វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.74K photos
1.5K videos
86 files
7.41K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
នារយៈពេល​ចុង​ក្រោយ​នេះ រឿង​រ៉ាវ​ទឹកដី​កម្ពុជា​ក្រោម​ត្រូវបាន​អ្នក​នយោបាយ​ប្រឆាំង​ និង​ពលរដ្ឋ​ដែល​ឈឺ​ឆ្អាល​អំពី​បញ្ហា​ទឹកដី​កម្ពុជា​ក្រោម​បាន​ចេញ​មុខ​បញ្ចេញ​ទស្សនៈ ហើយ​ដែល​ភាគច្រើន​បាន​រិះគន់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ថ្លែង​ជា​ថ្មី កាលពី​ថ្ងៃទី៣ ខែមីនា ព្រមាន​អ្នកចង់​ទៅ​ធ្វើ​សង្រ្គាម​វាយយក​ទឹកដី​កម្ពុជា​ក្រោម​ពី​វៀតណាម ជាការ​ទៅ​រក​សេចក្តី​ស្លាប់។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ

#RFAKhmer #Politics #Land #HunSen #KhmerKampuchearkrom
https://www.youtube.com/watch?v=4zTxjLGLNzs
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃ ចន្ទ ទី ១៤ ខែមីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

១. ការិយាល័យ​សិទ្ធិមនុស្ស UN នៅ​កម្ពុជា ​បន្ត​សម្ដែងក្ដី​កង្វល់​អំពីបញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​
២. អាជ្ញាធរ​ប្រើ​ហិង្សា​អូសទាញ​រុញច្រាន​ក្រុម​កូដករ​ណាហ្គាវើលដ៍​ បង្ខំ​ឱ្យ​ចូល​រថយន្ត​ដឹក​ទៅ​មណ្ឌល​ចត្តាឡីស័ក​
៣. ម្តាយ​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ ខកចិត្ត​ចំពោះ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ដែល​តម្កល់​សាល​ក្រម​ផ្ដន្ទាទោស​កូនប្រុស​
៤. ក្រុម​យុវជន​បារម្ភ​ពី​វិនាសកម្ម​ព្រៃ​សហគមន៍​ក្បាល​ខ្លា​ នៅ​ខេត្ត​កំពង់ធំ​............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
នាវាចម្បាំង ជប៉ុន ២ គ្រឿង គ្រោង នឹង ចូល ចត នៅ កំពង់ផែ ព្រះសីហនុ ដើម្បី រំ ឮ ក ខួប នៃ បេសកកម្ម ថែរក្សា សន្តិភាព នៅ កម្ពុជា កាលពី ៣០ ឆ្នាំមុន។ នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នឹងធ្វើទស្សនកិច្ច នៅ ប្រទេសកម្ពុជា ជាលើកដំបូង ក្នុងរយៈពេលបីឆ្នាំកន្លងមក នេះ។

អានអត្ថបទបន្ថែម៖

#RFAKhmer #Politics #Cambodia #Japan #Ships
https://www.youtube.com/watch?v=TupHV7qbnbM
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អង្គារ​​ ១៣ កើត​ ខែ ផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ១៥ ខែ មីនា គ.ស.២០២២ ដែលមាន មាតិកា​ព័ត៌មាន ដូចតទៅ៖

ទី១.តុលាការដោះលែង កញ្ញា ឈឹម ស៊ីថរ និង​តំណាងកូដករណាហ្គាវើលដ៍ ៧ នាក់ទៀត ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន​ ដោយ​មានលក្ខខណ្ឌ។
ទី២.មន្រ្តីសិទ្ធិមនុស្សអន្តរជាតិ ថាមន្រ្តីជាន់ខ្ពស់ខ្មែរ​ប្រាប់​លោកថា លោក ហ៊ុន សែន ជាអ្នកបញ្ជា​ឱ្យ​គប់គ្រាប់បែក ​សម្លាប់​ក្រុមបាតុករ​កាលពី ២៥ឆ្នាំមុន។
ទី៣. អាជ្ញាធរខេត្តព្រះសីហនុឃាត់ខ្លួនពលរដ្ឋ ១០ នាក់ពី​បទចូលទន្ទ្រានកាន់កាប់ដីរដ្ឋ។
ទី៣.ក្រុមយុវជនបារម្ភពី​វិនាសកម្ម​ព្រៃសហគមន៍​ក្បាលខ្លា នៅខេត្តកំពង់ធំ ...........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
អាជ្ញាធរ ពន្ធនាគារ បាន ដោះលែង មេដឹកនាំ និង សមាជិក សហជីព នៅ កាស៊ីណូ ណាហ្គាវើលដ៍ ចំនួន៨នាក់ ឱ្យ នៅ ក្រៅ ឃុំ បណ្ដោះ អាសន្ន ទៅ តាម ការ បង្គាប់ របស់ សាលាដំបូង រាជធានី ភ្នំពេញ កាល ពី យប់ ថ្ងៃទី១៤ ខែ មីនា ម្សិលម៉ិញ។ សមាជិក សហជីព ដែល ទើប បាន ចេញ នៅ ក្រៅ ឃុំ បណ្ដោះ អាសន្ន និង អ្នកការពារ សិទ្ធិ មនុស្ស អំពាវ ឱ្យ តុលាការ ទម្លាក់ ចោល បទ ចោទ ប្រកាន់ លើ ពួកគេ និង ដោះលែង បុគ្គលិក ណាហ្គាវើលដ៍ ៣ នាក់ ទៀត ដែល កំពុង ជាប់ ឃុំ ដើម្បី បង្ក ស្ថានភាព ល្អ សម្រាប់ ការចរចា ដោះស្រាយ វិវាទ ការងារ រួម ដែល អូស បន្លាយ ជាច្រើន ខែ មក នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #NagaWorld #HumanRights
លោកអ្នកនាងជាទីមេត្រី! នៅថ្ងៃអង្គារ ទី១៥ មីនានេះ នាទីវេទិកា អ្នកស្តាប់ វិទ្យុ អាស៊ីសេរី នឹងមាន កិច្ចពិភាក្សា ដេញដោល គ្នា មួយរវាង អ្នក មាន មតិផ្ទុយគ្នា ជុំវិញ ការ ចូលរួម ការ បោះឆ្នោត របស់ គណបក្ស ភ្លើង ទៀន។

កញ្ញា សេង ធារី ដែល ប្រកាសថា នឹងមិន ចូលរួម ជា មួយ គណបក្ស ភ្លើងទៀន ទោះជា មាន ការ បញ្ចុះ បញ្ចូល យ៉ាង ណា ក្តី និង ព្រម ទាំង រិះគន់ ការ ចូលរួម ការ បោះឆ្នោត របស់ គណបក្ស ភ្លើងទៀន ផង នោះ នឹង ធ្វើជា វា គ្មិន តទល់ នឹង លោកបណ្ឌិត សេង សារី។

លោកបណ្ឌិត សេង សារី ក៏នឹង ផ្តល់ ការ វិភាគ វែកញែក ថា តើ ការ ចូលរួម បោះឆ្នោត បែប ណា ដើម្បី កុំ អោយ ក្លាយ ជា ការ ចូលរួម ដើម្បី កំដរ ឆាក នយោបាយ របស់ លោក ហ៊ុន សែន នោះ?

សូមលោកអ្នកនាង រង់ចាំស្ដាប់/ទស្សនានាទី វេទិកា អ្នក ស្តាប់ វិទ្យុ អាស៊ីសេរី ដែលនឹង ជជែក អំពីបញ្ហា នេះ នៅ យប់ ថ្ងៃអង្គារ ទី១៥ ខែមីនានេះ កុំបីខាន។
#RFAKhmer #Politics #ELECTION2022
ក្រុម​គ្រួសារ និង​មន្រ្តី​សិទ្ធិ​មនុស្ស​ចាត់​ទុក​សាលដីកា​របស់​​សាលា​ឧទ្ធរណ៍ភ្នំពេញ​ដែល​សម្រេច​តម្កល់​សាល​ក្រម​ផ្ដន្ទា​ទោស​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ ទុកជា​បាន​ការ​​ដដែល​​នោះ ថា​ជា​រឿង​អយុត្តិធម៌។ ពួក​គេ​​បន្ត​ទាមទារ​​ដល់​​អាជ្ញាធរ​​ទម្លាក់​ចោល​​បទ​ចោទ​​ប្រកាន់​​លើ​ក្មេង​ប្រុស​រូប​នេះ​វិញ ព្រោះ​រូប​គេ​មិន​​បាន​ប្រព្រឹត្ត​បទ​ល្មើស​​​អ្វី​ឡើយ ហើយ​​ម្យ៉ាង​ទៀត​​គេ​ជា​អនីតិជន​ដែល​​មាន​ជំងឺ​សតិស្មារតីអូទីស៊ឹម (Autism)។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRP #Law
អាជ្ញាធរ​ក្រុងភ្នំពេញ​​រាប់រយនាក់​​នៅតែបន្ត​រារាំងបំបែក​ក្រុមកូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) មិនឱ្យ​ប្រមូលផ្ដុំគ្នា​ ដោយ​សន្តិវិធីដើម្បី​ទាមទារ​ដំណោះ​ស្រាយ​​ការងារ​ពី​ភាគី​ក្រុមហ៊ុន​។ សង្គមស៊ីវិលថា​ អាជ្ញាធរ​កំពុង​តែ​អនុវត្ត​តួនាទី​ផ្ទុយ​ពីច្បាប់​ និង​បង្ក​បរិយាកាសកាន់​តែ​អាក្រក់​ក្នុងការ​ដោះស្រាយ​វិវាទការងារ​មួយនេះ​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #NagaWorld #Prion
https://www.youtube.com/watch?v=5Ddn-jMP5i0
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃ អង្គារ ១៣ កើត ខែ ផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ១៥ ខែ មីនា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ បក្សភ្លើងទៀនដាក់សំណើជួបលោក ស ខេង ក្រោយរង ការ គំរាមកំហែង
៚ មេធាវី កញ្ញា សេង ធារី ជំរុញឲ្យតុលាការបង្ហាញ ភស្តុតាងផ្សេង ក្រៅពីយកចេញពីហ្វេសប៊ុក
៚ អាជ្ញាធររាប់រយនាក់ បន្តប្រើអំពើហិង្សាលើកូដករ ណាហ្គាវើលដ៍ ជាង១រយនាក់
៚ វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី តើគណបក្សភ្លើទៀន ចូលរួមការបោះឆ្នោត ជាការបង្រ្គប់កិច្ច ឬយ៉ាងណា?.........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
គណបក្ស ភ្លើង ទៀន ដាក់ សំណើ សុំ ជួប ជា មួយ រដ្ឋ មន្រ្តី ក្រសួង មហា ផ្ទៃលោក ស ខេង ដើម្បី ជជែក ពិភាក្សា អំពី ស្ថាន ភាព នយោ បាយ ពង្រឹង គោលការណ៍ ប្រជា ធិប តេយ្យ និង ស្នើ ឱ្យ អាជ្ញាធរ បញ្ឈប់ ការគំរាម កំហែង សកម្ម ជន បក្ស នេះ មុន ការ បោះ ឆ្នោត ជ្រើស រើស ក្រុម ប្រឹក្សាឃុំ -សង្កាត់។ ការ បោះ ឆ្នោត ជ្រើស រើស ក្រុម ប្រឹក្សា ឃុំ សង្កាត់ កាន់ តែ ខិត ជិត មក ដល់ ប៉ុន្តែ រហូតមក ដល់ ពេល នេះ សកម្ម ជន និង បេក្ខ ជន ឈរ ឈ្មោះ ក្រុម ប្រឹក្សា ឃុំ សង្កាត់ គណបក្ស ភ្លើង ទៀន នៅ ខេត្ត ឧត្តរ មាន ជ័យ ម្នាក់ និង ខេត្តពោធិ៍ សាត់ ពីរ នាក់ ហើយ ត្រូវបាន អាជ្ញាធរ ចាប់ ខ្លួន ដាក់ ពន្ធនា គារ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #LECTION2022 #PoliticalParties #NEC
ការ ចោទ ប្រកាន់ បទល្មើស «ញុះញង់ និង រួម គំនិត ក្បត់» នៃ សំណុំរឿង ផែនការ វិល ចូល ស្រុក របស់ ប្រធាន ស្ដីទី គណបក្ស សង្គ្រោះជាតិលោក សម រង្ស៊ី មាន ការ ដេញ ដោល ក្នុង បន្ទប់ តុលាការ យ៉ាង ស្វិតស្វាញ ដោយ នគរបាល យុត្តិធម៌ និង តំណាង អយ្យការ ព្យាយាម សួរ ដាក់ បន្ទុក លើ ជន ជាប់ចោទ ប៉ុន្តែ មេធាវី ការពារ ក្ដី ព្យាយាម សួរ ដោះ បន្ទុក ។ ការ ដេញដោល នេះ នៅ ពេល តុលាការ ក្រុង ភ្នំពេញ បន្ត សាកសួរ សកម្មជន បក្ស ប្រឆាំង បី នាក់ដែលកំពុងជាប់ឃុំ និង កញ្ញា សេង ធារី នៅ ព្រឹក ថ្ងៃ ទី ១៥ ខែ មីនា ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HumanRights #Law #CNRP #PPCourt
https://www.youtube.com/watch?v=2cXiKqR7pRk
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់​ព្រឹក​ថ្ងៃ​ពុធ ១៤កើត ខែ​ផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែ​មីនា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ គណៈកម្មាការទន្លេមេគង្គ អំពាវនាវឱ្យប្រទេសពាក់ព័ន្ធ​ផ្តោត​លើបញ្ហាសន្តិសុខទឹក ដើម្បីការពារធនធានទន្លេនៅ​តំបន់​អាស៊ី​អាគ្នេយ៍
៚ សង្គមស៊ីវិល​ប្រារព្ធទិវាព្រៃឈើពិភពលោក​ចំនួន ១៥ថ្ងៃ ដើម្បីការពារព្រៃឈើពីការកាប់បំផ្លាញ និង​ការធ្វើ​អាជីវកម្មខុស​ច្បាប់
៚ បក្សភ្លើងទៀនដាក់សំណើសុំជួបលោក ស ខេង ក្រោយរងការ​គំរាមកំហែង
៚ ​ មេធាវី​ កញ្ញា សេង ធារី ជំរុញ​ឲ្យ​តុលាការ​បង្ហាញ​ភស្តុតាង​ផ្សេង ​ក្រៅ​ពី​យក​ចេញពី​ហ្វេសប៊ុក...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
.............................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
អាជ្ញាធរ​ក្រុងភ្នំពេញ​នៅ​តែ​បន្ត​បង្រ្កាប​ក្រុម​ណាហ្គាវើលដ៍ (Naga World) ​ដោយ​ប្រើ​អំពើ​ហិង្សា​បង្រ្កាប​កូដករ​បោក​ខ្ទប់​នឹង​រថយន្ត ហើយដឹក​យក​ទៅ​ទម្លាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ខណ្ឌព្រែកព្នៅ​នៅថ្ងៃទី១៥ ខែមីនា។ សង្គមស៊ីវិល និង​ក្រុម​សហជីព អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​បញ្ឃប់​ការ​ធ្វើ​បាប​ក្រុម​កូដករ និង​​ជំរុញ​ឱ្យ​ភាគី​ក្រុមហ៊ុន​វិលចូល​តុចរចា​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ​ដោយ​យុត្តិធម៌។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld
មន្ត្រីសិទ្ធិមនុស្ស​អន្តរជាតិ ដែល​ជា​សាក្សី​សំខាន់​មួយ​រូប​នៅតុលាការ​បារាំង​ក្នុង​សំណុំរឿងគប់គ្រាប់បែក​លើ​ក្រុម​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី ២៥ឆ្នាំ​មុន ទម្លាយ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អតីត​រដ្ឋមន្ត្រី​យុត្តិធម៌​មកពី​កូតាគណបក្សប្រជាជនកម្ពុជា ធ្លាប់​បាន​ប្រាប់​លោក​ដោយ​ផ្ទាល់​ថា លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែន គឺជា​អ្នក​នៅ​ពី​ក្រោយ​ផែនការ​បញ្ជា​ឱ្យ​គប់​គ្រាប់បែក​សម្លាប់​ក្រុម​បាតុករ​កាលពី​ពេលនោះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #BradAdams #HingBunheang #HuyPiseth #1997GrenadeAttack
ក្រុមយុវជន និង សកម្មជន ការពារ ព្រៃឈើ អះអាង ថា អាជ្ញាធរ ខេត្តកំពង់ធំ បាន បណ្តែត បណ្តោយ ឱ្យ កើត មាន សកម្មភាព កាប់ រាន ព្រៃ សហគមន៍ ទ្រង់ ទ្រាយ ធំ ដែល ធ្វើ ឱ្យ វិបត្តិ ព្រៃឈើ កាន់ តែ រីក ធំ ឡើង ពិបាក ដោះស្រាយ ។ ការ លើក ឡើង នេះ ក្រោយពី ពួកគេ បាន ចុះ សិក្សា ស្រាវជ្រាវ ពី ស្ថានភាព ព្រៃ សហគមន៍ ក្បាលខ្លា ក្នុង ខេត្ត កំពង់ធំ កាល ពី សប្ដាហ៍ មុន ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest
សមាគម អង្គការ សង្គម ស៊ីវិល និង សហគមន៍ ជនជាតិ ដើម ភាគតិច ចាប់ ផ្ដើម ប្រារព្ធ ទិវា ព្រៃឈើ ពិភព លោក ឆ្នាំ២០២២ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ទី៣០ ខែមីនា ដោយ ផ្ដោត ទៅលើ ទស្សនៈ «យើង មាន សិទ្ធិ ចូលរួម ការពារ ព្រៃឈើ ដើម្បី ជីវិត នៅ លើ ភព ផែនដី»។ ក្រុម អ្នក រៀបចំ កម្មវិធី នេះ រំពឹង ថា ពលរដ្ឋ និង អាជ្ញាធរ នឹង យល់ដឹង បន្ថែម ទៀត ពី សិទ្ធិ ពលរដ្ឋ និង ករណី កិច្ច ចូលរួម ការពារ ព្រៃឈើ ព្រមទាំង ការទប់ស្កាត់ មិន ឱ្យ មាន អាជីវកម្ម ឈើ ដែល នាំ ឱ្យ មាន ការ កាប់ បំផ្លាញ ព្រៃឈើ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #WFDkh2022
គណៈកម្មការ​ទន្លេមេគង្គ (MRC) អំពាវនាវ​ឱ្យ​ប្រទេសពាក់ព័ន្ធ​ផ្តោតលើ «បញ្ហាសន្តិសុខទឹក» ក្នុង​កិច្ចការ​ទំនាក់ទំនង​ការទូត​របស់ខ្លួន​ជាបន្ទាន់​ដើម្បី​ការពារ​ធនធាន​ទន្លេ​ដ៏ធំ​ជាងគេបង្អស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ការអំពាវនាវ​នេះ កើតមានឡើង​ស្របពេល​ដែល​ប្រទេស​ក្នុង​តំបន់មេគង្គ​កំពុង​ប្រឈមនឹង​បញ្ហា​ភាពមិនប្រក្រតី​នៃ​រំហូរទឹកទន្លេ​​ដោយសារ​តែ​មាន​ការសាងសង់​ទំនប់វារីអគ្គិសនី​ដ៏សម្បើម​នៅតាម​ប្រទេស​ខ្សែទឹក​ខាងលើ ជាពិសេស​ប្រទេសចិន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #MRC #Mekong #Dam
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ណែនាំ​ឲ្យ​បើក​កិច្ចប្រជុំ​ក្រើន​រំលឹក​ដល់​អាជ្ញាធរ​រាជធានី​ ខេត្ត​ទូទាំង​ប្រទេស​ដើម្បី​បង្ក​លក្ខណៈងាយ​ស្រួល​ដល់​គណបក្ស​នយោបាយ​ ខណៈការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ កាន់តែ​ខិតជិត​មក​ដល់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ELCTION2022
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «មន្ត្រីសិទ្ធិមនុស្ស​អន្តរជាតិ ដែល​ជា​សាក្សី​សំខាន់​មួយ​រូប​នៅតុលាការ​បារាំង​ក្នុង​សំណុំរឿងគប់គ្រាប់បែក​លើ​ក្រុម​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី ២៥ឆ្នាំ​មុន ទម្លាយ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អតីត​រដ្ឋមន្ត្រី​យុត្តិធម៌​មកពី​កូតាគណបក្សប្រជាជនកម្ពុជា ធ…»
https://www.youtube.com/watch?v=jDvMmaCL3Ec
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១៤កើត ខែ ផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ១៦ ខែ មីនា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ មេធាវីការពារក្តីលោក កឹម សុខា ប្រឆាំងការដាក់​ភស្តុតាងបន្ថែមរបស់តំណាងអយ្យការ
៚ ការិយាល័យសិទ្ធិមនុស្ស អ.ស.ប ជំរុញឱ្យរដ្ឋាភិបាល​ធានាការរស់នៅសមរម្យសម្រាប់ពលរដ្ឋ អំឡុងវិបត្តិជំងឺ​កូវីដ-១៩
៚ មន្ត្រីបក្សភ្លើងទៀនខេត្តកំពង់ចាម ប្តឹងគណៈកម្មការ​រៀបចំការបោះឆ្នោតខេត្តនេះ ជុំវិញរឿង បដិសេធចុះបញ្ជី​បេក្ខជន
៚ សមត្ថកិច្ចបន្តប្រើហិង្សាលើក្រុមកូដករណាហ្គាវើលដ៍ មុនដឹកទម្លាក់ពួកគេនៅមណ្ឌលចត្តាឡីស័ក ...