វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.73K photos
1.49K videos
86 files
7.41K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នេះ គឺ ជា ខួប គម្រប់ ២៥ឆ្នាំ នៃ ហេតុការណ៍ គប់គ្រាប់បែក ដៃ លើ ហ្វូង បាតុករ អហិង្សា នៅ មុខ អគារ រដ្ឋសភា ចាស់ ក្បែរ ព្រះបរមរាជវាំង។ ក្រុម គ្រួសារ ជនរងគ្រោះ នៅតែ ទទូច ដល់ រដ្ឋាភិបាល ឱ្យ នាំ ខ្លួន ជន ប្រព្រឹត្ត និង អ្នក ពាក់ព័ន្ធ យក មក ផ្ដន្ទា ទោស តាម ផ្លូវ ច្បាប់។ ប៉ុន្តែ តំណាង រដ្ឋាភិបាល ឆ្លើយ តប ថា បើ ភាគី ណាមួយ មាន ភស្តុតាង ថ្មី ពួកគេ អាច ដាក់ ជូន អាជ្ញាធរ មាន សមត្ថកិច្ច ដើម្បី បន្ត ស៊ើបអង្កេត រឿង នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #SamRainsy #HunSen #HumanRights
ក្រុម​​មេធាវី​ការពារ​ក្ដី​ឲ្យប្រធាន​បក្ស​ប្រឆាំង​លោក​ កឹម​ សុខា​ អះអាង​ថា​ ពួក​គេ​កំពុង​ពិចារណា​ក្នុង​ការ​ស្នើ​សុំ​តុលាការឱ្យ​កោះហៅ​រដ្ឋ​បរទេស​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​​ចោទ​ប្រកាន់​ថា ​បាន​ឃុបឃិត​ជាមួយ​លោក​ កឹម សុខា​ ​ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​​មក​បំភ្លឺ។​ មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​ឃ្លាំមើល​សវនាការ​នេះ​យល់ថា​ ​​​តុលាការ​​គួរ​មាន​ភាព​ក្លាហាន​ឲ្យ​រដ្ឋ​បរទេស​ទាំង​នោះ​មក​បញ្ជាក់​ការពិត​ ឬ​តទល់​គ្នា​​នៅ​ក្នុង​តុលាការ​​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KemSokha #Law
https://www.youtube.com/watch?v=GkISpuVT9YY
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤រោច ខែផល្គុន​ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​មីនា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚អាជ្ញាធរខេត្តសៀមរាប មិនទទួលញត្តិក្រុមយុវជន ដែល​ស្នើឱ្យឈប់បង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប
៚អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) អំពាវនាវដល់​ក្រសួង​ព័ត៌មានផ្ដល់អាជ្ញាប័ណ្ណឲ្យអង្គភាពព័ត៌មានអនឡាញចំនួនបីវិញ
៚មេធាវី​លោក កឹម សុខា ពិចារណា​ស្នើ​តុលាការកោះហៅរដ្ឋ​បរទេស​​ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក កឹម សុខា មក​បំភ្លឺ​
៚ យើងនឹងមានបទវិភាគ​របស់​លោក ជុន ចន្ទបុត្រ ថាតើ​លោក ហ៊ុន សែន កាន់អំណាចបានរហូតមកទល់​នឹងបច្ចុប្បន្ន​នេះ​តាមរបៀបណា?....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
.............................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
អាជ្ញាធរ​ជាច្រើន​នាក់​បន្ត​បង្ក្រាប​ដោយ​ហិង្សា​លើ ដោយ​ហ៊ុំព័ន្ធ​និង​ចាប់​រុញ​ច្រាន​ក្រុម​កូដករ​ណាហ្គាវើលដ៍​ជាង​២០០​នាក់ ដែល​ពួកគេ​កំពុង​តវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​វិវាទ​ការងារ​ នៅ​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី៣០ ខែមីនា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld
រដ្ឋាភិបាល​កម្ពុជា ការពារ​ចំណាត់ការ​របស់​សមត្ថកិច្ច​ទាក់ទង​នឹង​លំហ​សិទ្ធិ​នយោបាយ​ និង​ប្រជាធិបតេយ្យ​ របស់​ពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #Cambodia #UN
មន្ត្រីសង្គម​ស៊ីវិល​ធ្វើការងារ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​វិស័យ​អប់រំ​ ទទូច​ឲ្យ​រដ្ឋាភិបាលជាពិសេស​ក្រសួង​ពាក់ព័ន្ធ គិតគូរ​បន្ថែម​ទៀត​ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះខាត​របស់​ពលរដ្ឋ ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ផ្តល់​អាទិភាព​ដល់​កុមារ​ក្រីក្រ​ ដើម្បី​ទទួល​បាន​ការ​រៀន​សូត្រ។

អានអត្ថបទពិស្តារ៖

#RFAKhmer #COVID19KH #Educations #Economy
អាជ្ញាធរ​ខេត្តសៀមរាប ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ​មិន​ទទួល​យកញត្តិ​របស់​ក្រុម​យុវជន​ជិត ៥០​នាក់ ​ដែល​ផ្តិត​មេដៃ ​ស្នើឱ្យ​អាជ្ញាធរកែលម្អ​សោភ័ណ្ឌភាព​បរិស្ថាន តាម​ដង​ស្ទឹង​សៀមរាប ដែល​គេ​បង្ហូរ​ទឹកស្អុយ​ចូល​ស្ទឹង ក្នុង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយនេះ​ទេ។ ​ក្រុម​យុវជន​ដែល​ស្រលាញ់​បរិស្ថាន​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែល​អាជ្ញាធរ​ខេត្ត​សៀមរាបមិនទទួក​យក​ញត្តិ​របស់​​ពួកគេ​ដើម្បី​​ចាត់​វិធានការ​តាម​ការ​ស្នើ​សុំ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Youth #SiemReap
នៅ ថ្ងៃ ព្រហស្បតិ៍ ទី៣១ ខែ មីនា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួន ៤០នាក់ ថ្មី ទៀត ដែលសុទ្ធតែជា ករណី ឆ្លង ក្នុង សហគមន៍ ។ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣៥.៦២៥នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១៣១.៧០៦នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅ ថ្ងៃ នេះ មិន មាន ថ្មី ទេ គឺតួ លេខ អ្នក ស្លាប់ សរុប មាន ៣.០៥៤នាក់៕
https://www.youtube.com/watch?v=uglI1bUq9uQ
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ ព្រឹក ថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ៣១ ខែ មីនា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ ក្រុមស្ត្រីថ្ងៃសុក្រអំពាវនាវឲ្យស្ថានទូតម៉ាឡេស៊ី​អន្តរាគមន៍ដោះលែងសមាជិកគ្រួសាររបស់ពួកគេ
៚ សង្គមស៊ីវិលរិះគន់ថា អាជ្ញាធរមិនទាន់អាចទប់ស្កាត់​បទឧក្រិដ្ឋ​បង្ខាំងមនុស្សឲ្យធ្វើការខុសច្បាប់
៚ សកម្មជនបរិស្ថានបារម្ភពីផលប៉ះពាល់បរិស្ថានដោយ​សារអាជីវកម្មរ៉ែមាស
៚សហគមន៍ព្រៃឡង់ចោទថា អាជ្ញាធរបើកដៃឱ្យជនល្មើស​កាប់​ឈើ​ មុន​ពេលបោះឆ្នោត....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
.............................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
https://www.youtube.com/watch?v=w2fxfvhpjJo
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់​ព្រឹក​ថ្ងៃសុក្រ ១៥រោច ដាច់ខែផល្គុន​ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១ ខែ​មេសា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚នាយករដ្ឋមន្រ្តី ហ៊ុន សែន និង មេដឹកនាំរដ្ឋប្រហារយោធា លោក មីន អោង ឡាំងគ្រោងជួបគ្នាតាមប្រព័ន្ធវីដេអូ
៚ប្រធានសហជីពលោក អាត់ ធនថារដ្ឋាភិបាល​ផាត់​ពួកគាត់ចោល រឿងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ
៚អ្នកឃ្លាំមើលការបោះឆ្នោតជំរុញឱ្យ គ.ជ.ប ស៊ើបអង្កេត​បន្ថែមបណ្ដឹងលុបបញ្ជីឈ្មោះបេក្ខជនបក្សនយោបាយ
៚ជនជាតិម៉ាឡេស៊ីជាង១រយនាក់ ស្នើសុំឲ្យអាជ្ញាធរកម្ពុជា ជួយរំដោះចេញពីការឃុំឃាំងរបស់ក្រុមឧក្រិដ្ឋជនចិន....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
.............................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
លោកអ្នកនាងជាទីមេត្រី!
អស់ រយៈ ពេល ប្រមាណ ជាង ៥ ឆ្នាំមកហើយ តុលាការ និងរដ្ឋាភិបាល បាន ចោទ ប្រកាន់ លោក កឹម សុខា ថា ក្បត់ជាតិ ហើយត្រូវរ៉ូវជាមួយ រដ្ឋបរទេស ក្នុងការ ប៉ុនប៉ង ផ្ដួល រំលំ រដ្ឋាភិបាល។ តុលាការ បាន ដំណើរកា ររឿង ក្ដី នេះ ជា ច្រើន ឆ្នាំ មក ហើ យដែរ តែមក ទល់ ពេល នេះ តុលាការ នៅមិន ទាន់ កោះហៅ រដ្ឋបរទេស ណា មួយ មក សួរ នាំ ពាក់ព័ន្ធ នឹង ការ ចោទ ប្រកាន់ នេះ នៅ ឡើយ ទេ។

សហមេធាវី លោក កឹម សុខា កំពុងពិចារណា ស្នើឲ្យ តុលាការ កោះហៅតំណាងរដ្ឋបរទេសមកឆ្លើយ បំភ្លឺនៅ តុលាការ ពាក់ព័ន្ធនឹងការ ចោទ ប្រកាន់ នេះ ដើម្បី បញ្ជាក់ ពីការ ពិត ផង និង ស្វែង រក យុត្តិធ ម៌ជូនក្ដីរបស់ខ្លួនផង។

តើសំណើរបស់សហមេធាវី លោក កឹម សុខា អាចជំរុញអោយរឿងក្តីក្តាំរបស់លោក កឹម សុខា ឈានចូលក្នុងរបត់ថ្មីមួយដែរឬយ៉ាងណា?

លោកអ្នកនាង នឹងបានស្តាប់ការ បកស្រាយ ទៅនឹង សំណួរនេះ ដោយផ្ទាល់ ក្នុងនាទី វេទិកា អ្នកស្តាប់ វិទ្យុ អាស៊ី សេរី នាយប់ថ្ងៃសុក្រនេះ។

លោកអ្នកនាង អាច សួរ វាគ្មិន របស់ យើង ឬ បញ្ចេញ មតិ យោបល់ សូមដាក់ លេខទូរស័ព្ទ របស់ លោកអ្នកនាង នៅក្នុង ខ្ទង់ខំមិនត៍ (Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) វិទ្យុអាស៊ីសេរី ក្រុម ការងារ វិទ្យុ អាស៊ីសេរីនឹ ងហៅទៅវិញ!
គណបក្ស នយោបាយ និង អ្នកឃ្លាំមើល ការបោះឆ្នោត ជំរុញ ឱ្យ គ.ជ.ប បន្ថែម ការ ស៊ើប អង្កេត ឱ្យ បាន ត្រឹមត្រូវ ចំពោះ បណ្ដឹង របស់ ពលរដ្ឋ ដែល នាំ ឱ្យ មាន ការ លុប ឈ្មោះ បេក្ខជន និង លុប បញ្ជី ឈ្មោះ បេក្ខជន គណបក្ស នយោបាយ នៅ តាម បណ្ដា ឃុំ សង្កាត់ មួយ ចំនួន។ មក ដល់ ពេល នេះ គ.ជ.ប បាន លុប បញ្ជី ឈ្មោះ បេក្ខជន តាម ឃុំ សង្កាត់ មួយចំនួន របស់ គណបក្ស នយោបាយ ចំនួន ៣។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ELECTION2022 #NEC
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រមាណ ១០នាក់​ប្រមូល​ម្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី៣១ មីនា ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ខ្មែរ​ដោះលែង​សមាជិក​គ្រួសារ​របស់​ពួកគេ។ ក្រុម​ស្ត្រី​ទាំង​នេះ​នៅ​តែ​អះអាង​ថា តុលាការ​ចាប់​ប្ដី និង​ឪពុក​របស់​ពួកគេ​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #CNRP
អាជ្ញាធរ​និង​ជន​ស្លៀកពាក់​ស៊ីវិល​ជា​ច្រើន​នាក់​បន្ត​ឡោមព័ទ្ធ និង​រុញ​ច្រាន​បង្ខំ​កូដករ​ណាហ្គាវើលដ៏ (NAGAWorld) ជិត​ ២០០​នាក់ (១៦៩) ឲ្យ​ឡើង​រថយន្ត​ក្រុង មិន​ឲ្យ​ពួក​គេ​ទៅ​ជួបជុំ​តវ៉ា​ទាមទារ​​ដោះ​ស្រាយ​​ការងារ ​ក្បែរ​អាគារ​ក្រុមហ៊ុន នៅ​រសៀល​ថ្ងៃ​ទី៣១ ខែមីនា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Casino #NagaWorld
ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​លោក​ ​អាត់​ ​ធន់​ ​ថា​រដ្ឋាភិបាល​ ​បាន​ផាត់​ពួកគាត់​ចោល​ ​ដែល​ធ្វើឲ្យ​តំណាង​សហជីព​ ​មិន​មានឱកាស​ចូលរួម​ពិភាក្សា​ ​និង​ផ្តល់​យោបល់​ ​ជុំវិញ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់​ដេរ​សម្រាប់​ឆ្នាំ​ ​២០២២-២០២៧។

អានអត្ថបទពិស្តារ៖

#RFAKhmer #Union #Workers #Factory
មន្ត្រីសង្គមស៊ីវិល​ រិះគន់​ថា អាជ្ញាធរ​អនុវត្តច្បាប់ធូរ​រលុង​លើក្រុមឧក្រិដ្ឋជន​ ទើបករណី​បទល្មើស​ចាប់បង្ខាំង​មនុស្ស​នៅកម្ពុជា​មិនទាន់​មាន​ការថមថយ​​នៅ​ឡើយ។​ ប្រតិកម្ម​នេះ​ ធ្វើឡើងក្រោយ​ពីមន្ត្រីជាន់ខ្ពស់​ប៉ូលិសថៃ ​នឹងគ្រោង​មកកម្ពុជា​ពាក់ព័ន្ធ​ការ​ជួយសង្គ្រោះ​ជនជាតិថៃជាង៣ពាន់​នាក់ (៣.០០០)​ ដែលត្រូវបាន​ជនជាតិចិន​ចាប់បង្ខាំងខ្លួន​ឱ្យ​ធ្វើការ​ខុស​ច្បាប់​នៅកម្ពុជា។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #China #Thai #Cambodia
ប្រជា​សហគមន៍​ព្រៃឡង់​អះអាង​ថា ​ពលរដ្ឋ​នៅ​មូលដ្ឋាន ​និង​ពលរដ្ឋ​ចំណូល​ស្រុក​រាប់​រយ​នាក់​​កំពុង​សម្រុក​កាប់ឈើ​មាន​តម្លៃ ​និង​ទន្ទ្រាន​ព្រៃ​រាន​យក​ដី​កាន់​តែ​ខ្លាំង ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់​ ក្នុង​ខេត្តក្រចេះ ​និង ​ខេត្តស្ទឹងត្រែង ​ដោយ​គ្មានការ​ទប់ស្កាត់​។ ​ពួកគេ​អះអាង​ថា​ អាជ្ញាធរ​បណ្តោយ​ឱ្យ​ពលរដ្ឋ​ប្រព្រឹត្ត​បទល្មើស​​ព្រៃឈើ​តាម​អំពើ​ចិត្ត ​នៅមុន​កាល​បោះឆ្នោត​ឃុំ ​សង្កាត់​ ដោយ​ខ្លាចក្រែង​ប៉ះពាល់​សន្លឹក​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Forest #PreyLang #ELECTION2022
មន្រ្តី​សង្គមស៊ីវិល​ និង​អ្នក​ធ្វើការងារ​ផ្នែក​បរិស្ថាន​ លើកឡើងថា​ ការ​ធ្វើ​អាជីវកម្ម​​រ៉ែ​មាស​ គឺ​ជា​ផ្នែកមួយ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ប៉ុន្តែ​ ពួក​គេ​បារម្ភ​ថា​​​បើ​ការ​គ្រប់គ្រង​ខ្វះ​តម្លាភាព​ និង​​មិន​បាន​គិតគូរ​ពី​ផល​ប៉ះពាល់​បរិស្ថាននោះទេ អាជីវកម្មមួយ​នេះ​ នឹងបង្កផល​ប៉ះពាល់​ដល់សុខភាព​ពលរដ្ឋ​ និងបរិស្ថាន​​​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Gold #Mine #HunSen
លោកនាយកមន្រ្តី ហ៊ុន សែន នឹងជួបប្រជុំជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា (Myanmar) ម៊ីន អ៊ុងលាំង (Ming AungHlaing) ជាថ្មីទៀតតាមប្រព័ន្ធ​វីឌីអូ។ លោក ហ៊ុន សែន កាលពី​ដើម​ខែមករា ក៏បាន​ទៅ​ធ្វើ​ទស្សនៈកិច្ច​ដ៏​ចម្រូង​ចម្រាស់​នៅ​ប្រទេស​ភូមា ប៉ុន្តែ​មិន​គ្មាន​បាន​លទ្ធផល ហើយ​ថែម​ទាំង​រង​ការ​រិះគន់​ជុំទិស។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HunSen #Myanmar #ASEAN2022
មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្តឧត្តរមានជ័យ យក​សត្វ​ខ្ទីង​មួយ​ក្បាល​ ដែល​អាជ្ញាធរ​ស្ទាក់​ចាប់​បាន ​កាលពីថ្ងៃទី៣១ ខែមីនា ក្នុង​ស្រុក​បន្ទាយអំពិល ខេត្តឧត្តរមានជ័យ យក​ទៅ​អភិរក្ស នៅ​ឧទ្យាន​ជាតិ​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ថា សត្វព្រៃ​កម្រ​ប្រភេទនេះ ត្រូវ​បាន​ថែ​ទាំ ​និង​​ អភិរក្ស​នៅ​កន្លែង​មាន​សុវត្ថិភាព​ច្បាស់​លាស់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Gaur