វិទ្យុអាស៊ីសេរី/ RFA Khmer
15K subscribers
3.93K photos
2.21K videos
96 files
8.12K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្រ្តី​សង្គមស៊ីវិល​ និង​អ្នក​ធ្វើការងារ​ផ្នែក​បរិស្ថាន​ លើកឡើងថា​ ការ​ធ្វើ​អាជីវកម្ម​​រ៉ែ​មាស​ គឺ​ជា​ផ្នែកមួយ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ប៉ុន្តែ​ ពួក​គេ​បារម្ភ​ថា​​​បើ​ការ​គ្រប់គ្រង​ខ្វះ​តម្លាភាព​ និង​​មិន​បាន​គិតគូរ​ពី​ផល​ប៉ះពាល់​បរិស្ថាននោះទេ អាជីវកម្មមួយ​នេះ​ នឹងបង្កផល​ប៉ះពាល់​ដល់សុខភាព​ពលរដ្ឋ​ និងបរិស្ថាន​​​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Gold #Mine #HunSen
លោកនាយកមន្រ្តី ហ៊ុន សែន នឹងជួបប្រជុំជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា (Myanmar) ម៊ីន អ៊ុងលាំង (Ming AungHlaing) ជាថ្មីទៀតតាមប្រព័ន្ធ​វីឌីអូ។ លោក ហ៊ុន សែន កាលពី​ដើម​ខែមករា ក៏បាន​ទៅ​ធ្វើ​ទស្សនៈកិច្ច​ដ៏​ចម្រូង​ចម្រាស់​នៅ​ប្រទេស​ភូមា ប៉ុន្តែ​មិន​គ្មាន​បាន​លទ្ធផល ហើយ​ថែម​ទាំង​រង​ការ​រិះគន់​ជុំទិស។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HunSen #Myanmar #ASEAN2022
មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្តឧត្តរមានជ័យ យក​សត្វ​ខ្ទីង​មួយ​ក្បាល​ ដែល​អាជ្ញាធរ​ស្ទាក់​ចាប់​បាន ​កាលពីថ្ងៃទី៣១ ខែមីនា ក្នុង​ស្រុក​បន្ទាយអំពិល ខេត្តឧត្តរមានជ័យ យក​ទៅ​អភិរក្ស នៅ​ឧទ្យាន​ជាតិ​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ថា សត្វព្រៃ​កម្រ​ប្រភេទនេះ ត្រូវ​បាន​ថែ​ទាំ ​និង​​ អភិរក្ស​នៅ​កន្លែង​មាន​សុវត្ថិភាព​ច្បាស់​លាស់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Gaur
នៅ ថ្ងៃ សុក្រ ទី១ ខែ មេសា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួន ៥៧ នាក់ ថ្មី ទៀត ដែល សុទ្ធ តែ ជា ករណី ឆ្លង ក្នុង សហគមន៍ ។ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣៥.៦៨២ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១៣១.៨០៨នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅ ថ្ងៃ នេះ មិន មាន ថ្មី ទេ គឺ តួលេខ អ្នក ស្លាប់ សរុប មាន ៣.០៥៤នាក់៕
កម្ពុជា​ទទួល​បាន​កម្ចី​សម្បទាន​ជាង ១​ពាន់​លាន​ដុល្លារ (១,២ ប៊ី​លាន​) ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង (South Korea) សម្រាប់​យក​មក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៦​។ កម្ពុជា​ក៏បាន​ស្នើ​ឱ្យ​ភាគី​កូរ៉េ​ជំរុញ​ទៅ​អ្នក​វិនិយោគ​របស់​ខ្លួន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​សំខាន់ៗ​ចំនួន ៥ ដែល​ជា​វិស័យ​សក្ដានុពល​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​។ព័ត៌មានពេញ
សូម​ចុច​តំណ​នេះ https://youtu.be/AssX2-38Gqw / https://fb.watch/c6GSeb91aa/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សុក្រ ទី០១ ខែ​មេសា ២០២២
….........
៚ គណបក្សភ្លើងទៀនថា គជបលុបឈ្មោះបេក្ខជនជាង១០០នាក់ចេញពីបញ្ជីបោះឆ្នោត ៚ អាជ្ញាធរ បន្តឡោមព័ទ្ធ បង្ខំកូដករណាហ្គាវើលដ៏ ឲ្យឡើងរថយន្តមិនឲ្យជួបជុំតវ៉ា ៚ អ្នកភូមិក្បាលរមាសបារម្ភពីការបាត់បង់ត្រីដោយសារការនេសាទខុសច្បាប់ ៚ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពីសំណើ មេធាវីលោក កឹម សុខា ដែលកំពុងពិចារណាសុំ តុលាការកោះហៅតំណាងរដ្ឋបរទេសមកឆ្លើយបំភ្លឺនៅតុលាការ ...
នេះ​ជា​មាតិកា​ព័ត៌មាន​របស់​អាស៊ីសេរី រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
សូម​ចុច​តំណ​នេះ https://youtu.be/LCOskmOqOIk / https://fb.watch/c7dDFHYevY/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​សៅរ៍ ទី០២ ខែ​មេសា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
មេដឹកនាំ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល និង​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត​រិះគន់ លោក ហ៊ុន សែន រឿង​យក​វេទិកា​សាធារណ​ឃោសនា​រក​សំឡេងឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន ដែល​នេះ​ជា​ការ​រំលោភច្បាប់​បោះឆ្នោត ។ ប្រតិកម្ម​បែប​នេះ ក្រោយ​ពេល​ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថ្លែង​ម្ដង​ហើយ​ម្ដងទៀត​សុំ​ឲ្យ​រដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មុន​រដូវ​កាល​ឃោសនាបោះឆ្នោត។ព័ត៌មានពេញ
ប្រិយមិត្តជាទីមេត្រី! នេះគឺជារឿងដែលមានអ្នកចូលអានច្រើនជាងគេប្រចាំ​សប្តាហ៍នេះ។ «​មេកងអង្គរក្ស​លោក ហ៊ុន សែន គំរាម​ប្រើ​​កាំភ្លើងយន្ត​ស្របពេល​​តុលាការបារាំង​ចេញ​ដីកា​បង្គាប់​ឱ្យ​​ចាប់ខ្លួន​លោក»។

អានអត្ថបទឡើងវិញសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #SamRainsy #France
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «ប្រិយមិត្តជាទីមេត្រី! នេះគឺជារឿងដែលមានអ្នកចូលអានច្រើនជាងគេប្រចាំ​សប្តាហ៍នេះ។ «​មេកងអង្គរក្ស​លោក ហ៊ុន សែន គំរាម​ប្រើ​​កាំភ្លើងយន្ត​ស្របពេល​​តុលាការបារាំង​ចេញ​ដីកា​បង្គាប់​ឱ្យ​​ចាប់ខ្លួន​លោក»។ អានអត្ថបទឡើងវិញសូមចុចនៅត្រង់នេះ៖ #RFAKhmer #Politics #HunSen #SamRainsy…»
ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​ទស្សនា​ប្រទេស​កម្ពុជា​កើន​ឡើង ១១៤% ក្នុង​អំឡុង​ពេល​៣​ខែដើម​ឆ្នាំ២០២២ បើ​ធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ២០២១។ ចំណែក​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​វិញ ក៏​កើន​ឡើង​ជិត ៥០% ដែរ ក្នុង​អំឡុង​ពេល​ត្រីមាសទី១ នៅ​ឆ្នាំ២០២២ បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០២១។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Tourism #Cambodia
ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) កាល​ពី​ថ្ងៃទី២ ខែមេសា ម្សិល​មិញ បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​បដិសេធ​ ការ​សុំចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​អូរឫស្សី​ទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #NEC
អ្នក​តាម​ដាន​ស្ថានការណ៍​​នយោ​​បាយ​មើល​ឃើញ​ថា កម្ពុជា​មិន​ទាន់​បង្ហាញជំហរ​អព្យា​ក្រិត្យ​ផ្នែក​យោធា​រវាង​ប្រទេស​មហា​អំណាច​នៅ​ឡើយ​ទេ។ ការ​​​លើក​ឡើង​​​នេះ​ គឺ​​បន្ទាប់​​ពី​​កង​ទ័ព​ជើង​គោក​កម្ពុជា​និង​ចិន​បាន​ចុះ​អនុស្សារណៈ​​នៃ​​ការយោគ​យល់ (MOU) ដើម្បី​​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ និង​ភាព​ជា​ដៃ​គូយុទ្ធ​សាស្រ្ត​គ្រប់ជ្រុង​ជ្រោយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #China #US #Army
កូដករ​ណាហ្គា​វើល​ដ៏​ម្នាក់ កញ្ញា ប៉ាង លីតា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុន​ការផ្សាយ​នេះ​បន្តិច​ថា អាជ្ញាធរ​និង​ជន​ស៊ីវិល នៅតែ​បង្ខំ​រុញច្រាន​កូដ​ករ​ឲ្យ​ឡើង​រថយន្ត​ដឹក​ចេញ ដូច​រាល់ដង និង​ដឹក​យក​ទៅ​ដាក់​នៅ​ជាយក្រុង​ភ្នំពេញ ហើយ​ពួកគេ​រក​មធ្យោបាយ​ធ្វើដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ខ្លួនឯង​។ កូដករ​ណាហ្គា វើលដ៍ រូប​នេះ​ឲ្យ​ដឹង​ថា រូបភាព​ដែល​អាជ្ញាធរ​ធ្វើ​បែប​នេះ កាន់តែ​ធ្វើ​ឲ្យ​កូដករ​រង​ភាព​អយុត្តិធម៌ ក្នុង​ពេល​ពួកគាត់​អនុវត្ត​សិទ្ធិ​ជួបជុំ​សម្ដែង​មតិ​ដោយ​សន្តិវិធី ដើម្បី​រក​ដំណោះស្រាយ​ពី​វិវាទ​ការងារ។ព័ត៌មានពេញ
សប្បុរសជន​ខ្មែរ​ពី​ប្រទេស​បារាំង ដែល​នាំគ្នា​យក​ថវិកា ស្បៀងអាហារ ថ្នាំសង្កូវ ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន ធ្វើ​ដំណើរ​តាម​ជើង​គោក​ជិះ​ឆ្លង​កាត់​ប្រទេស​មួយ​ចំនួន ដើម្បី​ទៅ​ចែក​ជូន​ជនភៀសខ្លួន​អ៊ុយក្រែន បាន​ទៅ​ក្បែរ​ជំរុំ​តាម​តំបន់​ព្រំដែន​ប្រទេស​អ៊ុយក្រែន (Ukraine) ហើយ។

​តើ​ស្ថានភាព​ជនភៀសខ្លួន​អ៊ុយក្រែន ស្ថិត​ក្នុង​សភាព​បែប​ណា?ស្ដាប់បទសម្ភាសន៍ពេញ
https://www.youtube.com/watch?v=uP0R66n3sC4
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ ថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

១. លោក​ ហ៊ុន សែន​ ​អំពាវនាវ​ឱ្យ​អ្នក​វិភាគ​​ឈប់​រិះគន់​​រដ្ឋាភិបាល​ថា ​​សង់​ព្រលាន​យន្ត​ហោះ​ ដើម្បី​​ជា​ចំណត​របស់​យោធា​ចិន​​​​
២. អ្នកវិភាគថា សន្ទុះរបស់បក្សភ្លើងទៀន​នឹង​ក្លាយ​ជាគូ​ប្រកួត​ប្រជែង​ជា​មួយ​បក្ស​កាន់អំណាច
៣. កូដករណា​ហ្គា​វើល​ធ្លាក់​ខ្លួន​ឈឺ​និង​អស់​កម្លាំង​ដោយសារ​អាជ្ញាធរ​បង្រ្កា​ប​ឥត​ឈប់ឈ
៤. ពល​រដ្ឋបារម្ភពីការ​ជួញដូរ​គ្រឿងញៀនដែលមាន​កាន់តែច្រើន​ក្នុងមូលដ្ឋាន​​ខេត្ត​ពោធិ៍​សាត់ ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
.............................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ស្នើ​ឱ្យ​អ្នកវិភាគ​ទាំងឡាយ​ឈប់​រិះគន់​រដ្ឋាភិបាល​របស់​លោក​ថា សង់​ព្រលា ន​យន្តហោះ​ដើម្បី​ធ្វើជា​លានដ្ឋាន​កងទ័ព​របស់​ចិន​បន្ត​ទៅ​ទៀត​។ ប៉ុន្តែ​អ្នកវិភាគ​លើកឡើង​ថា ការ​ដែល​បាន​រិះគន់​បែប​នេះ​ដោយសារតែ​រដ្ឋាភិបាល​បាន​អោប​ក្រសោប​ចិន​ហួសហេតុ ដើម្បី​រក្សា​អំណាច​របស់​លោក ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ជាតិ។ ​ព័ត៌មានពេញ
ក្រុម​កូដ​ករ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) ជាច្រើន​នាក់​កំពុង​ប្រឈម​បញ្ហា​សុខភាព​ដោយសារ​រង​ការប្រើ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ក្រុងភ្នំពេញ​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​កន្លង​មក​នេះ​។ ពួកគាត់​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​មិនបាន​ដើរ​តួនាទី​បម្រើ​រាស្ត្រ​ក្នុង​ការ​រក​ដំណោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​បញ្ចប់​វិវាទ​ការងារ​រ៉ាំរ៉ៃ​មួយ​នេះ។ព័ត៌មានពេញ
https://www.youtube.com/watch?v=A8-U0v48Hgo
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹក ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ អ្នកឃ្លាំមើលថា កម្ពុជានៅតែជាកូនអុករបស់ចិនក្រោម​នយោបាយចិនតែមួយ
៚ អ្នកជំនាញ IMF ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ​ក្រីក្រក្នុងវិបត្តិកូវីដ១៩ មិនបានទៅដល់ដៃគ្រប់គ្រួសារក្រីក្រ​ឡើយ
៚ តំណាងអង្គការ UNDP ថា ភូមិចំនួន ៣៥០ គ្មានភ្លើងអគ្គសនីទៅដល់
៚ អ្នកវិភាគថា បក្សភ្លើងទៀននឹងក្លាយជាគូប្រកួតប្រជែង​ធំរបស់ បក្សកាន់អំណាចក្នុងការបោះឆ្នោតឃុំ-សង្កាត់..
រួមនឹងព័ត៌មានមួយចំនួនទៀត៖
.............................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​អ្នកវិភាគ​មើលឃើញ​ថា ដើម្បី​ក្ដោបក្ដាប់​អំណាច​ផ្ដាច់ការ​បាន​តទៅទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​តែ​បន្ត​ធ្វើ​ជា​​កូន​អុក​របស់​ប្រទេស​ចិន គាំទ្រ​គោលនយោបាយ​ចិន​តែ​មួយ។ ការវាយតម្លៃ​នេះ​បន្ទាប់​ពី​លោក ហ៊ុន សែន រម្លឹក​ឡើង​វិញ​ថា ​តៃវ៉ាន់ និង​ចិន​គឺ​តែ​មួយ តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ចិន នៅ​ពេល​ដែល​ពិភព​លោក​កំពុង​សម្លឹង​មើល​សង្គ្រាម​ឈ្លាន​ពាន​ទឹកដី​អ៊ុយក្រែន (Ukraine) ពីសំណាក់​ប្រទេស​រុស្ស៊ី (Russia)។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #China #Taiwan #HunSen
អត្ថបទ​ស្រាវជ្រាវ​ដោយ​អ្នកជំនាញ​របស់​អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (​#IMF) រកឃើញថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​​ក្រីក្រ និង​ងាយរងគ្រោះ​ក្នុង​អំឡុងពេល​ប្រឈម​នឹង​វិបត្តិ​ជំងឺកូវីដ១៩ ដាក់ចេញ​ដោយ​រដ្ឋាភិបាល​​កម្ពុជា​កាលពី​ពេល​កន្លងមក មិនបាន​ទៅដល់​ដៃ​គ្រប់​គ្រួសារក្រីក្រ​ទាំងអស់​ដែល​រងគ្រោះ​ដោយសារ​វិបត្តិ​ជំងឺរាតត្បាត​សាកល​កូវីដ១៩ នេះឡើយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #IMF #COVID19KH #Cambodia