វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2.01K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កូដករ​ណាហ្គា វើលដ៍ (NAGA World) និង​មន្ត្រី​សហជីព​អះអាង​ថា ការ​ដែល​ក្រុមហ៊ុន​កោះ​ហៅ​ឲ្យ​បុគ្គលិក​កម្មករ​ចូល​ធ្វើ​ការ​វិញ និង​ទូទាត់​ប្រាក់​ឲ្យ​អ្នក​ដែល​មាន​ឈ្មោះ​កាត់​ចេញពី​ក្រុមហ៊ុន​នៅ​ពេល​នេះ គឺជា​សារ​គំរាមកំហែង បំបែក​កម្លាំង​តវ៉ា និង​គ្មាន​ឆន្ទៈ​ដោះស្រាយ​វិវាទ​ការងារ​ឲ្យ​កម្មករ​ពិតប្រាកដ។ព័ត៌មានពេញ
តំណាង​សហគមន៍​ដីធ្លី​អះអាង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ពុំ​មាន​ឆន្ទៈ​ស្មោះត្រង់ ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ដោយ​យុត្តិធម៌​នោះ​ទេ ផ្ទុយទៅវិញ​ពួកគាត់​តែងតែ​រង​ការ​បង្ខិតបង្ខំ កៀបសង្កត់​ស្ទើរ​គ្រប់ពេល​។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​អះអាង​ថា ពួកគេ​បាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ។ព័តមានពេញ
សូម​ចុច​តំណ​នេះ https://youtu.be/UZukPTrOv24 / https://fb.watch/bz4iPW1GpT/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សៅរ៍ ទី០៥ ខែ​មីនា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
អ្នកវិភាគ​នយោបាយ​លើកឡើង​ថា រដ្ឋាភិបាល​អាច​រួចផុត​ពី​ទណ្ឌកម្ម ហើយ​អាច​ថែម​ទាំង​ទទួល​បាន​ផល​ប្រយោជន៍​ពាណិជ្ជកម្ម បើ​យល់ព្រម​ផ្ដល់​សិទ្ធិ​នយោបាយ​ឲ្យ​លោក កឹម សុខា ឡើង​វិញ​។ អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) កាលពី​ថ្ងៃទី៤ មីនា រំលឹក​ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ផ្តល់​នីតិសម្បទា សិទ្ធិ​នយោបាយ​ឡើងវិញ​ឲ្យ​លោក កឹម សុខា ដើម្បី​លោក​អាច​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ។អត្ថបទពេញ
សូម​ចុច​តំណ​នេះ https://youtu.be/yL_vaPvxI-c / https://fb.watch/bzDu0kS0qk/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​អាទិត្យ ទី០៦ ខែ​មីនា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ប្រិយមិត្តជាទីមេត្រី! នេះគឺជា «មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​នឹង​ជំរុញ​អាំងទែរប៉ូល ឱ្យ​ចេញ​និវេទន៍​ក្រហម​ចាប់​ខ្លួន​មេកង​អង្គរក្ស​លោក ហ៊ុន សែន តាម​ដីកា​តុលាការ​បារាំង» អត្ថបទដែលមានអ្នកចូលអានច្រើនជាងគេ​នៅក្នុង​សប្តាហ៍​ទីមួយនៃខែមីនានេះ។
តើនៅក្នុងអត្ថបទនេះមានអ្វីចាប់អារម្មណ៍?

សូមចុចអាន ឬ ស្តាប់សេចក្តីរាយការណ៍នេះឡើងវិញ៖

#RFAKhmer #Politics #HunSen #SamRainsy
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «ប្រិយមិត្តជាទីមេត្រី! នេះគឺជា «មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​នឹង​ជំរុញ​អាំងទែរប៉ូល ឱ្យ​ចេញ​និវេទន៍​ក្រហម​ចាប់​ខ្លួន​មេកង​អង្គរក្ស​លោក ហ៊ុន សែន តាម​ដីកា​តុលាការ​បារាំង» អត្ថបទដែលមានអ្នកចូលអានច្រើនជាងគេ​នៅក្នុង​សប្តាហ៍​ទីមួយនៃខែមីនានេះ។ តើនៅក្នុងអត្ថបទនេះម…»
ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​តាគ្រាម​ខេត្ត​បាត់ដំបង នៅតែ​បន្ត​តវ៉ា​បិទផ្លូវ​មិន​ឱ្យ​រថយន្ត​ខ្នាត​ធំ​របស់​ក្រុមហ៊ុន​ចិន​វៀតណាម​ដឹក​ថ្ម​ឆ្លងកាត់​ភូមិ​របស់​ពួកគាត់​ជិត​១​សប្ដាហ៍​មក​ហើយ​។ អ្នកភូមិ​ថា​ការ​លើក​គ្នា​តវ៉ា​កន្លង​មក​នេះ​ដោយសារតែ​ពួកគាត់​អស់សង្ឃឹម​នឹង​អាជ្ញាធរ​មិន​អើពើ​ជួយ​ទប់ស្កាត់​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ភ្នំ​តា​គ្រាម​ដែល​រង​ការ​បំផ្លិចបំផ្លាញ​បាត់​រូបរាង​ជា​បន្ត​បន្ទាប់ពី​សំណាក់​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច។ព័ត៌មានពេញ
លោក ហ៊ុន សែន ដែល​ត្រូវ​បាន​អ្នក​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុកថា​ជា ស្ថាបនិក​នៃ​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ជា​អ្នក​បញ្ចប់សង្គ្រាម នាំមក​នូវ​សន្តិភាព​នៅក្នុង​ប្រទេស​កម្ពុជា​នោះ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​សារភាព​ជាថ្មី​ថា លោក​គ្មាន​សមត្ថភាព​នាំមក​នូវ​សន្តិភាព​ផ្លូវចិត្ត​ជូន​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ក្រៅ​តែ​ពី​ធានា​មិន​ឱ្យ​កម្ពុជា​មាន​សង្គ្រាម​ជា​ថ្មី​ទៀត។

តើ​សន្តិភាព​ផ្លូវចិត្ត​ដែល​ពលរដ្ឋ​ចង់ឱ្យ​លោក ហ៊ុន សែន ផ្តល់​ឱ្យ​នោះ​គឺជា​អ្វីខ្លះ​? ហេតុអ្វី​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​គ្នីគ្នា​លោក​ចាត់ទុកជា​ស្ថាបនិក​សន្តិភាព​នៅ​កម្ពុជា​នោះ បែរជា សារភាព​ថា គ្មាន​សមត្ថភាព​រក​សន្តិភាព​ផ្លូវចិត្ត​ឱ្យ​ពលរដ្ឋ​ទៅវិញ?អានពេញ
នៅថ្ងៃ អាទិត្យ ទី៦ ខែ មីនា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ១៩ (Covid-19) អូមីក្រុង (#Omicron) ចំនួន ៣៣០ នាក់ ថ្មី ទៀត។ ក្នុង នោះ ១៣នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស និង ៣១៧ នាក់ ជា ករណី ឆ្លង ក្នុង សហគមន៍ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣២.៤០២នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១២៦.៤៣៩ នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅថ្ងៃ នេះ មាន ១នាក់ ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ កើន សរុប ៣.០៤១នាក់៕
#RFAKhmer #Health #COVID19KH #Omicron
https://www.youtube.com/watch?v=3YeLmMAZs4o
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី ០៦ ខែមីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

១. សកម្មជន​បក្ស​សង្គ្រោះ​ជាតិ លោក គង់ សំអាន មាន​សុខភាព​ទន់​ខ្សោយ​ក្នុង​ពន្ធនាគារ
២. ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ ​បារម្ភ​ពី​សុវត្ថិភាព​​ក្រោយ​ពី​ជន​ភៀស​ខ្លួន​មួយ​ចំនួន​បាន​ចុះ​ចូល​ជាមួយបក្ស​កាន់​អំណាច​
៣. ព្រះសង្ឃ​ និង​យុវជន​ធ្វើ​យុទ្ធនាកាទាមទារឱ្យដោះលែង​កម្មករ​ណាហ្គាវើលដ៍
៤. កម្ពុជា​នៅតែ​បរាជ័យ​មិនអាច​រួចខ្លួន​ចេញពី «បញ្ជីប្រផេះ» នៃ​ក្រុមប្រទេស​លាងលុយកខ្វក់
.......រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
គណបក្ស​​នយោ​បាយ​​ចាប់​​ផ្តើម​​ចុះ​​បញ្ជី​​បេក្ខជន​ឈរ​ឈ្មោះ​របស់​ខ្លួន សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ​២០២២ ដើម្បី​ឱ្យ​ពលរដ្ឋ​ជ្រើស​រើស​តំណាង​ដែល​មក​ពី​គណបក្ស​នយោ​បាយ​ទាំង​នោះ ខណៈ​គណបក្ស​មួយ​ចំនួន​អះអាង​ថា អាជ្ញាធរ​​នៅ​តែ​ដាក់​សម្ពាធ គំរាម​កំហែង បំភិតបំភ័យ​បេក្ខ​ជន និង​សកម្មជន​ពួក​គេ​ស្ទើរ​គ្រប់​រូប​ភាព។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #NEC
សកម្មជន​បរិស្ថានលោក សាន់ ម៉ាឡា ​ទើប​តែ​បាន​ចេញ​ផ្សាយ​សៀវភៅថ្មី​មួយ​មាន​ចំណង​ជើងថា «នៅពីក្រោយ​វាំងនន​ខ្មៅ»។ សៀវភៅនេះ​និយាយ​ពី​ជីវិត​របស់​លោក​ដែល​ធ្លាប់ជាប់​ពន្ធនាគារ​ដោយ​សារ​សកម្មភាព​តសូមតិ​ប្រឆាំង​នឹង​ការ​បូមខ្សាច់​បែប​អនាធិបតេយ្យ​នៅ​ខេត្តកោះកុង។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Environments #Book
ពលរដ្ឋ ​២៥ ​គ្រួសារ​​រស់​​នៅ​​ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ​ចោទ​​ប្រកាន់​អភិបាល​ស្រុក​សៀមប៉ាង​ថា ​ឃុបឃិត​គ្នា​រំលោភ​យក​ដី​កសិកម្ម​របស់​ពួកគាត់​អស់​ជា​ច្រើន​​ហិកតា​ ដើម្បី​លក់​ជា​ប្រយោជន៍​បុគ្គល​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Land #Landdispute #StungTreng
មន្ត្រីសង្គមស៊ីវិល​លើកឡើងថា​ មតិយោបល់​របស់​រដ្ឋាភិបាលកម្ពុជា ​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ គឺជា​រឿងល្អ ​ប៉ុន្តែ​​រដ្ឋាភិបាល​​ក៏​គួរតែ​បង្ហាញ​​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ធំៗ​ក្នុង​ប្រទេស​ខ្លួនឯង​ដោយ​សន្តិវិធី​ដែរ​ ដើម្បី​ផល​ប្រយោជន៍ជាតិ​និង​ពលរដ្ឋ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #NGOs #Myanmar #Ukraine #Russia
នៅ​​ថ្ងៃ​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បញ្ជី​បេក្ខជន​​នៃ​​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ អាណត្តិទី៥ ឆ្នាំ​២០២២ ដែល​មាន​រយៈពេល៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី៤ ដល់ថ្ងៃទី​​៦ ខែ​មីនានេះ​ គណបក្ស​ភ្លើងទៀន ​បាន​ដាក់​បេក្ខជន​ជាង ១,៦០០ ឃុំ​សង្កាត់​នៅ​២៥ ខេត្តក្រុង ក្នុង​ចំណោម​ឃុំសង្កាត់ ១,៦៥២ ដែល​ចំនួន​នេះ​គឺ​នៅ​ក្រោម​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #CandleParty #NEC
កម្ពុជា​​នៅ​តែ​​បរាជ័យ​​មិនអាច​រួចខ្លួន​ចេញពី «បញ្ជីប្រផេះ» នៃ​ក្រុមប្រទេស​មាន​ហានិភ័យ​ខាងអំពើ​លាងលុយកខ្វក់ ដែល​តម្រូវឱ្យ​ពិភពលោក​បង្កើន​ការតាម​ដាន​​ក្នុង​ឆ្នាំ២០២២​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Economic #Money #Laundering
https://www.youtube.com/watch?v=GgwvppZxpC8
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង​ថ្ងៃទី០៧ ខែមីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

៚ អ្នកឃ្លាំមើលថា កម្ពុជាពន្យល់ចិនពីមូលហេតុបោះឆ្នោត​គាំទ្រសេចក្តីសម្រេច អ.ស.ប លើបញ្ហាអ៊ុយក្រែន ឆ្លុះបញ្ចាំងពី​ភាព​គ្មានឯករាជ្យ និងរណបចិន
៚ កម្ពុជានៅតែបរាជ័យមិនអាចរួចខ្លួនចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសលាងលុយកខ្វក់
៚ ស្ថាបនិកគណបក្សបេះដូងជាតិ ថាលោកត្រៀមភ័ស្តុតាង​ដោះបន្ទុកគ្រប់គ្រាន់ ដើម្បីឆ្លើយបំភ្លឺជុំវិញបទចោទ​ក្លែងបន្លំស្នាមមេដៃ
៚ គ.ជ.ប ណែនាំអាជ្ញាធរមូលដ្ឋាន មិនឱ្យប្រើប្រាស់អំណាច និងធនធានរដ្ឋ នាពេលឃោសនាបោះឆ្នោតខាងមុខ
........រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
អ្នក​ឃ្លាំ​មើល​ថា ការណ៍​ដែល​កម្ពុជា​ត្រូវ​ពន្យល់​ចិន​ (China) អំពី​មូលហេតុ​ដែល​ខ្លួន​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​រុស្ស៊ី​ (Russia) ​បញ្ឈប់​ការវាយប្រហារ​ជាបន្ទាន់​លើ​ប្រទេស​អ៊ុយក្រែន​ (Ukraine)​ ឆ្លុះបញ្ចាំង​ពី​ភាព​គ្មានឯករាជ្យ និង​នៅតែ​រណបចិន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #China #Russia #Ukraine #UN #US
គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) និង​ក្រសួង​មហាផ្ទៃ​រួមគ្នា ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​រួម​មាន មេឃុំ ចៅសង្កាត់ ជំទប់ សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ស្មៀន​​ និង​មេភូមិ នៅ​ក្នុង​តំណែង ថា​មិន​ឱ្យ​​យក​តួនាទី ឬ​ប្រើ​ឥទ្ធិពល​នៃ​តួនាទី ធនធាន​ថវិកា និង​ពេលវេលា​ការងារ​ទៅ​ប្រើប្រាស់​បម្រើ​ការងារ​គណបក្ស​នយោបាយ​នៅ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #NEC #MOI #PoliticalParty