វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2.01K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គណបក្ស​​នយោ​បាយ​​ចាប់​​ផ្តើម​​ចុះ​​បញ្ជី​​បេក្ខជន​ឈរ​ឈ្មោះ​របស់​ខ្លួន សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ​២០២២ ដើម្បី​ឱ្យ​ពលរដ្ឋ​ជ្រើស​រើស​តំណាង​ដែល​មក​ពី​គណបក្ស​នយោ​បាយ​ទាំង​នោះ ខណៈ​គណបក្ស​មួយ​ចំនួន​អះអាង​ថា អាជ្ញាធរ​​នៅ​តែ​ដាក់​សម្ពាធ គំរាម​កំហែង បំភិតបំភ័យ​បេក្ខ​ជន និង​សកម្មជន​ពួក​គេ​ស្ទើរ​គ្រប់​រូប​ភាព។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #NEC
សកម្មជន​បរិស្ថានលោក សាន់ ម៉ាឡា ​ទើប​តែ​បាន​ចេញ​ផ្សាយ​សៀវភៅថ្មី​មួយ​មាន​ចំណង​ជើងថា «នៅពីក្រោយ​វាំងនន​ខ្មៅ»។ សៀវភៅនេះ​និយាយ​ពី​ជីវិត​របស់​លោក​ដែល​ធ្លាប់ជាប់​ពន្ធនាគារ​ដោយ​សារ​សកម្មភាព​តសូមតិ​ប្រឆាំង​នឹង​ការ​បូមខ្សាច់​បែប​អនាធិបតេយ្យ​នៅ​ខេត្តកោះកុង។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Environments #Book
ពលរដ្ឋ ​២៥ ​គ្រួសារ​​រស់​​នៅ​​ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ​ចោទ​​ប្រកាន់​អភិបាល​ស្រុក​សៀមប៉ាង​ថា ​ឃុបឃិត​គ្នា​រំលោភ​យក​ដី​កសិកម្ម​របស់​ពួកគាត់​អស់​ជា​ច្រើន​​ហិកតា​ ដើម្បី​លក់​ជា​ប្រយោជន៍​បុគ្គល​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Land #Landdispute #StungTreng
មន្ត្រីសង្គមស៊ីវិល​លើកឡើងថា​ មតិយោបល់​របស់​រដ្ឋាភិបាលកម្ពុជា ​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ គឺជា​រឿងល្អ ​ប៉ុន្តែ​​រដ្ឋាភិបាល​​ក៏​គួរតែ​បង្ហាញ​​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ធំៗ​ក្នុង​ប្រទេស​ខ្លួនឯង​ដោយ​សន្តិវិធី​ដែរ​ ដើម្បី​ផល​ប្រយោជន៍ជាតិ​និង​ពលរដ្ឋ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #NGOs #Myanmar #Ukraine #Russia
នៅ​​ថ្ងៃ​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បញ្ជី​បេក្ខជន​​នៃ​​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ អាណត្តិទី៥ ឆ្នាំ​២០២២ ដែល​មាន​រយៈពេល៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី៤ ដល់ថ្ងៃទី​​៦ ខែ​មីនានេះ​ គណបក្ស​ភ្លើងទៀន ​បាន​ដាក់​បេក្ខជន​ជាង ១,៦០០ ឃុំ​សង្កាត់​នៅ​២៥ ខេត្តក្រុង ក្នុង​ចំណោម​ឃុំសង្កាត់ ១,៦៥២ ដែល​ចំនួន​នេះ​គឺ​នៅ​ក្រោម​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #CandleParty #NEC
កម្ពុជា​​នៅ​តែ​​បរាជ័យ​​មិនអាច​រួចខ្លួន​ចេញពី «បញ្ជីប្រផេះ» នៃ​ក្រុមប្រទេស​មាន​ហានិភ័យ​ខាងអំពើ​លាងលុយកខ្វក់ ដែល​តម្រូវឱ្យ​ពិភពលោក​បង្កើន​ការតាម​ដាន​​ក្នុង​ឆ្នាំ២០២២​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Economic #Money #Laundering
https://www.youtube.com/watch?v=GgwvppZxpC8
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង​ថ្ងៃទី០៧ ខែមីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

៚ អ្នកឃ្លាំមើលថា កម្ពុជាពន្យល់ចិនពីមូលហេតុបោះឆ្នោត​គាំទ្រសេចក្តីសម្រេច អ.ស.ប លើបញ្ហាអ៊ុយក្រែន ឆ្លុះបញ្ចាំងពី​ភាព​គ្មានឯករាជ្យ និងរណបចិន
៚ កម្ពុជានៅតែបរាជ័យមិនអាចរួចខ្លួនចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសលាងលុយកខ្វក់
៚ ស្ថាបនិកគណបក្សបេះដូងជាតិ ថាលោកត្រៀមភ័ស្តុតាង​ដោះបន្ទុកគ្រប់គ្រាន់ ដើម្បីឆ្លើយបំភ្លឺជុំវិញបទចោទ​ក្លែងបន្លំស្នាមមេដៃ
៚ គ.ជ.ប ណែនាំអាជ្ញាធរមូលដ្ឋាន មិនឱ្យប្រើប្រាស់អំណាច និងធនធានរដ្ឋ នាពេលឃោសនាបោះឆ្នោតខាងមុខ
........រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
អ្នក​ឃ្លាំ​មើល​ថា ការណ៍​ដែល​កម្ពុជា​ត្រូវ​ពន្យល់​ចិន​ (China) អំពី​មូលហេតុ​ដែល​ខ្លួន​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​រុស្ស៊ី​ (Russia) ​បញ្ឈប់​ការវាយប្រហារ​ជាបន្ទាន់​លើ​ប្រទេស​អ៊ុយក្រែន​ (Ukraine)​ ឆ្លុះបញ្ចាំង​ពី​ភាព​គ្មានឯករាជ្យ និង​នៅតែ​រណបចិន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #China #Russia #Ukraine #UN #US
គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) និង​ក្រសួង​មហាផ្ទៃ​រួមគ្នា ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​រួម​មាន មេឃុំ ចៅសង្កាត់ ជំទប់ សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ស្មៀន​​ និង​មេភូមិ នៅ​ក្នុង​តំណែង ថា​មិន​ឱ្យ​​យក​តួនាទី ឬ​ប្រើ​ឥទ្ធិពល​នៃ​តួនាទី ធនធាន​ថវិកា និង​ពេលវេលា​ការងារ​ទៅ​ប្រើប្រាស់​បម្រើ​ការងារ​គណបក្ស​នយោបាយ​នៅ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #NEC #MOI #PoliticalParty
ស្ថាបនិក​​គណបក្ស​បេះដូង​ជាតិ​លោក​ ​សៀម​ ​ភ្លុក​ ​ថា​លោក​បាន​ត្រៀម​មេធាវី​ ​និង​ភស្តុតាង​ដោះបន្ទុក​គ្រប់គ្រាន់​ហើយ​ ​ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​បទ​ចោទ​ក្លែងបន្លំ​ស្នាមមេដៃ​។​ ​ការ​អះអាង​នេះ​ ​ធ្វើឡើង​តប​ទៅ​នឹង​ដីកាកោះ​របស់​ព្រះរាជអាជ្ញា​រង​​​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​​​លោក​ ​សេង​ ​ហៀង​ ​ដែល​ឲ្យ​លោក​ ​សៀម​ ​ភ្លុក​ ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​​នៅ​ថ្ងៃ​ទី​​២២​ ​ខែ​​មីនា​ ​ខាងមុខ​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #NEC
នៅថ្ងៃ ចន្ទ ទី៧ ខែ មីនា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ១៩ (Covid-19) អូមីក្រុង (#Omicron) ចំនួន ៣០៦ នាក់ ថ្មី ទៀត។ ក្នុង នោះ ៤២នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស និង ២៦៤ នាក់ ជា ករណី ឆ្លង ក្នុង សហគមន៍ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣២.៧០៨នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១២៦.៩២១នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅថ្ងៃ នេះ មាន ១នាក់ ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ កើន សរុប ៣.០៤២នាក់៕

#RFAKhmer #Health #COVID19KH #Omicron
https://www.youtube.com/watch?v=fWAFzky0aTg
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០៧ ខែមីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖


១. លោក​ ហ៊ុន សែន បន្ត​អះអាង​ថា ​មាន​តែសន្តិភាព បែបមិនមានសង្រ្គាម​ទេ​ដែល​អាច​​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់​នៅ​បាន​​សុខ
២. អាជ្ញាធរ​ចាប់​ខ្លួន​កម្មករ​ណាហ្គាវើលដ៍​ជិត​​២​រយ​នាក់​ទៅ​ដាក់នៅ​មណ្ឌល​ចត្តាឡីស័ក​ខណ្ឌ​ព្រែក​ព្នៅ
៣. ប្រជា​សហគមន៍​ខេត្ត​កំពង់​ស្ពឺ​ជាច្រើន​នាក់ ថ្វាយ​បង្គំ​លោក ហ៊ុន សែន អង្វរ​លោក​ឱ្យ​រក្សា​ព្រៃ​សហគមន៍​មួយ​កន្លែង
៤. ប្រជា​សហគមន៍​ខេត្ត​ព្រះវិហារ​ស្នើ​ឱ្យ​អាជ្ញាធរ​ដកហូត​ដី​មួយ​ចំនួន​មក​ជា​សម្បត្តិ​រដ្ឋ​វិញ ក្រោយ​ពី​ព្រៃឈើ​ត្រូវ​បាន​កាប់​អស់ ........រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​​តែ​​បន្ត​​លើក​​ឡើង​​ថា​ មាន​តែ​​សន្តិភាព​​ទេ​ដែល​​អាច​​ធ្វើ​ឱ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​និង​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់​នៅ​បាន​សុខសាន្ត។ ប៉ុន្តែ​​មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​ចាត់​ទុក​ការ​លើក​​ឡើង​នេះ​ថា ​ជា​សារ​នយោបាយ​ប្រជាភិថុតិ ដើម្បី​​គេង​ចំណេញនយោបាយ​ពី​​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #Ukraine #Peace
អាជ្ញាធរ​​រាជធានី​​ភ្នំពេញ​បាន​​ចាប់​ខ្លួន​​ក្រុម​​បុគ្គលិក​ណាហ្គាវើលដ៍​ (Naga World) ជិត​២​រយ​នាក់ (១៨០) ដាក់​​ចូល​​ក្នុង​​រថ​យន្ត​ក្រុង​ ដឹក​​យក​​ទៅ​​ដាក់​​នៅ​​កន្លែង​ធ្វើ​ចត្តាឡីស័ក​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ឡើងវិញ ខណៈ​ពួក​គេ​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី ដើម្បី​ទាមទារ​ដំណោះស្រាយ​ការងារ​ពី​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍។ អ្នក​ឃ្លាំ​មើល​ផ្នែក​​សិទ្ធិ​មនុស្ស​ ស្នើ​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះស្រាយ​​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ ឲ្យ​បាន​ឆាប់​ ដូច​ទៅ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #NagaWorld #Casino
រូបត្លុកនយោបាយ៖ សូមប្រិយមិត្តចូលរួម ដាក់ ចំណងជើង និង ការយល់ឃើញជុំវិញ រូបត្លុក នយោបាយ មួយនេះ។
------------------------
មិត្តភាព «គ្មានព្រំដែន» ចិន (China) និង រុស្ស៊ី (Russia)!
------------------------
របាយការណ៍ ពី ភ្នាក់ងារ កិច្ចការ សម្ងាត់ របស់ ក្រុមប្រទេស លោកខាងលិច ឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ ចិន មួយចំនួន បានដឹង ជាមុន នូវ ព័ត៌មាន អំពី ចេតនា និង ផែនការ ធ្វើសង្គ្រាម របស់ ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin)។ ចិន បាន ប្រាប់ រុស្ស៊ី ឱ្យ ពន្យាពេល ធ្វើសង្គ្រាម នៅ អ៊ុយក្រែន (Ukraine) ដោយរង់ចាំ កីឡាអូឡាំពិក រដូវរងា ដែល ខ្លួន កំពុង រៀបចំបិទបញ្ចប់ សិន។ ក្រុមអ្នកវិភាគ ដាក់ ជា សំណួរ ថា តើ ទណ្ឌកម្ម សេដ្ឋកិច្ច ដ៏ ធ្ងន់ធ្ងរ ដែល ក្រុមប្រទេស លោកខាងលិច កំពុង ប្រើមកលើ រុស្ស៊ី នាពេលនេះ នឹង ធ្វើ ឱ្យ ចិន នៅតែ ចិញ្ចឹមចិត្ត ចង់ប្រើ កម្លាំង យោធា វាយប្រហារ យក កោះ តៃវ៉ាន់ និង ដែនដី ដទៃ ទៀត ដែល ខ្លួន ទាមទារ នា ពេល អនាគត ដែរ ឬ ទេ?
https://www.youtube.com/watch?v=I2IINBTIruo
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០៨ ខែមីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

១.អ្នកការពារសិទ្ធិមនុស្សកត់សម្គាល់​ភាពជាគំរូល្អរបស់កញ្ញា សេង ធារី ដែលហ៊ានតតាំងនឹង​អាជ្ញាធរ ដើម្បីសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​
២.ព្រះសង្ឃខ្មែរនៅឯនាយសមុទ្រ ថាការយករូបទង់ជាតិ​ខ្មែរដាក់ស្បែកជើង ឬខោក្នុង គឺជាការប្រមាថដល់ជាតិ និង​ព្រះមហាក្សត្រ
៣.អាជ្ញាធរនៅតែមិនទាន់អាចស្វែងរកមុខអ្នកនាំសារធាតុញៀនជាង ១០០ តោន​ ដែលចាប់បានពីដើមខែ កុម្ភៈ
សវនាការ​​សំណុំរឿង​លោក កឹម សុខា ត្រូវលើកពេលមួយ​សប្តាហ៍ដោយសារ​ព្រះរាជអាជ្ញាឆ្លងជំងឺកូវីដ-១៩
.......រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
សហ​មេធាវី​ការពារ​ក្តី​របស់​ប្រធានគណបក្សសង្គ្រោះជាតិ​លោក កឹម សុខា បារម្ភ​អំពី​ការ​បន្ត​អូស​បន្លាយ​ពេល​វេលា​សវនាការ​​កាន់​តែ​យូរ ក្រោយតុលាការ​បាន​លើក​ពេល​សវនាការ​​ជា​ថ្មី ដោយសារ​តំណាង​អយ្យការ​ម្នាក់​ក្នុង​សំណុំ​រឿង​នេះ ឆ្លង​ជំងឺកូវីដ១៩។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KemSokha
សកម្មជនគណបក្សប្រឆាំង​ដែល​កំពុង​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កាន់តែ​ខ្លាំង ក្រោយ​ពី​អតីត​សកម្មជន​បក្សប្រឆាំង​មួយចំនួន​ចុះ​ចូល​ជាមួយ​គណបក្សកាន់អំណាច​។ ពួកគេ​យល់​ថា ការ​ចុះ​ចូល​នេះ​ដោយសារ​អាជ្ញាធរ​អូសទាញ និង​គំរាមកំហែង​ពួកគេ ហើយ​អាជ្ញាធរ​អាច​នឹង​ប្រើប្រាស់​សកម្មជន​ទាំងនោះ​ធ្វើជា​ចំណាប់ខ្មាំង​ដើម្បី​តាម​ចាប់​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRP #Thailand
ប្រជា​សហគមន៍​ក្បាលត្រាច នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ចោទ​អាជ្ញាធរ​ថា មិន​អនុញ្ញាត​ឲ្យ​ពួកគាត់ ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា​។ មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុក​ថា ទង្វើ​របស់​អាជ្ញាធរ គឺជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights #Womenday #Freedom
ប្រជាសហគមន៍​​ខេត្តកំពង់ស្ពឺ​ជាច្រើន​នាក់ ​លុត​ជង្គង់​ថ្វាយ​បង្គំ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន ​ពី​ចម្ងាយដើម្បី​អង្វរ​ឱ្យ​ប្រមុខ​ដឹកនាំ​រដ្ឋ​រូបនេះ​ មេត្តា​រក្សា​ព្រៃ​សហគមន៍​​របស់​ពួកគាត់ ឱ្យ​គង់វង្ស ដើម្បី​អភិរក្ស​ព្រៃឈើ ​សត្វព្រៃ ​និង​ជាកន្លែង​អ្នក​រក្សាសីល​ស្នាក់​អាស្រ័យ​។ ការ​លើក​ឡើង​នេះ ​ក្រោយពី​ប្រជា​សហគមន៍​ជិត​ ១០០​​នាក់ ​បាន​ចុះពិនិត្យ​ព្រៃ​សហគមន៍​ឧត្តម​ស្រែខ្ពស់ ​កាល​ពី​ថ្ងៃ​ទី៥ ខែ​មីនា ​តែ​ត្រូវ​​មន្ត្រីយោធា​មួយ​ក្រុម ​ប្រើ​​ហិង្សា​បណ្តាល​ឱ្យ​រង​របួស​លើ​ពលរដ្ឋ​៤​នាក់​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Landdispute #KampongSpue