វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.87K photos
2.03K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ឧសភា បានប្រកាសសាលក្រមផ្ដន្ទាទោសលើថ្នាក់ដឹកនាំសហជីពនៃអតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន ៩នាក់ ដាក់ពន្ធនាគារម្នាក់ៗ ចន្លោះពី ១ឆ្នាំ ទៅ ២ឆ្នាំ ក្រោមបទចោទប្រកាន់ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ។ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី សឿង ចរិយា ប្រកាសសាលក្រមផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល៍ (LRSU) ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងសមាជិក ៥ នាក់ទៀត គឺកញ្ញា ឈឹម សុខន កញ្ញា ទូច សិរីមាស លោកស្រី ឃ្លាំង សុបិន្ត លោកស្រី ស៊ុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព ឲ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះស្មើគ្នា។ ប៉ុន្តែ អ្នកទាំង ៥រូបនេះ តុលាការដាក់ឲ្យស្ថិតនៅក្រៅឃុំ។ ចំណែក ៣នាក់ទៀត គឺលោកស្រី រឺ សុវណ្ណឌី លោក សុខ ណារិទ្ធិ និងលោក សុខ គង្គា ត្រូវជាប់ពន្ធនាគារត្រឹម ១ឆ្នាំ ដោយតុលាការសម្រេចព្យួរទោសដែរ។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #AmSamAth #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
Media is too big
VIEW IN TELEGRAM
ក្រុមកូដករណា្គវើលដ៍ ប្រមាណជិត ៤០នាក់ បន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ នៅរសៀលថ្ងៃទី២៦ ឧសភា ទោះបីមេដឹកនាំរបស់ពួកគេ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីមួយឆ្នាំទៅពីរឆ្នាំក៏ដោយ។ ពួកគេស្លៀកពាក់អាវពណ៌ទឹកក្រូច ដែលជាអាវរបស់ពិរុទ្ធជន និងយកក្រណាត់ពណ៌ខ្មៅ ចងក្បាលគ្របលើភ្នែក និងមាត់ ដើម្បីបង្ហាញអំពីការបំបិទសិទ្ធិសេរីភាពក្នុងការនិយាយបញ្ចេញមតិ និងដើម្បីបង្ហាញពីភាពអយុត្តិធម៌។ ពួកគេ ក៏ប្រើជញ្ជីងយុត្តិធម៌ ដើម្បីថ្លឹងករណីវិវាទនេះ ដោយជញ្ជីងនោះផ្អៀងទៅខាងក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានលុយច្រើន និងទុកឲ្យម្ខាងទៀត ដែលជាកូដករទាមទារ ដើម្បីឆ្នាំងបាយចិញ្ចឹមក្រពះ រងភាពអយុត្តិធម៌។
---
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ក្រុមកូដករណាហ្គាវើលដ៍ ដែលកំពុងធ្វើកូដកម្មប្រមាណជាង ៤០នាក់ បានបន្តប្រមូលផ្ដុំគ្នាតវ៉ា នៅមុខក្រុមហ៊ុនជាថ្មីទៀត ក្រោមតំណក់ទឹកភ្លៀង នៅថ្ងៃចន្ទនេះ ដើម្បីទាមទារឱ្យមានដំណោះស្រាយវិវាទការងារអូសបន្លាយជិត ២ ឆ្នាំ។ ការប្រមូលផ្តុំតវ៉ា នៅថ្ងៃរសៀលថ្ងៃទី៥ ខែមិថុនា ដែលខុសប្លែកពីសព្វមួយដងក្រុមកូដករតែងតែវាយស្គរ ប្រើឧបករណ៍បំពងសំឡេង មានបាស និងមេក្រូ កាន់បដាក្រណាត់ពណ៌ក្រហម និងខ្មៅ ជាដើម ក្នុងន័យទាមទារដំណោះស្រាយការងារ និងការដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ។ លើកនេះ ក្រុមកូដករណាហ្គាវើលដ៍នាំគ្នាដើរដង្ហែចេញក្រុមហ៊ុនណាហ្គាវើលដ៍ទីពីរឆ្ពោះទៅក្រុមហ៊ុនណាហ្គាវើលដ៍ទីមួយ ដោយពួកគាត់ធ្វើជារូបបេះដូងពណ៌ខ្មៅសរសេរឈ្មោះក្រុមហ៊ុនបនល្បែង «ណាហ្គាវើលដ៍» ជាភាសាខ្មែរ និងអង់គ្លេស ហើយកទៅបោះចោលក្នុងធុងសំរាម នៅខាងមុខណាហ្គាវើលដ៍ទីមួយ។
---
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
Media is too big
VIEW IN TELEGRAM
ក្រុមកូដករណាហ្គាវើលដ៍ ដែលកំពុងធ្វើកូដកម្មប្រមាណជាង ៤០នាក់ បានបន្តប្រមូលផ្ដុំគ្នាតវ៉ា នៅមុខក្រុមហ៊ុនជាថ្មីទៀត ក្រោមតំណក់ទឹកភ្លៀង នៅថ្ងៃចន្ទនេះ ដើម្បីទាមទារឱ្យមានដំណោះស្រាយវិវាទការងារអូសបន្លាយជិត ២ ឆ្នាំ។ ការប្រមូលផ្តុំតវ៉ា នៅថ្ងៃរសៀលថ្ងៃទី៥ ខែមិថុនា ដែលខុសប្លែកពីសព្វមួយដងក្រុមកូដករតែងតែវាយស្គរ ប្រើឧបករណ៍បំពងសំឡេង មានបាស និងមេក្រូ កាន់បដាក្រណាត់ពណ៌ក្រហម និងខ្មៅ ជាដើម ក្នុងន័យទាមទារដំណោះស្រាយការងារ និងការដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ។ លើកនេះ ក្រុមកូដករណាហ្គាវើលដ៍នាំគ្នាដើរដង្ហែចេញក្រុមហ៊ុនណាហ្គាវើលដ៍ទីពីរឆ្ពោះទៅក្រុមហ៊ុនណាហ្គាវើលដ៍ទីមួយ ដោយពួកគាត់ធ្វើជារូបបេះដូងពណ៌ខ្មៅសរសេរឈ្មោះក្រុមហ៊ុនបនល្បែង «ណាហ្គាវើលដ៍» ជាភាសាខ្មែរ និងអង់គ្លេស ហើយកទៅបោះចោលក្នុងធុងសំរាម នៅខាងមុខណាហ្គាវើលដ៍ទីមួយ។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ក្រុមកូដករណាហ្គាវើលដ៍ ប្រមាណ ៥០នាក់ នៅថ្ងៃទី១៣ មិថុនា បន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍។ ពួកគេឈរដង្ហែរគ្នាពាក់វែនតាពណ៌ខ្មៅ យកលុយដុល្លាធ្វើជាម៉ាសបិទមាត់ និង កាន់រូបថតសខ្មៅ មានបូរពណ៌សនៅពីលើ ក្នុងគោលបំណងកាន់ទុក្ខដល់ស្ថាប័នរដ្ឋនានារួមមាន រដ្ឋសភា ក្រសួងកិច្ចការនារី ក្រសួងការងារ ក្រសួងយុត្តិធម៌ និងសាលារាជធានីភ្នំពេញ ដែលស្ថាប័នរដ្ឋទាំងនេះ អសមត្ថភាពស្វែងរកយុត្តិធម៌ជូនកម្មករ។ ការពាក់វែនតាខ្មៅបែបនេះ គឺសំដៅដល់ស្ថាប័នរដ្ឋទាំងនោះ មិនបើកភ្នែកសម្លឹងមើលកម្មកររងទុក្ខវេទនា ដាច់បាយក្រហាយទឹក ដែលត្រូវបានថៅកែរំលោភសិទ្ធិការងារ ។ រីឯការយកលុយដុល្លាជាម៉ាសបិទមាត់វិញ សំដៅលើស្ថាប័នរដ្ឋទាំងនោះ ត្រូវបានថៅកែប្រើលុយបំបិតមាត់លម្អៀងកាន់ជើងថៅកែ មិនការពារកម្មករ។
​---
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
Media is too big
VIEW IN TELEGRAM
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ៥០នាក់ នៅថ្ងៃទី១៣ មិថុនា បន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍។ ពួកគេឈរដង្ហែគ្នាពាក់វ៉ែនតាពណ៌ខ្មៅ យកលុយដុល្លាធ្វើជាម៉ាសបិទមាត់ និង កាន់រូបថតសខ្មៅ មានបូពណ៌សនៅពីលើ ក្នុងគោលបំណងកាន់ទុក្ខដល់ស្ថាប័នរដ្ឋនានា រួមមាន រដ្ឋសភា ក្រសួងកិច្ចការនារី ក្រសួងការងារ ក្រសួងយុត្តិធម៌ និងសាលារាជធានីភ្នំពេញ ដែលស្ថាប័នរដ្ឋទាំងនេះ អសមត្ថភាពស្វែងរកយុត្តិធម៌ជូនកម្មករ។ ការពាក់វ៉ែនតាខ្មៅបែបនេះ គឺសំដៅដល់ស្ថាប័នរដ្ឋទាំងនោះ មិនបើកភ្នែកសម្លឹងមើលកម្មកររងទុក្ខវេទនា ដាច់បាយក្រហាយទឹក ដែលត្រូវបានថៅកែរំលោភសិទ្ធិការងារ។ រីឯការយកលុយដុល្លាជាម៉ាសបិទមាត់វិញ សំដៅលើស្ថាប័នរដ្ឋទាំងនោះ ត្រូវបានថៅកែប្រើលុយបំបិទមាត់លម្អៀងកាន់ជើងថៅកែ មិនការពារកម្មករ។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្រុម​កូដករ​ណា​ហ្គាវើល៍ (​Nag​a​World​) ​ប្រមាណ​ ​៤​០​នាក់​ ​កាលពី​រសៀល​ថ្ងៃ​ទី​ ​២​៨​ ​មិថុនា​ ​បន្ត​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងមុខ​ក្រុមហ៊ុន​បនល្បែង​ណា​ហ្គាវើ​ល​ដ៍​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ដោះស្រាយ​វិវាទ​ការងារ​។​ ​ពួកគាត់​ ​ក៏​ធ្វើពិធី​ប្រគល់​ពានរង្វាន់​មាស​រើសអើង​សហជីព​ ​ដល់​ថៅកែ​ក្រុមហ៊ុន​ ​ដែល​មានការ​ការពារ​ជាពិសេស​ពី​លោក​នាយ​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន​។​ ​ទោះ​យ៉ាងណា​ ​ពួកគាត់​ ​សោកស្ដាយ​ ​ដែល​ថៅកែ​ក្រុមហ៊ុន​ ​ឬ​តំណាង​ក្រុមហ៊ុន​ ​មិន​ចេញ​មក​ទទួល​ពានរង្វាន់​រើសអើង​សហជីព​នេះ​។​
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ជាង ៤០នាក់ កាលពីថ្ងៃសុក្រ ទី៧ កក្កដា បន្តប្រមូលផ្ដុំគ្នាតវ៉ា ដោយប្រើយុទ្ធសាស្ត្រថ្មី និងប្លែកៗ ជារៀងរាល់សប្តាហ៍ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជនឲ្យបានដឹងឮ អំពីទុក្ខសោករបស់ពួកគេ ដែលកំពុងរងគ្រោះ ពីសំណាក់ក្រុមហ៊ុនល្បែងស៊ីសងណាហ្គាវើលដ៍ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ និងដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

មិនខុសពីសព្វដង ការប្រមូលផ្តុំធ្វើកូដកម្មពីរដងក្នុងមួយសប្តាហ៍ ជារៀងរាល់ពេលរសៀលរបស់កូដករណាហ្គាវើលដ៍ ក្នុងគោលបំណងតែមួយគត់ គឺដើម្បីទាមទាររកយុត្តិធម៌ឱ្យ តំណាងសហជីពពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ដែលពេលនេះ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស និងឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ចេញមកដោះស្រាយវិវាទការងារដ៏រុំារ៉ៃឱ្យបានឆាប់។ បន្ថែមពីលើសារ ដែលបង្ហាញពីរឿងអយុត្តិធម៌ប្រចាំថ្ងៃរបស់កូដករណាហ្គាវើលដ៍ សារថ្មីដែលរំលេចឡើងក្នុងពេលតវ៉ា នៅថ្ងៃទី៧ កក្កដា មានខ្លឹមសារថា «ជាវិវាទការងារតវ៉ា ដើម្បីឲ្យណាហ្គាវើលដ៍គោរពសិទ្ធិសហជីព» «សហជីព LRSU មិនមែនរឿងនយោបាយ» និង «បញ្ឈប់ការលាបពណ៌ហើយដោះស្រាយ» ជាដើម។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
អតីតបុគ្គលិកក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) នៅតែបន្តនាំគ្នាធ្វើកូដកម្មទាមទារដំណោះស្រាយពីក្រុមហ៊ុន បើ​ទោះបីជា​ពួកគាត់ត្រូវប្រឈមនឹងបញ្ហាជីវភាព និងរងការចោទប្រកាន់ពីប្រមុខរដ្ឋាភិបាលយ៉ាងណាក្ដី។ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលធ្វើកូដកម្មអស់រយៈពេល ៥៧២ គិតត្រឹមថ្ងៃទី ១២ កក្កដា ឆ្នាំ២០២៣ បាននាំគ្នាពាក់មួកបិទក្រដាសទម្រង់មកុដ និងមានសរសេរអក្សរអង់គ្លេស LRSU ដែលជាឈ្មោះ សហជីពទ្រទ្រង់សិទ្ធិការងាររបស់ពួកគេ។ ​កូដករខ្លះ កាន់បដាដោយសរសេរថា «៥៧២ថ្ងៃ ដើម្បីសិទ្ធិសហជីព មិនមែនស៊ីឈ្នួល មិនមែនជាបទញុះញង់» និងខ្លះទៀត សរសេរថា «ដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់» ដែលអមដោយសំឡេងត្រែ និងស្គរបន្លឺឡើង នៅមុខអគារណាហ្គាវើលដ៍២។ ជាមួយគ្នានេះ ក៏មានការអធិប្បាយតាមឧបករណ៍បំពងសំឡេង (ឧគ្ឃោសនាសព្ទ) ស្នើឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពដទៃទៀត ពីពន្ធនាគារ ជាពិសេស គឺការទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ទទួលបុគ្គលិក និងក្រុមសហជីពឱ្យចូលធ្វើការវិញ។
---
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
Media is too big
VIEW IN TELEGRAM
កូដករក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) ជាង ៤០នាក់ កាលពីថ្ងៃទី ១៧ កក្កដា បានបន្តប្រមូលផ្តុំគ្នាធ្វើកូដកម្ម ដោយពាក់របាំងមុខរូបថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ លោក តាន់ ស្រ៊ី (Tan Sri) ឬ លោក ចេន លីប គឹង (Chen Lip Keong) និងលោក ទីម៉ូធី ផាទ្រីក (Timothy Patrick McNally ) ជាប្រធាន NagaCorp និងរូបសញ្ញា (ឡូហ្គោ) សរសេរអក្សរអង់គ្លេស LRSU ដែលជាឈ្មោះ «សហជីពទ្រទ្រង់សិទ្ធិការងាររបស់កម្មករនៃក្រុមហ៊ុនណាហ្គាវើល៍» ។ ក្រៅពីនេះ ក្រុមកូដករចោទប្រកាន់ទៅលើស្ថាប័នចំនួន ៣ រួមមាន ស្ថាប័នតុលាការ ក្រសួងយុត្តិធម៌ និងក្រសួងការងារ ដែលជាខ្នងបង្អែកនៅពីក្រោយក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបណ្ដែតបណ្ដោយឱ្យថៅកែរំលោភសិទ្ធិការងារក្រុមកម្មករ សហជីព តាមអំពើចិត្ត និងធ្វើទុក្ខបុកម្នេញលើកូដករភាគច្រើនជាស្ត្រី។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH