វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
រូបត្លុកនយោបាយ៖ សូមប្រិយមិត្តចូលរួម ដាក់ ចំណងជើង និង ការយល់ឃើញជុំវិញ រូបត្លុក នយោបាយ មួយនេះ។
------------------------
មិត្តភាព «គ្មានព្រំដែន» ចិន (China) និង រុស្ស៊ី (Russia)!
------------------------
របាយការណ៍ ពី ភ្នាក់ងារ កិច្ចការ សម្ងាត់ របស់ ក្រុមប្រទេស លោកខាងលិច ឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ ចិន មួយចំនួន បានដឹង ជាមុន នូវ ព័ត៌មាន អំពី ចេតនា និង ផែនការ ធ្វើសង្គ្រាម របស់ ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin)។ ចិន បាន ប្រាប់ រុស្ស៊ី ឱ្យ ពន្យាពេល ធ្វើសង្គ្រាម នៅ អ៊ុយក្រែន (Ukraine) ដោយរង់ចាំ កីឡាអូឡាំពិក រដូវរងា ដែល ខ្លួន កំពុង រៀបចំបិទបញ្ចប់ សិន។ ក្រុមអ្នកវិភាគ ដាក់ ជា សំណួរ ថា តើ ទណ្ឌកម្ម សេដ្ឋកិច្ច ដ៏ ធ្ងន់ធ្ងរ ដែល ក្រុមប្រទេស លោកខាងលិច កំពុង ប្រើមកលើ រុស្ស៊ី នាពេលនេះ នឹង ធ្វើ ឱ្យ ចិន នៅតែ ចិញ្ចឹមចិត្ត ចង់ប្រើ កម្លាំង យោធា វាយប្រហារ យក កោះ តៃវ៉ាន់ និង ដែនដី ដទៃ ទៀត ដែល ខ្លួន ទាមទារ នា ពេល អនាគត ដែរ ឬ ទេ?
https://www.youtube.com/watch?v=I2IINBTIruo
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០៨ ខែមីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

១.អ្នកការពារសិទ្ធិមនុស្សកត់សម្គាល់​ភាពជាគំរូល្អរបស់កញ្ញា សេង ធារី ដែលហ៊ានតតាំងនឹង​អាជ្ញាធរ ដើម្បីសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​
២.ព្រះសង្ឃខ្មែរនៅឯនាយសមុទ្រ ថាការយករូបទង់ជាតិ​ខ្មែរដាក់ស្បែកជើង ឬខោក្នុង គឺជាការប្រមាថដល់ជាតិ និង​ព្រះមហាក្សត្រ
៣.អាជ្ញាធរនៅតែមិនទាន់អាចស្វែងរកមុខអ្នកនាំសារធាតុញៀនជាង ១០០ តោន​ ដែលចាប់បានពីដើមខែ កុម្ភៈ
សវនាការ​​សំណុំរឿង​លោក កឹម សុខា ត្រូវលើកពេលមួយ​សប្តាហ៍ដោយសារ​ព្រះរាជអាជ្ញាឆ្លងជំងឺកូវីដ-១៩
.......រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
សហ​មេធាវី​ការពារ​ក្តី​របស់​ប្រធានគណបក្សសង្គ្រោះជាតិ​លោក កឹម សុខា បារម្ភ​អំពី​ការ​បន្ត​អូស​បន្លាយ​ពេល​វេលា​សវនាការ​​កាន់​តែ​យូរ ក្រោយតុលាការ​បាន​លើក​ពេល​សវនាការ​​ជា​ថ្មី ដោយសារ​តំណាង​អយ្យការ​ម្នាក់​ក្នុង​សំណុំ​រឿង​នេះ ឆ្លង​ជំងឺកូវីដ១៩។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KemSokha
សកម្មជនគណបក្សប្រឆាំង​ដែល​កំពុង​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កាន់តែ​ខ្លាំង ក្រោយ​ពី​អតីត​សកម្មជន​បក្សប្រឆាំង​មួយចំនួន​ចុះ​ចូល​ជាមួយ​គណបក្សកាន់អំណាច​។ ពួកគេ​យល់​ថា ការ​ចុះ​ចូល​នេះ​ដោយសារ​អាជ្ញាធរ​អូសទាញ និង​គំរាមកំហែង​ពួកគេ ហើយ​អាជ្ញាធរ​អាច​នឹង​ប្រើប្រាស់​សកម្មជន​ទាំងនោះ​ធ្វើជា​ចំណាប់ខ្មាំង​ដើម្បី​តាម​ចាប់​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRP #Thailand
ប្រជា​សហគមន៍​ក្បាលត្រាច នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ចោទ​អាជ្ញាធរ​ថា មិន​អនុញ្ញាត​ឲ្យ​ពួកគាត់ ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា​។ មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុក​ថា ទង្វើ​របស់​អាជ្ញាធរ គឺជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights #Womenday #Freedom
ប្រជាសហគមន៍​​ខេត្តកំពង់ស្ពឺ​ជាច្រើន​នាក់ ​លុត​ជង្គង់​ថ្វាយ​បង្គំ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន ​ពី​ចម្ងាយដើម្បី​អង្វរ​ឱ្យ​ប្រមុខ​ដឹកនាំ​រដ្ឋ​រូបនេះ​ មេត្តា​រក្សា​ព្រៃ​សហគមន៍​​របស់​ពួកគាត់ ឱ្យ​គង់វង្ស ដើម្បី​អភិរក្ស​ព្រៃឈើ ​សត្វព្រៃ ​និង​ជាកន្លែង​អ្នក​រក្សាសីល​ស្នាក់​អាស្រ័យ​។ ការ​លើក​ឡើង​នេះ ​ក្រោយពី​ប្រជា​សហគមន៍​ជិត​ ១០០​​នាក់ ​បាន​ចុះពិនិត្យ​ព្រៃ​សហគមន៍​ឧត្តម​ស្រែខ្ពស់ ​កាល​ពី​ថ្ងៃ​ទី៥ ខែ​មីនា ​តែ​ត្រូវ​​មន្ត្រីយោធា​មួយ​ក្រុម ​ប្រើ​​ហិង្សា​បណ្តាល​ឱ្យ​រង​របួស​លើ​ពលរដ្ឋ​៤​នាក់​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Landdispute #KampongSpue
ស្រ្តី​ខ្មែរ​មាន​សញ្ជាតិ​អាមេរិកកញ្ញា សេង ធារី ជា​ស្ត្រី​លេចធ្លោ​ម្នាក់​ក្នុង​ចំណោម​អ្នក​ចេញ​តវ៉ា​នៅ​ក្នុង​ឆ្នាំ២០២១ និង​ដើមឆ្នាំ​២០២២ នេះ ដោយសារ​តែ​កញ្ញា​បាន​បង្ហាញ​​ឱ្យ​សាធារណៈ​ជន​បាន​ឃើញ​នូវ​គំរូភាព​ក្នុង​ការ​តស៊ូ​មតិ ដោយ​ភាព​ក្លាហាន​ឥត​ស្រក​ស្រុត មិន​រាថយ និង​ប្លែកៗ។ អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកវិភាគ​មើលឃើញ​ថា​ នេះ​ជា​គំរូ​ល្អ​មួយ​របស់​ស្ត្រី ដែល​ហ៊ាន​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន ដែល​ជា​ពលរដ្ឋ ជា​ស្ត្រី​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights #Law #Politics #SengTheary
https://www.youtube.com/watch?v=wzK5S9uxIkM
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០៨ ខែមីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

១. ក្រសួងការបរទេសអាមេរិកថា ខ្លួនកំពុងត្រៀមរៀបចំ​កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកឱ្យទទួល​បានជោគជ័យ
២. ក្រុមសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិនារីដោយជំរុញ​ឲ្យអ្នកពាក់ព័ន្ធដោះស្រាយបញ្ហាស្ត្រីដែលខ្វះចន្លោះក្នុងការអនុវត្តិសិទ្ធិ
៣. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញមុខដោះស្រាយវិវាទ​ការងាររបស់បុគ្គលិកនៃបនល្បែងណាហ្គាវើលដ៍
៤. វេទិកាវិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាអំពី​ការទទួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះអំពើហិង្សា និងការបៀតបៀនកេរ្តិ៍ខ្មាស់ស្ត្រី .......រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក​ ស ខេង ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​(Naga World) ជាមួយ​រដ្ឋមន្ត្រី​មួយ​ចំនួនទៀត​ រួម​ទាំង​ស្ថាប័ន​តុលាការ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅ​សាលា​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ស្អែកនេះ។ អង្គការ​សង្គម​ស៊ីវិល​ថា ​នេះជា​សញ្ញា​វិជ្ជមាន​ដែល​អាច​ឈាន​ទៅ​បញ្ចប់​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economic #NagaWorld #SarKheng
គណបក្ស​ប្រឆាំង និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រកាស​ឲ្យ​ក្តារ​មឈូស​ដល់​អ្នក​ណា ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ទាមទារ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ពី​ប្រទេស​វៀតណាម​មក​វិញ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KhmerKampucheaKrom #KKK
ក្រសួងការបរទេស​អាមេរិក​បញ្ជាក់ថា ខ្លួន​កំពុង​ធ្វើការ​យ៉ាងជិតដិត​ជាមួយ​អាស៊ាន​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​ (ASEAN-US Special Summit)​ ​ឱ្​យបាន​​ជោគជ័យ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #Cambodia #US #HunSen
https://www.youtube.com/watch?v=B_5HwZHQors
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០៩ ខែមីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖
៚ លោក ហ៊ុន សែន ហាមពលរដ្ឋខ្មែរមិនឲ្យស្ម័គ្រចិត្តទៅ​ធ្វើកងទ័ព​ជួយអ៊ុយក្រែន វាយរុស្សី
៚ ក្នុងទិវាសិទ្ធិ​ស្ត្រី៨មិនា សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា និង​គោរព​សិទ្ធិ​ស្ត្រី
៚ មន្ត្រី​ការទូត​អាល្លឺម៉ង់​អំពាវនាវ​ឲ្យ​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គាវើល៍ ខណៈលោក ស ខេង ចេញមុខដោះស្រាយ
៚អភិបាលស្រុក នៅខេត្តមណ្ឌលគិរី ដកពាក្យប្តឹងបទ​បរិហាកេរ្ត៍ លើអ្នកការពារបរិស្ថានម្នាក់ ពីតុលាការកំពូល
.........រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
អង្គការសង្គមស៊ីវិល សមាគម សហជីព បាន​​​​​​​​​​​​​​​​​​​រួម​គ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​៨​មីនា​​ ខួប​លើក​ទី​១១១​ ក្រោម​ប្រធាន​បទ​ «សកម្មភាព​ថ្ងៃ​នេះ​ដើម្បី​និរន្តរភាព​សមភាព​យេនឌ័រ​»។​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ បាន​លើកឡើង​ពី​បញ្ហា​របស់​ស្ត្រី​ដែល​ខ្វះ​ចន្លោះ​​​នៃ​ការ​អនុវត្តសិទ្ធិ​​របស់​​ស្ត្រី។​

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights #NagaWorld #Womenday
ស្រប​ពេល​​គ្នា​​នឹង​​លោក​​ឧបនាយករដ្ឋមន្ត្រី ស ខេង ចេញ​មុខ​ដោះស្រាយ​ជម្លោះ​រវាង​កម្មករ​ និង​ថៅកែ​ក្រុមហ៊ុន​​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) នេះ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជាលោក គ្រីស្ទៀន បារហ្គើរិ៍ (Christian Barger) បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ គួរ​វិល​មក​តុចរចា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ​នៅ​ក្រុមហ៊ុន​បនល្បែង​មួយ​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #NagaWorld #GermanEmbassyCambodia
សកម្មជន​គណបក្ស​ភ្លើងទៀន នៅ​ខេត្តបាត់ដំបង កំពុង​តាម​ដាន​សកម្មជន​របស់​ខ្លួន​មួយ​ចំនួន​ បាន​ស្នើ​សុំ​ដក​ពាក្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ អាណត្តិទី៥ ដោយ​បង្កប់​នូវ​អាថ៍​កំបាំង។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ELECTION2022
ព្រះ​សង្ឃខ្មែរ​នៅ​ឯ​នាយសមុទ្រ ថា​ការ​យក​រូប​ទង់ជាតិ​ខ្មែរ​ដាក់​ស្បែក​ជើង​ឬ​ខោក្នុង​ គឺជា​ការ​ប្រមាថ​ដល់​ជាតិ និង​ព្រះមហាក្សត្រ។ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ព្រះតេជ​ព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ស្មារតី​ជាតិ និង​វត្ថុដែល​ជាទី​សក្ការៈ​របស់​ជាតិ​ដែលធំ​ជាង​គេ គឺ​ទង់ជាតិ។ បន្ទាប់​មក​ទៀត គឺ​ព្រះបដិមា។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Social #Culture #King #Flag #Cambodia
https://www.youtube.com/watch?v=2uAXtvTh47o
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០៩ ខែមីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

៚ ឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដាស់តឿនរដ្ឋាភិបាលឱ្យការពារសេរីភាព ពលរដ្ឋ
៚ អាមេរិកជំរុញឲ្យអាជ្ញាធរកម្ពុជាដោះលែងថ្នាក់ដឹកនាំ​សហជីព និងបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍
៚ សកម្មជនគណបក្សភ្លើងទៀន បន្តរងការគំរាមកំហែង​ពីអាជ្ញាធរ និងជនមិនស្គាល់មុខ
៚ សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង ថាអាជ្ញាធរបើកដៃឱ្យ​ពលរដ្ឋកាប់ព្រៃឈើមុនពេលបោះឆ្នោត ............រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
កម្ពុជា​​នៅតែ​ជាប់​ក្នុង​កំណត់ត្រា​នៃ​ប្រទេស​មាន​ករណី​រំលោភ​សិទ្ធិមនុស្ស និង​រឹតត្បិត​ធ្ងន់ធ្ងរ​លើ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជាពិសេស​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩។ កំណត់ត្រា​អាក្រក់​នេះ ត្រូវ​បាន​លើកឡើង​ដោយ​មន្ត្រី​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស កាលពី​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ​តំណាង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​បាន​បដិសេធ​ការ​លើកឡើង​ទាំង​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights #UN #Cambodia #NagaWorld
មន្រ្តី​ជាន់ខ្ពស់​​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន សោក​ស្តាយ​ដែល​លោក ហ៊ុន សែន បន្តខ្លាច​ឥទ្ធិពល​​ប្រទេស​រុស្ស៊ី (Russia) ​ដែល​​កំពុង​​ប្រើប្រាស់​​កងទ័ព​រាប់ម៉ឺន​នាក់ ​ទៅ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #Russia #Ukraine