វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.73K photos
1.47K videos
85 files
7.38K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
វិទ្យុអាស៊ីសេរី ផ្សាយជា ភាសាភូមា រាយការណ៍ ឱ្យដឹងថា ពលរដ្ឋភូមា ជាច្រើននាក់ នៅក្រុងកាឡេ (Kale Township) នៃតំបន់សាហ្គាំង (Sagaing) ស្ថិតនៅភាគពាយព្យ នៃ ប្រទេសភូមា កាលពី ថ្ងៃទី២១ ខែមីនា បាន នាំ គ្នាចេញ តវ៉ា តាមផ្លូវ ប្រឆាំងនឹង វត្តមាន របស់ លោក ប្រាក់ សុខុន។ ពួកគេ បាន លើក ស្លាក សរសេរ ជា ភាសាអង់គ្លេស ថា ពួកគេ មិនត្រូវ ការ វត្តមាន លោក ប្រាក់ សុខុន ទេ (We don’t need you Prak Sokhonn) និងថា លោក មិនត្រូវ បាន ស្វាគមន៍ នៅក្នុង ប្រទេសភូមា ឡើយ (You are not welcomed to Myanmar)។
(រូបថតពីវិទ្យុអាស៊ីសេរី ភាសាភូមា Photo Credit: Citizen Journalis)
#RFAKhmer #Politics #ASEAN2022 #Myanmar #Cambodia
https://www.youtube.com/watch?v=3Cc1vbCDbEQ
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ៦ រោច ខែ ផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ២៣ ខែ មីនា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ លោក ហ៊ុន សែន រងការរិះគន់ជុំទិសរឿងហាម​ពលរដ្ឋខ្មែរ​មិនឲ្យស្ម័គ្រចិត្តជួយអ៊ុយក្រែន
៚សមត្ថកិច្ច​ប្រើហិង្សា​លើកូដករណាហ្គាវើលដ៍​កាន់តែខ្លាំង​ ក្រោយ​ថៅកែ​ បដិសេធមិន​ទទួល​យក​សហជីព​ចូល​ធ្វើ​ការវិញ​
៚អ្នកធ្វើការក្នុងវិស័យហិរញ្ញវត្ថុសាទរ​ធនាគារជាតិនៃកម្ពុជា ដែលជំរុញឱ្យសាធារណជន និងវិស័យ​ពាក់ព័ន្ធ​បង្កើនការ​ប្រើប្រាស់ ប្រាក់រៀល
៚តុលាការខេត្តកោះកុងហៅពលរដ្ឋពីរនាក់ ឆ្លើយបំភ្លឺក្រោយ​រិះគន់​ការកាប់បំផ្លាញព្រៃកោងកាង​...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
.............................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា មួយ​ចំនួន​បាន​ចូលរួម​ធ្វើ​នយោបាយ​ក្នុង​បំណង​​​​ជួយ​ជំរុញ​ឲ្យ​កម្ពុជា​ មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​និង​អាច​ជួយ​បំរើ​ពលរដ្ឋ​ខ្មែរ​ក្រោម។ ខ្មែរក្រោម​ភាគច្រើន​បាន​ជ្រើស​រើស​​យក​គណបក្ស​ភ្លើងទៀន ដោយ​ពួកគេ​យល់​ថា ជា​គណបក្ស​មិន​រណប​នឹង​ប្រទេស​វៀតណាម។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #NEC
លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​រង​ការរិះគន់​ជុំ​ទិស​ ​រឿង​ហាម​ប្រជាពលរដ្ឋ​ខ្មែរ​ ​មិន​ឲ្យ​ស្ម័គ្រចិត្ត​ទៅ​ជួយ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ ​ដើម្បី​ច្បាំង​តតាំង​នឹង​ការឈ្លានពាន​ទឹកដី​ពីសំណាក់​ប្រទេស​មហាអំណាច​រុស្ស៊ី​។​ ​អ្នករិះគន់​ជំហរ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ថា​ការ​ហាមឃាត់​នេះ​ ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ ​និង​ថា​ពលរដ្ឋ​ខ្មែរ​ក៏មាន​បេះដូង​ ​ចេះ​ឈឺចាប់​ ​និង​អាណិតអាសូរ​ជាតិសាសន៍​ដទៃ​ ​ដែល​កំពុង​រងគ្រោះ​ ​និង​ត្រូវការ​ជំនួយ​បន្ទាន់​។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #HunSen #Russia #Ukraine
អ្នកធ្វើការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​អ្នក​តាមដាន​ការអភិវឌ្ឍន៍​សាទរ​នឹង​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ជំរុញ​ឱ្យ​សាធារណជន និង​វិស័យ​ពាក់​ព័ន្ធ​បង្កើន​ការប្រើប្រាស់​​រូបិយប័ណ្ណ​ជាតិ ​គឺ​ប្រាក់​រៀល និង​កាត់​បន្ថយ​ការប្រើប្រាស់​ប្រាក់​ដុល្លារ។ តែ​ទោះជាយ៉ាងណា​ អ្នកជំនាញ​មើល​ឃើញ​ថា ​បន្ថែម​ពី​ការជំរុញ​លើក​ទឹក​ចិត្ត កម្ពុជា​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ចម្បងៗ​មួយចំនួន​ទៀត ដើម្បី​ឱ្យ​ការប្រើប្រាស់​ប្រាក់​រៀល​បាន​កើនឡើង​ឆាប់​រហ័ស។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #NBC #Bank #Currency
ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ស្នើឱ្យ​ក្រសួង​សុខាភិបាល ពិនិត្យលើ​​លទ្ធភាព​​វះកាត់​​ប្តូរ​ក្រលៀន​នៅក្នុង​ប្រទេស ដោយសារ​​បច្ចុប្បន្ន​ កម្ពុជាក៏មាន​សមត្ថភាព​ធ្វើ​បានដែរ គ្រាន់តែ​​មិនបានផ្សព្វផ្សាយ​​ឱ្យ​បាន​ទូលំទូលាយ​កន្លងមក ដោយសារ​បារម្ភ​ខ្លាច​មាន​ការជួញដូរ​ក្រលៀន ឬសរីរាង្គ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #China #Hospital #Health
សមាគម​និស្សិត​បញ្ញវន្តខ្មែរ​​​​​បានប្ដូរ​ក្បាល​ម៉ាស៊ីន​ថ្មី​ដោយ​ជ្រើសរើស​អតីត​សង្ឃធ្លាប់​ជាប់​ពន្ធនាគារ​ឲ្យ​ធ្វើ​ជា​ប្រធាន​សមាគម​នេះ និង​មាន​ចូលរួម​ពី​យុវជន​ជា​យុវជន​មួយ​ចំនួន​​​ទៀតជាអ្នកធ្វើការងារ ​ ​បរិស្ថាន​ និង​សង្គម​​។​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ ព្រមានថា ​បើ​អ្នក​ទាំងនោះ​​បន្ត​​ធ្វើ​ការងារ​​​​​ដូច​មុន​ពួក​គេ​ក៏​នឹង​ប្រឈមការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​សា​ជា​ថ្មី​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights #Educations #Youth #Educations
https://www.youtube.com/watch?v=xDEGg8gyPjU
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ៦ រោច ខែ ផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ២៣ ខែ មីនា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ តុលាការមិនអនុញ្ញាតឲ្យលោក កឹម សុខា ទៅចូលរួមកិច្ច​ប្រជុំ​នៅអាល្លឺម៉ង់
៚ លោក ប្រាក់ សុខុនថា មីយ៉ាន់ម៉ាមិនទាន់អនុវត្តបាន​កិច្ចព្រមព្រៀងឯកច្ឆន្ទសំខាន់ៗរបស់អាស៊ាន
៚ អាជ្ញាធរក្រុងភ្នំពេញគំរាមកំហែងអ្នកកាសែត​មិនឱ្យឃ្លាំ​មើល​ការតវ៉ារបស់កូដករណាហ្គាវើលដ៍
៚ តុលាការកោះហៅ សកម្មជនព្រៃព្រះរកា ៥នាក់ រឿងឃាត់​គ្រឿងចក្រក្រុមហ៊ុនចិន...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
.............................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
នៅ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែ មីនា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួន ៦៣ នាក់ ថ្មី ទៀត ដែលជា ករណី ឆ្លង ក្នុង សហគមន៍ ទាំងអស់។ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣៥.២៨៥នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១៣១.២១៦ នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅ ថ្ងៃ នេះ មាន ២នាក់ ហើយ តួ លេខ អ្នក ស្លាប់ សរុប មាន ចំនួនកើនឡើង ដល់ ៣.០៥៤នាក់៕
https://www.youtube.com/watch?v=kc_HBWdidK0
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ៧ រោច ខែ ផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ២៤ ខែ មីនា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ អាជ្ញាធរគំរាមកំហែងសកម្មជនបក្សភ្លើងទៀន​មិនឱ្យឈរឈ្មោះអង្កេតការបោះឆ្នោតឃុំសង្កាត់
៚អ្នកកាសែតថា អ្នកនាំពាក្យរដ្ឋាភិបាលតាមក្រសួង អើសរើងនឹងសារព័ត៌មានឯករាជ្យ
៚អាជ្ញាធរបន្តបង្ខំឲ្យក្រុមកូដករណាហ្គាវើលដ៍ឡើង​រថយន្តរួចដឹកទៅទម្លាក់ចោលតំបន់ដាច់ស្រយាល
៚សកម្មជនប្រារព្ធទិវាព្រៃឈើពិភពដើម្បីសិទ្ធិចូលរួម​ការពារព្រៃឈើ និងជីវិតនៅលើភពផែនដី...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
.............................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ប្រធាន និង សមាជិកអនុ គណៈកម្មាធិការ អាស៊ីខាងកើត នៃគណៈកម្មាធិការ ទំនាក់ទំនង បរទេស នៃ ព្រឹទ្ធសភា អាមេរិក បានស្វាគមន៍គណៈកម្មាធិការ ទំនាក់ទំនង បរទេស នៃ ព្រឹទ្ធសភាដែលបានសម្រេចឆ្លង សេចក្តី សម្រេចការ រំលឹកឡើងវិញ កិច្ចព្រមព្រៀង សន្តិភាព ទី ក្រុង ប៉ារីសឆ្នាំ១៩៩១ ដែល ជា មូលដ្ឋាន គ្រឹះ បញ្ចប់ សង្គ្រាម ស៊ីវិល ដំណើរការ ប្រជាធិបតេយ្យ និង អធិបតេយ្យកម្ពុជា។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #US #Democracy #Cambodia
កម្លាំង អាជ្ញាធរ របស់ រដ្ឋាភិបាល លោក ហ៊ុន សែន រាប់ រយ នាក់ បាន ឡោមព័ទ្ធ ប្រើ អំពើ ហិង្សា មក លើ ក្រុម កូដករ បុគ្គលិក ក្រុមហ៊ុន ណាហ្គាវើលដ៍ (NagaWorld) កាន់ តែ ខ្លាំង ខណៈ ពួក គេ បន្ត ចេញ សម្ដែង មតិ ដោយ សន្តិវិធី ទាមទារ ឱ្យ ថៅកែ បញ្ឈប់ ការ រើសអើង សហជីព នៅ កន្លែង ធ្វើ ការ។ ទន្ទឹម គ្នា នេះ អាជ្ញាធរ ក៏ បាន រុញ ច្រាន គំរាម កំហែង អ្នក សារ ព័ត៌មាន ជាតិ និង អន្តរជាតិ មិន ឱ្យ ចូល ឃ្លាំមើល ការ ធ្វើ កូដកម្ម របស់ ក្រុម កូដករ នៅ ថ្ងៃ ទី២៣ មីនា។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #NagaWorld #Strikers
ក្រុម អ្នក តាម ដាន កិច្ចការ អន្តរជាតិ អះអាង ថា មេដឹកនាំ យោធា ខុសច្បាប់ នេះ កំពុង តែ ធ្វើ នយោបាយ សម្រប សម្រួល ឬ បើក ឲ្យ តំណាង របស់ អាស៊ាន ចូល ទៅ ជួប ពិភាក្សា គ្នា ខ្លះ ដើម្បី ឲ្យ អន្តរជាតិ មើល ឃើញ ថា របប សឹក បាន បន្ធួរ ដៃ ខ្លះ ប៉ុន្តែ មិន អនុវត្ត តាម នោះ ទេ។ ពួក គេ ថា របប សឹក ធ្វើ បែប នេះ ដើម្បី ទិញ ពេល វេលា ក្នុង ទិសដៅ រៀប ជើង ព្រួល ពង្រឹង អំណាច របស់ ខ្លួន បាន យូរ តទៅមុខទៀត។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #Myanmar #Cambodia
ក្រុម កម្លាំង អាជ្ញាធរ បន្ត ប្រើ អំពើ ហិង្សា លើ ក្រុម កូដករ ណាហ្គាវើលដ៍ (Naga World) ១៣៦នាក់ ដែល ចេញ តវ៉ា ដោយ សន្តិ វិធី ទាមទារ ឱ្យ ថៅកែ ក្រុមហ៊ុន គោរព សិទ្ធិ សហជីព នៅ កន្លែង ការងារ។ អាជ្ញាធរ បាន ព្យាយាម រារាំង ក្រុម កូដករ និង បិទ ផ្លូវ គ្រប់ ច្រក មិន ឱ្យ ពួក គាត់ ធ្វើ កូដកម្ម នៅ ក្បែរ អគារ ក្រុមហ៊ុន បន ល្បែង ណាហ្គាវើលដ៍ ឡើយ។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Economy #NagaWorld #Strikers
សកម្មជន គណបក្ស ភ្លើង ទៀន ចោទ ប្រកាន់ អាជ្ញាធរ មូលដ្ឋាន នៅ ខេត្ត មួយ ចំនួន ថា បាន គំរាមកំហែង និង បំភិតបំភ័យ សកម្មជន បក្ស នេះ មិន ឱ្យ ឈរ ឈ្មោះ ជា បេក្ខជន អង្កេត ការ បោះឆ្នោត ក្រុម ប្រឹក្សា ឃុំ សង្កាត់ នៅ ពេល ខាង មុខ ។ មន្ត្រី ជំនាញ ឃ្លាំមើល ការ បោះ ឆ្នោត ចាត់ ទុក បញ្ហា នេះ ថា ជា ការ គំរាមកំហែង បិទ សេរីភាព ខាង នយោបាយ របស់ ប្រជាពលរដ្ឋ ដោយ ខុស ច្បាប់ ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022
លោកអ្នកនាងជាទីមេត្រី!
គណបក្សកម្ពុជានិយម ត្រៀមនឹងចូលរួម បោះឆ្នោតជ្រើសរើសសមាជិកក្រុម ប្រឹក្សាឃុំសង្កាត់ នៅខែមិថុនាខាងមុខ។ គណបក្សនេះ ផ្ដោតលើការកែទម្រង់សេវាសាធារណៈ នៅថ្នាក់មូលដ្ឋានជាអាទិភាព ក្នុងចំណោមគោលនយោបាយដទៃ ទៀត។
តើគណបក្សកម្ពុជានិយម នឹងកែទម្រង់ ប្រព័ន្ធផ្ដល់សេវាសាធារណៈនៅថ្នាក់ មូលដ្ឋាន ជូនប្រជាពលរដ្ឋយ៉ាងដូចម្ដេច ខ្លះ?
លោកអ្នកនាងនឹងបានស្ដាប់ការបក ស្រាយទៅនឹងសំណួរនេះ ដោយផ្ទាល់ ក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នា យប់ថ្ងៃសុក្រ ទី២៥ មីនា ដែល សម្របសម្រួលដោយលោក ជុន ច័ន្ទបុត្រ។
វាគ្មិន ដែលនឹងចូលរួមក្នុងកិច្ចពិភាក្សា នេះ គឺប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឫទ្ធិ។
លោកអ្នកនាងអាចសួរវាគ្មិនរបស់យើង ឬ បញ្ចេញមតិយោបល់ សូមដាក់លេខ ទូរស័ព្ទរបស់លោកអ្នកនាងនៅក្នុងខ្ទង់ខំមិន (Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) វិទ្យុអាស៊ីសេរី ដែលកំពុងផ្សាយផ្ទាល់ នៅ ពេលនោះ ក្រុមការងារវិទ្យុអាស៊ីសេរី នឹង ហៅទៅលោកអ្នកនាងវិញ៕ សូម អរគុណ!