វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
https://www.youtube.com/watch?v=i9Te1Ek-6Ws
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ កម្ពុជាសង្ឃឹមថា ក្រុមប្រទេសហត្ថលេខី​នៃកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី អាសិប (RCEP) អាចសម្រេចជា​ឯកច្ឆ័ន្ទលើករណីផ្តល់សច្ចាប័ន​របស់​ភូមា
៚ ជនជាតិអាមេរិកាំងមិនភ្ញាក់ផ្អើល បើលោក ហ៊ុន ម៉ាណែត បានចូលរៀនសាលាយោធាអាមេរិកតាមខ្សែ
៚ សង្គម​ស៊ីវិល និង​បក្ស​នយោបាយ​ស្នើ​រដ្ឋាភិបាល​ធានា​សេរីភាព​សារព័ត៌មាន​សម្រាប់​ការបោះឆ្នោត
៚ ពលរដ្ឋ​ត្អូញត្អែរ​សាំង​ឡើង​ថ្លៃ ខណៈ​អាជ្ញាធរ​អះអាថា​ប្រមូល​ពន្ធដារ​​បាន​ច្រើន​លើស​ផែនការ​​រាល់​ខែ.........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ប្រជា​ពលរដ្ឋ​មួយ​ចំនួន​​​​ ចាប់​ផ្ដើម​ត្អូញត្អែរ​​រឿង​​ប្រេង​​សាំង​​​ឡើង​ថ្លៃ​​ឡើងវិញ​ ក្នុង​គ្រា​ដែល​​ពួកគាត់​កំពុង​រងគ្រោះ​​​ពី​​វិបត្តិ​ជំងឺ​កូវីដ១៩​ បំប្លែង​ថ្មី​ អូមីក្រុង​ (Covid-19 Omicron) ​​ម្ដ​ង​​ទៀត​។ ​ការ​​ត្អូញត្អែរ​រឿង​តម្លៃ​​​សាំង​នេះ កើត​ឡើង​ក្រោយ​ពេល​អាជ្ញាធរ​ពន្ធដារ​​បង្ហាញ​ថា រដ្ឋ​​ប្រមូល​ពន្ធ​បាន​លើស​ផែន​ការ​​ទាំង​នៅ​ឆ្នាំ​២០២១ និង​​នៅ​ដើម​ឆ្នាំ​២០២២​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #Oil #Gasoline #COVID19KH
ជនជាតិ​អាមេរិក​ ​ដែល​ធ្លាប់​បង្រៀន​នៅ​មហាវិទ្យាល័យ​ល្បី​មួយ​របស់​អាមេរិក​ ​មិន​ភ្ញាក់ផ្អើល​នោះ​ឡើយ​ ​ប្រសិនបើ​កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​គឺ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ចូលរៀន​នៅ​សាលា​បណ្ឌិត​យោធា​អាមេរិក​ ​តាមរយៈ​ខ្សែ​ ​ឬ​បាន​ចូលរៀន​ដោយសារ​មាន​មន្រ្តី​អាមេរិក​ចេញមុខ​ធានា​។​

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #US #HunManet #HunSen
ប្រទេសពីរ​ដែលជា​ភាគី​ហត្ថលេខី​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាសិប (RCEP) បាន​ប្រកាស​ជំហរ​ថា ប្រទេស​របស់​ពួកគេ​នឹង​មិនអនុវត្ត​កិច្​ចព្រមព្រៀង​​ពាណិជ្ជកម្មសេរី អាសិប នេះ​ជាមួយ​ប្រទេសភូមា​នោះទេ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #Myanmar #RCEP
គិត ត្រឹម ថ្ងៃ ចន្ទ ទី២១ ខែ កុម្ភៈ ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ១៩ (#Covid-19) អូមីក្រុង (#Omicron) ចំនួន ៤៨៨នាក់ ថ្មី ទៀត។ ក្នុង នោះ ១៥ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស និង ៤៧៣នាក់ ជា ករណី ឆ្លង ក្នុង សហគមន៍ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១២៦.៩៧៧ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១២០.៧៦៧នាក់។ នៅ ថ្ងៃ នេះ មានករណី អ្នក ស្លាប់ ២នាក់ឡើងវិញ ដែលធ្វើឱ្យ តួលេខ អ្នក ស្លាប់ កើនឡើងសរុប ៣.០២០ នាក់ ៕

#RFAKhmer #Health #COVID19KH #Omicron
សង្គមស៊ីវិល​និង​ពលរដ្ឋ​ចង់​ឃើញ​រដ្ឋា​ភិបាល​ទប់​ស្កាត់​បទ​ល្មើស​គ្រឿង ញៀន​ឱ្យ​មាន​​ប្រសិទ្ធភាព​ជាង​​មុន ដោយ​សារ​ពួក​គាត់ មើល​ឃើញ​ថា​ ការ​អនុវត្តច្បាប់​ពី​សំណាក់​​អាជ្ញាធរ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ខ្វះ​កិច្ច​សហការ​ដែល​ធ្វើ​ឱ្យបទ​ល្មើស​កើត​ឡើង​ជា​ក្តី​បារម្ភ​ដល់​ពលរដ្ឋ​ដដែល។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Social #Economy #Drug #NGOs
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ចេញ​ព្រឹត្តិបត្រ​ព័ត៌មាន​ជា​រូបភាព​មួយ ដើម្បី​ប្រារព្ធ​ទិវា​យុត្តិធម៌​សង្គម​របស់​ពិភពលោក ថ្ងៃទី ២០ ខែ កុម្ភៈ ដោយ​រំលេច​នូវ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​ការងារ នៅ​កម្ពុជា ជាពិសេស​បញ្ហា​ការងារ​នៅ​កម្ពុជា​ជាង ៩០ ភាគរយ (៩៣ ភាគរយ​) ជា​ការងារ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ នេះ​មានន័យថា អ្នក​ធ្វើ​ការងារ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ មាន​មិន​ដល់ ១០ ភាគរយ (៧ ភាគរយ​)​។ អាន​លម្អិត
https://www.youtube.com/watch?v=e4skmOmx4ug
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ អាជ្ញាធរចាប់ខ្លួនកម្មករណាហ្គាវើលដ៍ជាង៦០នាក់ទៅ ដាក់មណ្ឌលចត្តាឡីស័ក
៚ ​សកម្មជន​បក្សភ្លើងទៀនខេត្តកំពង់ចាម រងនូវការ រាំងរាំងពីអាជ្ញាធរ ​មិនឱ្យលើកស្លាកបក្ស
៚ ពលរដ្ឋ​ស្នើ​ដល់រដ្ឋាភិបាលឱ្យ​បង្កើន​វិធានការ​ទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩
៚ ពលរដ្ឋថា អាជ្ញាធរបើកដៃឱ្យក្រុមហ៊ុន OCIC ឈូសឆាយរំលោភយកដីស្រែពួកគាត់
...........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ ប្រើ​ហិង្សា​ចាប់​រុញ​ច្រាន​កម្មករ​ណាហ្គាវើលដ៍​ជាង​៦០​នាក់​ បញ្ចូល​​ក្នុង​​រថយន្ត​​ក្រុង​ ដឹក​​យក​​ទៅ​ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​រាជធានី​​ភ្នំពេញ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ខណៈ​ពួកគេ​ជួប​ជុំ​គ្នាធ្វើ​កូដកម្ម​បន្ត​ទៀត។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #Casino #NagaWorld
https://www.youtube.com/watch?v=6cITKuCx3-A
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ ការស្ទង់មតិ​ថ្មីមួយ​រកឃើញ​ថា ពលរដ្ឋអាស៊ីអាគ្នេយ៍​ភាគច្រើនមិនទុកចិត្តចិន
៚ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៣នាក់ ទៀតទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ
៚ អាជ្ញាធរខេត្តកំពង់ចាម រារាំងសកម្មជន​បក្សភ្លើងទៀន ​មិនឱ្យលើកស្លាកបក្ស
៚ អាជ្ញាធរចាប់ខ្លួនកម្មករណាហ្គាវើលដ៍ជាង៦០នាក់ទៅ​ដាក់មណ្ឌលចត្តាឡីស័ក.............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
លោកអ្នកនាងជាទីមេត្រី! អំពើអយុត្តិធម៌សង្គម បាន ក្លាយជាជំងឺរ៉ាំរ៉ៃ ក្នុងសង្គមខ្មែរ។ អ្នកមានអំណាចនិងទ្រព្យធន បានក្លាយជាផ្នែកមួយនៃការជួយ ធ្វើឲ្យអំពើទាំងនេះ នៅតែបន្ត កើតមាន ដោយសារ ពួកគាត់បានទទួលផលប្រយោជន៍ ឬឈរឱបដៃមើលរីឯតំណាងរាស្រ្ត គណបក្សប្រឆាំង ដែលមានតួនាទី ជាកញ្ចក់ឆ្លុះសង្គម ត្រូវ រដ្ឋាភិបាល ដឹកនាំដោយគណបក្សកាន់ អំណាចរម្លាយចោល។ ពួកគាត់ បាត់ឱកាស ក្នុងការតតាំងក្នុងរដ្ឋសភា ឬកោះហៅរដ្ឋមន្រ្តី និង នាយករដ្ឋមន្រ្តី មកសួរដេញដោល រឿងអយុត្តិធម៌សង្គមនេះ។

តើ មាន ថ្នាំ អ្វី អាច ព្យាបាល ជំងឺ រ៉ាំរ៉ៃ ទាំង នេះ បាន ?

សូមលោកអ្នកនាងរង់ស្តាប់ និង ទស្សនានាទីវេទិការអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅ រាត្រីថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ដែលមានព្រះេតជព្រះគុណ យស ហ៊ុត ខេមចារោ និង អនុប្រធានគណបក្ស សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ជាវាគ្មិន ដែលយើងនឹង ពិភាក្សា លើប្រធានបទនេះ។

លោកអ្នកនាងអាចចូលរួមផ្តល់ជាយោបល់ ឬសួរសំណួរទៅវាគ្មិន ដោយសរសេរ គំនិត ឬដាក់លេខ ទូរស័ព្ទ ក្នុងខ្ទង់ខំម៉ិនឬ ប្រអប់ផ្ញើសារ Messenger Inbox របស់ទំព័រហ្វេសប៊ុក វិទ្យុអាស៊ីសេរី ឬ យូធូប ក្នុងពេលកំពុង ផ្សាយផ្ទាល់នោះ។ ក្រុមការងាររបស់យើងខ្ញុំនឹងស្រង់មតិ ឬ ទាក់ទង ទៅលោកអ្នកនាងវិញ។ សូមអរគុណ
អាជ្ញាធររាជធានីភ្នំពេញ បន្ត ចាប់ ខ្លួន ក្រុម បុគ្គលិកណាហ្គាវើលដ៍ បន្ថែម ទៀត ដោយ ប្រើ ហិង្សា រុញ ច្រាន បញ្ចូល ក្នុង រថ យន្ត ក្រុង ដើម្បី ដឹក ទៅ មណ្ឌល ចត្តាឡីស័ក ក្នុង ខណ្ឌ ព្រែក ព្នៅ ខណៈ ពួក គេ ចេញ ធ្វើ កូដកម្ម ដើម្បី ទាមទាររក ដំណោះស្រាយ ការងារ ពី ក្រុមហ៊ុន កាស៊ីណូ ក្រោយ ពី អនុវត្ត វិធានសុខាភិបាល ចប់ សព្វ គ្រប់។ អ្នកឃ្លាំមើល ផ្នែក សិទ្ធិ មនុស្ស ថា វិវាទ ការងារ នៅ ក្រុមហ៊ុន ណាហ្គាវើលដ៍ ប្រែ ក្លាយ ទៅ ជា ភាព តានតឹង ដាក់ គ្នា រវាង អាជ្ញាធរ រដ្ឋ និង ក្រុម កម្មករ និយោជិត ទៅ វិញ ។

សូមលោកអ្នកនាងរង់ចាំស្តាប់និងទស្សនាសេចក្តីរាយការណ៍របស់អាស៊ីសេរីជុំវិញរឿងនេះនៅរាត្រីនេះ....!
#RFAKhmer #NagaWorld #Casino #Strikers #COVID19KH
https://www.youtube.com/watch?v=iZ5woSEnNjw
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ គ.ស.២០២២ ដែលមានមាតិកាព័ត៌មានដូចតទៅ៖

៚អាជ្ញាធរបន្តចាប់ខ្លួនក្រុមបុគ្គលិកណាហ្គាវើលដ៍ដែល​ចេញធ្វើកូដកម្ម ទៅដាក់មណ្ឌលច័ត្តាឡីស័កនៅព្រែកភ្នៅ
៚កញ្ញា សេង ធារី ប្រាប់ចៅក្រមថា ការគាំទ្រលោក សម រង្ស៊ី វិលចូលស្រុក គឺដើម្បីឲ្យលោកមកជួយស្ដារ​លទ្ធិប្រជាធិបតេយ្យ
៚លោក ហ៊ុន សែន ថាវិបត្តិនៅភូមាមិនអាចដោះស្រាយ​ដោយ​ការកម្ចាត់កម្លាំងយោធាចោលនោះឡើយ
៚ វេទិការអ្នកស្ដាប់អាស៊ីសេរីនៅរាត្រីនេះ យើងនឹងមាន​កិច្ចពិភាក្សាអំពី ថាតើមានថ្នាំអ្វីអាចព្យាបាលជំងឺពុករលួយរ៉ាំរ៉ៃ និងអយុត្តិធម៌ក្នុងសង្គមកម្ពុជា ....
រួមជាមួយព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
https://www.youtube.com/watch?v=q0l-GCOIqU8
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់​ព្រឹក​ថ្ងៃ​ពុធ ៧រោច ខែ​មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ គ.ស.២០២២ ដែលមានមាតិកាព័ត៌មានដូចតទៅ៖

៚ សាលារាជធានីភ្នំពេញផាកពិន័យកម្មករណាហ្គាវើលដ៍ ជិត៤០នាក់ ពី១លាន ទៅ៥លានរៀល ពីបទល្មើសបម្រាម​សុខាភិបាល
៚សាច់ញាតិ និងជនរងគ្រោះរិះគន់ការសម្រេចរបស់​សាលា​ឧទ្ធរណ៍បាត់ដំបង ដែលព្យួរទោសមន្ត្រីអាវុធហត្ថ​រឿង​ធ្វើ​ទារុណកម្ម​ពលរដ្ឋម្នាក់ស្លាប់
៚សហភាព​អឺរ៉ុប និង​អង្គការ​អន្តរជាតិ​ចំនួន៣ កំពុង​ជួយ​រដ្ឋាភិបាល​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា
៚ តំណាងសង្គមស៊ីវិល និងគណបក្សនយោបាយ​ជំរុញឱ្យ​គជប សម្រួលឱ្យពលករខ្មែរនៅក្រៅប្រទេសមាន​សិទ្ធិបោះ​ឆ្នោតនៅឆ្នាំ២០២២...រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
អាជ្ញាធរមូលដ្ឋាន​នៅ​ស្រុក​ចម្ការ​លើ​ខេត្ត​​កំពង់ចាម រារាំង​​សកម្មជន​​គណបក្សភ្លើងទៀន​មិន​ឱ្យ​​លើក​ស្លាក​គណបក្ស​​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​២១​កុម្ភៈ។ ​សកម្មជន​បក្ស​ភ្លើង​ទៀន ​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​បក្ស​កាន់​អំណាច​នេះ​ថា ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ និង ​បទ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #PoliticalParties
អ្នក​ជំនាញ​ផ្នែកច្បាប់ និងនយោបាយ​អន្តរជាតិ កញ្ញាសេងធារី បាន​ប្រើ​ប្រាស់​សវនាការ​ពេញ​មួយ​ព្រឹក ដើម្បី​​​​ពន្យល់​ក្រុម​ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​ថា រដ្ឋាភិបាល​សព្វ​ថ្ងៃ គឺ​ជា​របប​ផ្ដាច់​ការ​ ខណៈ​កញ្ញា​​គាំទ្រ​គម្រោង​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង ដើម្បី​មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #SengTheary
អាជ្ញាធរ​រាជធានី​ភ្នំពេញ​បន្ត​ចាប់​ខ្លួន​ក្រុម​បុគ្គលិក​ណាហ្កាវើលដ៍​បន្ថែម​ទៀត ដោយ​ប្រើ​ហិង្សា​រុញ​ច្រាន​ពួក​គេ​បញ្ចូល​ក្នុង​រថ​យន្ត​ក្រុង​ ដើម្បី​ដឹក​យក​ទៅ​ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ខណៈ​ពួក​គេ​ចេញ​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ដំណោះស្រាយ​ការងារ​ពី​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្កាវើលដ៍ ក្រោយ​ពី​អនុវត្ត​វិធាន​សុខាភិបាល​ចប់​សព្វ​គ្រប់។ អ្នកឃ្លាំមើល​ផ្នែក​សិទ្ធិ​មនុស្ស​​ថា​ វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្កាវើលដ៍ ប្រែ​ក្លាយ​ទៅ​ជា​ភាព​តានតឹង​ដាក់​គ្នា​រវាង​អាជ្ញាធរ​រដ្ឋ និង​ក្រុម​កម្មករ​និយោជិត​ទៅ​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld #COVID19KH
សាលារាជធានីភ្នំពេញ ប្រកាស​​ផាកពិន័យ​​កម្មករ​ណាហ្គាវើលដ៍​ជិត​៤០​នាក់​ ដោយ​ចោទ​ប្រកាន់​ពួកគេ​ថា បាន​ល្មើស​បំរាមសុខាភិបាល ដោយសារ​តែ​ពួកគ​បាន​ប្រមូល​ផ្តុំ​ធ្វើ​កូដកកម្ម​ស្វែង​រក​ដំណោះ​ស្រាយ​វិវាទ​ការងារ នៅក្បែរ​អគារ បន​ល្បែង ណាហ្គាវើលដ៍។ កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ម្សិល​មិញ អាជ្ញាធរ​បាន​ចាប់​និង​ឃុំ​កម្មករ ណាហ្គាវើលដ៍ ៣៩​នាក់ មិន​ទាន់​ដោះលែង​នៅ​ឡើយ​ទេ។ កម្មករ​ថា កន្លែង​ដែល​អាជ្ញាធរ​ឃុំ​ខ្លួន​ពួកគេ​នោះ ជាតំបន់​ដាច់​ស្រយាល គ្មាន​អនាម័យ និង​ទឹក​ប្រើប្រាស់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld #Casino #COVID19KH
ប្រិយមិត្តជាទីមេត្រី! លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាន​ធ្វើ​ដំណើរ​ចេញ​ពី​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ​ខណ្ឌទួលគោក​ ដើម្បីទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាការ​បន្ត នៅព្រឹកថ្ងៃទី២៣ កុម្ភៈនេះ​ ។ នៅ​ក្នុង​ព្រឹកនេះ​មាន​អ្នក​គាំទ្រ​អម​ដំណើរ​លោក កឹម សុខា ប្រមាណ​ជិត​៣០នាក់ ខណៈអាជ្ញាធរបានបន្តដាក់​កម្លាំងការពារ​និងឃ្លាំមើល​នៅមុខសាលាដំបូងរាជធានីភ្នំពេញដូចសព្វដង។

ជុំវិញ​រឿង​នេះ សូម​លោក​អ្នក​នាង​រង់ចាំ​ស្តាប់​និង​ទស្សនា​សេចក្តី​រាយការណ៍​ពិស្តារ​នៅ​រាត្រី​នេះ...!
#RFAKhmer #Politics #CNRP #KemSokha #Trial
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «ប្រិយមិត្តជាទីមេត្រី! លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាន​ធ្វើ​ដំណើរ​ចេញ​ពី​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ​ខណ្ឌទួលគោក​ ដើម្បីទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាការ​បន្ត នៅព្រឹកថ្ងៃទី២៣ កុម្ភៈនេះ​ ។ នៅ​ក្នុង​ព្រឹកនេះ​មាន​អ្នក​គាំទ្រ​អម​ដំណើរ​លោក…»