វិទ្យុអាស៊ីសេរី/ RFA Khmer
15.2K subscribers
3.99K photos
2.49K videos
102 files
8.41K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ឃួង ស្រេង «គ្មាន​មនុស្សធម៌​ជា​ខ្មែរ»
---
លោក ឃួង ស្រេង មានប្រវត្តិការងារក្នុងជួរស្ថាប័នរដ្ឋតាំងពីលោកមានតំណែងជាមន្ត្រីសាលាខណ្ឌតូចតាច រហូតដល់ពេលលោកត្រូវបានរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន តែងតាំងឱ្យធ្វើជាអភិបាលរាជធានីភ្នំពេញរហូតដល់ពេលបច្ចុប្បន្ន ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន។

ក្នុងអាណត្តិដឹកនាំរបស់លោកអំពើហិង្សាជាច្រើនករណី បានកើតឡើងមកលើពលរដ្ឋ សង្គមស៊ីវិល និងអ្នកនយោបាយបក្សប្រឆាំងប្រព្រឹត្តដោយអាជ្ញាធរក្រុងភ្នំពេញ។ ក្នុងអំពើឃាតកម្មសម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា នៅទីក្រុងបាងកក កាលពីថ្ងៃទី០៧ ខែមករា ប្រភពមួយចំនួនអះអាងថា ជនសង្ស័យជនជាតិខ្មែរឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលតុលាការថៃបានចេញដីកាតាមចាប់ខ្លួននោះ ក៏ជាកូនចៅរបស់លោក ឃួង ស្រេង ថែមទៀត។ តើ​លោក ឃួង ស្រេង មាន​ប្រវត្តិ​យ៉ាងណា?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/profiles/profile-of-phnom-penh-governor-khuong-sreng-01162025121604.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #Nepotism #HunFamily #KhuongSreng #LimKimya #PichKimsrin #LyRatanakraksmey
Media is too big
VIEW IN TELEGRAM
សេង សារី ទម្លាយ​ថា​លោក ហ៊ុន សែន សូក​តំណែង និង​លុយ​ជាង ១២ម៉ឺន​ដុល្លារ
----
អតីត​អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ លោក សេង សារី ទម្លាយ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ចាប់​ពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ រហូត​មក​ទល់​ដើម​ឆ្នាំ​២០២៥។ ក្រោយមក ទំនាក់ទំនង​នេះ ​បាន​ប្រែក្លាយ​ជា​ទំនាក់ទំនង «ពុក​ធម៌ និង​កូន​ធម៌» និង​ឱ្យ​លោក​ធ្វើ​ជា​«ចារកម្ម»​ឱ្យ​លោក ហ៊ុន សែន៕
👉 សូម​ទស្សនា​កិច្ចសម្ភាសន៍​ទាំងស្រុង៖ https://www.facebook.com/rfacambodia/videos/987924156722978
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #SengSary #Spy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
មតិ​លើ​បណ្ដាញ​សង្គម​ភាគ​ច្រើន​មិន​គាំទ្រ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ក្រៅ​ប្រទេស​ទទួក​យក​កូន​ធម៌​លោក ហ៊ុន សែន

Description: ទស្សនៈ​មហាជន​លើ​បណ្ដាញ​សង្គម​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទាក់ទង​នឹង​សារ​បែក​ធ្លាយ​សារ​របស់​ពុក​ធម៌ ហ៊ុន សែន និង​កូន​ធម៌ សេង សារី​។ ក្រោយ​មាន​សារ​បែក​ធ្លាយ និង​ការ​បកស្រាយ​លាង​ខ្លួន​របស់​បណ្ឌិត សេង សារី ជាមួយ​វិទ្យុ​អាស៊ីសេរី​លោក ហ៊ុន សែន និង​កូន​ធម៌ សេង សារី បាន​លេង​ល្បែង នយោបាយ​សាច​ទឹក​ដាក់​គ្នា ដោយ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ចាត់ទុក​ករណី​នេះ ជា​ល្បែង​នយោបាយ​បោកប្រាស់​ប្រជាពលរដ្ឋ​។
ពី​រដ្ឋធានី​វ៉ាស៊ីនតោន​លោក សេក បណ្ឌិត សូម​ដកស្រង់​ទស្សនៈ​មួយ​ចំនួន​អំពី​បញ្ហា​នេះ មក​ជម្រាប​ជូន​លោក​អ្នក​នាង​ដូច​ត​ទៅ​៖

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #SengSary #HunSenSpy
Hun Sen threatens to post correspondence with Australia-based political analyst
---
Cambodian Senate President Hun Sen threatened on Friday to release all private correspondence with an Australia-based political analyst who revealed this week that he was paid to secretly provide information about opposition activists.
👉 https://www.rfa.org/english/cambodia/2025/02/07/cambodia-seng-sary-hun-sen-personal-spy
---
#RFAKhmer #Cambodia #HunSen #SengSary #Spy
Prime Minister Hun Manet, has your father incited violence or not?
---
When a footman finds a pest in the pantry, does he ask the King whether he should stamp on it? What about if the King has been speaking for years about the need to “crush” and “destroy” and “eliminate” pests that infect his palace?
👉 https://www.rfa.org/english/cambodia/2025/02/08/opinion-cambodia-hun-sen-violence
---
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism
Media is too big
VIEW IN TELEGRAM
មេ​ដឹក​នាំ​បក្ស​ប្រឆាំង​អំពាវនាវ​អ្នក​ប្រជាធិបតេយ្យ​ងាក​មក​លាត​ត្រដាង​បញ្ហា​កោះ​គជ់​ និង​ឃាតកម្ម​លើ​លោក​ លិម គិមយ៉ា
---
មេ​ដឹក​នាំ​បក្ស​ប្រឆាំង​អំពាវនាវ​ដល់​អ្នក​ប្រជាធិបតេយ្យ​ឱ្យ​ងាក​មក​លាត​ត្រដាង​ពី​បញ្ហា​កោះ​គជ់​ និង​ឃាត​កម្ម​លើ​លោក​ លិម គិមយ៉ា​ រួម​ទាំង​បញ្ហា​អយុត្តិធម៌​ជា​ច្រើន​ទៀត​ ខណៈ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ត្រៀម​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត​ ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/I84Dp0A9ErY
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #LimKimya #KohKuch
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. លោក ហ៊ុន សែន ថា​មាន​អ្នក​ប៉ុនប៉ង​សម្លាប់​លោក ដោយ​ប្រើ​យន្តហោះ​ដ្រូន ខណៈ​បក្ស​ប្រឆាំង​ថា​ជា​រឿង​ប្រឌិត
២. តុលាការ​ភ្នំពេញ បង្គាប់​ឱ្យ​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត​បង់​ប្រាក់ ១០ម៉ឺន​ដុល្លារ​ឱ្យ​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន
៣. អង្គការ​តម្លាភាព​កម្ពុជា រក​ឃើញ​ថា អំពើពុករលួយ​នៅតែ​ជា​ឧបសគ្គ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​នៅ​កម្ពុជា
៤. ស្ត្រី​ម្នាក់​​ដែល​រងគ្រោះ​ដីធ្លី​នៅ​តំបន់​បឹង​កក់ ក្លាយ​ជា​អ្នក​ជាប់​ឃុំ​ដោយសារ​ការ​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=Ykyhi9fcYZQ
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
#RFAKhmer #RFAKhmerInBrief #Cambodia #HunManet #HunSen #TICambodia #CorruptionKH
Media is too big
VIEW IN TELEGRAM
តុលាការ​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត​រួម​គ្នា​បង់​ប្រាក់​១០​ម៉ឺន​ដុល្លារ
---
សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​នេះ ដាក់​កំហិត​ឱ្យ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន និង សកម្មជន​ពីរ​នាក់​ទៀត រួម​គ្នា​បង់​សំណង​ការ​ខូចខាត​ដល់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ចំនួន​១០​ម៉ឺន​ដុល្លារ ក្នុង​រយៈពេល​មួយ​ខែ​។ លោក រ៉ុង ឈុន ថា សំណង​ដ៏​ច្រើន​នេះ គឺ​ជា ការ​សម្ពាធ​ធ្ងន់ធ្ងរ​លើ​លោក ដែល​គ្មាន​កំហុស​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #RongChhun
Hun Sen says drone assassination plot was recently foiled by authorities
---
Former Prime Minister Hun Sen said Tuesday a plan to assassinate him with a drone at his residence near Phnom Penh was uncovered several weeks ago by authorities who arrested a man suspected of involvement in the plot.
👉 https://www.rfa.org/english/cambodia/2025/02/11/cambodia-hun-sen-assassination-attempt
---
#RFAKhmer #Cambodia #HunSen
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន ថា មាន​គេ​ប្រើ​ដ្រូន​ប៉ុនប៉ង​ធ្វើ​ឃាត​លោក​នៅ​តាខ្មៅ
---
អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បញ្ចេញ​សារ​សំឡេង​ថា មាន​គេ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក​នៅ​ក្នុង​ភូមិគ្រឹះ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយ​ប្រើប្រាស់​ដ្រូន (Drone)។ អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​យល់​ឃើញ​ថា លោក ហ៊ុន សែន ប្រឌិត​រឿង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ពលរដ្ឋ ហើយ​ប្រើ​លេស​ធ្វើ​ច្បាប់​ដាក់​អ្នក​រិះគន់​ឱ្យ​ទៅ​ជា «ក្រុមភេវករ»៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #LawTerrorismOppositionGroups
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social