោត​នេះ​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ។

គណបក្ស​នយោបាយ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ​បន្ទាប់ពី​បក្ស​កាន់អំណាច គឺ​បក្ស​ភ្លើងទៀន រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ចាស់ដៃ​ពី​សំណាក់​អាជ្ញាធរ បក្ស​កាន់អំណាច​ដែល​សកម្មជន​ខ្លះ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ និង​អ្នក​ខ្លះទៀត​ជាប់​បណ្ដឹង​ទៀត​ផង ទោះ​ក្រោយ​ការបោះឆ្នោត​រួចហើយ​ក៏ដោយ។

តើ​ការណ៍​ដែល​អាជ្ញាធរ​បក្ស​កាន់អំណាច​គំរាមកំហែង​លើ​បក្ស​ភ្លើងទៀន​បន្តបន្ទាប់​បែបនេះ​នឹង​ជះឥទ្ធិពល​បែប​ណា​ដល់​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ?
ព័ត៌មាន​ពិស្ដារ...
#Electionkh2022 #Cambodia #RFAKhmer
សេចក្តីរាយការណ៍ស៊ើបអង្កេត៖ សិង្ហបុរី ជាមជ្ឈមណ្ឌល ស្រូបយក លុយ លាក់ទុក របស់ បុគ្គល ពាក់ព័ន្ធនឹង អ្នកនយោបាយ កម្ពុជា
---
វិទ្យុអាស៊ីសេរី បាន រកឃើញ ទ្រព្យសម្បត្តិ នៅសិង្ហបុរី គ្រប់គ្រង ដោយ បុគ្គល កម្ពុជា ដែល ជាប់ពាក់ព័ន្ធនឹង អ្នកនយោបាយ។ ទ្រព្យសម្បត្តិ ទាំងនេះ មានតម្លៃ សរុប រហូតដល់ទៅ ជាង ២៣០លានដុល្លារ។ ម្ចាស់ កម្មសិទ្ធិ នៃ ទ្រព្យសម្បត្តិ ទាំងនេះ រួមមាន សាច់ញាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បុគ្គលម្នាក់ ដែល រង ទណ្ឌកម្ម ពី សហរដ្ឋអាមេរិក អតីត សមាជិក គណៈរដ្ឋមន្ត្រី ម្នាក់ ព្រមទាំង ប្រពន្ធ កូន និង បងប្អូន បង្កើត របស់ ឧត្ដមសេនីយ៍ សមាជិក ព្រឹទ្ធសភា និង រដ្ឋលេខាធិការ ជាដើម។
---
អានអត្ថបទជាភាសាខ្មែរ៖ https://bit.ly/3bArPxu
អានអត្ថបទ ជាភាសាអង់គ្លេស៖ https://bit.ly/3ymYzTB
អាន សេចក្តីរាយការណ៍ មុនៗ៖ https://bit.ly/3NjpyE0
---
#RFAKhmer #Cambodia #CambodianPEPs #CambodianOffshoreMoney #HunSen #KithMeng #ChoeungSopheap #LauMengKhin #HengSokha #IngBunHoaw #LauYaoZhong #LauSokHuy #HunKimleng #NethSavoeun #ImPaulika #AunPornmoniroth #VongseyBuddhiseth #VouSopheaktevy #VongseyVissoth
https://www.youtube.com/watch?v=iVdcgGmpUZw
ការផ្សាយសម្រាប់យប់ថ្ងៃអង្គារ ទី២៨ ខែមិថុនា គ.ស.២០២២៖

១. ពលរដ្ឋ និងអ្នកវិភាគ រិះគន់អាជ្ញាធរដែលប្រកាស គាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យស្នងតំណែងពីឪពុក
២. មេធាវីប្ដឹង ទៅ សាលា ឧទ្ធរណ៍ ស្នើ សុំឱ្យ លោក អៀ ចាន់ណា នៅក្រៅឃុំ
៣. ជនជាតិដើមចារ៉ាយ ១២ភូមិ ខកចិត្តនឹងអាជ្ញាធរ ខេត្តរតនគិរី មិន ដោះស្រាយ ជម្លោះ ដីធ្លី ជាមួយ ក្រុមហ៊ុន វៀតណាម
៤. វេទិការអ្នកស្ដាប់វិទ្យុអាស៊ីសេរីក្នុងរាត្រីនេះ យើង នឹង មាន កិច្ចពិភាក្សា ពី ទស្សនវិស័យ របស់ គណបក្ស នយោបាយ ដែល បែកចេញ ពី បក្សសង្រ្គោះ ជាតិ ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
#រូបត្លុកនយោបាយ៖ សូម ប្រិយមិត្ត ចូលរួម ដាក់ ចំណងជើង និង ការយល់ឃើញ ជុំវិញ រូបត្លុក នយោបាយ មួយនេះ។
---
បុរសខ្លាំង ជឿ អបិយជំនឿ
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន សម្រេច កែតម្រូវ ថ្ងៃខែកំណើត របស់លោក ពី ថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ មកជា ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។ លោក ហ៊ុន សែន និយាយថា លោក ធ្វើបែបនេះ គឺដើម្បី កែកំហុស កាលពី សម័យ សង្គ្រាម។ ក៏ប៉ុន្តែ ក្រុមអ្នករិះគន់ និយាយថា ការណ៍ ដែល បុរសខ្លាំង ហាក់ មាន ជំនឿ ស៊ុប លើ អបិយជំនឿ សម្រេចកែ ថ្ងៃខែ កំណើត របស់ លោក ពីឆ្នាំថោះ ទៅជា ឆ្នាំរោង វិញបែបនេះ គឺដោយសារតែឆ្នាំ រោង ត្រូវគេ ជឿថា ជាឆ្នាំ ដែល ផ្តល់នូវ ភាពចម្រុងចម្រើន និង មាន ជោគវាសនា ល្អ តាម ក្បួន តម្រាសាស្ត្រ បុរាណ ចិន។ សេចក្តីរាយការណ៍ មួយចំនួនទៀត លើកឡើងថា លោក ហ៊ុន សែន ប្តូរ ថ្ងៃខែឆ្នាំកំណើត របស់លោកដូច្នេះ គឺ ក្រោយពី មរណភាព របស់ បងប្រុស លោក កាលពីពេល ថ្មីៗនេះ ដោយសារតែ លោក ភ័យខ្លាច ថា ថ្ងៃខែឆ្នាំកំណើត ចាស់ របស់លោក អាច ជាមូលហេតុ បណ្តាល ឱ្យ បងប្រុសរបស់ លោក ទទួលមរណភាព ដោយសារតែ ឆុង រាសី ផ្អែកតាម ក្បួន តម្រាសាស្ត្រ របស់ចិន។

#RFAKhmer #Cambodia #HunSen #SuperstitiousStrongman
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ និងអ្នកវិភាគ រិះគន់ទៅលើមន្ត្រីអាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបន្តប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យស្នងតំណែងជានាយករដ្ឋមន្ត្រីពីឪពុកថា ជាការស្នងដំណែងតាមបក្ខពួក និង មិនសមមានឈ្មោះជាយុវជនបន្តវេននោះទេ។ ពួកគេបន្ថែមថា ការប្រកាសគាំទ្រតាមបក្សពួកបែបនេះគឺមានតែនៅក្នុងប្រទេសផ្ដាច់ការតែប៉ុណ្ណោះ។
#RFAKhmer #Cambodia #HunSen #Hunmanet
https://www.youtube.com/watch?v=j2UaPwmV6oE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំ «ខាល» ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង​ថ្ងៃទី២៩ ខែមិថុនា គ.ស.២០២២ ដែលមាន ​មាតិកាព័ត៌មាន ដូចតទៅ៖

៚ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជួបទុក្ខលំបាកផ្នែកជីវភាព ខណៈទំនិញលើទីផ្សារបន្តឡើងថ្លៃ

៚ពលរដ្ឋ និងអ្នកវិភាគ រិះគន់អាជ្ញាធរលោក ហ៊ុន សែន ដែល​ប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យស្នងតំណែងពីឪពុក

៚៖ អ្នកឃ្លាំមើលកិច្ចការអន្តរជាតិ អះអាងថា លោក ហ៊ុន សែន និងមេដឹកនាំផ្ដាច់ការភូមា ប្រើតុលាការនិង​ការបោះ​ឆ្នោតបន្លំ ដើម្បីបន្តអំណាច

៚លោក ហ៊ុន សែន ប្រកាសថាកូវីដ១៩ចាប់ផ្តើមឆ្លងចូលក្នុង​សហគម​ឡើងវិញហើយ....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ល្បងចំណេះដឹងព័ត៌មាន៖ សូមប្រិយមិត្ត ចូលរួម ឆ្លើយសំណួរ អំពីព័ត៌មាន ខាងក្រោមនេះ៖

តើសម្រង់សម្តីខាងក្រោមនេះ ជារបស់អ្នកនយោបាយ ឬ បុគ្គលរូបណា?

---------------------
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer

#RFAKhmer #RFANewsTrivia #Cambodia #Politics #HunSen
https://www.youtube.com/watch?v=I4z6mA5rSb8
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំ «ខាល» ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

១. តុលាការ​ព្រមាន​មិន​ឲ្យ​លោក​កឹម សុខា ធ្វើ​សកម្មភាព​​​នយោបាយ​​
២. អ្នកជំនាញអង្គការសហប្រជាជាតិស្នើឱ្យកម្ពុជាពិនិត្យ​ឡើងវិញរឿងផ្ដន្ទាទោសមន្ត្រីបក្សប្រឆាំងជាក្រុម
៣. ប្រជាពលរដ្ឋរស់នៅក្បែរបឹងតាមោក ដាក់ញត្តិទៅ​ខុន្ទកាល័យលោក ហ៊ុន សែន ឱ្យជួយដោះស្រាយជម្លោះដីធ្លី
៤. ​ពលរដ្ឋព្រួយបារម្ភការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍​ឡើងវិញ ....