វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.49K videos
85 files
7.4K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួង​សុខាភិបាល និង​ក្រសួង​អប់រំ អំពាវនាវ​ដល់​យុវជន​និង​ពលរដ្ឋ ឲ្យ​បញ្ឈប់​ការប្រើប្រាស់​បារី​អេឡិចត្រូនិច (#Ecigarette) ពីព្រោះ​វា​បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​អាច​ឈាន​ដល់​ការ​បាត់​បង់ជីវិត។
ព័ត៌មាន​ពិស្ដារ...
#Hunsen #Cambodia #RFAKhmer
ស្ដាប់​ឡើងវិញ​វេទិកា​អ្នកស្ដាប់៖ ស្ដីពី​វប្បធម៌​នៃ​ការ​តែងតាំង​កូនចៅ​សែស្រឡាយ​អ្នកធំ
..........
ការ​តែងតាំង​កូនចៅ​សែស្រឡាយ​អ្នកធំ​ នៅក្នុង​ស្ថាប័នរដ្ឋ​ បាន​ក្លាយ​ជា​វប្បធម៌​ចាក់ឫស​យ៉ាង​ជ្រៅ​មួយ​នៅក្នុង​សង្គម​កម្ពុជា។ រាប់​តាំង​ពី​មន្ត្រី​ថ្នាក់​ក្រោម​ រហូត​ដល់​មេដឹកនាំ​កំពូលៗ ​រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ស ខេង ផង សុទ្ធ​តែ​តែងតាំង​កូនចៅ​ និង​សាច់ញាតិ​របស់​ខ្លួន​ទាំង​ចាស់​ទាំង​ក្មេង​ឲ្យ​កាន់កាប់​តួនាទី​សំខាន់ៗ​នៅ​តាម​ក្រសួង​មន្ទីរ។

តើ​វប្បធម៌​តែងតាំង​កូនចៅ​សែស្រឡាយ​របស់​អ្នក​ធំ​ទាំងនេះ ​មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ​ដល់​សង្គម​ជាតិ? តើ​ធ្វើ​បែប​ណា​ដើម្បី​បញ្ចប់​វប្បធម៌​អាក្រក់​បែប​នេះ?
ទស្សនាលម្អិត
#Nepotism #Corruption #Cambodia #hunsen #Sokeysan
លោក​រដ្ឋមន្ត្រី​ការបរទេស ប្រាក់ សុខុន អះអាង​ថា រដ្ឋាភិបាល​នឹង​ជំរុញ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ៦% បន្ថែម​ទៀត ដែល​ថ្នាក់ដឹកនាំ​កម្ពុជា​-​វៀតណាម បាន​ឯកភាព​គ្នា​រួចហើយ ឱ្យ​បាន​សម្រេច​ឆាប់ៗ នា​ពេល​ខាងមុខ។ ការ​បញ្ជាក់​របស់​ប្រមុខ​ការទូត​កម្ពុជា​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ក្នុង​ឱកាស​ខួប​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​កម្ពុជា​-​វៀតណាម និង​ឆ្នាំ​មិត្តភាព​កម្ពុជា​-​វៀតណាម ២០២២។
ព័ត៌មាន​ពិស្ដារ...
#Border #HunSen #Cambodia #vietnam #borderkh
សង្គម​ស៊ីវិល​រិះគន់​អនុក្រឹត្យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បង្កើន​ចំនួន​គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ទូទាំង​ប្រទេស ថា ជា​មធ្យោបាយ​រកមុខ​តំណែង​ឱ្យ​មន្ត្រី​គណបក្ស​កាន់អំណាច និង​ចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ​។ ពួកគេ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​កែ​លម្អ​ការ​បំពេញ​មុខងារ​របស់​អាជ្ញាធរ​ដែល​កំពុង​កាន់កាប់​តួនាទី​ឱ្យ​មាន​ប្រសិទ្ធភាព ទើប​ជា​រឿង​ល្អ​សម្រាប់​ប្រយោជន៍​ជាតិ។
ព័ត៌មាន​ពិស្ដារ...
#Corruption #Hunsen #Cambodia #RFAKhmer
ប្រជា​សហគមន៍​នេសាទ​រស់នៅ តាម​ដង​ទន្លេមេគង្គ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង អះអាង​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ គឺជា​មូលហេតុ ធ្វើ​ឱ្យ​ប្រែប្រួល​លំហូរ​ទឹក បណ្តាល​ឱ្យ​ទិន្នផល​ត្រី​ធ្លាក់ចុះ​ខ្លាំង​ជា​បន្តបន្ទាប់ ប៉ះពាល់​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​ពលរដ្ឋ។ ពួកគាត់​អះអាង​ថា ស្ថានភាព​ទឹក​ក្នុង​អាង​ទន្លេមេគង្គ​ឆ្នាំនេះ ប្រែប្រួល​ខុស​ប្រក្រតី មិន​ត្រឹមតែ​ប៉ះពាល់​ធនធាន​ត្រី និង​ផ្សោត​ប៉ុណ្ណោះ​ទេ ការ​ធ្វើ​កសិកម្ម របស់​ពលរដ្ឋ​នៅ​តាម​ជ្រលង​ដង​ទន្លេ ក៏​រង​ផល​ប៉ះពាល់​ដែរ។
ព័ត៌មាន​ពិស្ដារ...
#Dam #Cambodia #Mekong #RFAKhmer #Fishery
ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ត្អូញត្អែរ​ពី​បញ្ហា​ទឹក​លិច​រាល់ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ។ បញ្ហា​នេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រកប​របរ​ផ្សេងៗ ព្រមទាំង​ខូចខាត​សម្ភារៈ​ប្រើប្រាស់​ជាច្រើន។

សកម្មជន និង​អង្គការ​ដែល​ធ្វើការ​ទៅ​បរិស្ថាន​មើល​ឃើញ​ថា បញ្ហា​ទឹក​លិច​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្ដាល​មកពី​​ការ​លុប​បឹង​ដែល​នៅ​ក្បែរ​ក្រុង និង​ការ​ទុកដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ។
អាន​ព័ត៌មាន​ពិស្ដារ...
#Flood #Cambodia #RainyFlood #RFAKhmer
សូម​ចុច​តំណ​នេះ https://youtu.be/i8D5qZwhyaY / https://fb.watch/dSKDfcR3vL/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សៅរ៍ ទី២៥ ខែ​មិថុនា ២០២២
….........
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​បឹងតាមោក ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្ដេជ្ញា​ស៊ូស្លាប់​លើ​ដី​មិន​ព្រម​ចុះ​ចេញពី​លំនៅឋាន​នោះ​ទេ​។ ពួកគាត់​បាន​តវ៉ា កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ដើម្បី​ជំទាស់​នឹង​អាជ្ញាធរ ដែល​មាន​គម្រោង​បណ្ដេញ​ពួកគាត់​។ មន្ត្រី​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ តាម​សំណូមពរ​របស់​ពលរដ្ឋ ដោយ​មិន​ត្រូវ​ប្រើ​វិធានការ​បណ្ដេញ​ពួកគាត់​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ​នោះ​ទេ៖ «អយុត្តិធម៌​អត់ ? បងប្អូន ។ អយុត្តិធម៌​ណាស់​! អយុត្តិធម៌​ទេ​? ពួក​យើង​១០៨​គ្រួសារ​អយុត្តិធម៌​ណាស់!»។
ព័ត៌មាន​ពិស្ដារ...
#Tamok #Cambodia #Hunsen #RFAKhmer
សូម​ចុច​តំណ​នេះ https://youtu.be/4ePD6giD9oA / https://fb.watch/dThH_H-Ewl/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​អាទិត្យ ទី២៦ ខែ​មិថុនា ២០២២
….........
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ក្រុម​អាជីវករ​លក់​ដូរ​នៅ​រមណីយដ្ឋាន​ទន្លេបាទី ខេត្តតាកែវ សម្តែង​ក្ដី​បារម្ភ​ពី​ការបណ្តេញចេញ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​ជាង ២​រយ​ហិកតា (២២២) ផ្តល់​ឱ្យ​បុគ្គល​ឯកជន​។ ប្រជាពលរដ្ឋ និង​អ្នក​លក់ដូរ​នៅ​តំបន់​ទន្លេបាទី ទាមទារ​ដល់​ប្រមុខ​រដ្ឋាភិបាល លុបចោល​អនុក្រឹត្យ​នេះ ដើម្បី​ធានា​ការពារ​ពី​ប៉ះពាល់​បរិស្ថាន និង​តំបន់​ដែល​ពោរពេញ​ដោយ​សក្ដានុពល​ផ្នែក​វិស័យ​ទេសចរណ៍​។
ព័ត៌មាន​ពិស្ដារ...
#TonleBati #Lake #Cambodia #Environment #RFAKhmer
មន្ត្រីជាន់ខ្ពស់​គ.ជ.ប​ស្នើ​ទៅ​គណបក្ស​នយោបាយ និង​ពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងាត់​រង់ចាំ​ទទួលយក​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​នា​ថ្ងៃទី​២៦ ខែ​មិថុនា នេះ​។ ការប្រកាស​នេះ ខណៈ​បក្ស​កាន់អំណាច​ទទួល​លទ្ធផល​ដាច់​គេ​ក្នុង​ការ​បោះឆ្នោត​នេះ។ មន្ត្រី​សង្គម​ស៊ីវិល បារម្ភ​ថា អាច​នឹង​មាន​ការ​ប្រកាន់​និន្នាការ​នយោបាយ ក្នុង​ការ​បំពេញ​ការងារ​បេក្ខជន​ឈ្នះ​ឆ្នោត​ទាំងនោះ។
ព័ត៌មាន​ពិស្ដារ...
#Electionkh2022 #បោះឆ្នោត២០២២ #Cambodia #Politicskh #RFAKhmer
កម្មករ​រោងចក្រ​ចំនួន​២៧ នាក់​រងរបួស​ធ្ងន់ និង ស្រាល ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​ពួកគាត់​ទៅ​ធ្វើ​ការ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា នៅ​ចំណុច​ពពូល ឃុំ​ជម្ពូរព្រឹក្ស ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ។
អាន​ព័ត៌មាន​ពិស្ដារ...
#Workerskh #Accident #Cambodia #RFAKhmer
#រឿងដែលគេអានច្រើនបំផុតនៅក្នុងសប្តាហ៍នេះ៖ «លោក កឹម សុខា ជួប​ពលរដ្ឋ​ជា​សាធារណៈ​​លើកដំបូង​ក្រោយ​ប្រកាស​ចែក​ផ្លូវ​ពី​លោក សម រង្ស៊ី»។
តើហេតុអ្វីរឿងនេះ មានប្រិយមិត្តចូលអានច្រើនជាងគេ​ប្រចាំសប្តាហ៍នេះ?
អានអត្ថបទឡើងវិញ៖

#RFAKhmer #politics #KEMSOKHA
កម្មកររោងចក្រកាត់ដេរ​​ចង់​ឲ្យ​រដ្ឋាភិបាល​ដំឡើង​​ប្រាក់ខែ​គោល​​​​ឲ្យ​ឡើង​ដល់​ជាង​ពីរ​រយ​ដុល្លារ (២០០$) ព្រោះ​ការ​ចំណាយ​​ប្រចាំ​ថ្ងៃ និង​ទំនិញ​ចេះតែ​ឡើងថ្លៃ ខណៈ​ក្រសួង​ការងារមាន​គម្រោង​​ពិភាក្សា​ពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ២០២៣​ខាង​មុខ។ ​ក្រុមប្រឹក្សា​ជាតិ​​​សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ឆ្នាំ នឹង​បើក​កិច្ច​ប្រជុំ​អំពី​បញ្ហា​នេះ នៅ​ខែ​កញ្ញា​ ឆ្នាំ២០២២នេះ ដែល​ជា​ថ្ងៃ​កំណត់​ផ្លូវ​ការ​តាំង​ពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨មក។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #labor #worker #union #Salary #factoriesworker
គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះឆ្នោត (គ.ជ.ប) នៅ ថ្ងៃ ទី ២៦ ខែមិថុនា បាន ប្រកាស ជា ផ្លូវការ នូវ លទ្ធផល នៃ ការ បោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ ទី ៥ កាល ពី ថ្ងៃ ទី ៥ ខែ មិថុនា ឆ្នាំ ២០២២។ លទ្ធផល ផ្លូវ ការ បង្ហាញ ថា គណ បក្ស ប្រជាជន កម្ពុជា ឈ្នះ គណបក្ស ភ្លើងទៀន។
សូមលោកអ្នកនាងរង់ចាំស្តាប់សេចក្តីរាយការណ៍រឿងនេះនៅក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ...!

អានព័ត៌មានពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #elections #ElectionKh2022
https://www.youtube.com/watch?v=3nYFVW231-Q
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា គ.ស. ២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

១. លទ្ធផល​បោះឆ្នោត​ផ្លូវការ ​បង្ហាញ​ថា ​បក្សប្រជាជនកម្ពុជា ​ឈ្នះ​បក្សភ្លើងទៀន
២. ក្រុមយុវជន និងព្រះសង្ឃធ្វើធម្មយាត្រាដើម្បីការពារ​ព្រៃឈើ​​នៅ​តំបន់អារ៉ែងដែលប្រឈមការ​បាត់បង់
៣. ក្រុមគ្រួសារអ្នកទោសនយោបាយព្រួយបារម្ភពីប្តី និងកូន​ពួក​គាត់ធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគា
៤. មន្ត្រីសង្គមស៊ីវិលសង្ស័យថា ការជួញដូរអាវុធនៅកម្ពុជា អាចមានមន្រ្តីគ្រាក់ៗនៅពីក្រោយខ្នង ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
https://www.youtube.com/watch?v=SR7Mw-69tWM
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិចន្ទ ទី២៧ ខែមិថុនា គ.ស. ២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

៚ អ្នកវិភាគ៖ វៀតណាមបារម្ភខ្លាំងរឿងសង្ស័យថាកម្ពុជាលួចអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានទ័ព
៚ អ្នកជំនាញ​កិច្ចការបោះឆ្នោតថា​ គណបក្សនយោបាយគួរ​រួមគ្នា​ដាក់​សំណើ​ទៅ​ គ.ជ.ប​ ដើម្បី​ទាមទារឲ្យ​​កែ​លម្អ​ចំណុច​ខ្វះខាត
៚ ក្រុមគ្រួសារអ្នកទោសនយោបាយ ព្រួយបារម្ភពីប្តី និងកូនធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារ
៚ ពលរដ្ឋ និង​ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន បារម្ភ​ពី​ផល​ប៉ះពាល់​សុខភាព​ដោយ​កាក​សំណល់​ប្លាស្ទិក​ និង​ការ​ទុកដាក់​សំរាម​គ្មាន​របៀប...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ពលរដ្ឋ​នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ ស្នើឱ្យ​អាជ្ញាធរ​ពន្លឿន​ការដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​ជូន​ពួក​គាត់ បន្ទាប់​ពី​រង​ភាព​អយុត្តិធម៌​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ សង្គម​ស៊ីវិល​ ចាត់​ទុក​ទំនាស់​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន​រ៉ែមាស​ឌែលខម ខេមបូឌា (Delcom Cambodia) ជា​បញ្ហា​រ៉ាំរ៉ៃ​ដែល​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​រហ័ស។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #china #Gold #PrahVihear #Landdisppute
កូដករ ណាហ្គាវើលដ៍ (NagaWorld) មួយ ចំនួន បាន រងរបួស ក្រោយពេល អាជ្ញាធរ បង្ក្រាប ដោយ ហិង្សា ទៅ លើ ពួកគេ ដើម្បីរារាំង ពួកគេ មិន ឱ្យ ដើរ ហែក្បួន ទៅ មុខ អគារ ក្រុមហ៊ុន កាស៊ីណូ ណាហ្គាវើលដ៍ នៅ រសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

ដូច សព្វ មួយ ដងដែរ អាជ្ញាធរ បាន ប្រើ ហិង្សា បង្ខំ ឲ្យ ឡើង ឡាន ក្រុង ដើម្បី ដឹក យក ទៅ ទម្លាក់ ចោល នៅ ជាយ ក្រុង ភ្នំពេញ ដោយ មិន ខ្វល់ អំពី សម្រែក ទាមទារ យុត្តិធម៌ និង ក្តី អាណិត របស់ ក្រុម កូដករ ទាំង នោះ ទេ។

សូមលោក អ្នកនាងរង់ចាំស្តាប់ សេចក្តីរាយការណ៍ ព័ត៌មាននេះ ពិស្តារ នៅក្នុង ការ ផ្សាយ របស់ យើង នៅ រាត្រីនេះ...!
#RFAKhmer #Cambodia #Nagaworld