វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.76K photos
1.64K videos
87 files
7.54K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នកជំនាញ​កិច្ចការបោះឆ្នោត និង​គណបក្ស​នយោបាយ​មួយចំនួនរិះគន់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) ពុំបាន​បង្ហាញ​តម្លាភាព​ពេញលេញ​ក្នុងរឿង​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​​រៀបចំ​ការបោះឆ្នោត​ឡើយ។ ការរិះគន់​នេះ កើតមានឡើង​ខណៈ គ.ជ.ប កំពុង​រៀបចំ​ការបោះឆ្នោត​ឃុំសង្កាត់​អាណត្តិទី៥ និង​ប្រើប្រាស់​ប្រព័ន្ធកុំព្យូទ័រ​ដើម្បី​គ្រប់គ្រង​ទិន្នន័យនានា​ពាក់ព័ន្ធនឹង​ការបោះឆ្នោត។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #Elections2022 #Necklace
កម្ពុជា​បន្ត​ជាប់​ចំណាត់ថ្នាក់​មិនល្អ​ផ្នែក​សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ ២០២២។ ប៉ុន្តែក្រសួងព័ត៌មាន​ច្រានចោល​របាយការណ៍​របស់​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​ដែល​ថា សេរីភាព​សារព័ត៌មាន​កម្ពុជា​នៅតែ​ស្ថិត​ក្រោម​ការ​គាបសង្កត់ និង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #worlpreesfreedomday #PressFreedom
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បានដឹកនាំ​ប្រតិភូ​មួយ​ក្រុម ទៅ​ចូលរួម​វេទិកា​អចិន្ត្រៃយ៍​ស្តីពី​បញ្ហា​ជន​ជាតិ​ដើម​របស់​អង្គការ​សហប្រជាជាតិ​នៅបុរីញ៉ូយ៉ក (New York) សហរដ្ឋអាមេរិក ក្នុង​រយៈពេល​១៤​ថ្ងៃ។ តាមរយៈ​វេទិកានេះ សហព័ន្ធខ្មែរកម្ពុជា​ក្រោម​បាន​ប្រាប់​សហគមន៍​អន្តរជាតិ​ ពីការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​ទំរង់​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ពី​សំណាក់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​វៀតណាម។
តើ​តំណាង​ខ្មែរ​ក្រោម​បាន​លើក​ឡើង​ពី​បញ្ហាអ្វីខ្លះ​ដែរ ក្នុង​វេទិកា​ស្តីពី​បញ្ហា​ជន​ជាតិ​ដើម?

អានអត្ថបទពិស្តារ៖

#RFAKhmer #humanrights #KhmerKampuchearKrom
សកម្មជន​គណបក្ស​ភ្លើងទៀន ចោទ​ប្រកាន់​ទីប្រឹក្សា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា​ បាន​ប្រើ​លុយ​ទិញ​ទឹក​ចិត្ត និង​គំរាមកំហែង​សកម្មជន​មូលដ្ឋាន​របស់​​បក្ស​​​ភ្លើង​​ទៀន​ខេត្តត្បូងឃ្មុំ ដើម្បី​អូស​ទាញ​​ឱ្យចុះគណបក្ស​កាន់​អំណាច។ មន្រ្តីសង្គមស៊ីវិល​ថា ទង្វើ​បែប​នេះ ជាការ​ជំរុញ​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ និង​ប៉ះពាល់​ដល់ដំណើរ​បោះឆ្នោត​ខាងមុខ។

អានអត្ថបទពិស្តារ៖

#RFAKhmer #politics #Election2022
កូន ប្រុស ច្បង លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បាន អះអាង ថា រដ្ឋាភិបាល តែង យក ចិត្តទុក ដាក់ សេរីភាព សារព័ត៍មាន នៅ កម្ពុជា។ ប៉ុន្តែអ ង្គការ សង្គម ស៊ីវិល ថ្លែងថា ការលើក ឡើង នេះ មិន បាន ឆ្លុះបញ្ចាំង ការពិត អំពី សេរីភាព ពិត របស់ អ្នក សារព័ត៌មាន នៅ កម្ពុជា ឡើយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #humanrights #PressFreedom #WorldNews
https://www.youtube.com/watch?v=Qy8_zmC8jyY
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់យប់ថ្ងៃពុធ ៤កើត ខែ វិសាខ ឆ្នាំ «ខាល» ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី៤ ខែឧសភា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ ក្រុមអ្នកជំនាញរិះគន់ថា លោក ហ៊ុន ម៉ាណែត មិនសាក​សម​ធ្វើជានាយករដ្ឋមន្ត្រី
៚ តុលាការកំពូល សម្រេចតម្កល់សេចក្តីសម្រេចរបស់​តុលាការ​ថ្នាក់​ក្រោមករណី លោក គង់ សំអាន
៚ សង្គមស៊ីវិលថា ការលើកពេលសវនាការលោក កឹម សុខា នឹងអូសបន្លាយករណីនេះ កាន់តែយូរថែមទៀត
៚សាច់ញាតិពលករខ្មែរ២នាក់ស្នើឱ្យមន្ត្រីស្ថានទូតខ្មែរ​ជួយអន្តរាគមន៍រឿងតុលាការថៃកាត់ទោសពួកគេដោយអយុត្តិធម៌....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
តុលាការកំពូល សម្រេច តម្កល់ សំណុំរឿង សកម្មជនបក្សប្រឆាំង លោក គង់ សំអាន ទុក ជា បាន ការ ដដែល នៅ ព្រឹក ថ្ងៃទី៤ ខែឧសភានេះ។ មេធាវី ការពារក្ដី និង សង្គម ស៊ីវិល យល់ ថា ការ សម្រេច បែប នេះ ជា រឿង អយុត្តិធម៌ ដែល មិន ស្រប តាម ច្បាប់។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #CNRP #SupremeCourt
ជំនួប​ចរចា​ដោះស្រាយ​វិវាទ​ការងារ​រវាង​តំណាង​កម្មករ​សហជីព​ណាហ្គាវើលដ៏ (Naga world)​ តំណាង​ក្រុមហ៊ុន ​និង​ក្រសួងការងារ នៅ​រសៀល​ថ្ងៃទី៤ ខែឧសភា មិន​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ។ ក្រសួង​ការងារ​​កំណត់​ពេលជួបគ្នាសារជាថ្មីទៀត នៅថ្ងៃទី១១ ខែឧសភា សប្ដាហ៍​ក្រោយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #economy #Nagaworld #casino
អ្នក​ជំនាញ​​ច្បាប់ និង​នយោបាយ​អន្តរជាតិ​លើក​ឡើង​ថា​ កូន​ប្រុស​ច្បង​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ គឺ​លោក ហ៊ុន ម៉ាណែត​ កំពុង​ព្យាយាម​បិទបាំង​ការ​ពិត​ពី​បញ្ហា​ដែល​កើត​មាន​ឡើង​នានា​ក្រោម​ការ​ដឹកនាំ​​របស់​​រដ្ឋាភិបាល​ឪពុក​លោក។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ពួកគេ​មើល​ឃើ​ញ​ថា លោក ហ៊ុន ម៉ាណែត​ កំពុង​ព្យាយាម​និយាយ​បិទ​បាំង​ពី​ចំណុច​អវិជ្ជមាន​ផ្នែក​សារព័ត៌មាន​ ខណៈ​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​​រក​ឃើញ​ថា​ សេរីភាព​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #humanrights #FreedomOfThePress #journalism
https://www.youtube.com/watch?v=D16XgjC_-1E
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំ«ខាល» ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី៥ ខែ​ឧសភា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដោះស្រាយបណ្តឹងជុំវិញការរំលោភបំពានប្រាក់កម្ចី
៚ ក្រុមអ្នកជំនាញរិះគន់លោក ហ៊ុន ម៉ាណែត ថាប្រើ​ឫកពារនិងសំដីមិនសាកសមធ្វើជានាយករដ្ឋមន្ត្រី
៚ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញករណី​ធ្វើទារុណកម្មលើស្រ្តីភេទក្នុងពន្ធនាគារ
៚ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ផ្ដល់​ប្រាក់​ជំនួយនិង​កម្ចី​ ១០០លាន​ដុល្លារ ​គម្រោង​អភិវឌ្ឍជលផល​តំបន់​ឆ្នេរសមុទ្រ​....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
លោក អ្នកនាង ជា ទី មេត្រី!
ខ្មែរ កម្ពុជា ក្រោម មក ពី តាម បណ្ដា ប្រទេស នានា ក្នុង ពិភព លោក នឹង ជួបជុំគ្នា នៅ សហរដ្ឋ អាមេរិក នៅ ចុង សប្ដាហ៍ នេះ ដើម្បី រិះរក យុទ្ធសាស្ត្រ បន្ត ការ ទាមទារ សិទ្ធិ ស្វ័យ សម្រេច ពី រដ្ឋាភិបាល វៀតណាម។
ក្នុង នោះ តំណាង ខ្មែរ កម្ពុជា ក្រោម មក ពី គ្រប់ ទិសទី នឹង បើក មហា សន្និបាត សហព័ន្ធ ខ្មែរ កម្ពុជា លើក ទី១១ រយៈពេល ៣ថ្ងៃ ដោយ ចាប់ ផ្ដើម ពី ថ្ងៃទី៦ ខែ ឧសភា នៅ ទីក្រុង ហ្វីឡាដែលហ្វៀ (Philadelphia) រដ្ឋ ផេនស៊ីលវេញៀ (Pennsylvania)។
កម្មវិធី នេះ នឹង បង្ហាញ ពី សមិទ្ធផល សកម្មភាព របស់ សហព័ន្ធ និង ការបោះឆ្នោត ជ្រើសរើស គណៈកម្មការ នាយក អាណត្តិ ថ្មី។

ដើម្បី បាន ដឹង ព័ត៌មាន លំអិត ពី ការ ជួប ប្រជុំ គ្នា របស់ ខ្មែរ កម្ពុជា ក្រោម នេះ សូម លោក អ្នកនាង រង់ចាំ តាម ដាន បទ សម្ភាស ផ្ទាល់ ជាមួយ មន្ត្រី នៃ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម នៅ ក្នុង ការផ្សាយ របស់ យើង នៅ រាត្រីនេះកុំបីខាន។ សូមអរគុណ!
#RFAKhmer #Politics #KKF
មន្ត្រី សង្គម ស៊ីវិល រិះគន់ ថា តុលាការ លើក ពេល សវនាការ លោក កឹម សុខា ធ្វើ ឲ្យ សំណុំរឿង នេះ ស៊ីពេល កាន់ តែ យូរ ថែម ទៀត។ ការលើកឡើងនេះ ក្រោយ ពេល តុលាការ ក្រុង ភ្នំពេញ សម្រេច លើក ពេល សវនាការ លោក កឹម សុខា តាម សំណើ របស់ ក្រុម មេធាវី រដ្ឋាភិបាល ដោយ មិន កំណត់ ពេល វេលា ជាក់លាក់ នៃ ការ បន្ត សវនាការ វិញ នៅ ថ្ងៃ ណាមួយនៅ ឡើយ ទេ ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #KEMSOKHA #court
សហរដ្ឋអាមេរិក គូសបញ្ជាក់ ជាថ្មី អំពីការប្តេជ្ញាចិត្ត ដ៏យូរអង្វែង របស់ខ្លួន ចំពោះ សុខភាព និង សុខុមាលភាព របស់ ពលរដ្ឋកម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើង ដោយ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ក្នុង ពិធីផ្តល់ វ៉ាក់សាំង ហ្វៃហ្សឺ (Pfizer) ចំនួន ពីរលានដូស ដល់ កម្ពុជា នៅថ្ងៃទី៣ ខែឧសភា។

អានអត្ថបទបន្ថែម៖

#RFAKhmer #usa #vaccation #COVID19KH
ពលរដ្ឋ​សហគមន៍​ឡ​ពាង ខេត្ត​កំពង់ឆ្នាំង ប្រមាណ​៥០​នាក់ ខកចិត្ត​ដែល​តុលាការ ខេត្ត​នេះ ពន្យារ​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​តំណាង​ពួកគេ​ទៅ​ថ្ងៃទី​២៤ ខែ​ឧសភា បើ​ទោះ​ជា​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​ក្ដី។ ព័ត៌មានពិស្ដារ...
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​រក​ឃើញ​ថា ស្ដ្រី​ចំនួន​៦៥%​កំពុង​ជាប់​ឃុំ​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ ក្នុង​នោះ មួយចំនួន​មិន​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​នោះ​ទេ។
ព័ត៌មានពិស្ដារ...
#CCHR #Cambodia #Rights #Court #RFAKhmer
https://www.youtube.com/watch?v=MQ5QHoytgoY
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំ«ខាល» ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី៥ ខែ ឧសភា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ សង្គមស៊ីវិល សង្ឃឹមថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនឹង​ដោះស្រាយ​ករណីធនាគារដែលរំលោភសិទ្ធិមនុស្ស
៚ លោក ហ៊ុន សែន កាត់ឆ្វៀលដីតំបន់សួនសត្វភ្នំតាម៉ៅ​ឱ្យក្រុមហ៊ុន​ឯកជនវិនិយោគ
៚ អាជ្ញាធរក្រុងភ្នំពេញ បន្តប្រើហិង្សាលើបុគ្គលិក​ណាហ្កាវើដល៍
៚សម្ភាសតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមជុំវិញ​យុទ្ធសាស្រ្តសម្រាប់ឆ្នាំថ្មីដើម្បីទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
មន្ត្រី​សង្គមស៊ីវិល​សង្ឃឹមថា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (#IFC) នឹង​មាន​វិធានការ​លើ​ធនាគារ​និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ដែល​រំលោភ​សិទ្ធិមនុស្ស​។ ទោះ​យ៉ាងណា ប្រធាន​ធនាគារ​អេស៊ីលីដា ដែល​រង​ការចោទប្រកាន់​ក្នុង​បណ្ដឹង​នោះ​អះអាង​ថា ធនាគារ​តែង​ការពារ​សិទ្ធិអតិថិជន និង​ចាត់ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា តែងតែ​កើត​មាន​ឡើង​នៅ​ពេល​កៀក​បោះឆ្នោត​ម្ដងៗ។
ព័ត៌មានពិស្ដារ...
#ធនាគារ #MFI #BankKH #RFAKhmer #Corruption
លោក អ្នក នាង ជា ទី មេត្រី!
ក្រុម អ្នក វិភាគ លើក ឡើង ថា ទោះជា លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ខិតខំ កៀរគរ មនុស្ស ឲ្យ មក រង់ ចាំ ទទួល ស្វាគមន៍ លោក នៅ រដ្ឋធានី វ៉ាស៊ីនតោន (Washington D.C) ដើម្បី ចង់ បង្ហាញ ប្រជាប្រិយភាព របស់ ខ្លួន ក្នុង ពេល លោក មក ចូលរួម កិច្ចប្រជុំ កំពូល ពិសេស អាស៊ាន-អាមេរិក នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា នេះក្ដី ក៏មិន អាច បិទ បាំង អំពើ «រំលោភ សិទ្ធិ មនុស្ស ការ ធ្វើ ទុក្ខបុកម្នេញ ប្រជាពលរដ្ឋ និង ការ បំផ្លាញ ប្រជាធិបតេយ្យ» នៅ កម្ពុជា បាន ដែរ។

តើ កត្តាអ្វីខ្លះ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនអាច ទាញ យក ប្រជាប្រិយភាព នៅ សហរដ្ឋ អាមេរិក ឬ សហគមន៍ អន្តរជាតិ បាន? ហើយ ថា តើ កម្លាំង មក គាំទ្រ លោក ហ៊ុន សែន នេះ មាន ឥទ្ធិពល ទៅ លើ កិច្ចប្រជុំ កំពូល ពិសេស អាស៊ាន-អាមេរិក នេះ ដែរ ឬ ទេ?

លោក អ្នកនាង នឹង បាន ស្តាប់ ការ បកស្រាយ ទៅ នឹង សំណួរ ទាំង នេះ ដោយ ផ្ទាល់ ក្នុង នាទី វេទិកា អ្នក ស្តាប់ វិទ្យុ អាស៊ីសេរី នាយប់ ថ្ងៃសុក្រ ទី៦ ខែឧសភា នេះ។
#RFAKhmer #politics #Callshow #HunSen
លោក ហ៊ុន ណេង ដែល ជា បង ប្រុស របស់ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន ទទួល មរណភាព ដោយ ជំងឺ បេះដូង កាល ពី រសៀល ថ្ងៃទី៥ ខែឧសភា នេះក្នុងអាយុ ៧៣ឆ្នាំ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #CPP #hunneng #death