វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សំណុំរឿងគប់គ្រាប់បែកដៃ​លើ​ហ្វូង​បាតុករ​អហិង្សា​នៅ​កណ្ដាល​ក្រុងភ្នំពេញ កាល​ពី ២៥ឆ្នាំ​មុន​នោះ ចាប់​ផ្ដើម​កក្រើក​ឡើងវិញ​ហើយ បន្ទាប់​ពី​#តុលាការបារាំង​ចេញ​ដីកា​​បង្គាប់​​ឱ្យ​ចាប់​ខ្លួន​ឧត្តមសេនីយ៍​យោធា​ជាន់ខ្ពស់​​#កម្ពុជា​ពីរ​រូប ​ដែល​ជាប់​ចោទ​ថា ជា​អ្នក​រៀបចំ​គម្រោង​ដ៏​ហិង្សា​នោះ។ ប៉ុន្តែ​តំណាង​បក្ស​កាន់​អំណាច​​អះអាង​​ថា តុលាការ​បារាំង​​គ្មាន​សិទ្ធិអំណាច​​ចាប់ខ្លួន​មន្ត្រី​កម្ពុជា​នោះ​ឡើយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ

#RFAKhmer #Law #GrenadeAttack #PhnomPenh
https://www.youtube.com/watch?v=orwLNvePqls
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី១៧ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ក្រុមអ្នកជំនាញអ.ស.ប. ថាកម្ពុជាគឺ​ជាកន្លែងកូរ៉េខាងជើង​ប្រតិបត្តិការបើកជំនួញខុសច្បាប់ផ្សេងៗ
៚ តុលាការបារាំងចេញដីកា​ចាប់ខ្លួនមេ​កង​អង្គរក្ស​លោក ហ៊ុន សែន ពីរនាក់
៚ ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ថា ​អាជ្ញាធរ​ រំលោភ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ក្នុងរឿង​កូដកម្ម​របស់​កម្មករ​ណាហ្គាវើលដ៍
៚ផ្សោតទន្លេមេគង្គ នៅអន្លង់ឈើទាល បានផុតពូជទាំង​ស្រុង​ហើយ
........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
អ្នកវិភាគ​មើលឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ដែល​ជា​​ប្រធាន​​កិច្ចប្រជុំ​អាស៊ាន​កំពុង​ព្យាយាម​ផ្សះផ្សា​រ​បញ្ហា​​ចម្រូង​​ចម្រាស់​​ក្នុង​ចំណោម​រដ្ឋមន្ត្រី​ការ​បទេស​អាស៊ាន ដើម្បី​​សម្រួល​​ឱ្យ​អាស៊ាន​​បាន​ធ្វើ​កិច្ចការ​សំខាន់ៗ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​បាន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #Cambodia #Singapore
សត្វ​ផ្សោត​ទន្លេ​មេគង្គ​ មួយ​ក្បាល​ចុង​ក្រោយ​បង្អស់​ ដែល​រស់​នៅ​អន្លង់​ឈើទាល​ ខេត្ត​ស្ទឹងត្រែង ស្ថិត​នៅ​តំបន់​ព្រំដែន​កម្ពុជា-ឡាវ បាន​ងាប់​ទៅ​ហើយ កាល​ពី​ថ្ងៃ​ទី១៥ ខែកុម្ភៈ​ ដូច​ទៅ​ហ្នឹង​អ្វី​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ព្យាករណ៍​ទុក​កាល​ពី​ឆ្នាំ២០១៦។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Dolphin #Irrawaddy #Mekong #River
មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន ទាមទារ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​ចាត់​វិធានការ​លើ​ចៅក្រម​ពីរ​រូប ដែល​បង្ខំ​ឱ្យ​មេ​ប៉ូលិស​ផ្កាយ ៣ម្នាក់ គឺ​ឧកញ៉ា ឌួងងៀប សូក​ប៉ាន់​អស់​លុយ​ពី​ខ្លួន ព្រោះ​ការ​ពន្យារ​ពេល​នេះ ឆ្លុះ​បញ្ចាំង​ថា ការ​អនុវត្ត​ច្បាប់​លម្អៀង និង​មាន​ស្តង់ដារ​ច្រើន​បែប​ច្រើន​យ៉ាង​ប៉ះពាល់​កាន់តែ​ធ្ងន់​ដល់​ប្រព័ន្ធ​ច្បាប់​នៅកម្ពុជា។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #SocialEconomy #Court #Justice
#វិទ្យុអាស៊ីសេរី #សេដ្ឋកិច្ច #សង្គម #តុលាការ #យុត្តិធម៌
អតីត​ជា​ចៅសង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម លោក ចៅ វាសនា បាន​ចេញ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៦ ខែកុម្ភៈ ម្សិលមិញ ដោយ​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន ៥​ឆ្នាំ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRP
ទីភ្នាក់ងារ​ព័ត៌មាន​របស់​កូរ៉េខាងជើង​ចេញ​ផ្សាយ​នៅថ្ងៃទី១៦ ខែកុម្ភៈ ដោយបាន​ដកស្រង់​របាយការណ៍​បឋម​របស់​អង្គការ​សហប្រជាជាតិ​បង្ហាញ​ថា ចារកម្ម​កូរ៉េខាងជើង​ កំពុង​បង្កប់​ខ្លួន​នៅ​ប្រទេស​កម្ពុជា និង​បើក​អាជីវកម្ម​ធំៗ​ជាច្រើន​ រួមមាន​​ សណ្ឋាគារ កាស៊ីណូ ទីភ្នាក់ងារ​ទេសចរណ៍​ ភោជនីយដ្ឋាន​និង​រង្គសាល​ជាដើម ចាប់តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ២០២០មក។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #Spy #UN #Cambodia #NorthKorean
គិត​ត្រឹម​​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​កុម្ភៈ ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ​អូមីក្រុង (Omicron) ចំនួន ៤៤៤នាក់​ថ្មី​ទៀត។ ក្នុង​នោះ​ ១១​នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស និង​ ៤៣០​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។អាន​បន្ថែមទៀត
https://www.youtube.com/watch?v=zl6CDl1JoVA
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី១៧ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖


៚ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន បញ្ចប់ដោយ​គ្មានដំណោះស្រាយវិបត្តិភូមា
៚ ម្តាយក្មេងប្រុស កាក់ សវុណ្ណច្ឆ័យ សង្ឃឹមថា សាលា​ឧទ្ធរណ៍ នឹងទម្លាក់ការចោទប្រកាន់លើកូនប្រុស
៚ អ្នកឃ្លាំមើលបរិស្ថានថា ព្រៃឡង់កំពុងឋិតក្នុង​ភាពប្រកាស​អាសន្ន
៚សង្គមស៊ីវិលគាំទ្រ ក្រុមអ្នកជំនាញរបស់អង្គការ​សហប្រជាជាតិថា កម្ពុជាកំពុងរំលោភច្បាប់អន្តរជាតិ ...........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ម្តាយ និង មេធាវី ការពារក្តីសង្ឃឹមថា #សាលាឧទ្ធរណ៍ភ្នំពេញ នឹង ទម្លាក់ ចោល ការចោទ ប្រកាន់ ដែល គ្មាន មូលដ្ឋាន លើ ក្មេង ប្រុស កាក់ សុវណ្ណច្ឆ័យ ដើម្បី ផ្តល់ យុត្តិធម៌ និង កុំឲ្យ ប៉ះពាល់ អនាគត របស់ គាត់ ។ ក្តីសង្ឃឹមនេះ គឺបន្ទាប់ពី តុលាការ ជាន់ខ្ពស់ មួយ នេះ បាន បើក សវនាការ លើ បណ្តឹង ឧទ្ធរណ៍ នៅ ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ហើយ គ្រោង នឹង ប្រកាស សាលដីកា នៅថ្ងៃទី១៤ ខែមីនា ខាងមុខ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRPActivists #AppealCourt #Court
ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​កម្មករ​ណាហ្កាវើលដ៍ ​ដែល​ចូល​រួម​ធ្វើ​កូដកម្ម​កន្លង​មក ជិត​ ១ពាន់​នាក់​ទៅ​ផ្ដល់​សំណាក​រក​ជំងឺ​កូវីដ​១៩ ជា​លើក​ទី​២ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ បន្ទាប់​ពី​ពួកគេ​បាន​ផ្ដល់​សំណាក​ម្ដង​រួច​មក​ហើយ ដោយ​លទ្ធភាព​អវិជ្ជមាន។ កម្មករ​ចាត់​ទុក​ការ​បន្ត​ប្រើ​វិធាន​សុខាភិបាល​បែប​នេះថា​ មាន​បំណង​ចង់​ពន្យារពេល​មិន​ឲ្យ​ពួកគេ​​ជួប​ជុំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ការងារ​ ពី​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​នៅ​ចំកណ្ដាល​ទី​ក្រុង​ភ្នំពេញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Casino #NagaWorld #COVID19KH
គិត​ត្រឹម​​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​កុម្ភៈ ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ​អូមីក្រុង (Omicron) ចំនួន ៤៤៤នាក់​ថ្មី​ទៀត។ ក្នុង​នោះ​ ១១​នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស និង​ ៤៣០​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

អានអត្ថបទពិស្តារ៖

#RFAKhmer #Health #COVID19KH #Omicron
រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​​នៅថ្ងៃទី១៧ ខែកុម្ភៈ ប្តេជា​ជាថ្មីទៀត​នឹង​រក្សា​ភូមិភាគ​អាស៊ី អាគ្នេយ៍​ជា​តំបន់​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែ និង​គ្មាន​រាល់​អាវុធប្រល័យលោក​ផ្សេង​ទៀត។ ​ពួកគេ​យល់​ដែរថា មានតែ​មធ្យោបាយ​បំផ្លាញ អាវុធ​នុយក្លេអ៊ែ​ចោល​ទាំង​ស្រុង​ទេ ទើប​អាច​ធានាថា អាវុធ​ទំាងអស់​នោះ​នឹង​មិន​ត្រូវ​បាន​ យក​ទៅ​ប្រើប្រាស់​នៅក្នុង​សង្រ្គាម ឬ​ប្រឆាំង​មនុស្ស​ជាតិ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #AMMR #Nuclear #Weapon
https://www.youtube.com/watch?v=-V0ozDk47m4
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី១៨ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚កិច្ច​ប្រជុំចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ បិទបញ្ចប់ទៅ ដោយគ្មានដំណោះស្រាយជាក់លាក់ក្នុងរឿង​វិបត្តិភូមា
៚ ក្រសួង​ការបរទេស​ ​បដិសេធ​ថា កម្ពុជា​គឺជាកន្លែង ដែល​ចារកម្ម​កូរ៉េខាងជើង​បើក​ដំណើរការ​ជំនួញ​ធំៗ
៚ លោកហ៊ុន សែន ពង្រឹងវិធានការទប់ស្កាត់ការឆ្លង​រាលដាល​ក្នុង​សហគមន៍ដោយមេរោគប្រភេទថ្មី «អូមីក្រុង»
៚ អ្នកជំនាញ និងអង្គការសិទ្ធិមនុស្សថា អនុក្រឹត្យច្រកទ្វារ​អ៊ីនធឺណិតជាតិ គឺជាការបំបិទសិទ្ធិសេរីភាព.........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
លោក អ្នកនាង ជាទី មេត្រី!
លោក នាយករដ្ឋ មន្រ្តី ហ៊ុន សែន បាន ណែនាំ អាជ្ញាធរ ឱ្យ ឈប់ ធ្វើ ទុក្ខបុកម្នេញ គណបក្សនយោបាយ ដែល បាន ចុះបញ្ជី ចូលរួម ប្រកួតប្រជែង ការ បោះឆ្នោត នៅពេល ខាងមុខ។ លោក ហ៊ុន សែន អះអាង ថា គណបក្ស នយោបាយ ទាំងអស់ «មានសិទ្ធិសេរីភាព ធ្វើ សកម្មភាព នយោបាយ ដោយ ស្មើភាពគ្នា»។

តើ លោក ហ៊ុន សែន ពិតជា មាន បំណង ងាកមក ដើរ តាម គន្លង ប្រជាធិបតេយ្យ វិញ ឬ ក៏ជាល្បែង នយោបាយ ឆ្ពិនភ្នែក របស់ លោក?

សូម លោកអ្នកនាងរង់ចាំ ស្ដាប់/ ទស្សនា នាទីវេទិកាអាស៊ីសេរី ដែលនឹង ជជែកអំពី បញ្ហានេះ នៅ យប់ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ នេះកុំបីខាន។

លោកអ្នកនាង អាច សួរវាគ្មិន របស់ យើង ឬ បញ្ចេញ មតិយោបល់ សូម ដាក់ លេខទូរស័ព្ទ របស់ លោក អ្នកនាង នៅក្នុង ខ្ទង់ ខំមិន(Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) អាស៊ីសេរីដែល កំពុង ផ្សាយ ផ្ទាល់ នៅ ពេល នោះ ក្រុមការងារ អាស៊ីសរី នឹង ហៅ ទៅ លោក អ្នកនាងវិញ។ សូមអរគុណ!
#RFAKhmer #Politics #ELECTION2022 #PoliticalParties
រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន គ្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី២៨ ខែកុម្ភៈ ដើម្បី​ចូលរួម​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ច​សហប្រតិបត្តិ ការ​នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី២២ ខែកុម្ភៈ។ បន្ទាប់មក លោក​ក៏​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ និង​ទួរគី។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន​រយៈ​ពេល​ពីរ​ថ្ងៃ នៅ​ភ្នំពេញ បិទ​បញ្ចប់​ទៅ​ដោយ​គ្មាន​ដំណោះស្រាយ​ជាក់លាក់​ក្នុង​រឿង​បញ្ហា​ភូមា ក្រៅពី​ការ​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ជា​រួម​ពី​សំណាក់​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេសអាស៊ាន។ អ្នក​វិភាគ​សង្កេត​ឃើញ​ថា លោក​ ហ៊ុន​ សែន​ បាន​ឈ្មោះ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ នៅ​តែ​បង្ហាញ​ជំហរ​មិន​ច្បាស់លាស់​ក្នុង​ការ​ទទួល​ស្គាល់​ ឬ​មិន​ទទួល​ស្គាល់​​ក្រុម​មេ​ដឹកនាំ​រដ្ឋប្រហារភូមា។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN
អ្នក​ឃ្លាំមើលបរិស្ថាន និង​បណ្ដាញ​សហគមន៍​ការពារព្រៃឡង់ អះអាង​ថា ដែន​ជម្រក​សត្វ​ព្រៃឡង់ ​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​កំពុង​ឋិត​ក្នុង​ភាព​ប្រកាស​អាសន្ន​ហើយ ព្រោះ​សកម្មភាព​កាប់​ និង​ដឹក​ជញ្ជូន​ឈើខុសច្បាប់​ចេញ​ពី​ព្រៃ​អភិរក្ស​មួយ​នេះ បន្លំ​ចូល​ការដ្ឋាន​ក្រុមហ៊ុន​ឯកជន នៅតែ​កើត​មាន​ច្រើន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #PreyLang
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន ណែនាំ អាជ្ញាធរ ឱ្យ ឈប់ ធ្វើ ទុក្ខបុកម្នេញ គណបក្ស នយោបាយ ដែល បាន ចុះបញ្ជី ចូលរួម ប្រកួត ប្រជែង ការ បោះឆ្នោត នៅ ពេល ខាងមុខ។ លោក ហ៊ុន សែន អះអាង ថា គណបក្ស នយោបាយ ទាំងអស់ “ មាន សិទ្ធិសេរីភាព ធ្វើ សកម្មភាព នយោបាយ ដោយ ស្មើភាពគ្នា” ។
តើ លោក ហ៊ុន សែន ពិត ជា មាន បំណង ងាក មក ដើរ តាម គន្លង ប្រជាធិបតេយ្យ វិញ ឬ ក៏ ជា ល្បែង នយោបាយ ឆ្ពិនភ្នែក របស់ លោក?
សូម លោក អ្នក នាង រង់ចាំ ស្ដាប់/ ទស្សនា នាទី វេទិកា អាស៊ីសេរី ដែល នឹង ជជែកអំពី បញ្ហានេះ នៅ យប់ ថ្ងៃ សុក្រ ទី១៨ កុម្ភៈ នេះ កុំបីខាន។

លោកអ្នកនាង អាច សួរវាគ្មិន របស់ យើង ឬ បញ្ចេញ មតិយោបល់ សូម ដាក់ លេខទូរស័ព្ទ របស់ លោក អ្នកនាង នៅក្នុង ខ្ទង់ ខំមិន(Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) អាស៊ីសេរីដែល កំពុង ផ្សាយ ផ្ទាល់ នៅ ពេល នោះ ក្រុមការងារអាស៊ីសរី នឹង ហៅ ទៅ លោក អ្នកនាងវិញ។ សូមអរគុណ!
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន ណែនាំ អាជ្ញាធរ ឱ្យ ឈប់ ធ្វើ ទុក្ខបុកម្នេញ គណបក្ស នយោបាយ ដែល បាន ចុះបញ្ជី ចូលរួម ប្រកួត ប្រជែង ការ បោះឆ្នោត នៅ ពេល ខាងមុខ។ លោក ហ៊ុន សែន អះអាង ថា គណបក្ស នយោបាយ ទាំងអស់ “ មាន សិទ្ធិសេរីភាព ធ្វើ សកម្មភាព នយោបាយ ដោយ ស្មើភាពគ្នា” ។
តើ លោក ហ៊ុន សែន ពិត ជា មាន បំណង ងាក មក ដើរ តាម គន្លង ប្រជាធិបតេយ្យ វិញ ឬ ក៏ ជា ល្បែង នយោបាយ ឆ្ពិនភ្នែក របស់ លោក?
សូម លោក អ្នក នាង រង់ចាំ ស្ដាប់/ ទស្សនា នាទី វេទិកា អាស៊ីសេរី ដែល នឹង ជជែកអំពី បញ្ហានេះ នៅ យប់ ថ្ងៃ សុក្រ ទី១៨ កុម្ភៈ នេះ កុំបីខាន។

លោកអ្នកនាង អាច សួរវាគ្មិន របស់ យើង ឬ បញ្ចេញ មតិយោបល់ សូម ដាក់ លេខទូរស័ព្ទ របស់ លោក អ្នកនាង នៅក្នុង ខ្ទង់ ខំមិន(Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) អាស៊ីសេរីដែល កំពុង ផ្សាយ ផ្ទាល់ នៅ ពេល នោះ ក្រុមការងារអាស៊ីសរី នឹង ហៅ ទៅ លោក អ្នកនាងវិញ។ សូមអរគុណ!