វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.74K photos
1.5K videos
86 files
7.42K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ចាត់ទុក​ករណី​រំលោភបំពាន​សិទ្ធិ​កូដករ​បុគ្គលិក​ណាហ្គាវើលដ៍​ (Naga World) ថា​ជា​កំណត់ត្រា​ថ្មី​មួយ​ទៀត​ពី​ការរំលោភ​បំពាន​សិទ្ធិ​ស្ត្រី បង្ក​ដោយ​អាជ្ញាធរ​រដ្ឋ ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​តាមដាន និង​ជំរុញ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការរំលោភ​បំពាន​នេះ ដើម្បី​ធានា​ថា​ កម្ពុជា​​បាន​យកចិត្តទុកដាក់​ពិត​ប្រាកដ ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​លើ​ស្ត្រី។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #Social #NagaWorld #Casino
គិត ត្រឹម ថ្ងៃ ពុធ ទី២ ខែ មីនា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួន ៤១៥នាក់ ថ្មី ទៀត។ ក្នុង នោះ ២៩នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស និង ៣៨៦នាក់ ជា ករណី ឆ្លង ក្នុង សហគមន៍ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣១.០០៤នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១២៤.៦២៧ នាក់។ នៅ ថ្ងៃ នេះ មិន មាន ករណី អ្នក ស្លាប់ ទេ គឺ តួលេខ អ្នក ស្លាប់ នៅ ដដែល សរុប ៣.០៣២ នាក់៕
#RFAKhmer #Health #COVID19KH #Omicron
សហគមន៍​ប្រជានេសាទ​នៅ​តាម​តំបន់បឹងទន្លេសាប បារម្ភ​អំពីស្ថានភាព​ប្រែប្រួល​រំហូរ​ទឹកទន្លេ​ខុសប្រក្រតី ធ្វើឱ្យ​ទិន្នផលត្រី​ថយចុះ។ ក្រុមអ្នកជំនាញ​លើកឡើងថា ការប្រែប្រួល​បរិមាណ​ទឹកខុសប្រក្រតី​ជាពិសេស​ក្នុងរដូវ​វស្សា បណ្តាល​មកពី​ចិន​ស្តុកទឹកទុក​នៅ​តាម​វារីអគ្គិសនី​នៅខ្សែទឹកខាងលើ។ ពួកគេ​បង្ហើប​ថា ទៅថ្ងៃអនាគត​ប្រទេស​តាម​ខ្សែទឹកខាង​ក្រោម​អាចនឹង​ចាំបាច់​ត្រូវ​បង់លុយ​ឱ្យ​ចិន​បើកទឹក​ដើម្បី​បញ្ចៀសពី​ហានិភ័យ​នៃគ្រោះរីងស្ងួត។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Environments #Mekong #River #China
https://www.youtube.com/watch?v=W1joAYIrawE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១៤រោច ខែ មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ០២ ខែ មីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

៚ លោក កឹម សុខា ថា លោកអាចទទួលយុត្តិធម៌ពីតុលាការ អាស្រ័យលើបរិយាកាសនយោបាយ
៚ អ្នកឃ្លាំមើលថា កម្ពុជានឹងពិបាករៀបចំកិច្ចប្រជុំកំពូល​អាស៊ាន-រុស្ស៊ី ដោយសារទង្វើឈ្លានពានរបស់រុស្ស៊ី​នៅអ៊ុយក្រែន
៚ ស្ថាប័នព័ត៌មាននៅកម្ពុជាផ្សាយច្រើនពីវិបត្តិនៅអ៊ុយក្រែន តែព័ត៌មានខ្លះខ្វះគុណភាព និងពុំឯករាជ្យ
៚ លោក ហ៊ុន សែន ទទួលស្គាល់ថា លោកមិនអាចរក​សន្តិភាព​ផ្លូវចិត្តជូនពលរដ្ឋបានទេ​........រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
លោក​ កឹម សុខា​ ប្រធានគណបក្សសង្រ្គោះជាតិលើកឡើងថា​ លោក​អាច​ទទួល​បាន​យុត្តិធម៌​​ឬ​មិន​អាច​ទទួល​យុត្តិធម៌​​​ពី​​តុលាការ​ គឺ​អាស្រ័យ​លើ​បរិយាកាស​នយោបាយ។​ ទោះ​យ៉ាងណា មន្ត្រី​រដ្ឋាភិបាលថា ​មក​ដល់​ពេល​នេះ​មិន​ទាន់មាន​​សញ្ញា​ចរចា​ណាមួយ​អាច​កើត​ឡើង​ក្នុង​ពេល​នេះ​ទេ​ ខណៈ​សំណុំរឿង​នេះ​ស្ថិត​ក្នុង​​ដៃ​តុលាការនៅឡើយ​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRP #KemSokha #Law #HunSen
https://www.youtube.com/watch?v=7Hv_oSVYH6I
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ខែ​មីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

៚ លោក កឹម សុខា ចង់ឃើញតុលាការបញ្ចប់សំណុំរឿង​លោក ​ដើម្បីអាចចូលរួម​ការបោះឆ្នោតឃុំសង្កាត់ខាងមុខ
៚ គណបក្សហ៊្វុនស៊ិនប៉ិចទំនងពិបាករកការគាំទ្រពីយុវជន ខណៈបក្សនេះបន្តពង្រឹងទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តចិន
៚ លោក សុន ឆ័យ ថា លោកចូលរួមជាមួយបក្សភ្លើងទៀន ដើម្បីដោះស្រាយរឿងអយុត្តិធម៌សង្គម
៚ ​អ្នកច្បាប់​ថា​លោក​ ឌួង​ ងៀប​ ​ក៏​ចៀស​មិន​ផុត​ពី​ជាប់ទោស​ពី​បទ​សូកប៉ាន់​មន្រ្តី​តុលាការ......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​វិភាគ​ថា​ គណបក្ស​រាជា​និយម​ហ្វុនស៊ិនប៉ិច​ (FUNCINPEC) អាច​ពិបាក​រក​ការគាំទ្រ ឬ​សំឡេង​ឆ្នោត​ពី​យុវជន​សម័យ​ថ្មី ជាពិសេស​អ្នក​និយម​ប្រជាធិបតេយ្យ​សេរី។ ការលើក​ឡើង​នេះ​បន្ទាប់​ពី​ប្រធាន​ថ្មី​គណបក្ស​នេះ គឺ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទើប​ទទួល​បាន​ការសាទរ ការលើក​​ទឹក​​ចិត្ត និង​ការអះអាង​ពី​ចំណង​មិត្ត​ភាព​ប្រពៃណី​ពី​បក្ស​កុម្មុយនីស្ត​ចិន​ (China) និង​ពី​ប្រទេស​កូរ៉េខាងជើង (North Korea)។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #FUNCINPEC #China #NorthKorea
លោក​នាយករដ្ឋមន្ត្រីហ៊ុនសែន ទទួល​ស្គាល់​ថា លោក​មិន​អាច​មាន​លទ្ធភាព​រកសន្តិភាព​ផ្លូវ​ចិត្ត​ជូន​ពលរដ្ឋ​របស់​ខ្លួន​បាន​ទេ។ លោក​​ថា លោក​អាច​រក​បាន​ត្រឹម​ការ​ធានា​សន្តិភាព​គ្មាន​កង​កម្លាំង​ជម្លោះ​ប្រដាប់​អាវុធ ដែល​ធានា​សន្តិភាព​ដល់​សិទ្ធិមូលដ្ឋាន​នៃ​ការ​រស់រាន​មាន​ជីវិត ជៀស​ផុត​ពី​ការ​ស្លាប់​ដោយ​សារ​អាវុធ ជៀស​ផុត​ពី​ការ​ភ័យ​ខ្លាច ជៀស​ផុត​ពី​គ្រាប់​កាំភ្លើង និង​គ្រាប់​បែក ជាដើម។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Peace #HunSen
មេឃុំ​ស្រែ​គរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ​ជាប់​ឆ្នោត​គណបក្សសង្គ្រោះជាតិ គឺ​លោក សៀក មេគង្គ ដែល​ត្រូវ​រដ្ឋាភិបាល​ដក​ពី​ដំណែង ដោយ​សារ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ឆ្នាំ ២០១៧ ប្រកាស​ចូលរួម​ជីវភាព​នយោបាយ ជាមួយគណបក្សភ្លើង​ទៀន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CandleLight
ការ​ចូល​ឈ្លានពាន​ប្រទេសអ៊ុយក្រែន (Ukraine) ទាំង​កម្រោល​ពី​សំណាក់​កងទ័ព​រុស្ស៊ី​តាម​បញ្ជា​របស់​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន​ (Vladimir Putin) ​បាន​​បង្ក​​ការ​​ភ្ញាក់ផ្អើល​ពេញ​ពិភពលោក។ សង្គ្រាម​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត​នេះ បាន​ស្ថិត​លើ​ទំព័រ​មុខ​នៃ​ស្ថាប័ន​ព័ត៌មាន​ជាទូទៅ ក្នុង​នោះ​ក៏​រួម​ទាំង​ស្ថាប័ន​ព័ត៌មាន​​នៅ​​កម្ពុជា​​ផង​ដែរ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Cambodia #Ukraine #Press
ក្រសួងមហាផ្ទៃ បាន​ប្រកាស​លុប​ឈ្មោះ​​គណបក្សបេះដូងជាតិ​ចេញ​ពី​បញ្ជី​​គណបក្សនយោបាយ។ នៅ​ក្នុង​ប្រកាស​កាល​ពី​ថ្ងៃទី២ ខែមីនា ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​លោក ស ខេង ក្រសួង​នេះ​អះអាងថា ការ​លុប​ឈ្មោះ​គណបក្ស​បេះដូងជាតិ គឺ​ធ្វើឡើង​តាម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #PoliticalParties #ELECTION2022
អ្នក​វិភាគ​នយោបាយ​អន្តរជាតិ​យល់​ថា ​ក្រៅពី​រង​ផល​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​ហើយ​នោះ កម្ពុជា​​​នឹង​ពិបាក​​​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី លើក​ទី​៥ ដោយ​សារ​​ទង្វើ​ឈ្លានពាន​​​​របស់​រុស្ស៊ី​​ (Russia) ទៅ​លើ​​ប្រទេស​​អ៊ុយក្រែន (Ukraine)។ លោក​នាយក​រដ្ឋមន្ត្រី​​ហ៊ុន សែន ទទួល​ស្គាល់​ថា កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​​ផ្នែក​សេដ្ឋ​កិច្ច​​​ដោយ​សារ​វិបត្តិ​នៃ​​​សង្គ្រាម​​​​រុស្ស៊ី​ ​ ​និង​​​អ៊ុយ​ក្រែន ខណៈ​​លោក​មិន​គាំទ្រ​​សហភាពអឺរ៉ុប​​ក្នុង​ការ​ផ្ដល់​​ទាហាន និង​សព្វាវុធ ឲ្យ​អ៊ុយក្រែន បាញ់​ត​ទល់​នឹង​រុស្ស៊ី​ទេ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Economic #Ukraine
គិត ត្រឹម ថ្ងៃ ព្រហស្បតិ៍ ទី៣ ខែ មីនា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួន ៣៦៨នាក់ ថ្មី ទៀត។ ក្នុង នោះ ២៥នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស និង ៣៤៣នាក់ ជា ករណី ឆ្លង ក្នុង សហគមន៍ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣១.៣៧២នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១២៥.០២៩ នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅ ថ្ងៃ នេះ មាន ១ នាក់ មិន បាន ចាក់ វ៉ាក់សាំង ដែលធ្វើឱ្យ តួលេខ អ្នក ស្លាប់ កើន សរុប ៣.០៣៣ នាក់៕
#RFAKhmer #Health #COVID19KH #Omicron
អ្នក​នយោបាយ​ជើងចាស់​មួយ​រូប ដែល​ធ្លាប់​និយាយ​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឥត​សំចៃមាត់ ហើយ​បាន​បាត់​មុខ​ពី​ឆាកនយោបាយ​ប្រមាណ​ជា ៤​ឆ្នាំ ក្រោយ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ដក​សិទ្ធិ​ធ្វើ​នយោបាយ​នោះ ឥលូវ​នេះ បាន​ប្រកាស​ចេញ​មុខ​ធ្វើ​សកម្មភាព​នយោបាយ​វិញ​ហើយ។អត្ថបទពេញ
អ្នកឃ្លាំមើល​នយោបាយ​លើក​ឡើង​ថា ជំហរ​លោក កឹម សុខា គាំទ្រ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី បន្ត​វេន​ពី​លោក ហ៊ុន សែន ជា​ការ​បន្ទន់ចិត្ត បក្ស​កាន់​អំណាច​ដើម្បី​ឲ្យ​លោក​អាច​មាន​ឱកាស​ចូលក្នុង​ឆាក​នយោបាយ​ឡើង​វិញ។ ទោះ​យ៉ាង​ណា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បញ្ជាក់​ជំហរ​ដដែល​ថា គណបក្ស​នេះ​មិន​ចរចា​ជាមួយ​លោក កឹម សុខា ខណៈ​សំណុំ​រឿង​នេះ​ស្ថិត​ក្នុង​ដៃ​តុលាការ។អាន​ពេញ
សូម​ចុច​តំណ​នេះ https://youtu.be/JALnmKJ0WHQ / https://fb.watch/bwrHtjOAp8/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី០៣ ខែ​មីនា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​អាស៊ាន​ថ្មី និង​ជា​អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​អាស៊ីអាគ្នេយ៍ នៃ​ក្រសួង​ការបរទេស​អូស្ត្រាលី អ្នកស្រី កាទ្រីណា ឃូពភ័រ ( Katrina Cooper) បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន ក្នុង​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃទី​២ ខែ​មីនា។ព័ត៌មានពេញ
អ្នកវិភាគ​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា កម្ពុជា​ចូលរួម​បោះឆ្នោត​ថ្កោលទោស​លើ​ប្រទេស​រុស្ស៊ី (Russia) ដែល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន (Ukraine)​នោះ គឺជា​រឿង​ត្រឹមត្រូវ។ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​ប្រទេស​ចំនួន​១៤១ ក្នុង​នោះ​រួមមាន​កម្ពុជា​ផង កាលពី​ថ្ងៃទី​២ ខែមីនា បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ (UN )​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន និង​ទាមទារ​ឱ្យ​ដក​កងទ័ព​ចេញ​ជាបន្ទាន់ និង​ទាំងស្រុង។អាន​ពេញ
https://www.youtube.com/watch?v=b6LLCxKT5FU
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

៚ ក្រុមអ្នកឃ្លាំមើលថា កម្ពុជាកំពុងប្រើនយោបាយ «ឱកាសនិយម» ក្នុងរឿងសង្គ្រាម អ៊ុយក្រែន
៚តំណាងកម្មករ និងសហជីពបារម្ភថា សង្គ្រាមឈ្លាន ពានរបស់ប្រទេសរុស្ស៊ី នឹងប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ចខ្មែរ
៚អ្នកធ្វើការលើកស្ទួយសិទ្ធិស្ត្រីថា ស្ត្រីនៅតែជាក្រុម គោលដៅនៃការរំខាន យាយី និងធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ពីសំណាក់អាជ្ញាធរ
៚ក្រសួងបរិស្ថានបង្កើតយុទ្ធនាការ « អន្ទាក់សូន្យ» នៅក្នុង តំបន់ការពារធម្មជាតិ......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
តំណាង​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​តំណាង​សហជីព​ថា វិបត្តិ​នៃ​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី នៅ​ប្រទេស​អ៊ុយក្រែន កំពុង​ប៉ះពាល់​ដល់​ផ្នែក​សេដ្ឋកិច្ច​នៃ​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​មាន​ជីវភាព​ខ្សត់ខ្សោយ​ស្រាប់។

ផល​ប៉ះពាល់​ភ្លាមៗ នៃ​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយក្រែន (Ukraine) ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នោះ គឺ​ការ​ឡើង​ថ្លៃ​មុខទំនិញ​ចាំបាច់​មួយ​ចំនួន​។​អាន​ពេញ
អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ឃ្លាំង​បាន​បន្ត​កោះហៅ​យុវជន​ខ្មែរក្រោម​ម្នាក់ទៀត​ទៅ​សំឡុត​កុំ​ឲ្យ​សហការ​នឹង​សកម្មជន​ខ្មែរក្រោម ដែល​កំពុង​ងើប​ឡើង​តវ៉ា ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោលទោស អាជ្ញាធរ​វៀតណាម ដែល​បន្ត​ធ្វើ​ទុក្ខបុកម្នេញ យុវជន​ខ្មែរក្រោម និង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​អន្តរាគមន៍​វៀតណាម​ឲ្យ​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​ខ្មែរ​ក្រោម។ព័ត៌មានពេញ