វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2.01K videos
94 files
7.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
https://www.youtube.com/watch?v=dqpbmhg7Yb8
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ ២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

១. អ្នកឃ្លាំមើលថា ​លោក​ ហ៊ុន​ សែន​ ប្ដូរ​​ថ្ងៃ​កំណើត ព្រោះតែអបិយជំនឿ ​
២. មេធាវី​ការពារ​ក្ដី​កញ្ញា សេង ធារី ​ជួបកូន​ក្ដី​នៅ​​​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​ជា​លើក​ដំបូង ​ក្រោយការ​​ចាប់​ខ្លួនជាង១សប្ដាហ៍​
៣. អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តជាតិ​ យូមែន​ រ៉ៃត៍ ​វ៉ច្ឆ​ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​បទចោទ​លើ​មន្រ្តី​អាដហុក​ទាំង​៥​ រូប​
៤. មេឃុំជាប់ឆ្នោតគណបក្សភ្លើងទៀនខេត្តកំពង់ធំស្នើឱ្យ​តុលាការបញ្ចប់រឿងក្ដី ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
លោកអ្នកនាងជាទីមេត្រី ! ការតែងតាំង កូនចៅ សែស្រឡាយ អ្នកធំ នៅក្នុង ស្ថាប័នរដ្ឋ បាន ក្លាយ ជា វប្បធម៌ ចាក់ ឬស យ៉ាង ជ្រៅ មួយ នៅក្នុង សង្គមកម្ពុជា។ រាប់តាំង ពី មន្ត្រីថ្នាក់ ក្រោម រហូត ដល់ មេដឹកនាំ កំពូលៗ មានទាំង លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជាដើម សុទ្ធតែតែងតាំង កូនចៅ និង សាច់ញាតិ របស់ ពួក លោក ទាំងចាស់ ទាំង ក្មេង ឲ្យកាន់កាប់ តួនាទី សំខាន់ៗ នៅក្នុង ស្ថាប័នរដ្ឋ។

តើ វប្បធម៌ តែងតាំង កូនចៅ សែស្រឡាយ របស់ អ្នកធំទាំងនេះ មាន ផលវិជ្ជមាន និង អវិជ្ជមាន អ្វីខ្លះ? តើ ធ្វើបែបណា ដើម្បី បញ្ចប់ វប្បធម៌ អាក្រក់ បែប នេះ?

សូមលោក អ្នកនាង រង់ចាំស្តាប់ នាទី វេទិកាអ្នកស្តាប់ វិទ្យុអាស៊ីសេរី ជុំវិញរឿង នេះ នៅក្នុង ការផ្សាយរបស់ យើង នៅយប់ ថ្ងៃសុក្រ ទី២៤ ខែមិថុនានេះ។

ប្រសិនបើ លោក អ្នកនាង ចង់មាន មតិ យោបល់ ឬសាកសួរ វាគ្មិន របស់យើង សូម ដាក់ លេខ ទូរស័ព្ទ នៅក្នុងខ្ទង់ខំមិនត៍ (Comment) ហ្វេសប៊ុក ឬ យូធូប (Youtube) របស់វិទ្យុអាស៊ីសេរី។ ក្រុមការងាររបស់យើង នឹងហៅទៅ លោក អ្នកនាងវិញ។ សូមអរគុណ!
#RFAKhmer #politics #Cambodia #Corruption
https://www.youtube.com/watch?v=R40SR310Oec
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលត្រូវនឹងថ្ងៃ ទី២៤ ខែមិថុនា គ.ស. ២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

១. មន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគចង់ឃើញឯកអគ្គរដ្ឋទូត​អាមេរិកថ្មីផ្តោតលើការបោះឆ្នោតជាតិ និងការគោរពសិទ្ធិ​មនុស្ស
២. មន្ត្រី​រដ្ឋសភាថា រដ្ឋាភិបាល​ជួប​ឧបសគ្គ​ក្នុង​ការ​ជំរុញ​ឱ្យ​ស្ថាប័នរដ្ឋគ្មានអំពើពុករលួយ​ក្នុង​ការងារ​រដ្ឋបាល
៣. មេធាវីថា កញ្ញាសេង ធារីផ្ដាំឲ្យពលរដ្ឋកុំតក់ស្លត់ក្នុងការ​លះបង់ ដើម្បីសង្គមជាតិ
៤. អ្នកឃ្លាំមើលថា ​លោក​ ហ៊ុន​ សែន​ ប្ដូរ​​ថ្ងៃ​កំណើតព្រោះតែ​អបិយជំនឿ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
"កញ្ញា សេង ធារី ផ្ដាំ​ឲ្យ​ពលរដ្ឋ​កុំ​តក់​ស្លត់​ក្នុង​ការ​លះបង់​ដើម្បី​សង្គម​ជាតិ"

លោក​មេធាវី ជូង ជូងី បញ្ជាក់​ថា លោក​បាន​ជួប​កញ្ញា សេង ធារី ប្រមាណ​២​ម៉ោង​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឯ​ខែត្រ​ព្រះវិហារ និង​បាន​ជជែក​រឿងរ៉ាវ​ជាច្រើន ពាក់ព័ន្ធ​នឹង​ករណី​ចាប់ខ្លួន​កូនក្ដី​របស់​លោក​ដាក់​ពន្ធនាគារ​នេះ។

តើ​លោក​មេធាវី ជូង ជូងី បាន​ជជែក​អំពី​បញ្ហា​អ្វីខ្លះ ជាមួយ​កញ្ញា សេង ធារី នៅក្នុង​ពន្ធនាគារ​ខែត្រ​ព្រះវិហារ​នោះ​?
ព័ត៌មាន​ពិស្ដារ...
#Sengtheary #Cambodia #Politicskh #CNRP #Hunsen #RFAKhmer
(#បន្ថែមវាគ្មិន) តើ វប្បធម៌ តែងតាំង កូនចៅ សែស្រឡាយ របស់ អ្នកធំទាំងនេះ មាន ផលវិជ្ជមាន និង អវិជ្ជមាន អ្វីខ្លះ? តើ ធ្វើបែបណា ដើម្បី បញ្ចប់ វប្បធម៌ អាក្រក់ បែប នេះ?

សូមលោក អ្នកនាង រង់ចាំស្តាប់ នាទី វេទិកាអ្នកស្តាប់ វិទ្យុអាស៊ីសេរី ជុំវិញរឿង នេះ នៅក្នុង ការផ្សាយរបស់ យើង នៅយប់ ថ្ងៃសុក្រ ទី២៤ ខែមិថុនានេះ។

ប្រសិនបើ លោក អ្នកនាង ចង់មាន មតិ យោបល់ ឬសាកសួរ វាគ្មិន របស់យើង សូម ដាក់ លេខ ទូរស័ព្ទ នៅក្នុងខ្ទង់ខំមិនត៍ (Comment) ហ្វេសប៊ុក ឬ យូធូប (YouTube) របស់វិទ្យុអាស៊ីសេរី។ ក្រុមការងាររបស់យើងនឹង ហៅទៅ លោក អ្នកនាងវិញ។ សូមអរគុណ!

#RFAKhmer #politics #Cambodia #Corruption
#វិទ្យុអាស៊ីសេរី #នយោបាយ #កម្ពុជា #អំពើពុករលួយ #បក្ខពួកនិយម
អ្នកជំនាញ​ច្បាប់ និង​សិទ្ធិមនុស្ស ថា ការ​កាត់ក្តី​មនុស្ស​ជា​ក្រុម​ធំ​ក្នុង​ពេល​តែមួយ គឺជា​ការបំពាន​ធ្ងន់ធ្ងរ​លើ​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រមទាំង​រំលោភ​គោលការណ៍​យុត្តិធម៌​ព្រហ្មទណ្ឌ។ ជាងនេះទៅ​ទៀត ពួកគាត់​ថា ទង្វើ​បែប​នេះ អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ។

តើ​ការ​កាត់ក្តី​មនុស្ស​ជា​ក្រុម​ធំ បំពាន​ច្បាប់​និង​គោលការណ៍​អ្វីខ្លះ​?
ព័ត៌មាន​ពិស្ដារ...
#Masstrial #CNRP #Cambodia #Court #RFAKhmer
សូម​ចុច​តំណ​នេះ https://youtu.be/enUlo8hBdro / https://fb.watch/dRZ7LqUQOG/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៥ ខែ​មិថុនា ២០២២
….........
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
អស់​រយៈពេល​ជាច្រើន​ឆ្នាំនេះ​កម្ពុជា​ហាក់​ល្បីល្បាញ​ណាស់ ខាង​រំលោភសិទ្ធិ​ការងារ​ជាពិសេស​បញ្ហា​ក្រុម​កូដករ​ណាហ្គាវើល៍ និង​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ពី​សំណាក់​អ្នកមាន​លុយ មាន​អំណាច​ដែល​កើតមាន​មក​ជា​ហូរហែ​។ ទោះបីជា​បញ្ហា​នេះ អង្គការ​ជាតិ និង​អន្តរជាតិ​ចេញ​របាយការណ៍​រក​ឃើញ​ថា មានការ​រំលោភច្បាប់​ការងារ​ពី​សំណាក់​ថៅកែ​មក​លើ​កម្មករ​ក៏​ដោយ​ចុះ រដ្ឋាភិបាល​លោក​ហ៊ុន សែន ហាក់​មិន​រក​ដំណោះស្រាយ​ក្នុង​រឿង​នេះ​បាន​ឡើយ។
ព័ត៌មាន​ពិស្ដារ...
#Hunsen #NagaWorld #Cambodia #Rights #Unionkh #RFAKhmer
ក្រសួង​សុខាភិបាល និង​ក្រសួង​អប់រំ អំពាវនាវ​ដល់​យុវជន​និង​ពលរដ្ឋ ឲ្យ​បញ្ឈប់​ការប្រើប្រាស់​បារី​អេឡិចត្រូនិច (#Ecigarette) ពីព្រោះ​វា​បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​អាច​ឈាន​ដល់​ការ​បាត់​បង់ជីវិត។
ព័ត៌មាន​ពិស្ដារ...
#Hunsen #Cambodia #RFAKhmer
ស្ដាប់​ឡើងវិញ​វេទិកា​អ្នកស្ដាប់៖ ស្ដីពី​វប្បធម៌​នៃ​ការ​តែងតាំង​កូនចៅ​សែស្រឡាយ​អ្នកធំ
..........
ការ​តែងតាំង​កូនចៅ​សែស្រឡាយ​អ្នកធំ​ នៅក្នុង​ស្ថាប័នរដ្ឋ​ បាន​ក្លាយ​ជា​វប្បធម៌​ចាក់ឫស​យ៉ាង​ជ្រៅ​មួយ​នៅក្នុង​សង្គម​កម្ពុជា។ រាប់​តាំង​ពី​មន្ត្រី​ថ្នាក់​ក្រោម​ រហូត​ដល់​មេដឹកនាំ​កំពូលៗ ​រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ស ខេង ផង សុទ្ធ​តែ​តែងតាំង​កូនចៅ​ និង​សាច់ញាតិ​របស់​ខ្លួន​ទាំង​ចាស់​ទាំង​ក្មេង​ឲ្យ​កាន់កាប់​តួនាទី​សំខាន់ៗ​នៅ​តាម​ក្រសួង​មន្ទីរ។

តើ​វប្បធម៌​តែងតាំង​កូនចៅ​សែស្រឡាយ​របស់​អ្នក​ធំ​ទាំងនេះ ​មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ​ដល់​សង្គម​ជាតិ? តើ​ធ្វើ​បែប​ណា​ដើម្បី​បញ្ចប់​វប្បធម៌​អាក្រក់​បែប​នេះ?
ទស្សនាលម្អិត
#Nepotism #Corruption #Cambodia #hunsen #Sokeysan
លោក​រដ្ឋមន្ត្រី​ការបរទេស ប្រាក់ សុខុន អះអាង​ថា រដ្ឋាភិបាល​នឹង​ជំរុញ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ៦% បន្ថែម​ទៀត ដែល​ថ្នាក់ដឹកនាំ​កម្ពុជា​-​វៀតណាម បាន​ឯកភាព​គ្នា​រួចហើយ ឱ្យ​បាន​សម្រេច​ឆាប់ៗ នា​ពេល​ខាងមុខ។ ការ​បញ្ជាក់​របស់​ប្រមុខ​ការទូត​កម្ពុជា​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ក្នុង​ឱកាស​ខួប​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​កម្ពុជា​-​វៀតណាម និង​ឆ្នាំ​មិត្តភាព​កម្ពុជា​-​វៀតណាម ២០២២។
ព័ត៌មាន​ពិស្ដារ...
#Border #HunSen #Cambodia #vietnam #borderkh
សង្គម​ស៊ីវិល​រិះគន់​អនុក្រឹត្យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បង្កើន​ចំនួន​គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ទូទាំង​ប្រទេស ថា ជា​មធ្យោបាយ​រកមុខ​តំណែង​ឱ្យ​មន្ត្រី​គណបក្ស​កាន់អំណាច និង​ចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ​។ ពួកគេ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​កែ​លម្អ​ការ​បំពេញ​មុខងារ​របស់​អាជ្ញាធរ​ដែល​កំពុង​កាន់កាប់​តួនាទី​ឱ្យ​មាន​ប្រសិទ្ធភាព ទើប​ជា​រឿង​ល្អ​សម្រាប់​ប្រយោជន៍​ជាតិ។
ព័ត៌មាន​ពិស្ដារ...
#Corruption #Hunsen #Cambodia #RFAKhmer
ប្រជា​សហគមន៍​នេសាទ​រស់នៅ តាម​ដង​ទន្លេមេគង្គ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង អះអាង​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ គឺជា​មូលហេតុ ធ្វើ​ឱ្យ​ប្រែប្រួល​លំហូរ​ទឹក បណ្តាល​ឱ្យ​ទិន្នផល​ត្រី​ធ្លាក់ចុះ​ខ្លាំង​ជា​បន្តបន្ទាប់ ប៉ះពាល់​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​ពលរដ្ឋ។ ពួកគាត់​អះអាង​ថា ស្ថានភាព​ទឹក​ក្នុង​អាង​ទន្លេមេគង្គ​ឆ្នាំនេះ ប្រែប្រួល​ខុស​ប្រក្រតី មិន​ត្រឹមតែ​ប៉ះពាល់​ធនធាន​ត្រី និង​ផ្សោត​ប៉ុណ្ណោះ​ទេ ការ​ធ្វើ​កសិកម្ម របស់​ពលរដ្ឋ​នៅ​តាម​ជ្រលង​ដង​ទន្លេ ក៏​រង​ផល​ប៉ះពាល់​ដែរ។
ព័ត៌មាន​ពិស្ដារ...
#Dam #Cambodia #Mekong #RFAKhmer #Fishery
ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ត្អូញត្អែរ​ពី​បញ្ហា​ទឹក​លិច​រាល់ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ។ បញ្ហា​នេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រកប​របរ​ផ្សេងៗ ព្រមទាំង​ខូចខាត​សម្ភារៈ​ប្រើប្រាស់​ជាច្រើន។

សកម្មជន និង​អង្គការ​ដែល​ធ្វើការ​ទៅ​បរិស្ថាន​មើល​ឃើញ​ថា បញ្ហា​ទឹក​លិច​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្ដាល​មកពី​​ការ​លុប​បឹង​ដែល​នៅ​ក្បែរ​ក្រុង និង​ការ​ទុកដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ។
អាន​ព័ត៌មាន​ពិស្ដារ...
#Flood #Cambodia #RainyFlood #RFAKhmer
សូម​ចុច​តំណ​នេះ https://youtu.be/i8D5qZwhyaY / https://fb.watch/dSKDfcR3vL/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សៅរ៍ ទី២៥ ខែ​មិថុនា ២០២២
….........
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​បឹងតាមោក ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្ដេជ្ញា​ស៊ូស្លាប់​លើ​ដី​មិន​ព្រម​ចុះ​ចេញពី​លំនៅឋាន​នោះ​ទេ​។ ពួកគាត់​បាន​តវ៉ា កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ដើម្បី​ជំទាស់​នឹង​អាជ្ញាធរ ដែល​មាន​គម្រោង​បណ្ដេញ​ពួកគាត់​។ មន្ត្រី​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ តាម​សំណូមពរ​របស់​ពលរដ្ឋ ដោយ​មិន​ត្រូវ​ប្រើ​វិធានការ​បណ្ដេញ​ពួកគាត់​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ​នោះ​ទេ៖ «អយុត្តិធម៌​អត់ ? បងប្អូន ។ អយុត្តិធម៌​ណាស់​! អយុត្តិធម៌​ទេ​? ពួក​យើង​១០៨​គ្រួសារ​អយុត្តិធម៌​ណាស់!»។
ព័ត៌មាន​ពិស្ដារ...
#Tamok #Cambodia #Hunsen #RFAKhmer
សូម​ចុច​តំណ​នេះ https://youtu.be/4ePD6giD9oA / https://fb.watch/dThH_H-Ewl/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​អាទិត្យ ទី២៦ ខែ​មិថុនា ២០២២
….........
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ក្រុម​អាជីវករ​លក់​ដូរ​នៅ​រមណីយដ្ឋាន​ទន្លេបាទី ខេត្តតាកែវ សម្តែង​ក្ដី​បារម្ភ​ពី​ការបណ្តេញចេញ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​ជាង ២​រយ​ហិកតា (២២២) ផ្តល់​ឱ្យ​បុគ្គល​ឯកជន​។ ប្រជាពលរដ្ឋ និង​អ្នក​លក់ដូរ​នៅ​តំបន់​ទន្លេបាទី ទាមទារ​ដល់​ប្រមុខ​រដ្ឋាភិបាល លុបចោល​អនុក្រឹត្យ​នេះ ដើម្បី​ធានា​ការពារ​ពី​ប៉ះពាល់​បរិស្ថាន និង​តំបន់​ដែល​ពោរពេញ​ដោយ​សក្ដានុពល​ផ្នែក​វិស័យ​ទេសចរណ៍​។
ព័ត៌មាន​ពិស្ដារ...
#TonleBati #Lake #Cambodia #Environment #RFAKhmer
មន្ត្រីជាន់ខ្ពស់​គ.ជ.ប​ស្នើ​ទៅ​គណបក្ស​នយោបាយ និង​ពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងាត់​រង់ចាំ​ទទួលយក​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​នា​ថ្ងៃទី​២៦ ខែ​មិថុនា នេះ​។ ការប្រកាស​នេះ ខណៈ​បក្ស​កាន់អំណាច​ទទួល​លទ្ធផល​ដាច់​គេ​ក្នុង​ការ​បោះឆ្នោត​នេះ។ មន្ត្រី​សង្គម​ស៊ីវិល បារម្ភ​ថា អាច​នឹង​មាន​ការ​ប្រកាន់​និន្នាការ​នយោបាយ ក្នុង​ការ​បំពេញ​ការងារ​បេក្ខជន​ឈ្នះ​ឆ្នោត​ទាំងនោះ។
ព័ត៌មាន​ពិស្ដារ...
#Electionkh2022 #បោះឆ្នោត២០២២ #Cambodia #Politicskh #RFAKhmer
កម្មករ​រោងចក្រ​ចំនួន​២៧ នាក់​រងរបួស​ធ្ងន់ និង ស្រាល ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​ពួកគាត់​ទៅ​ធ្វើ​ការ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា នៅ​ចំណុច​ពពូល ឃុំ​ជម្ពូរព្រឹក្ស ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ។
អាន​ព័ត៌មាន​ពិស្ដារ...
#Workerskh #Accident #Cambodia #RFAKhmer