វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.74K photos
1.53K videos
86 files
7.45K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «លោកអ្នកនាងជាទីមេត្រី! ប្រធានរឿងដែលមានជំណងជើងថា៖ «មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​នឹង​ជំរុញ​អាំងទែរប៉ូល ឱ្យ​ចេញ​និវេទន៍​ក្រហម​ចាប់​ខ្លួន​មេកង​អង្គរក្ស​លោក ហ៊ុន សែន តាម​ដីកា​តុលាការ​បារាំង» នៅតែជា​អត្ថបទ​ពេញនិយមក្នុងចំណោម​អត្ថបទ​ចំនួន ៥ ដែលមានអ្នកពេញនិយម​ចូល…»
នៅថ្ងៃ អាទិត្យ ទី១៣ ខែ មីនា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (#Covid-19) អូមីក្រុង (#Omicron) ចំនួន ១២៥នាក់ ថ្មី ទៀត។ ក្នុង នោះ ១ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស និង ១២៤ នាក់ ជា ករណី ឆ្លង ក្នុង សហគមន៍ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣៤.០៦៨នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១២៨.៩៦៨នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅថ្ងៃ នេះ មាន ១នាក់ គឺ ធ្វើ ឱ្យ តួ លេខ អ្នក ស្លាប់ សរុប កើន ដល់ ៣.០៤៧នាក់៕

#RFAKhmer #Health #COVID19KH #Omicron
គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ​បកស្រាយ​បំភ្លឺ​អំពី​ការ​អនុវត្ត​សិទ្ធិពលរដ្ឋ​ និង​សិទ្ធិនយោបាយ​ នៅក្នុង​សម័យប្រជុំ​លើកទី​១៣៤​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​អង្គការ​​សហប្រជាជាតិ ក្នុងន័យ​ការពារ​ចំណាត់​ការទាំងឡាយ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ក្រៅរដ្ឋាភិបាល​​យល់​ថា ​ភាគី​រដ្ឋាភិបាល​ គួរ​តែ​​​ទទួល​​ស្គាល់​ការ​ពិត​អំពី​ការធ្លាក់​ចុះ​នៃការ​គោរព​សិទ្ធិពលរដ្ឋ​និង​សិទ្ធិនយោបាយ​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights #Cambodia #UN #NGOs
ក្រុម​កូដករណាហ្គាវើលដ៍ (Naga World)​ ចាត់​ទុកទង្វើ​អាជ្ញាធរ​ក្រុងភ្នំពេញ​​ដែល​បានបង្រ្កាប​ប្រើ​ហិង្សា​វាយដុំ​ក្រុមកូដករ​ គឺជា​អំពើ​អមនុស្សធម៌​ និង​បាន​រំលោភ​សិទ្ធិ​មូលដ្ឋាន​ពួកគេ​ក្នុងការ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ពី​ថៅកែ​ក្រុមហ៊ុន​។ ពួកគេ​អំពាវនាវ​ឱ្យ​ក្រសួងពាក់ព័ន្ធ​ចាត់​វិធានការ​លើ​ក្រុមអាជ្ញាធរ​ដែល​អនុវត្តតួនាទី​គ្មាន​វិជ្ជាជីវៈ។

អានអត្ថបទពិស្តារសូមចុចត្រង់នេះ៖

#RFAKhmer #Economy #NagaWorld #Casino
https://www.youtube.com/watch?v=07hgsdMMiRM
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ ថ្ងៃអាទិត្យ ទី ១៣ ខែមីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

១. អ្នក​ឃ្លាំមើល​ថា បញ្ជាការ​ដ្ឋាន​អង្គរក្ស​ក្លាយ​​ជា​អង្គភាពការពារ​អំណាច​​ត្រកូល​ហ៊ុន
២. អាជ្ញាធរបង្រ្កាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) បង្ខំ​កូដករ​ឱ្យ​ឡើង​រថយន្ត​ក្រុង​យក​ទៅ​មណ្ឌល​ចត្តាឡីស័ក
៣.​មន្ត្រី​បក្ស​ភ្លើងទៀន​ខេត្ត​ប៉ៃលិន​​គ្រោងប្ដឹង​ទៅ​គ.ជ.ប ​​ឱ្យ​ជួយ​រក​យុត្តិធម៌​រឿង​ប៉ិច​​រើសអើង​និន្នាការ​បក្ស​នយោបាយ​
៤. ក្រសួងការបរទេសកម្ពុជា បដិសេធការចោទប្រកាន់​ករណី​បង្ខាំងជនជាតិថៃម្នាក់​បូម​ឈាមលក់នៅ​ខេត្ត​ព្រះ​សីហនុ ..........រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​តាមដាន​ស្ថានការណ៍​​នយោបាយ​ លើកឡើង​ស្របគ្នា​ថា បញ្ជាការ​ដ្ឋាន​អង្គរក្ស​ជា​អង្គភាព​ការពារ​អំណាច​ឱ្យ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ ជាជាង​បម្រើ​ប្រយោជន៍​ជាតិ​ពិតប្រាកដ។ ការ​លើក​ឡើង​បែប​នេះ គឺ​បន្ទាប់ពី​មេទ័ព​ជើងគោក​លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា បញ្ជាការ​ដ្ឋាន​អង្គរក្ស​សម្រេច​បាន​សមិទ្ធផល​ការងារ​ជាច្រើន ជាពិសេស​ការ​ការពារ​សុវត្ថិភាព​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Army #RCAF #BQ #HunSen #HunManet
https://www.youtube.com/watch?v=1ZPGzM9uJvQ
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ចន្ទ ទី ១៤ ខែមីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

៚ ក្រសួងការបរទេស បដិសេធការចោទប្រកាន់​ករណី​បង្ខាំងជនជាតិថៃម្នាក់​បូម​ឈាមលក់នៅ​ខេត្ត​ព្រះ​សីហនុ
៚ អ្នកច្បាប់ថា ប្រព័ន្ធយុត្តិធម៌កម្ពុជានៅខ្សោយ ទើបធ្វើឲ្យអ្នកវិនិយោគពឹងអ្នកមានអំណាច ជួយអន្តរាគមន៍រឿងក្តីនៅតុលាការ
៚ អ្នក​ឃ្លាំមើល​ថា បញ្ជាការ​ដ្ឋាន​អង្គរក្ស​ក្លាយ​​ជា​អង្គភាពការពារ​អំណាច​​ត្រកូល​ហ៊ុន
៚ មន្ត្រី​បក្ស​ភ្លើងទៀន​ខេត្ត​ប៉ៃលិន ​​គ្រោងប្ដឹង​ទៅ​ គ.ជ.ប ​​ឱ្យ​ជួយ​រក​យុត្តិធម៌​រឿង​​រើសអើង​និន្នាការ​បក្ស​នយោបាយ​.............រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ក្រសួងការបរទេសកម្ពុជា បដិសេធ​ការ​ចោទ​ប្រកាន់​ជុំវិញ​​ករណី​​ស្រ្តី​ជនជាតិ​ថៃ​ម្នាក់​​ប្រឈម​គ្រោះ​ថ្នាក់​ពី​ការ​ជួញ​ដូរ​សរីរាង្គ​មនុស្ស​នៅ​​កម្ពុជា ដោយអះ​អាង​ថា គ្មាន​​មូល​ដ្ឋាន​​ត្រឹម​ត្រូវ និង​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​នៅ​ឡើយ។ ការ​បដិសេធ​នេះ គឺ​បន្ទាប់​ពី​សារ​ព័ត៌​មាន​ថៃ បាន​ចុះ​ផ្សាយ​អំពី​ស្រ្តី​ជន​ជាតិ​ថៃ​រូបនោះ​ត្រូវ​បានជន​ជាតិ​ចិន​មួយ​ក្រុម​បូម​ឈាម​លក់ ហើយ​បំរុង​នឹង​វះ​កាត់​យក​សរីរាង្គ​នៅ​ខេត្ត​ព្រះ​សីហនុ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economic #Politics #Cambodia #China
កងកម្លាំង​អាជ្ញាធរ​ចម្រុះ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន​ បន្ត​បង្ក្រាប​កាន់តែ​ធ្ងន់ធ្ងរ​លើ​ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) ដែល​ភាគច្រើន​ជាស្ត្រី នៅថ្ងៃទី១៣​ ខែមីនា ខណៈ​ពួកគាត់ នៅ​តែបន្តតស៊ូធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ទាមទារ​ដំណោះស្រាយ​ពីថៅកែ​ក្រុមហ៊ុន​។ អាជ្ញាធរ បាន​ប្រើ​អំពើ​ហិង្សា​ដោយ​រុញច្រាន​អូសសែង និងចាប់​បោក​ស្តី្រ​នឹង​ថ្នល់​ និង​ស្រែក​សម្លុត​កូដករ​ឱ្យ​ឡើង​រថយន្តក្រុង​ដើម្បី​ដឹក​យកទៅ​ឃុំនៅ​មណ្ឌលចត្តាឡីស័ក​ដូចលើកមុនៗ​។

អានអត្ថបទពិស្ងារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economic #NagaWorld #Casino #COVID19KH
អ្នកច្បាប់​​និង​​មន្រ្តី​សង្គម​ស៊ីវិល​ ​ថា​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​នៅ​មាន​ភាព​ទន់ខ្សោយ​ ​និង​មិនទាន់​ជាទី​ទុកចិត្ត​ ​ទើប​ធ្វើឲ្យ​អ្នក​វិនិយោគ​ពឹង​អ្នកមានអំណាច​ ​ឲ្យ​ជួយ​​អន្តរាគមន៍​ ​ពេល​មាន​វិវាទ​ពាណិជ្ជកម្ម​ ​ដែល​ឡើង​ដល់​តុលាការ​។​ ​ពួកគាត់​យល់ថា​ ស្ថានភាព​បែប​នេះ​ ​មិន​អំណោយផល​ល្អ​សម្រាប់​ការ​ទាក់ទាញ​វិនិយោគិន​នោះ​ទេ​។​ ​ដូច្នេះ​ ​ពួកគាត់​ស្នើ​ឲ្យ​កម្ពុជា​ ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​ឯករាជ្យ​មួយ​ ​ឲ្យបាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Law #PPCourt #HumanRights
នារយៈពេល​ចុង​ក្រោយ​នេះ រឿង​រ៉ាវ​ទឹកដី​កម្ពុជា​ក្រោម​ត្រូវបាន​អ្នក​នយោបាយ​ប្រឆាំង​ និង​ពលរដ្ឋ​ដែល​ឈឺ​ឆ្អាល​អំពី​បញ្ហា​ទឹកដី​កម្ពុជា​ក្រោម​បាន​ចេញ​មុខ​បញ្ចេញ​ទស្សនៈ ហើយ​ដែល​ភាគច្រើន​បាន​រិះគន់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ថ្លែង​ជា​ថ្មី កាលពី​ថ្ងៃទី៣ ខែមីនា ព្រមាន​អ្នកចង់​ទៅ​ធ្វើ​សង្រ្គាម​វាយយក​ទឹកដី​កម្ពុជា​ក្រោម​ពី​វៀតណាម ជាការ​ទៅ​រក​សេចក្តី​ស្លាប់។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ

#RFAKhmer #Politics #Land #HunSen #KhmerKampuchearkrom
https://www.youtube.com/watch?v=4zTxjLGLNzs
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃ ចន្ទ ទី ១៤ ខែមីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

១. ការិយាល័យ​សិទ្ធិមនុស្ស UN នៅ​កម្ពុជា ​បន្ត​សម្ដែងក្ដី​កង្វល់​អំពីបញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​
២. អាជ្ញាធរ​ប្រើ​ហិង្សា​អូសទាញ​រុញច្រាន​ក្រុម​កូដករ​ណាហ្គាវើលដ៍​ បង្ខំ​ឱ្យ​ចូល​រថយន្ត​ដឹក​ទៅ​មណ្ឌល​ចត្តាឡីស័ក​
៣. ម្តាយ​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ ខកចិត្ត​ចំពោះ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ដែល​តម្កល់​សាល​ក្រម​ផ្ដន្ទាទោស​កូនប្រុស​
៤. ក្រុម​យុវជន​បារម្ភ​ពី​វិនាសកម្ម​ព្រៃ​សហគមន៍​ក្បាល​ខ្លា​ នៅ​ខេត្ត​កំពង់ធំ​............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
នាវាចម្បាំង ជប៉ុន ២ គ្រឿង គ្រោង នឹង ចូល ចត នៅ កំពង់ផែ ព្រះសីហនុ ដើម្បី រំ ឮ ក ខួប នៃ បេសកកម្ម ថែរក្សា សន្តិភាព នៅ កម្ពុជា កាលពី ៣០ ឆ្នាំមុន។ នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នឹងធ្វើទស្សនកិច្ច នៅ ប្រទេសកម្ពុជា ជាលើកដំបូង ក្នុងរយៈពេលបីឆ្នាំកន្លងមក នេះ។

អានអត្ថបទបន្ថែម៖

#RFAKhmer #Politics #Cambodia #Japan #Ships
https://www.youtube.com/watch?v=TupHV7qbnbM
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អង្គារ​​ ១៣ កើត​ ខែ ផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ១៥ ខែ មីនា គ.ស.២០២២ ដែលមាន មាតិកា​ព័ត៌មាន ដូចតទៅ៖

ទី១.តុលាការដោះលែង កញ្ញា ឈឹម ស៊ីថរ និង​តំណាងកូដករណាហ្គាវើលដ៍ ៧ នាក់ទៀត ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន​ ដោយ​មានលក្ខខណ្ឌ។
ទី២.មន្រ្តីសិទ្ធិមនុស្សអន្តរជាតិ ថាមន្រ្តីជាន់ខ្ពស់ខ្មែរ​ប្រាប់​លោកថា លោក ហ៊ុន សែន ជាអ្នកបញ្ជា​ឱ្យ​គប់គ្រាប់បែក ​សម្លាប់​ក្រុមបាតុករ​កាលពី ២៥ឆ្នាំមុន។
ទី៣. អាជ្ញាធរខេត្តព្រះសីហនុឃាត់ខ្លួនពលរដ្ឋ ១០ នាក់ពី​បទចូលទន្ទ្រានកាន់កាប់ដីរដ្ឋ។
ទី៣.ក្រុមយុវជនបារម្ភពី​វិនាសកម្ម​ព្រៃសហគមន៍​ក្បាលខ្លា នៅខេត្តកំពង់ធំ ...........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
អាជ្ញាធរ ពន្ធនាគារ បាន ដោះលែង មេដឹកនាំ និង សមាជិក សហជីព នៅ កាស៊ីណូ ណាហ្គាវើលដ៍ ចំនួន៨នាក់ ឱ្យ នៅ ក្រៅ ឃុំ បណ្ដោះ អាសន្ន ទៅ តាម ការ បង្គាប់ របស់ សាលាដំបូង រាជធានី ភ្នំពេញ កាល ពី យប់ ថ្ងៃទី១៤ ខែ មីនា ម្សិលម៉ិញ។ សមាជិក សហជីព ដែល ទើប បាន ចេញ នៅ ក្រៅ ឃុំ បណ្ដោះ អាសន្ន និង អ្នកការពារ សិទ្ធិ មនុស្ស អំពាវ ឱ្យ តុលាការ ទម្លាក់ ចោល បទ ចោទ ប្រកាន់ លើ ពួកគេ និង ដោះលែង បុគ្គលិក ណាហ្គាវើលដ៍ ៣ នាក់ ទៀត ដែល កំពុង ជាប់ ឃុំ ដើម្បី បង្ក ស្ថានភាព ល្អ សម្រាប់ ការចរចា ដោះស្រាយ វិវាទ ការងារ រួម ដែល អូស បន្លាយ ជាច្រើន ខែ មក នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #NagaWorld #HumanRights
លោកអ្នកនាងជាទីមេត្រី! នៅថ្ងៃអង្គារ ទី១៥ មីនានេះ នាទីវេទិកា អ្នកស្តាប់ វិទ្យុ អាស៊ីសេរី នឹងមាន កិច្ចពិភាក្សា ដេញដោល គ្នា មួយរវាង អ្នក មាន មតិផ្ទុយគ្នា ជុំវិញ ការ ចូលរួម ការ បោះឆ្នោត របស់ គណបក្ស ភ្លើង ទៀន។

កញ្ញា សេង ធារី ដែល ប្រកាសថា នឹងមិន ចូលរួម ជា មួយ គណបក្ស ភ្លើងទៀន ទោះជា មាន ការ បញ្ចុះ បញ្ចូល យ៉ាង ណា ក្តី និង ព្រម ទាំង រិះគន់ ការ ចូលរួម ការ បោះឆ្នោត របស់ គណបក្ស ភ្លើងទៀន ផង នោះ នឹង ធ្វើជា វា គ្មិន តទល់ នឹង លោកបណ្ឌិត សេង សារី។

លោកបណ្ឌិត សេង សារី ក៏នឹង ផ្តល់ ការ វិភាគ វែកញែក ថា តើ ការ ចូលរួម បោះឆ្នោត បែប ណា ដើម្បី កុំ អោយ ក្លាយ ជា ការ ចូលរួម ដើម្បី កំដរ ឆាក នយោបាយ របស់ លោក ហ៊ុន សែន នោះ?

សូមលោកអ្នកនាង រង់ចាំស្ដាប់/ទស្សនានាទី វេទិកា អ្នក ស្តាប់ វិទ្យុ អាស៊ីសេរី ដែលនឹង ជជែក អំពីបញ្ហា នេះ នៅ យប់ ថ្ងៃអង្គារ ទី១៥ ខែមីនានេះ កុំបីខាន។
#RFAKhmer #Politics #ELECTION2022
ក្រុម​គ្រួសារ និង​មន្រ្តី​សិទ្ធិ​មនុស្ស​ចាត់​ទុក​សាលដីកា​របស់​​សាលា​ឧទ្ធរណ៍ភ្នំពេញ​ដែល​សម្រេច​តម្កល់​សាល​ក្រម​ផ្ដន្ទា​ទោស​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ ទុកជា​បាន​ការ​​ដដែល​​នោះ ថា​ជា​រឿង​អយុត្តិធម៌។ ពួក​គេ​​បន្ត​ទាមទារ​​ដល់​​អាជ្ញាធរ​​ទម្លាក់​ចោល​​បទ​ចោទ​​ប្រកាន់​​លើ​ក្មេង​ប្រុស​រូប​នេះ​វិញ ព្រោះ​រូប​គេ​មិន​​បាន​ប្រព្រឹត្ត​បទ​ល្មើស​​​អ្វី​ឡើយ ហើយ​​ម្យ៉ាង​ទៀត​​គេ​ជា​អនីតិជន​ដែល​​មាន​ជំងឺ​សតិស្មារតីអូទីស៊ឹម (Autism)។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRP #Law
អាជ្ញាធរ​ក្រុងភ្នំពេញ​​រាប់រយនាក់​​នៅតែបន្ត​រារាំងបំបែក​ក្រុមកូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) មិនឱ្យ​ប្រមូលផ្ដុំគ្នា​ ដោយ​សន្តិវិធីដើម្បី​ទាមទារ​ដំណោះ​ស្រាយ​​ការងារ​ពី​ភាគី​ក្រុមហ៊ុន​។ សង្គមស៊ីវិលថា​ អាជ្ញាធរ​កំពុង​តែ​អនុវត្ត​តួនាទី​ផ្ទុយ​ពីច្បាប់​ និង​បង្ក​បរិយាកាសកាន់​តែ​អាក្រក់​ក្នុងការ​ដោះស្រាយ​វិវាទការងារ​មួយនេះ​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #NagaWorld #Prion
https://www.youtube.com/watch?v=5Ddn-jMP5i0
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃ អង្គារ ១៣ កើត ខែ ផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ១៥ ខែ មីនា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ បក្សភ្លើងទៀនដាក់សំណើជួបលោក ស ខេង ក្រោយរង ការ គំរាមកំហែង
៚ មេធាវី កញ្ញា សេង ធារី ជំរុញឲ្យតុលាការបង្ហាញ ភស្តុតាងផ្សេង ក្រៅពីយកចេញពីហ្វេសប៊ុក
៚ អាជ្ញាធររាប់រយនាក់ បន្តប្រើអំពើហិង្សាលើកូដករ ណាហ្គាវើលដ៍ ជាង១រយនាក់
៚ វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី តើគណបក្សភ្លើទៀន ចូលរួមការបោះឆ្នោត ជាការបង្រ្គប់កិច្ច ឬយ៉ាងណា?.........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
គណបក្ស ភ្លើង ទៀន ដាក់ សំណើ សុំ ជួប ជា មួយ រដ្ឋ មន្រ្តី ក្រសួង មហា ផ្ទៃលោក ស ខេង ដើម្បី ជជែក ពិភាក្សា អំពី ស្ថាន ភាព នយោ បាយ ពង្រឹង គោលការណ៍ ប្រជា ធិប តេយ្យ និង ស្នើ ឱ្យ អាជ្ញាធរ បញ្ឈប់ ការគំរាម កំហែង សកម្ម ជន បក្ស នេះ មុន ការ បោះ ឆ្នោត ជ្រើស រើស ក្រុម ប្រឹក្សាឃុំ -សង្កាត់។ ការ បោះ ឆ្នោត ជ្រើស រើស ក្រុម ប្រឹក្សា ឃុំ សង្កាត់ កាន់ តែ ខិត ជិត មក ដល់ ប៉ុន្តែ រហូតមក ដល់ ពេល នេះ សកម្ម ជន និង បេក្ខ ជន ឈរ ឈ្មោះ ក្រុម ប្រឹក្សា ឃុំ សង្កាត់ គណបក្ស ភ្លើង ទៀន នៅ ខេត្ត ឧត្តរ មាន ជ័យ ម្នាក់ និង ខេត្តពោធិ៍ សាត់ ពីរ នាក់ ហើយ ត្រូវបាន អាជ្ញាធរ ចាប់ ខ្លួន ដាក់ ពន្ធនា គារ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #LECTION2022 #PoliticalParties #NEC