វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.83K photos
1.89K videos
92 files
7.81K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួង​សុខាភិបាល​ប្រកាស​​ថា មាន​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ២នាក់​ថ្មី​ទៀត​បាន​ស្លាប់ ដែល​សុទ្ធតែ​ជា​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ជាក់​អំពី​អត្ត​សញ្ញាណ និង​ទីកន្លែង​អ្នក​ស្លាប់​នោះ​ទេ។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #COVID19KH #Omicron
ការ​ស្ទង់​មតិ​ថ្មីមួយ​រកឃើញ​ថា ពលរដ្ឋ​អាស៊ី​​អាគ្នេយ៍​​ភាគ​ច្រើន​​យល់​​ថា​ ចិន​​អាច​​ប្រើ​​អំណាច​​សេដ្ឋកិច្ច​និង​​នយោបាយ​​គំរាម​​ផលប្រយោជន៍​និង​​អធិបតេយ្យ​ភាពពួកគេ។ ការ​ស្ទង់មតិនេះបានរកឃើញដែរ​ថា ពលរដ្ឋ​អាស៊ីអាគ្នេយ៍​ភាគច្រើន​បារម្ភថា អាស៊ាន​ធ្វើការយឺត និង​គ្មាន​ប្រសិទ្ធភាព។ ពួកគេ​យល់ថា ​អាស៊ាន​ពុំអាច​ដោះ​ស្រាយ​បញ្ហា​នយោបាយ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងតំបន់​បានទេ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #China #US
លោក​ ហ៊ុន​ សែន​ ថ្លែង​ថា​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ និង​ជា​មិត្តភ័ក្ដិ​របស់​​ភូមា ​(Myanmar) លោក​​មិន​​បោះបង់​​ការ​ស្វែង​រក​ដំណោះស្រាយ​​វិបត្តិនយោបាយ​​នៅ​ភូមា​​នោះ​ទេ​។​ ​ទោះ​យ៉ាងណា​ មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា​ លោក​ ហ៊ុន​ សែន​ គ្មាន​សមត្ថភាព​​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​ បាន​នោះ​ឡើយ​ ខណៈ​ដែល​វិបត្តិ​នយោបាយ​នៅ​​ក្នុង​​ប្រទេស​របស់​ខ្លួន​ លោក​ ហ៊ុន​ សែន​ ដោះស្រាយ​មិន​បាន​ផង​នោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #Myanmar #Cambodia
លោកអ្នកនាងជាទីមេត្រី!
នៅ ក្នុង កម្មវិធី ផ្សាយ របស់ វិទ្យុ អាស៊ី សេរី នៅ រាត្រី ថ្ងៃ ទី២៣ កុម្ភៈនេះ យើង នឹង មាន កិច្ច សម្ភាសន៍ ជាមួយ លោក សម រង្ស៊ី ប្រធាន ស្ដីទី គណបក្ស សង្គ្រោះ ជាតិ។ លោក នឹង បកស្រាយ ចម្ងល់ មួយ ចំនួន ដែល លោក អ្នក នាង ទន្ទឹង រង់ចាំ ដឹង នោះ គឺ៖
- តើ មូលហេតុ អ្វី បាន ជា លោក សម រង្ស៊ី ប្រកាស គាំទ្រ គណបក្ស ភ្លើងទៀន ខណៈ លោក កំពុង តែ ធ្វើ សកម្មភាព នៅ ក្រៅ ប្រទេស យ៉ាង ស្វិតស្វាញ ដើម្បី ទាមទារ ឲ្យ រដ្ឋាភិបាល លោក ហ៊ុន សែន ប្រគល់ គណបក្ស សង្គ្រោះ ជាតិ ឲ្យ វិញ នោះ?
- មូលហេតុ ដែល លោក សម រង្ស៊ី ឈ្នះ ក្ដី នៅ តុលាការ បារាំង លើ ករណី បោក គ្រាប់ បែក កាល ពី ២៥ឆ្នាំ មុន...
- តើ លោក សម រង្ស៊ី ឆ្លើយ តប បែប ណា ចំពោះ ការ ប្រកាស របស់ លោក ហ៊ុន សែន ជា ថ្មី ម្ដង ទៀត ថា បិទ ផ្លូវ ចរចា នោះ?
សូម លោក អ្នក នាង រង់ចាំ ទស្សនា កិច្ច សម្ភាសន៍ ជាមួយ លោក សម រង្ស៊ី អំពី បញ្ហា នេះ នៅ រាត្រី នេះ ចាប់ ពី ម៉ោង ៨កន្លះ ដល់ ម៉ោង ៩យប់ កុំ បី ខាន... សូម អរគុណ!
https://www.youtube.com/watch?v=jMi9vxBuAgk
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ៧រោច ខែ មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ២៣ ខែ កុម្ភៈ គ.ស.២០២២ ដែលមានមាតិកាព័ត៌មានដូចតទៅ៖

៚ មេធាវីស្នើតុលាការបន្ថែមថ្ងៃជំនុំជម្រះក្ដីលោក កឹម សុខា យ៉ាងតិច៣ថ្ងៃក្នុងមួយសប្ដាហ៍
៚ សង្គមស៊ីវិលរិះគន់ ការចាប់កូដករណាហ្គាវើល៍​ធ្វើចត្តាឡីស័កថា ជាការអនុវត្តច្បាប់គ្មានតុល្យភាព
៚ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបំពេញទស្សនកិច្ចនៅកម្ពុជា​ដើម្បីពង្រឹងចំណងទ្វេភាគី
៚ពលរដ្ឋជាង៤រយនាក់ មកឃ្លាំមើលសវនាការតំណាង​ពួកគេ​នៅ​តុលាការខេត្តកំពង់ស្ពឺ
....រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
មេធាវី​ស្នើ​តុលាការ​បន្ថែម​​ថ្ងៃ​ជំនុំជម្រះក្ដី​លោក​ កឹម សុខា​ ឲ្យ​បាន​៥​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ឬ​​ យ៉ាង​តិច​ណាស់៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ដើម្បី​ពន្លឿន​​​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​​ ដល់​ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ​។​ មន្ត្រី​សង្គម​ស៊ីវិល​ដែល​​ឃ្លាំមើល​សវនាការ​នេះ សង្កេត​ឃើញ​ថា​ ព្រះរាជអាជ្ញា​ និង​មេធាវី​ការពារ​ក្ដី​លោក​ កឹម​ សុខា​ នៅតែ​តឹង​សរសៃ​ក​ដាក់​គ្នា​ទាក់ទង​រឿង​​ការ​ដាក់​ភស្តុតាង​​​ រហូត​ពេល​ខ្លះ​​ត្រូវ​ចៅក្រម​ធ្វើ​អន្តរាគមន៍​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KemSokha #CNRP
https://www.youtube.com/watch?v=NTQ_4KZgKOE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែ មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ២៤ ខែ កុម្ភៈ គ.ស.២០២២ ដែលមានមាតិកាព័ត៌មាន​ដូចតទៅ៖


៚ ក្រុមកូដករណាហ្គាវើលដ៍ថា អាជ្ញាធរបន្តឃុំខ្លួន​ពួកគេក្រោយរកមិនឃើញមា​នជំងឺCovid-19
៚ លោក សម រង្ស៊ី នឹងគាំទ្រគណបក្សណាដែលមាន​ឧត្តមគតិដូចគណបក្សសង្រ្គោះជាតិ
៚ មេធាវីលោក កឹម​សុខា​ ស្នើ​តុលាការ​បន្ថែម​​ថ្ងៃ​ជំនុំជម្រះកូន​ក្ដី ​ឲ្យ​បាន​យ៉ាង​តិច​ណាស់៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​
៚ ពលរដ្ឋខេត្តជាង ៤រយនាក់ លើកគ្នាមកឃ្លាំ​មើល​តំណាងពួកគេ នៅតុលាការ​ខេត្តកំពង់ស្ពឺ​....រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
សហភាពអឺរ៉ុប និង​អង្គការ​អន្តរជាតិ​ចំនួន៣ កំពុង​ជួយ​រដ្ឋាភិបាល​ពង្រឹង​​ប្រព័ន្ធគាំពារសង្គម​នៅ​កម្ពុជា។ អង្គការ​ទាំង​៣​នោះ​រួមមាន​អង្គការ​អន្តរជាតិ​ខាង​ការងារ ​(#ILO) អង្គការ​អុកស្វាម​ (#Oxfam) និង​​មូលនិធិ​សហប្រជាជាតិ​សម្រាប់​កុមារ ឬយូនីសេហ្វ (#UNICEF)។

អានអត្ថបទពិស្តារ៖

#RFAKhmer #Social #COVID19KH #Developments
មេធាវី​ស្នើ​តុលាការ​បន្ថែម​ថ្ងៃ​ជំនុំជម្រះក្ដី លោក​ កឹម សុខា​ ឲ្យ​បាន​៥​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ឬ​យ៉ាង​តិច​ណាស់៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ដើម្បី​ពន្លឿន​​​ក្នុង​ការ​ផ្ដល់​យុត្តិធម៌ ដល់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ។ មន្ត្រី​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​សវនាការ​នេះ​សង្កេត​ឃើញ​ថា ព្រះរាជអាជ្ញា​ និង​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា នៅតែ​តឹង​សរសៃ​ក​ដាក់​គ្នា​ទាក់ទង​រឿង​ការ​ដាក់​ភស្តុតាង​រហូត​ពេល​ខ្លះ​ត្រូវ​ចៅក្រម​ធ្វើ​អន្តរាគមន៍។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KemSokha #Court
ក្រសួងសុខាភិបាល​កាល​ពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ​បាន​អំពាវនាវ​ជាថ្មី​ទៀត​ឱ្យ​ពលរដ្ឋ​នាំ​កុមារ​អាយុ​ចាប់​ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ទៅ​ចាក់ថ្នាំ​បង្កា​ជំងឺ​កូវីដ-១៩ ដែល​យុទ្ធនា​ការ​នេះ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី២៣ កុម្ភៈ​នេះតទៅ។ ក្រសួង​សុខាភិបាល​ជូនដំណឹង​ដែរ​ថា​ សម្រាប់​ដូស​ជំរុញ ឬដូសទី២កុមារ និង​ទី៣ សម្រាប់​កុមារ​អាយុពី៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក៏បាន​ចាប់ផ្ដើម​ចាក់​ចាប់​ពី​ថ្ងៃ​ទី២១ ខែកុម្ភៈ នៅ​គ្រប់​រាជធានី​ខេត្ត។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #MOH #COVID19KH #Vaccine
មន្ត្រីសង្គមស៊ីវិល​ និង​ក្រុម​កូដករ​ណាហ្គាវើលដ៍​ (Naga World)​ ចាត់ទុក​ចំណាត់ការ​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់បង្ខំ​ឱ្យ​ក្រុមកូដករ​ធ្វើ​ចត្តាឡីស័ក​ទាំង​កម្រោល​បន្តបន្ទាប់​​មក​​នេះ​ គឺជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​ក្រុមស្រ្តី​ និង​បង្ហាញ​ពី​ការ​អនុវត្តច្បាប់​គ្មាន​តុល្យភាព​លើ​ក្រុម​កូដករ​។ ពួកគេ​យល់​ថា​ ទង្វើ​របស់​អាជ្ញាធរ​បែប​នេះ គឺ​មាន​គោល​បំណង​គេចវេស​ពី​ការ​ស្វែង​រក​ដំណោះស្រាយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economic #NagaWorld #Casino #COVID19KH
ប្រមុខ រដ្ឋាភិបាលម៉ាឡេស៊ី (#Malaysia) មក បំពេញ ទស្សនកិច្ច ផ្លូវ ការ នៅកម្ពុជា រយៈពេល ២ថ្ងៃ គឺ នៅ ថ្ងៃទី២៣ និង ទី២៤ កុម្ភៈ តប តាម ការ អញ្ជើញ របស់ លោក នាយករដ្ឋមន្ត្រីហ៊ុន សែន។ ដំណើរ ទស្សនកិច្ច នេះ គឺ ដើម្បី ពង្រឹង ទំនាក់ទំនង ទ្វេភាគី រយៈពេល ៦៥ឆ្នាំ នៃ ប្រទេស ទាំង ពីរ ក៏ប៉ុន្តែ អ្នក ជំនាញ ជឿ ថា ថ្នាក់ដឹកនាំ ប្រទេស ទាំងពីរ ក៏ នឹង ពិភាក្សា គ្នា លើ បញ្ហា តំបន់ ដូចជា វិបត្តិ នៅ ប្រទេសភូមា ឬមីយ៉ាន់ម៉ា (#Myanmar) និង ជម្លោះ ដែនសមុទ្រចិនខាងត្បូងផង ដែរ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #Malaysia
ពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ជាង ៤០០នាក់ នៅ​ថ្ងៃ​ទី២៣ កុម្ភៈ បាន​លើក​គ្នា​ទៅ​ឃ្លាំមើល​តំណាង​របស់​ពួក​គាត់ ៦នាក់ មក​បំភ្លឺ​នៅ​តុលាការ​ខេត្ត​នេះ​ពេញ​មួយ​ថ្ងៃ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​ចេញ​មុខ​ការពារ​ព្រៃ​សហគមន៍​មួយ​កន្លែង។ ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​បាន​ស្រែក​យំ នៅ​ខាង​មុខ​តុលាការ ព្រោះ​តែ​ស្ដាយ​ស្រណោះ​ព្រៃ ក្នុង​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់។

អានអត្ថបទពិស្តារសូមចុចត្រង់នេះ៖

#RFAKhmer #Land #Landdispute #Kampongspue #Forestry
តំណាង​​សង្គម​​ស៊ីវិល និង​គណបក្ស​នយោបាយ​ បាន​ជម្រុញ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅកាត់ថា​ គ.ជ.ប សម្រួល​ឱ្យ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​​មាន​​សិទ្ធិ​ចូលរួម​បោះឆ្នោត​ឃុំ-​​សង្កាត់ ក្នុង​​ពេល​​ខាង​​មុខ ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញកម្ពុជា។ ពួកគេបាន​លើក​ឡើង​ពី​លំហរ​សេរីភាព​នៃ​ការ​ធ្វើ​នយោបាយ​ដែល​​កំពុង​​រង​​ការ​​រឹតត្បិត ហើយ​ពួកគេ​​ក៏​​ស្នើឱ្យ​ គ.ជ.ប សម្រួល​ឱ្យ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត ក្នុងឆ្នាំ២០២២នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #NGO #PoliticalParties
គិត ត្រឹម ថ្ងៃ ព្រហស្បតិ៍ ទី២៤ ខែ កុម្ភៈ ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួន ៤៦៦នាក់ ថ្មី ទៀត។ ក្នុង នោះ ១៦ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស និង ៤៥០ នាក់ ជា ករណី ឆ្លង ក្នុង សហគមន៍ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១២៨.៥៩៩ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១២១.៨៧៧ នាក់។ នៅ ថ្ងៃ នេះ មាន ករណី អ្នក ស្លាប់ ៣ នាក់ ទៀត ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ កើន ឡើង សរុប ៣.០២៦ នាក់៕
https://www.youtube.com/watch?v=1BZww6SSys8
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ៨រោច ខែ មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ២៤ ខែ កុម្ភៈ គ.ស.២០២២ ដែលមានមាតិកាព័ត៌មាន ដូចតទៅ៖
៚ ម៉ាឡេស៊ី រំលឹកលោក ហ៊ុន សែន ឲ្យដោះស្រាយវិបត្តិ​នៅភូមា​តាម​កិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ាន
៚ អាជ្ញាធរ ចាប់បញ្ជូនបុគ្គលិកណាហ្គាវើល​២៩​នាក់ទៀត​ទៅដាក់នៅមណ្ឌលចត្តាឡីស័ក
៚ តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមរឿង​ញុះញង់របស់សកម្មជនបក្សប្រឆាំងនៅខែមីនា
៚អ្នកច្បាប់រិះគន់តុលាការថាកំពុងប្រើប្រាស់​បទបញ្ញត្តិញុះញង់ខុសគោលបំណងនៃច្បាប់ .....រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក អ៊ីស្មាឯល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) ​ រំលឹក​ទៅ​លោក ហ៊ុន​ សែន​ ឲ្យ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឲ្យ​ល្អ​ និង​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ​​(Myanmar) តាម​កិច្ច​ព្រមព្រៀង​​៥ចំណុចរបស់​អាស៊ាន​។​ នាយករដ្ឋមន្ត្រី​ ម៉ាឡេស៊ី​​ លើកឡើង​បែប​នេះ​ ក្នុង​សន្និសីទកាសែតរួមគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ ដែលជាថ្ងៃចុងក្រោយនៃការបំពេញ​ទស្សនកិច្ចរបស់លោកនៅកម្ពុជា​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN #ASEAN2022 #Malaysia #Myanmar
https://www.youtube.com/watch?v=oTaLfQ8xVSs
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២៥ ខែកុម្ភៈ គ.ស.២០២២ ដែលមានមាតិកាព័ត៌មាន ដូចតទៅ៖

៚ សង្គមស៊ីវិលថា ការប្រព្រឹត្តិ​របស់កម្លាំងសមត្ថកិច្ច ​លើ​ស្រ្តីកូដករណាហ្គាវើលដ៏ គឺជារឿងអសីលធម៌
៚ ប្រជាកសិករស្វាគមន៍ ការបញ្ឈប់ការនាំ​ជ្រូកចូល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីបរទេសដើម្បីជួយដល់ការចិញ្ចឹមជ្រូកក្នុងស្រុក
៚ សមាគម​ធាង​ត្នោត ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ពលរដ្ឋដែលរងការបណ្តេញចេញពីលំនៅឋាន
៚ ការបកស្រាយរបស់អ្នកច្បាប់ ថាតើបទញុះញង់ និងការសម្ដែងមតិខុសគ្នាដូចម្តេច? .....រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
គិត ត្រឹម ថ្ងៃ សុក្រ ទី២៥ ខែ កុម្ភៈ ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួន ៤៧៩នាក់ ថ្មី ទៀត។ ក្នុង នោះ ២៦ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស និង ៤៥៣ នាក់ ជា ករណី ឆ្លង ក្នុង សហគមន៍ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១២៩.០៧៨នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១២២.៣៨០ នាក់។ នៅ ថ្ងៃ នេះ មាន ករណី អ្នក ស្លាប់ ១ នាក់ ទៀត ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ កើន ឡើង សរុប ៣.០២៧ នាក់៕
អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​លើកឡើង​ថា វិបត្តិ​អ៊ុយក្រែន (Ukraine) នឹង​រឹតតែ​ធ្វើ​ឱ្យ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន កាន់តែ​ពិបាក​ក្នុង​ការ​ដឹកនាំ​អាស៊ាន​ថែម​ទៀត​។ ការ​លើកឡើង​នេះ កើត​មានឡើង​ស្របពេល​ដែល​ប្រទេស​រុស្ស៊ី (Russia) បាន​ចាប់ផ្តើម​ឈ្លានពាន និង​បើក​ការវាយប្រហារ​យោធា​ទៅលើ​តំបន់​នានា​នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ។អាន​ព័ត៌មានពេញ