វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រជាពលរដ្ឋ និង​សកម្មជន​បរិស្ថាន ជំរុញ​ដល់​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ភ្នំ​ទទឹង​ដែល​បន្សល់​ទុក​ចុង​ក្រោយ​ដែល​ជា​អត្តសញ្ញាណ​ភូមិ​កំណើត​អ្នក​ស្រុកបាណន់ ខេត្តបាត់ដំបង។ ​ភ្នំ​ធម្មជាតិ​ជា​ច្រើន​ក្នុង​ខេត្ត​បាត់ដំបង​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​ជា​បន្ត​បន្ទាប់​ក្នុង​ការធ្វើ​​អាជីវកម្ម​កាយ​ថ្ម​របស់​ក្រុមហ៊ុន​ចិន​វៀតណាម ហើយ​តំបន់​ភ្នំ​ទទឹង ក៏​កំពុង​រង​ការ​គំរាម​កំហែង​ក្នុង​ធ្វើ​អាជីវកម្ម​ផង​ដែរ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Environments #Economy #China #Vietnam
ពលរដ្ឋ​កម្ពុជា នៅ​តែ​​ព្រួយ​បារម្ភ​ជា​ខ្លាំង​​ចំពោះ​​ការឹត​ត្បិត​​លើ​​សិទ្ធិ​សេរីភាព និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន តាម​​បណ្តាញ​អ៊ីនធឺណិត ដោយ​សារ​​​តែ​​​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ គ្រាន់​តែ​ពន្យារ​ពេល​អនុវត្ត​សិន​ តែ​មិន​បាន​លុប​ចោល​វា​​នោះទេ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #Telecom #Post #Internet #IGW
កម្ពុជា​​បញ្ជាក់ថា មីយ៉ាន់ម៉ា ​(Myanmar) ឬភូមា ​(Burma) ​នឹង​​មិន​ចូលរួម​​កិច្ចប្រជុំ​​ចង្អៀត​​ថ្នាក់​​រដ្ឋមន្ត្រី​​ការ​បរទេស​អាស៊ាន​ (AMM Retreat) ​ដែល​កំពុង​​ប្រព្រឹត្ត​ទៅ​​នៅក្នុង​​សប្តាហ៍​​នេះ​ឡើយ។

អានអត្ថបទបន្ថែមសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #Myanmar #AMMR
អ្នកជំនាង​ខាង​វិទ្យាសាស្រ្ត​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា លើក​ឡើង​ថា ជា​រឿង​ល្អ ដែល​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេណ​អាស៊ាន​ ងាកមក​រក​ជំហរ​របស់​អាស៊ានវិ។ លោក​បញ្ជាក់​ថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នេះ ជា​កិច្ចប្រជុំ​សំខាន់​មួយ​ ដើម្បី​កំណត់​ពីរបៀបវារៈ​សំខាន់ៗ​ ដើម្បី​ឈា​នទៅ​រៀប​ចំ​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​នៅ​ពេល​មុខ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #AMMR
ជប៉ុន ​(Japan) ​ចង់ឃើញ​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ឃុំ-សង្កាត់ និង​ការបោះឆ្នោតជាតិ​ខាងមុខ​ប្រព្រឹត្តទៅ​តាមបែប​ប្រជាធិបតេយ្យ។ ជប៉ុន​បាន​បញ្ជាក់​ជំហរ​ដូច្នេះ​ប្រាប់​ទៅ​កូនប្រុសច្បង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត នៅក្នុង​ជំនួប​មួយ​រវាងលោក​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក យ៉ូហ្ស៊ីម៉ាសា ហាយ៉ាហ្ស៊ី (Yoshimasa Hayashi) នៅ​ក្រសួង​ការបរទេស​ជប៉ុន កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Cambodia #Japan #HunManet #ELECTION2022
យុវជន​ខ្មែរ​ក្រោម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​បន្ត​ពាក់​អាវ​យឺត ដែល​មាន​ពាក្យ​ថា អបអរសាទរ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី ៧៣ឆ្នាំ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ជន​ជាតិ​ដើម។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ដោយសារ​តែ​អាជ្ញាធរ​វៀតណាម បាន​ចោទ​ប្រកាន់​យុវជន​ខ្មែរ​ក្រោម ពី​បទ​ក្បត់​ជាតិ ដោយសារ​តែ​ពួក​គេ ពាក់​អាវ​យឺត​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HumanRights #KhmerKampuchearKrom
https://www.youtube.com/watch?v=RzILEMzNYUE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១៤កើត ខែ មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ១៦ ខែ កុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ តុលាការបារាំងចេញដីកាចាប់ខ្លួនមេកងអង្គរក្សលោក ហ៊ុន សែនពីរនាក់
៚ លោក កឹម សុខា ប្រាប់តុលាការថា លោកអប់រំយុវជន​ត្រូវប្រកាន់យកគោលការណ៍អហិង្សា
៚ ក្រសួងសុខាភិបាលតម្រូវឲ្យក្រុមបុគ្គលិក​ណាហ្គាវើលដ៍​ផ្ដល់សំណាកធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី២
៚ សង្គមស៊ីវិលអំពាវនាវឲ្យអង្គភាពប្រឆាំងអំពើពុករលួយ​ពន្លឿនចាត់វិធានការលើចៅក្រម ដែលបង្ខំលោក ឌួង ងៀប សូកប៉ាន់.......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
លោក​​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន ​​បង្ហាញអំពី​ភាព​ជាប់​គាំង​នៃ​​​​វិបត្តិនយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា ឬ​​មីយ៉ាន់ម៉ា ​នៅ​​​ក្រោយ​​​​​ពេល​លោក​​​​​ធ្វើ​ដំណើរ​​ទស្សនកិច្ច​ដ៏​​ចម្រូង​ចម្រាស​​ទៅ​​ជួប​​មេ​ដឹក​នាំ​​របបសឹក​ កាល​ពី​​ដើម​ខែ​មករា​។ មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​​ភាព​​អាម៉ាស់​​​​នេះ​ថា​ បណ្ដាល​​មក​ពី​លោក ហ៊ុន សែន ​ប្រើ​ប្រាស់​នយោបាយ​​​​​​ប្រជាភិថុតិ​​​​​ចង់​​ជ្រោមជ្រែង​លទ្ធិ​ផ្ដាច់​ការ​​​​​ខ្លាំង​​ពេក។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #ASEAN2022 #Myanmar
សវនាការ​ជំនុំជម្រះ​ប្រធានគណបក្សសង្គ្រោះជាតិ​ លោក​​ កឹមសុខា​ នៅ​ព្រឹក​​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ​នេះ​ ជា​ការ​ដាក់​ភស្តុតាង​ដោះ​បន្ទុក​​លោក​ កឹម​ សុខា។ ភស្តុតាង​នេះ​​ជា​ការ​ថ្លែង​របស់​លោក​ កឹម​ សុខា​ នៅ​តាម​កម្មវិធី​នានា​ ដែល​បញ្ជាក់​ថា ​គ្មាន​ការប្រទុស្តរាយ​ គ្មាន​ហិង្សា​ និង​គ្មាន​ការ​ត្រូវរ៉ូវ​ជាមួយ​បរទេស ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ដែរ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KemSokha #Trial #Court
សំណុំរឿងគប់គ្រាប់បែកដៃ​លើ​ហ្វូង​បាតុករ​អហិង្សា​នៅ​កណ្ដាល​ក្រុងភ្នំពេញ កាល​ពី ២៥ឆ្នាំ​មុន​នោះ ចាប់​ផ្ដើម​កក្រើក​ឡើងវិញ​ហើយ បន្ទាប់​ពី​#តុលាការបារាំង​ចេញ​ដីកា​​បង្គាប់​​ឱ្យ​ចាប់​ខ្លួន​ឧត្តមសេនីយ៍​យោធា​ជាន់ខ្ពស់​​#កម្ពុជា​ពីរ​រូប ​ដែល​ជាប់​ចោទ​ថា ជា​អ្នក​រៀបចំ​គម្រោង​ដ៏​ហិង្សា​នោះ។ ប៉ុន្តែ​តំណាង​បក្ស​កាន់​អំណាច​​អះអាង​​ថា តុលាការ​បារាំង​​គ្មាន​សិទ្ធិអំណាច​​ចាប់ខ្លួន​មន្ត្រី​កម្ពុជា​នោះ​ឡើយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ

#RFAKhmer #Law #GrenadeAttack #PhnomPenh
https://www.youtube.com/watch?v=orwLNvePqls
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី១៧ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ក្រុមអ្នកជំនាញអ.ស.ប. ថាកម្ពុជាគឺ​ជាកន្លែងកូរ៉េខាងជើង​ប្រតិបត្តិការបើកជំនួញខុសច្បាប់ផ្សេងៗ
៚ តុលាការបារាំងចេញដីកា​ចាប់ខ្លួនមេ​កង​អង្គរក្ស​លោក ហ៊ុន សែន ពីរនាក់
៚ ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ថា ​អាជ្ញាធរ​ រំលោភ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ក្នុងរឿង​កូដកម្ម​របស់​កម្មករ​ណាហ្គាវើលដ៍
៚ផ្សោតទន្លេមេគង្គ នៅអន្លង់ឈើទាល បានផុតពូជទាំង​ស្រុង​ហើយ
........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
អ្នកវិភាគ​មើលឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ដែល​ជា​​ប្រធាន​​កិច្ចប្រជុំ​អាស៊ាន​កំពុង​ព្យាយាម​ផ្សះផ្សា​រ​បញ្ហា​​ចម្រូង​​ចម្រាស់​​ក្នុង​ចំណោម​រដ្ឋមន្ត្រី​ការ​បទេស​អាស៊ាន ដើម្បី​​សម្រួល​​ឱ្យ​អាស៊ាន​​បាន​ធ្វើ​កិច្ចការ​សំខាន់ៗ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​បាន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #Cambodia #Singapore
សត្វ​ផ្សោត​ទន្លេ​មេគង្គ​ មួយ​ក្បាល​ចុង​ក្រោយ​បង្អស់​ ដែល​រស់​នៅ​អន្លង់​ឈើទាល​ ខេត្ត​ស្ទឹងត្រែង ស្ថិត​នៅ​តំបន់​ព្រំដែន​កម្ពុជា-ឡាវ បាន​ងាប់​ទៅ​ហើយ កាល​ពី​ថ្ងៃ​ទី១៥ ខែកុម្ភៈ​ ដូច​ទៅ​ហ្នឹង​អ្វី​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ព្យាករណ៍​ទុក​កាល​ពី​ឆ្នាំ២០១៦។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Dolphin #Irrawaddy #Mekong #River
មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន ទាមទារ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​ចាត់​វិធានការ​លើ​ចៅក្រម​ពីរ​រូប ដែល​បង្ខំ​ឱ្យ​មេ​ប៉ូលិស​ផ្កាយ ៣ម្នាក់ គឺ​ឧកញ៉ា ឌួងងៀប សូក​ប៉ាន់​អស់​លុយ​ពី​ខ្លួន ព្រោះ​ការ​ពន្យារ​ពេល​នេះ ឆ្លុះ​បញ្ចាំង​ថា ការ​អនុវត្ត​ច្បាប់​លម្អៀង និង​មាន​ស្តង់ដារ​ច្រើន​បែប​ច្រើន​យ៉ាង​ប៉ះពាល់​កាន់តែ​ធ្ងន់​ដល់​ប្រព័ន្ធ​ច្បាប់​នៅកម្ពុជា។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #SocialEconomy #Court #Justice
#វិទ្យុអាស៊ីសេរី #សេដ្ឋកិច្ច #សង្គម #តុលាការ #យុត្តិធម៌
អតីត​ជា​ចៅសង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម លោក ចៅ វាសនា បាន​ចេញ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៦ ខែកុម្ភៈ ម្សិលមិញ ដោយ​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន ៥​ឆ្នាំ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRP
ទីភ្នាក់ងារ​ព័ត៌មាន​របស់​កូរ៉េខាងជើង​ចេញ​ផ្សាយ​នៅថ្ងៃទី១៦ ខែកុម្ភៈ ដោយបាន​ដកស្រង់​របាយការណ៍​បឋម​របស់​អង្គការ​សហប្រជាជាតិ​បង្ហាញ​ថា ចារកម្ម​កូរ៉េខាងជើង​ កំពុង​បង្កប់​ខ្លួន​នៅ​ប្រទេស​កម្ពុជា និង​បើក​អាជីវកម្ម​ធំៗ​ជាច្រើន​ រួមមាន​​ សណ្ឋាគារ កាស៊ីណូ ទីភ្នាក់ងារ​ទេសចរណ៍​ ភោជនីយដ្ឋាន​និង​រង្គសាល​ជាដើម ចាប់តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ២០២០មក។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #Spy #UN #Cambodia #NorthKorean
គិត​ត្រឹម​​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​កុម្ភៈ ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ​អូមីក្រុង (Omicron) ចំនួន ៤៤៤នាក់​ថ្មី​ទៀត។ ក្នុង​នោះ​ ១១​នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស និង​ ៤៣០​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។អាន​បន្ថែមទៀត
https://www.youtube.com/watch?v=zl6CDl1JoVA
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី១៧ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖


៚ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន បញ្ចប់ដោយ​គ្មានដំណោះស្រាយវិបត្តិភូមា
៚ ម្តាយក្មេងប្រុស កាក់ សវុណ្ណច្ឆ័យ សង្ឃឹមថា សាលា​ឧទ្ធរណ៍ នឹងទម្លាក់ការចោទប្រកាន់លើកូនប្រុស
៚ អ្នកឃ្លាំមើលបរិស្ថានថា ព្រៃឡង់កំពុងឋិតក្នុង​ភាពប្រកាស​អាសន្ន
៚សង្គមស៊ីវិលគាំទ្រ ក្រុមអ្នកជំនាញរបស់អង្គការ​សហប្រជាជាតិថា កម្ពុជាកំពុងរំលោភច្បាប់អន្តរជាតិ ...........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ម្តាយ និង មេធាវី ការពារក្តីសង្ឃឹមថា #សាលាឧទ្ធរណ៍ភ្នំពេញ នឹង ទម្លាក់ ចោល ការចោទ ប្រកាន់ ដែល គ្មាន មូលដ្ឋាន លើ ក្មេង ប្រុស កាក់ សុវណ្ណច្ឆ័យ ដើម្បី ផ្តល់ យុត្តិធម៌ និង កុំឲ្យ ប៉ះពាល់ អនាគត របស់ គាត់ ។ ក្តីសង្ឃឹមនេះ គឺបន្ទាប់ពី តុលាការ ជាន់ខ្ពស់ មួយ នេះ បាន បើក សវនាការ លើ បណ្តឹង ឧទ្ធរណ៍ នៅ ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ហើយ គ្រោង នឹង ប្រកាស សាលដីកា នៅថ្ងៃទី១៤ ខែមីនា ខាងមុខ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRPActivists #AppealCourt #Court
ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​កម្មករ​ណាហ្កាវើលដ៍ ​ដែល​ចូល​រួម​ធ្វើ​កូដកម្ម​កន្លង​មក ជិត​ ១ពាន់​នាក់​ទៅ​ផ្ដល់​សំណាក​រក​ជំងឺ​កូវីដ​១៩ ជា​លើក​ទី​២ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ បន្ទាប់​ពី​ពួកគេ​បាន​ផ្ដល់​សំណាក​ម្ដង​រួច​មក​ហើយ ដោយ​លទ្ធភាព​អវិជ្ជមាន។ កម្មករ​ចាត់​ទុក​ការ​បន្ត​ប្រើ​វិធាន​សុខាភិបាល​បែប​នេះថា​ មាន​បំណង​ចង់​ពន្យារពេល​មិន​ឲ្យ​ពួកគេ​​ជួប​ជុំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ការងារ​ ពី​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​នៅ​ចំកណ្ដាល​ទី​ក្រុង​ភ្នំពេញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Casino #NagaWorld #COVID19KH
គិត​ត្រឹម​​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​កុម្ភៈ ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ​អូមីក្រុង (Omicron) ចំនួន ៤៤៤នាក់​ថ្មី​ទៀត។ ក្នុង​នោះ​ ១១​នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស និង​ ៤៣០​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

អានអត្ថបទពិស្តារ៖

#RFAKhmer #Health #COVID19KH #Omicron