វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2.01K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា នៅ​រយៈពេល​ចុងក្រោយ បាន​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន​ញឹកញាប់​ជាង​មុន​ខណៈ​ការបោះឆ្នោត​ជិត​ចូល​មក​ដល់​។ អ្នកវិភាគ​ថា សកម្មភាព​របស់​លោក កឹម សុខា នេះ​ដើម្បី​រក្សា​ប្រជាប្រិយភាព និង​កុំ​ឲ្យ​ពលរដ្ឋ​ភ្លេច​មុខ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KemSokha #CNRP #ELECTION2022
អតីត​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ រិះគន់​ការ​តែងតាំង​​ទីប្រឹក្សា​​​ និង​សាច់​ញាតិ​របស់​អនុ​ប្រធាន​ទី​១​​រដ្ឋសភា​ឯក​បក្សលោក ជាម យៀប​ ថា​ជា​រឿង​ឥត​បាន​ការ ​ក្នុង​ពេល​​ដែល​​រដ្ឋាភិបាល​​​​ណែនាំ​មន្ត្រី​​ឲ្យ​​សន្សំ​សំចៃ​ថវិកា​ជាតិ​។ ក្នុង​ចំណោម​ទីប្រឹក្សា​​​ថ្មី​ទាំង​នោះ​ មាន​​ទីប្រឹក្សា​ម្នាក់​​ គឺជា​កូន​ស្រី​បង្កើត​​របស់​លោក ជាម យៀប​ គឺ​អ្នកស្រី ជាប ច័ន្ទ​សុជាតា​។ ឯ​ជំនួយ​ការ​​​ដែល​ទើប​តែង​តាំង​វិញ គឺ​ជា​ចៅស្រី​បង្កើត​របស់​លោក​ ឈ្មោះ​ យៀប ច័ន្ទ​សុចិណា​ទេវី។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #NA #CheamYeab
ក្រុម​កូដករ​ណាហ្គាវើលដ៍​ (Naga World) ទាមទារ​​ឱ្យ​​អាជ្ញាធរ​​ក្រុង​ភ្នំពេញ​​បញ្ឈប់​​សកម្មភាព​​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើពួកគេ​ដែល​ចេញ​តវ៉ាដោយ​សន្តិវិធី​ក្នុងការ​រក​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​ថៅកែ​បនល្បែង​ណាហ្គាវើលដ៍​។ ពួកគេ​អះអាង​ថា​ នឹង​សាមគ្គីគ្នា​តស៊ូរក​ដំណោះស្រាយ​ បើ​ទោះ​បីជា​អាជ្ញាធរ​នៅ​តែ​ធ្វើ​បាប​ពួក​គេ​​យ៉ាង​ណា​ក្ដី​។ កូដករ​ណាហ្គាវើលដ៍​ថា​ ពួកគេ​នឹង​មិន​ចុះចាញ់​ ឬបាក់ស្បាត​ចំពោះ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​នោះទេ​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economic #NagaWorld #COVID19KH
មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​នៅតែ​រក​ឃើញ​ថា បក្ស​កាន់​អំណាច​រំលោភ​លើ​ច្បាប់​ទាក់ទង​នឹង​ការប្រើប្រាស់​ស្ថាប័ន​និង​ធនធាន​រដ្ឋ​បម្រើ​ប្រយោជន៍​នយោបាយ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដំណើរ​ប្រកួតប្រជែង​ដោយ​ស្មើភាព​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CPP #HunSen
ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា អតីតនិស្សិតខ្មែរចំនួន ២៣នាក់និងក្រុម គ្រួសារកំពុងរស់នៅប្រទេសអ៊ុយក្រែន (Ukraine)។ អតីតនិស្សិតខ្មែរ ទាំងនោះ បានទៅសិក្សា នៅប្រទេសអ៊ុយក្រែន តាំងពីទសវត្សរ៍ ១៩៨០ និងខ្លះទសវត្សរ៍ ១៩៩០ ហើយ សម្រេចចិត្តរស់នៅទីនោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Cambodian #Ukraine #Russia
ប្រិយមិត្តជាទីមេត្រី! អត្ថបទដែលមានចំណងជើងថា៖ «ដីកា​​ចាប់ខ្លួន​​បង្ហា​ញ​​ថា មេ​កង​​អង្គរក្ស​លោក ហ៊ុន សែន ជា​អ្នក​​រៀបចំ​ផែនការ​​គប់​គ្រាប់​បែក​​លើ​​ហ្វូង​បាតុករ​​នៅ​ឆ្នាំ១៩៩៧» នៅតែជាអត្ថបទដែលមានអ្នកចូលអានច្រើនជាងគេ​នៅក្នុង​សប្តាហ៍នេះ។
តើអត្ថបទនេះមានអ្វីជាការចាប់អារម្មណ៍?

អានអត្ថបទឡើងវិញសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #SamRainsy
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «ប្រិយមិត្តជាទីមេត្រី! អត្ថបទដែលមានចំណងជើងថា៖ «ដីកា​​ចាប់ខ្លួន​​បង្ហា​ញ​​ថា មេ​កង​​អង្គរក្ស​លោក ហ៊ុន សែន ជា​អ្នក​​រៀបចំ​ផែនការ​​គប់​គ្រាប់​បែក​​លើ​​ហ្វូង​បាតុករ​​នៅ​ឆ្នាំ១៩៩៧» នៅតែជាអត្ថបទដែលមានអ្នកចូលអានច្រើនជាងគេ​នៅក្នុង​សប្តាហ៍នេះ។ តើអត្ថបទនេះមានអ្វីជាការចាប់អារម្មណ៍?…»
អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​ថា រដ្ឋសភា​គឺ​ជា​ស្ថាប័ន​មួយ​ដែល​មាន​តួនាទី​សំខាន់​ពីរ ក្នុង​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ដែល​ជា​អង្គ​នីតិប្រតិបត្តិ ពី​ការ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​របស់​មន្ត្រី​រាជការ​ក្នុង​ដំណើរការ​បោះឆ្នោត ដូច​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ ស្ដីពី​សហ​លក្ខន្តិកៈ​របស់​មន្ត្រី​រាជការ។ ច្បាប់​នេះ បាន​ហាមឃាត់​ដាច់​ខាត​លើ​ការ​ប្រើប្រាស់​តួនាទី និង​សកម្មភាព​ជា​អព្យាក្រឹត្យ និង​ការ​យក​សម្ភារៈ ពេលវេលា និង​ធនធាន​របស់​រដ្ឋ​ប្រើប្រាស់ ដែល​ទាមទារ​ឲ្យ​ស្ថាប័ន​រដ្ឋសភា ត្រូវ​តែ​ពង្រឹង​ពិនិត្យ​តាមដាន និង​ការ​ដាក់​សម្ពាធ។អានព័ត៌មានពេញ
https://www.youtube.com/watch?v=sWR3fMVbjHI
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី ២៧ ខែកុម្ភៈ គ.ស.២០២២ ដែលមានមាតិកាព័ត៌មាន ដូចតទៅ៖
១. សង្គម​ស៊ីវិល​ថា​ ការ​​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​ជាតិ​​​​ នឹង​មិន​​​​សុក្រឹត្យទេ ដោយសារ​​​​គម្លាត​រវាង​អ្នក​​ក្រ និង​អ្នក​មាន​ ឆ្ងាយពីគ្នា​ពេក​​​​
២. រដ្ឋាភិបាល​កម្ពុជា​ គ្មាន​គម្រោង​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ផ្ទុះ​សង្គ្រាម​នោះ​ទេ
៣. ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ​​​​​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពី​ចោរ​លួច​ម៉ូតូ​កើនឡើង​ខ្លាំង​
៤. អង្គការ​សិទ្ធិមនុស្ស​ថា កម្ពុជា​នៅ​តែ​មាន​ពលកម្ម​កុមារ​កម្រិត​ខ្ពស់
.....រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ប្រជា​ពលរដ្ឋ​មួយចំនួន​នៅ​តំបន់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា អំពើ​ចោរកម្ម​កំពុង​កើត​ឡើង​ច្រើន​នៅ​ក្រុង​ប៉ោយប៉ែត ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នោះ​ទេ​។ ពលរដ្ឋ​ទាំងនោះ​ព្រួយបារម្ភ​អំពី​ទ្រព្យសម្បត្តិ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដាក់​ពង្រាយ​កងកម្លាំង​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​យាម​ការពារ​សន្តិសុខ​ជូន​ដល់​ពួកគាត់។អាន​ព័ត៌មានពេញ
ក្រសួង​​សុខាភិបាល​រក​ឃើញ​អ្នកឆ្លងជំងឺ​កូវីដ-១៩ ជិត៤រយ (៣៧២) ករណី​ថ្មី​ទៀត ​ដែល​សុទ្ធតែ​ជា​មេរោគ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង (Omicron) ក្នុង​នោះ ២៨នាក់ ជា​​ករណី​​នាំចូល និង ៣៤៤នាក់​ទៀត​ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ នេះ​គឺ​ជា​លទ្ធផលដែលបញ្ជាក់ដោយម៉ាស៊ីនពិសោធន៍ភី.ស៊ី.អា (PCR)។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #COVID19KH #Omicron
អង្គការ​​សង្គម​ស៊ីវិល​​ផ្នែក​​សិទ្ធិមនុស្ស​​ពិនិត្យ​​ឃើញ​​ថា កម្ពុជា​នៅតែ​មាន​ពលកម្ម​កុមារ​កម្រិត​ខ្ពស់​នៅ​ឡើយ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ដើម្បី​​ដោះស្រាយ​​បញ្ហា​នេះ។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា ពលកម្ម​កុមារ​ត្រូវ​បាន​កាត់​បន្ថយ​ច្រើន​មក​ហើយ និង​ថា​រដ្ឋាភិបាល​កំពុង​បន្ត​ដោះស្រាយ​បញ្ហា​នេះ​ថែម​ទៀត។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economic #Child #Labor
មន្រ្តីស្ថានទូត ខ្មែរ ប្រចាំ ប្រទេស រុស្ស៊ី បញ្ជាក់ ថា រដ្ឋាភិបាល កម្ពុជា មិន ទាន់ មាន ផែន ការ ជម្លៀស ពលរដ្ឋ ខ្មែរ ចេញ ពី ប្រទេស អ៊ុយក្រែន (#Ukraine) ទេ ដោយ ត្រឹម តែ ទាក់ទង ដើម្បី ស្វែង យល់ ពី ស្ថានភាព របស់ ពួកគេ។ ប៉ុន្តែ មន្រ្តី សង្គមស៊ី វិល ទទូច ដល់ រដ្ឋាភិបាល ឱ្យ ធានា នូវ សុវត្ថិភាព និង ការពារ អាយុ ជីវិត ពលរដ្ឋ ដែល ធានា ដោយ ច្បាប់។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Ukraine #Cambodia #Russia
https://www.youtube.com/watch?v=NWwF2VICcow
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹក ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២៨ ខែកុម្ភៈ គ.ស.២០២២ ដែលមាន​មាតិកាព័ត៌មាន ដូចតទៅ៖

៚ បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀនម្នាក់ ត្រូវជនមិនស្គាល់​មុខ​បួន​នាក់​លួច​វាយ​នឹង​ដំបង
៚​ កម្ពុជា មិនមានគម្រោងជម្លៀសពលរដ្ឋខ្មែរចេញពី ប្រទេសអ៊ុយក្រែន ដែលកំពុងផ្ទុះសង្រ្គាមនោះទេ
៚ សង្គម​ស៊ីវិល​ថា​ ការ​​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​ជាតិ​​​​ នឹង​មិន​​​​សុក្រឹត្យទេ ដោយសារ​​​​គម្លាត​រវាង​អ្នក​​ក្រ និង​អ្នក​មាន​ ឆ្ងាយពីគ្នា​ពេក
៚ អង្គការ​សិទ្ធិមនុស្ស​ថា ពលកម្ម​កុមារ​នៅកម្ពុជា នៅតែមានកម្រិត​ខ្ពស់ ......រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ភ្លើង​ទៀន​លេខរៀង​ទី​១​ ​នៅ​ឃុំ​ស្វាយ​រលំ​ ​ស្រុក​ស្អាង​ ​ខេត្ត​កណ្តាល​ ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បួន​នាក់​ ​ជិះ​ម៉ូតូ​លួច​វាយ​ពីក្រោយ​នឹង​ដំបង​ ​ក្នុង​ពេល​គាត់​កំពុង​ធ្វើដំណើរ​តាម​ម៉ូតូ​ ​ចេញពី​លើកស្លា​ក​គណបក្ស​​នេះ​ ​នៅ​ព្រែក​ហូរ​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​​២៧​ ​ខែ​​កុម្ភៈ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ELECTION2022
គិត ត្រឹម ថ្ងៃ ចន្ទ ទី២៨ ខែ កុម្ភៈ ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួន ៣៥៦នាក់ ថ្មី ទៀត។ ក្នុង នោះ ១៤នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស និង ៣៤២នាក់ ជា ករណី ឆ្លង ក្នុង សហគមន៍ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣០.២៧៦នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១២៣.៧៧២ នាក់។ នៅ ថ្ងៃ នេះ មិន មាន ករណី អ្នក ស្លាប់ ទេ គឺ តួលេខ អ្នក ស្លាប់ នៅ ដដែល សរុប ៣.០៣២ នាក់៕
សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​​លោក ហេង ច័ន្ទ​សុទ្ធី ជាប់​​ឃុំ​បណ្ដោះ​អាសន្ន​​​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ជិត​២​ឆ្នាំ​ហើយ​​​ ដែល​បណ្ដាល​​ឱ្យសុខភាព​វ័យ​ជរា​របស់​លោក​​​​​កាន់​តែ​ទ្រុឌទ្រោម​ទៅ​​​ៗ​​​​។ សាច់​ញាតិ​​ ​ទាមទារ​​​​ឲ្យ​តុលាការ​​​​បញ្ឈប់​ការ​ឃុំ​ខ្លួន​លោក ហេង ច័ន្ទ​សុទ្ធី​ ទាំង​អយុត្តិធម៌​​ទៀត​ ខណៈ​សកម្មជន​រូប​​នេះ​ ​ ​​​​​រង​គ្រោះ​​​​​​​​​​​​ផ្នែក​នយោបាយ​ ៣​ដង​​ហើយ​ គឺ​​​​ការ​លប​វាយ​បែក​ក្បាល​ ឡាន​ធំ​បើក​កៀរ​បាក់​ឆ្អឹង និង​​​ចុង​ក្រោយ​ត្រូវ​​អាជ្ញាធរ​ចាប់​ឃុំ​ពី​បទ​ញុះញង់​ និង​រួម​គំនិត​ក្បត់​ ថែម​ទៀត។ តើ​សកម្មជន​រូប​នេះ មាន​​ប្រវត្តិ​តស៊ូ​ផ្នែក​នយោបាយ​​យ៉ាង​ណា?

អាននិងស្តាប់សេចក្តីរាយការណ៍ពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRP
សង្គម​ស៊ីវិល​មិន​រំពឹង​​ថា​ ការ​​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​ជាតិ មាន​ភាព​សុក្រឹត្យ​នោះ​ទេ​ ដោយ​​សារ​​​​គម្លាត​រវាង​​អ្នក​​ក្រ និង​អ្នក​មាន​​​នៅ​​ឆ្ងាយ​​គ្នា​ពេក។ ការ​លើក​ឡើង​នេះ ក្នុង​ពេល​រដ្ឋាភិបាល​ប្រកាស​ថា ​មន្ត្រី​ស្ថិតិ​នឹង​ចុះ​ប្រមូល​ទិន្នន័យ​តាម​សហគ្រាស​​​ទាំង​អស់ ​ដើម្បី​​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​​ជាតិ​លើក​​ទី​២​​​ ដែល​នឹង​​ចាប់​ផ្ដើម​ពី​​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែមីនា​ខាង​មុខ​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Social #Economic #Government #Poor
https://www.youtube.com/watch?v=KPR5DCiXdo0
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២៨ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

១. មន្ត្រី​បក្ស​ប្រឆាំង​​ថា​​​ មិន​មាន​សមាជិក​​​នៅ​មូលដ្ឋាន​​​រាប់​រយ​នាក់​ ​ចុះចូល​ជាមួយ​គណបក្ស​កាន់​​អំណាច​ទេ​
​​​២. ក្រុមកូដករ​ណា​ហ្គាវើ​លដ៍ ធ្វើ​យុទ្ធនាការ​ស្វែង​រក​​ដំណោះ​ស្រាយលើ​បណ្តាញ​សង្គម​ អំឡុងពេល​​ធ្វើចត្តាឡីស័ក
៣. ប្រជាសហគមន៍​រកឃើញ​ការ​កាប់ទន្ទ្រាន​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃឡង់​ជិត ១០០០​ហិកតារ​ នៅ​ខេត្តស្ទឹងត្រែង
​៤. ក្រសួង​សុខាភិបាល​ រកឃើញ​អ្នកឆ្លង​កូវីដ​ជិត៤រយនាក់ថែមទៀត​ .....រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ប្រជា​សហគមន៍​ព្រៃឡង់​អះអាង​ថា កម្មករ​រាប់​រយ​នាក់​ប្រើប្រាស់​រណា​យន្ត​រាប់​សិប​គ្រឿង កំពុង​មមាញឹក កាប់​ទន្ទ្រាន​ដែនជម្រកសត្វព្រៃ​ឡង់ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិឯកជន​អស់​ជិត ១​ពាន់​ហិកតារ​ថ្មី​ទៀត ឋិត​ក្នុង​ខេត្តស្ទឹងត្រែង​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Environment #PreyLang #StungTreng
https://www.youtube.com/watch?v=q14X9eBxotc
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អង្គារ​​ ១៣រោច ខែ មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ០១ ខែ មីនា គ.ស.២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

៚ ក្រុម​ស្ត្រីថ្ងៃសុក្រនឹងបន្តទាមទារឱ្យទូតប្រទេស​ប្រជាធិបតេយ្យឯទៀត គាំទ្រពួកគាត់ ដូចសហរដ្ឋអាមេរិកដែរ
៚​ មន្ត្រីសិទ្ធិមនុស្ស​អន្តរជាតិ​ នឹង​ជំរុញ​ឱ្យប៉ូលីសអន្តរជាតិ​ ប្រកាស​ចាប់ខ្លួន​មេកង​អង្គរក្ស​លោក ហ៊ុន សែន
៚ មន្ត្រី​បក្ស​ប្រឆាំង​​ថា​​​ មិន​មាន​សមាជិក​​​នៅ​មូលដ្ឋាន​​​រាប់​រយ​នាក់​ ​ចុះចូល​ជាមួយ​គណបក្ស​កាន់​​អំណាច​ទេ
៚ ករណីឆ្លងមេរោគអូមីក្រុងក្នុងសហគមន៍ កើនសរុបដល់​ជិត ៩០០០ ករណី.......រួមនឹងព័ត៌មានមួយចំនួនទៀត៖