វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.86K videos
91 files
7.77K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរងគ្រោះពីគម្រោងសាងសង់ព្រលានយន្តហោះថ្មី៖ «មុននឹងស្លាប់ តវ៉ាដល់ទីបញ្ចប់!»
---
ពលរដ្ឋ​មួយ​ចំនួន​ដែល​រង​ផលប៉ះពាល់​ដីធ្លី​ពីគម្រោងសាងសង់​ព្រលាន​យន្ដហោះ​អន្តរជាតិ​ថ្មី​ស្ថិត​នៅ​ស្រុកកណ្ដាលស្ទឹង​ ខេត្ដកណ្ដាល​ គ្រោង​ដាក់​ញត្ដិ​ទៅ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ និងស្ថានទូត​នានា ​ប្រសិនបើ​ក្រុមហ៊ុន​​ព្រលាន​យន្ដហោះ​ថ្មី​នៅ​តែមិន​ចេញ​មុខដោះស្រាយ។ ពួកគាត់​បញ្ជាក់​គោល​ជំហរ​ថា​ នឹង​បន្ដតស៊ូ​រហូត​ដល់​ដង្ហើម​ចុងក្រោយ​ ​ដើម្បី​ទាមទារ​ដីធ្លី​ពួកគាត់​មក​វិញ ​ប្រសិន​បើ​គ្មាន​សំណង​សមរម្យ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #CambodiaAirportInvestmentCo #CAIC #TIA #PungKheavSe #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ឈឹម ស៊ីថរ៖ «ខ្លាច​បាត់បង់​សេរីភាព​ជាង​ខ្លាច​ជាប់​គុក»
---
ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ នៅ​តែ​មិន​ផ្លាស់ប្ដូរ​ជំហរ ដែល​កញ្ញា​ធ្លាប់​មាន​នៅ​មុន​ពេល​ជាប់​ពន្ធនាគារ។ នោះ​គឺ​ការ​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​សហជីព ការពារ​យុត្តិធម៌​សម្រាប់​បុគ្គលិក​កម្មករ និង​ការ​ទាមទារ​ដំណោះស្រាយ​សម្រាប់​កូដករ​ណាហ្គាវើលដ៍​បន្ត​ទៀត។ ការ​លើកឡើង​នេះ​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​កញ្ញា​ទើប​មាន​សេរីភាព ក្រោយ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន​រយៈពេល​២​ឆ្នាំ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #ChhimSithar #LRSU #NagaWorld #HumanRights #UnionKH #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ស្ថានទូត​អូស្ត្រាលី​ស្វាគមន៍​ការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ និង​ជំរុញឲ្យ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​យុត្តិធម៌
---
ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ស្វាគមន៍​ការ​ដោះលែង​មេ​ដឹក​នាំ​សហជីព​ប្រចាំក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) និង​ជំរុញ​ឲ្យ​អាជ្ញាធរ​បើក​សិទ្ធិ​សេរីភាព និង​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​ប្រកប​ដោយ​យុត្តិធម៌។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #HengSour #MLVT #ChhimSithar #LRSU #LaborDisputes #NagaWorld #HumanRights #UnionKH WorkersKH #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សន្តិសុខប្រើ​ហិង្សា​លើ​កម្មជនដីធ្លីបឹងកក់ពីរនាក់ធ្វើ​ឱ្យ​ស្រ្តីវ័យ៨៣ឆ្នាំ​ម្នាក់​រង​របួស
---
សកម្មជនដីធ្លីនៅតំបន់បឹងកក់ លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំម៉ី មានវ័យ៨៣ឆ្នាំ និងកូនស្រីម្នាក់គឺលោកស្រី អេង សុខា ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញបានឃាត់ខ្លួននៅព្រឹកថ្ងៃទី២០ ខែកញ្ញា។

ការឃាត់ខ្លួននេះ បន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញបានដាក់រនាំងដែកបិទផ្លូវគ្រប់ច្រកល្ហកមិនឱ្យអ្នកគាំទ្រ ចូលឃ្លាំមើលសវនាការលោក រ៉ុង ឈុន នៅមុខសាលាដំបូងរាជធានីភ្នំពេញ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/court-rules-rongchhun-out-on-bail-but-imposes-stricter-conditions-09202024023110.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #PoliticsKH #CourtKH #NationPowerParty #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
កម្មករ​ថា ប្រាក់​ឈ្នួល​គោល​ចំនួន​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៥ មិន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​គ្រប់គ្រាន់​ឡើយ
---
កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​សោកស្ដាយ ដែល​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៥ គឺ​២០៨​ដុល្លារ​ក្នុង​មួយ​ខែ​។ ពួកគាត់​អះអាង​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​ថ្មី​នេះ មិន​ជួយ​ឱ្យ​កម្មករ​រស់​នៅ​ក្នុង​ជីវភាព​សមរម្យ និង​មាន​លទ្ធភាព​សង​បំណុល​ធនាគារ​ឡើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #cambodia #HunSen #HunManet #HengSour #Humanrights #Worker #CanSportShoes #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
អ្នក​ស្រុក​អង្គរ​ធំ​ស្នើ​អាជ្ញាធរ​ធ្វើ​ផ្លូវ​បេតុង​តាម​ការ​សន្យា​អំឡុង​ឃោសនា​បោះឆ្នោត
---
អ្នក​ស្រុក​អង្គរ​ចំនួន​០៨​ភូមិ នៅ​ខេត្ត​សៀមរាប​ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម​ច្រើន ធ្វើ​ឱ្យ​ភូមិ​ឋាន​របស់​ពួកគាត់ ប្រឡូកប្រឡាក់​ដោយ​ធូលី​ដី​ហុយ ប៉ះពាល់​មុខ​របរ​អាជីវកម្ម សុខភាព​កុមារ និង​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍ ដោយ​សារ​តែ​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ជាង​៣០ ឆ្នាំ​មក​ហើយ​។ ពួកគេ​ស្នើ​អាជ្ញាធរ​សាងសង់​នេះ ជា​ផ្លូវ​បេតុង ដូច​បាន​សន្យា​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #SiemReap #AngkorArea #AngkorWat #Dust #Health #Tourism #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សិប្បកម្ម​ខ្មែរ​សេរ៉ាម៉ិច ធ្វើ​វត្ថុ​ពី​ដី​ឥដ្ឋ ជា​ជំនាញ​បន្សល់​ទុក​តាំង​ពី​ជាង​៥០០០​ឆ្នាំ​មុន
---
អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា អះអាង​ថា វត្ថុ​ប្រើប្រាស់​ធ្វើ​ពី​ដី​ឥដ្ឋ​ដុត ដែល​ក្រុម​អ្នក​បុរាណ​វិទ្យា​ហៅ​ថា (​កុលាលភាជន៍​) គឺ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​តែ​ពី​៣៥០០​ឆ្នាំ មុន​គ្រីស្ត​សករាជ​។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សិប្បកម្ម​កុលាលភាជន៍ នៅ​តែ​បន្ត​មាន​នៅ​ក្នុង​ប្រទេស​ខ្មែរ​នៅ​ឡើយ បើទោះបី​ជា​សម័យ​នេះ ជា​សម័យ​ទំនើប​ដែល​មាន​សម្ភារៈ​ប្រើប្រាស់​ធ្វើ​ពី​ដែក ប្លាស្ទិក និង​សារធាតុ​ផ្សេង​ៗ​ហើយ​ក្តី​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Siemreap #Ceramic #Handicraft #Souvenir #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅតំបន់​បឹង​ទន្លេសាប​«​ប្រឈម​បាត់​មុខ​របរ​បើ​អាជ្ញាធរ​ដកហូត​ដី​ឈប់​ឱ្យ​ស្រែ​ចម្ការ​»
----
ពលរដ្ឋ០៩ភូមិ នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ស្នើ​អាជ្ញាធរ​កាត់​ដី ដែល​ពួកគាត់​អាស្រ័យផលតាំងពីសង្គមចាស់ ​បញ្ចូល​ទៅ​តំបន់​១នៃបឹងទន្លេសាប ដើម្បី​ឱ្យ​ពួកគាត់​អាច​បន្ត​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​។ ការ​ស្នើ​នេះ​ធ្វើ​ឡើង ​ខណៈ​អាជ្ញាធរ​នៅ​តែ​ចង់​រឹបអូស​ដី​ស្រែ​ចម្ការ​ពលរដ្ឋ​ទាំង​នោះ បញ្ចូល​ទៅ​ក្នុង​តំបន់​២ ជា​តំបន់​អភិរក្ស​ក្បែរ​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ដែល​ពលរដ្ឋ​ទាំង​នោះ​នឹង​ត្រូវ​បាត់បង់​សិទ្ធិ​កាន់កាប់​និង​ធ្វើ​ស្រែ​ចម្ការ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CPP #LandDispute #EkPhnom #PrekNorin #AnsongSok #ReachDounkeo #Duongmear #RohalSoung #SvayChrum #VerticalVideo #Trending #Reels #Shorts

---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កសិករ​នៅ​បាត់ដំបង​«​ធ្វើ​ស្រែ​មិន​ចំណេញ​ដោយសារ​ស្រូវ​លក់​បាន​ថោក​»
----
ប្រជាកសិករ​នៅ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ត្អួញត្អែរ​ជា​ថ្មី​ពី​តម្លៃ​ស្រូវ​កាន់​តែ​ចុះ​ថោក ខណៈ​ពួកគាត់​បាន​ចំណាយ​កាន់​តែ​ខ្ពស់​លើ​ថ្លៃ​ជី និង​ប្រេងសាំង​សម្រាប់​ធ្វើ​ស្រែ​។ ពលរដ្ឋ​បញ្ជាក់​ថា បច្ចុប្បន្ន ស្រូវ​ចុះ​ថោក​ពី​តម្លៃ​១៣០០​រៀល មក​នៅ​ត្រឹម​១០៥០​រៀល ក្នុង​មួយ​គីឡូ​។ ពួកគាត់​បន្ត​ថា តម្លៃ​ស្រូវ​ចុះ​ថោក រួមផ្សំ​ស្រូវ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត​ដោយសារ​ទឹក​ជំនន់ កំពុង​ធ្វើ​ឱ្យ​កសិករ​ប្រឈម​ខាតបង់ ខណៈ​ពួកគាត់​ខ្លះ​ខ្ចី​លុយ​ធនាគារ និង​ខ្លះ​ទៅ​ជំពាក់​ថ្លៃ​ជី​គេ​យក​មក​ធ្វើ​ស្រែ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Rice #Economy #Battambang #VerticalVideo #Trending #Reels #Shorts
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ចំណាត់ការផ្លូវច្បាប់លើបទល្មើសចរាចរណ៍នៅអូស្រ្តាលី ជាគំរូអនុវត្តសម្រាប់កម្ពុជា ដើម្បីកសាងទំនុកចិត្តរបស់ពលរដ្ឋខ្មែរ
---
សាធារណជនខ្មែរទូទៅសាទរ ក្រោយពីតុលាការនៃប្រទេសអូស្ត្រាលី បាន កាត់ទោសកូនប្រុសរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ឱ្យជាប់ពន្ធនាគារ ១២ឆ្នាំ ហើយអាចនឹងត្រូវបណ្ដេញចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីអនុវត្តទោសគ្រប់តាមច្បាប់កំណត់ ពាក់ព័ន្ធនឹងករណីបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ថ្មីៗនេះ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/47EkPZn
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Australia #HunSen #HunManet #SarSokha #InteriorMinistry #AustralianCourt #NepaleseCouple #TraffickAccident #AlcoholAds #ConsumerProtection #DoeunOudom #DoeunOudomSeney #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer