វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.27K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រជាពលរដ្ឋ និង​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ លើកឡើង​ថា អ្នកនយោបាយ​ប្រជាធិបតេយ្យ​ទាំងអស់ គួរ​បញ្ឈប់​នូវ​ការវាយប្រហារ​គ្នា​ទៅវិញទៅមក និង​ត្រូវ​ងាក​មក​រួបរួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​ដោយមាន​នីតិរដ្ឋ​ពិត​ប្រាកដ​។ ពួកគាត់​ថា អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ទាំងអស់​ត្រូវ​បន្ត​នូវ​សាមគ្គីភាព ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​នៅមុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០២៣​ខាងមុខ។
អាន​ព័ត៌មាន​ពិស្ដារ...
#United #Cambodia #Politicskh #RFAKhmer
គ្រួសារ និង​សាច់ញាតិ​របស់​សកម្មជន​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ នៅតែ​ស្រែក​ទទូច​ឲ្យ​តុលាការ​ក្រុងភ្នំពេញ ជួយ​រក​យុត្តិធម៌ ដល់​អ្នក​ជាប់ឃុំ​ទាំងអស់​ផង​។ ពួកគាត់​នៅតែ​យល់​ថា អ្នក​ជាប់ឃុំ​មិនទាន់​ទទួល បាន​យុត្តិធម៌​ពិតប្រាកដ ពី​ការ​ជំនុំ​ជម្រះ​ពី​តុលាការ​នៅ​ឡើយ​ទេ ហើយ​ពួកគាត់​បញ្ជាក់​ថា នឹង​ប្ដឹង​ឧទ្ធរណ៍​ទៅ​តុលាការ​ជាន់ខ្ពស់​បន្ត​ទៀត​។
អាន​ព័ត៌មាន​ពិស្ដារ...
#CNRP #Cambodia #Politicskh #RFAkhmer
មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំមើល​ការបោះឆ្នោត​ជំរុញ​ទៅ​គ.ជ.ប គួរ​មាន​ការ​ជជែក​គ្នា​ជាមួយ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក សុន ឆ័យ ឡើង​វិញ ជាជាង​ការ​ប្ដឹង​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ទៅ​តុលាការ​។ ទោះ​យ៉ាងណា អ្នកនាំពាក្យ​បក្ស​កាន់អំណាច ជា​ភាគី​មួយ​ដែល​ប្ដឹង​លោក សុន ឆ័យ លើកឡើង​ថា បើ​លោក សុន ឆ័យ សុំ​ទោស សំណុំ​រឿង​នេះ​អាច​នឹង​មាន​ការប្រែប្រួល។
ព័ត៌មាន​ពិស្ដារ...
#CLP #Sonchhay #Politicskh #electionkh2022 #RFAKhmer
សូម​ចុច​តំណ​នេះ https://youtu.be/U1WIW6KhCQg / https://fb.watch/dK2-BtOFIJ/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់ព្រឹក​ថ្ងៃ​អាទិត្យ ទី១៩ ខែ​មិថុនា ២០២២
….........
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ពលរដ្ឋ​និង​សង្គម​ស៊ីវិល​បញ្ចេញ​មតិ និង​ការយល់ឃើញ​ស្រដៀង​គ្នា ពាក់ព័ន្ធ​នឹង​ករណី​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំ​នៅ​ខេត្ត​ព្រះវិហារ។ អ្នក​ទាំងនោះ​យល់​ឃើញ​ថា ទង្វើ​បែបនេះ​គឺជា​ការ​សងសឹក​ក្នុង​ផ្លូវ​នយោបាយ និង​ពង្រាត់​កញ្ញា​មិន​ឲ្យ​ជួប​មេធាវី មិនមែន​ដូច​ការ​លើក​ឡើង​របស់​តុលាការក្រុង​ភ្នំពេញ​ដែល​ថា ការ​ធ្វើ​បែបនេះ​គឺ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​និង​សុវត្ថិភាព​របស់​កញ្ញា​នោះ​ទេ។
ព័ត៌មាន​ពិស្ដារ...
#Sengtheary #Politicskh #Cambodia #RFAKhmer
អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បន្ត​រារាំង​ក្រុម​កូដករ​ណាហ្គាវើលដ៍ (#Nagaworld) ប្រមាណ ៧០​នាក់ មិន​ឱ្យ​ឈរ​តវ៉ា និង​លើក​បដា​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​ឡើយ កាល​ពី​រសៀល​ថ្ងៃទី១៨ មិថុនា។ អាជ្ញាធរ​បាន​បង្ខំ​ក្រុម​កូដករ​ឱ្យ​ឡើង​ឡានក្រុង​ដឹក​យក​ទៅ​ខណ្ឌ​ព្រែក​ព្នៅ រហូត​ដល់​ម៉ោងជាង ៤ រសៀល ទើប​ដឹក​ពួកគាត់​មក​ចំណត​ឡានក្រុង​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ខណ្ឌ​ឫស្សីកែវ​វិញ។
ព័ត៌មាន​ពិស្ដារ...
#Rights #Cambodia #RFAKhmer #វិទ្យុអាស៊ីសេរី
អាជ្ញាធរ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​អំពាវនាវ​ឲ្យ​អ្នកបើកបរ បង្កើន​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​យកចិត្តទុកដាក់​ខ្ពស់​នៅ​ពេល​បើកបរ ដើម្បី​ការពារ​អាយុជីវិត និងអះអាង​ថា គ្រោះថ្នាក់​ចរាចរណ៍ គឺជា​ឃាតក​លាក់​មុខ ដែល​បន្សល់ទុក​នូវ​សោកនាដកម្ម និង​បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។
ព័ត៌មាន​ពិស្ដារ...
#Accidentkh #Cambodia #RFAKhmer
ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក #កឹមសុខា បាន​ចេញ​មុខ​ជួប​ប្រជាពលរដ្ឋ​ជា​សាធារណៈ​នៅ​ខេត្ត​សៀមរាប ជា​លើក​ដំបូង កាល​ពី​ថ្ងៃទី​១៨ មិថុនា ក្រោយ​មាន​ការ​ប្រកាស​ចែកផ្លូវ​គ្នា ជាមួយ​លោក #សមរង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ។

អ្នកគាំទ្រ​មេដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​ទាំងពីរ​នាក់​នេះ បាន​ចាប់ផ្តើម​ប្រើប្រាស់​បណ្ដាញ​សង្គម​វាយ​ប្រហារ​គ្នា ក្រោយ​ការ​បែកធ្លាយ​អំពី​ការ​បែកបាក់​គ្នា រវាង​លោក លោក កឹម សុខា និង លោក សម រង្ស៊ី។
ព័ត៌មានពិស្ដារ...
#Kemsokha #Samrainsy #CNRP #CLP #Cambodia #Politicskh #RFAKhmer
សូម​ចុច​តំណ​នេះ https://youtu.be/IEEhfR6LfEg / https://fb.watch/dKQ1q58aNm/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អាទិត្យ ទី១៩ ខែ​មិថុនា ២០២២
….........
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ព្រៃឈើ​នៅ​កម្ពុជា​នៅតែ​ជា​បញ្ហា​ចោទ​ដដែល​បើ​ទោះ​បីជា លោក ហ៊ុន សែន និង​គូកន​របស់​ខ្លួន​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី​មូលដ្ឋាន​តែងតែ​បង្ហាញ​សាធារណជន​ថា មិនមាន​បទល្មើស​ព្រៃឈើ​ក៏ដោយ ប៉ុន្តែ​សកម្មជន​ព្រៃឈើ និង​ប្រជា​សហគមន៍​មូលដ្ឋាន​តែងតែ​បារម្ភ និង​ចេញ​របាយការណ៍ ថា អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ឃុបឃិត​គ្នា​បើកដៃ​ឱ្យ​ជនល្មើស​ចូល​កាប់​ព្រៃ​ជា​បន្តបន្ទាប់​តាមរយៈ​ការ​ប្រព្រឹត្ត​អំពើពុករលួយ។
ព័ត៌មាន​ពិស្ដារ...
#Loggingkh #forestkh #hunsen #Cambodia #RFAKhmer
លទ្ធផល​ជំរឿន​សត្វ​#ត្មាត​លើក​ទី​៣ សម្រាប់​ឆ្នាំ​២០២២ បង្ហាញ​ថា ចំនួន​សត្វ​ត្មាត​មាន​ចំនួន ១២៨​ក្បាល គឺ​ច្រើនជាង​ចំនួន​សត្វ​ត្មាត​ដែល​ក្រុម​អ្នក​អភិរក្ស​បាន​រក​ឃើញ​កាល​ពី​ឆ្នាំ ២០២១ ចំនួន ៧​ក្បាល។
អាន​ព័ត៌មាន​ពិស្ដារ...
#Vulture #Cambodia #WWF #RFAKhmer #វិទ្យុអាស៊ីសេរី
ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹមសុខា បញ្ជាក់​ជាថ្មី​ម្ដង​ទៀត ប្រាប់​អ្នកគាំទ្រ​របស់​ខ្លួន​ថា លោក​គ្មាន​សម្ព័ន្ធភាព​ជា​មួយ​លោក សមរង្ស៊ី ទៀត​ទេ។ លោក កឹម សុខា ក៏​ឆ្លៀត​ឌឺដង ទៅ​អតីត​មន្ត្រី​ដែល​ធ្លាប់​ស្និទ្ធ​នឹង​លោក​កំពុង​ធ្វើ​មុខ​ស្វា ពេល​មិន​ទទួល​បាន​ជោគជ័យ​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​នេ​។
ព័ត៌មាន​ពិស្ដារ...
#Kemsokha #Cambodia #CNRP #Samrainsy #RFAKhmer
ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​សហការ​ជាមួយ​គម្រោង​អច្ឆរិយ​ភាព​នៃ​មេគង្គ (Wonders of the Mekong) របស់​ភ្នាក់ងារ​ជំនួយ​អាមេរិក USAID បាន​រក​ឃើញ​ត្រី​បបែល​យក្ស​ទឹកសាប​ធំ​ជាងគេ​នៅ​លើ​ពិភពលោក នៅ​ជិត​កោះដាច់​ស្រយាល​មួយ​កន្លែង​ក្នុង​ទន្លេមេគង្គ ស្ថិតនៅ​ភាគ​ខាងត្បូង​ក្រុង​ស្ទឹងត្រែង​។ ពួកគេ​ដាក់ឈ្មោះ​ត្រី​បបែល​យក្ស​នេះ​ថា «​បូណ៌មី» ដោយសារ​ត្រី​នេះ​ត្រូវ​បាន​គេ​លែង​ចូល​ក្នុង​ទន្លេមេគង្គ​វិញ​នៅ​ចំ​ថ្ងៃ​ពេញ​បូណ៌មី។
ព័ត៌មាន​ពិស្ដារ...
#giantfreshwater #wonderofthemekong #Mekong #Cambodia #RFAKhmer #វិទ្យុអាស៊ីសេរី
https://www.youtube.com/watch?v=nJ8y6RVYLwQ
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២១ ខែមិថុនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

៚ លោក​ ​កឹម​ សុខា​ បញ្ជាក់​ជា​ថ្មីថា លោក​គ្មាន​ទំនាក់ទំនង​ជាមួយ​លោក​សម រង្ស៊ី ទៀតទេ
៚ អាជ្ញាធរខេត្តកំពង់ធំបានចាប់ខ្លួន មេឃុំជាប់ឆ្នោត​គណបក្ស​ភ្លើងទៀនម្នាក់ដោយចោទពីបទ«ប្លន់»។
៚ ក្រសួងមហាផ្ទៃអនុញ្ញតឱ្យមេធាវីទៅជូបកញ្ញា សេង សុធារី តែមិនចេញលិខិត
៚នាទី​វេទិកាអ្នកស្ដាប់នៅ​យប់​នេះ យើង​នឹង​ពិភាក្សាជុំ​វិញ​ប្រធាន​បទថា តើ​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ពលរដ្ឋ ជា​ការ​អនុវត្ត ឬយ៉ាងណា?...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
លោក អ្នកនាង ជាទី មេត្រី!
ក្នុង នាទី វេទិកា អ្នក ស្ដាប់ វិទ្យុ អាស៊ី សេរី នៅ រាត្រី ថ្ងៃ អង្គារ ទី២១ ខែមិថុនា នេះ យើង នឹង ពិភាក្សា គ្នា លើ ប្រធានបទ ថា "តើ ការ បង្ក្រាប ពលរដ្ឋ ដោយ ហិង្សា ការ អនុវត្ត ច្បាប់ ឬ យ៉ាង ណា?”

លោក អ្នក នាង អាច ចូលរួម បញ្ចេញ មតិ យោបល់ ឬ សាកសួរ វាគ្មិន របស់ យើង ដោយ ដាក់ លេខ ទូរស័ព្ទ នៅ ក្នុង ខ្ទង់ ខំមិន (Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) របស់ វិទ្យុ អាស៊ី សេរី ក្រុម ការងារ របស់ យើង នឹង ហៅ ទៅ លោក អ្នក នា ងវិញ។ សូម អរគុណ!
សូមប្រិយមិត្តទស្សនារូបភាពត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលធ្វើឱ្យកម្ពុជា បំបែកកំណត់ត្រា ពិភពលោក ជាត្រីបបែលយក្ស ទឹកសាបធំជាងគេ បង្អស់ទម្ងន់ ៣០០គីឡូក្រាម។