វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
https://www.youtube.com/watch?v=Kkr9hPLxS5o
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អង្គារ ១៤កើត ខែ មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ១៥ ខែ កុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖


៚ ចៅក្រមលើកពេលសវនាការ កញ្ញា សេង ធារី តែបន្តកាត់ក្ដីសកម្មជនបក្សប្រឆាំងផ្សេងទៀត
៚ អាជ្ញាធរព្រមានចាត់វិធានការរារាំងក្រុមកម្មករ​ណាហ្គាវើលដ៍ មិនឱ្យត្រឡប់ទៅធ្វើកូដកម្ម
៚ រដ្ឋាភិបាលពន្យារពេលអនុវត្តអនុក្រិត្យស្តីពីការគ្រប់​គ្រងច្រកទ្វាបណ្តាញអ៊ីនធឺណិត
៚នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនឹងពិភាក្សាថាតើលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុង​ការទទួលបានពានរង្វាន់សន្តិភាពពិភពលោកដែរ ឬទេ?
.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ចៅក្រម​សាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេច​លើក​ពេល​សវនាការ​​សំណុំ​រឿង​បទ​ញុះញង់ និង​រួម​គំនិត​ក្បត់ ​របស់​អ្នក​ជំនាញច្បាប់ និងនយោបាយ​អន្តរជាតិ​​​កញ្ញា ​សេង ធារី ទៅ​សប្ដាហ៍​ក្រោយ​បន្ត​ទៀត​ តាម​សំណើរ​របស់​មេធាវី​។​ ប៉ុន្តែចៅក្រម​​បន្ត​ឃុំ​​ខ្លួន​សកម្មជនបក្សប្រឆាំង​​ ​​​​៣​នាក់ លើស​នីតិវិធី​ផ្លូវ​ច្បាប់​។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #Judge
លោក កឹម សុខា អះអាង​ថា ប្រទេសប៊ែលហ្សិក (#Belgium) ចង់​ឃើញ លោក​មាន​សិទ្ធិ​ធ្វើនយោបាយ ដែល​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ឆាប់ៗ នេះ។ អ្នក​វិភាគ​យល់​ថា ដើម្បី​លោក​ កឹម សុខា អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ លុះ​ត្រា​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​​ប្រឹង​រើ​ខ្លួន ដោយ​ប្រើ​សិទ្ធិ​សេរី​តាម​ច្បាប់ ឲ្យ​ក្លាយ​ជា​អ្នក​នយោបាយ​សកម្ម​ជាង​សព្វ​ថ្ងៃ​នេះ។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #KemSokha
https://www.youtube.com/watch?v=iB6mtbAC_ko
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់​ព្រឹក​ថ្ងៃ​ពុធ ១៤កើត ខែ​មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ រដ្ឋាភិបាលពន្យារពេលអនុវត្តអនុក្រឹត្យស្តីពី ច្រកទ្វារ​អ៊ិនធឺណិត​ជាតិ ដែលគ្រោងចូលជាធរមាននៅថ្ងៃ​ពុធទី១៦កុម្ភៈនេះ
៚ ជប៉ុនចង់ឃើញកម្ពុជារៀបចំការបោះឆ្នោតឃុំ-សង្កាត់ និង​ការ​បោះឆ្នោតជាតិខាងមុខ តាមបែបប្រជាធិបតេយ្យ
៚ លោក កឹម សុខា អះអាងថា ប្រទេសប៊ែលហ្សិកចង់ឃើញ លោកមានសិទ្ធិធ្វើនយោបាយឡើងវិញ
៚ តំណាងរាស្រ្តអូស្រ្តាលីជំរុញឲ្យអនុវត្តច្បាប់ថ្មី ដើម្បី​បង្កកទ្រព្យសម្បត្តិមន្រ្តីរបស់លោក ហ៊ុន សែន នៅអូស្រ្តាលី ......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
អាជ្ញាធរ​រាជធានី​ភ្នំពេញចេញ​សារ​ព្រមាន​ចាត់​វិធានការ​រដ្ឋបាល និង​តាម​ច្បាប់​ ដោយ​គ្មា​នការ​លើក​លែង ចំពោះក្រុម​កម្មករ​ណាហ្គាវើលដ៍​ដែល​គ្រោង​ធ្វើ​កូដកម្ម​​ជា​​ថ្មី​​ទៀត​ នៅ​ក្បែរ​ទីតាំង​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​។ ចំណែកអង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ឈប់​ប្រើ​វិធាន​​សុខាភិបាល​ប្រឆាំង​​ជំងឺ​កូវីដ-​១៩ ធ្វើ​ជា​លេស​ដើម្បី​គាប​សង្កត់​ និង​បង្ក្រាប​ទៅ​លើ​កម្មករ​ណាហ្គាវើលដ៍​ដែល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld #Strike
ក្រសួងសុខាភិបាល រក​ឃើញ​អ្នក​ឆ្លង​​ជំងឺកូវីដ១៩ ចំនួន ១៨៤នាក់​ថ្មី​ទៀត ដែល​សុទ្ធតែ​ជា​មេរោគ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង (#Omicron) ក្នុង​នោះ ៩នាក់ ជា​ករណី​នាំចូល និង ១៧៥នាក់​ទៀត​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ នេះ​គឺ​ជា​លទ្ធផល​ដែល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ពិសោធន៍ ភី.ស៊ី.អា (PCR)។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #COVID19KH #Omicron
ប្រជាពលរដ្ឋ និង​សកម្មជន​បរិស្ថាន ជំរុញ​ដល់​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ភ្នំ​ទទឹង​ដែល​បន្សល់​ទុក​ចុង​ក្រោយ​ដែល​ជា​អត្តសញ្ញាណ​ភូមិ​កំណើត​អ្នក​ស្រុកបាណន់ ខេត្តបាត់ដំបង។ ​ភ្នំ​ធម្មជាតិ​ជា​ច្រើន​ក្នុង​ខេត្ត​បាត់ដំបង​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​ជា​បន្ត​បន្ទាប់​ក្នុង​ការធ្វើ​​អាជីវកម្ម​កាយ​ថ្ម​របស់​ក្រុមហ៊ុន​ចិន​វៀតណាម ហើយ​តំបន់​ភ្នំ​ទទឹង ក៏​កំពុង​រង​ការ​គំរាម​កំហែង​ក្នុង​ធ្វើ​អាជីវកម្ម​ផង​ដែរ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Environments #Economy #China #Vietnam
ពលរដ្ឋ​កម្ពុជា នៅ​តែ​​ព្រួយ​បារម្ភ​ជា​ខ្លាំង​​ចំពោះ​​ការឹត​ត្បិត​​លើ​​សិទ្ធិ​សេរីភាព និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន តាម​​បណ្តាញ​អ៊ីនធឺណិត ដោយ​សារ​​​តែ​​​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ គ្រាន់​តែ​ពន្យារ​ពេល​អនុវត្ត​សិន​ តែ​មិន​បាន​លុប​ចោល​វា​​នោះទេ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #Telecom #Post #Internet #IGW
កម្ពុជា​​បញ្ជាក់ថា មីយ៉ាន់ម៉ា ​(Myanmar) ឬភូមា ​(Burma) ​នឹង​​មិន​ចូលរួម​​កិច្ចប្រជុំ​​ចង្អៀត​​ថ្នាក់​​រដ្ឋមន្ត្រី​​ការ​បរទេស​អាស៊ាន​ (AMM Retreat) ​ដែល​កំពុង​​ប្រព្រឹត្ត​ទៅ​​នៅក្នុង​​សប្តាហ៍​​នេះ​ឡើយ។

អានអត្ថបទបន្ថែមសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #Myanmar #AMMR
អ្នកជំនាង​ខាង​វិទ្យាសាស្រ្ត​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា លើក​ឡើង​ថា ជា​រឿង​ល្អ ដែល​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេណ​អាស៊ាន​ ងាកមក​រក​ជំហរ​របស់​អាស៊ានវិ។ លោក​បញ្ជាក់​ថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នេះ ជា​កិច្ចប្រជុំ​សំខាន់​មួយ​ ដើម្បី​កំណត់​ពីរបៀបវារៈ​សំខាន់ៗ​ ដើម្បី​ឈា​នទៅ​រៀប​ចំ​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​នៅ​ពេល​មុខ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #AMMR
ជប៉ុន ​(Japan) ​ចង់ឃើញ​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ឃុំ-សង្កាត់ និង​ការបោះឆ្នោតជាតិ​ខាងមុខ​ប្រព្រឹត្តទៅ​តាមបែប​ប្រជាធិបតេយ្យ។ ជប៉ុន​បាន​បញ្ជាក់​ជំហរ​ដូច្នេះ​ប្រាប់​ទៅ​កូនប្រុសច្បង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត នៅក្នុង​ជំនួប​មួយ​រវាងលោក​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក យ៉ូហ្ស៊ីម៉ាសា ហាយ៉ាហ្ស៊ី (Yoshimasa Hayashi) នៅ​ក្រសួង​ការបរទេស​ជប៉ុន កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Cambodia #Japan #HunManet #ELECTION2022
យុវជន​ខ្មែរ​ក្រោម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​បន្ត​ពាក់​អាវ​យឺត ដែល​មាន​ពាក្យ​ថា អបអរសាទរ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី ៧៣ឆ្នាំ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ជន​ជាតិ​ដើម។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ដោយសារ​តែ​អាជ្ញាធរ​វៀតណាម បាន​ចោទ​ប្រកាន់​យុវជន​ខ្មែរ​ក្រោម ពី​បទ​ក្បត់​ជាតិ ដោយសារ​តែ​ពួក​គេ ពាក់​អាវ​យឺត​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HumanRights #KhmerKampuchearKrom
https://www.youtube.com/watch?v=RzILEMzNYUE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១៤កើត ខែ មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ១៦ ខែ កុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ តុលាការបារាំងចេញដីកាចាប់ខ្លួនមេកងអង្គរក្សលោក ហ៊ុន សែនពីរនាក់
៚ លោក កឹម សុខា ប្រាប់តុលាការថា លោកអប់រំយុវជន​ត្រូវប្រកាន់យកគោលការណ៍អហិង្សា
៚ ក្រសួងសុខាភិបាលតម្រូវឲ្យក្រុមបុគ្គលិក​ណាហ្គាវើលដ៍​ផ្ដល់សំណាកធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី២
៚ សង្គមស៊ីវិលអំពាវនាវឲ្យអង្គភាពប្រឆាំងអំពើពុករលួយ​ពន្លឿនចាត់វិធានការលើចៅក្រម ដែលបង្ខំលោក ឌួង ងៀប សូកប៉ាន់.......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
លោក​​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន ​​បង្ហាញអំពី​ភាព​ជាប់​គាំង​នៃ​​​​វិបត្តិនយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា ឬ​​មីយ៉ាន់ម៉ា ​នៅ​​​ក្រោយ​​​​​ពេល​លោក​​​​​ធ្វើ​ដំណើរ​​ទស្សនកិច្ច​ដ៏​​ចម្រូង​ចម្រាស​​ទៅ​​ជួប​​មេ​ដឹក​នាំ​​របបសឹក​ កាល​ពី​​ដើម​ខែ​មករា​។ មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​​ភាព​​អាម៉ាស់​​​​នេះ​ថា​ បណ្ដាល​​មក​ពី​លោក ហ៊ុន សែន ​ប្រើ​ប្រាស់​នយោបាយ​​​​​​ប្រជាភិថុតិ​​​​​ចង់​​ជ្រោមជ្រែង​លទ្ធិ​ផ្ដាច់​ការ​​​​​ខ្លាំង​​ពេក។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #ASEAN2022 #Myanmar
សវនាការ​ជំនុំជម្រះ​ប្រធានគណបក្សសង្គ្រោះជាតិ​ លោក​​ កឹមសុខា​ នៅ​ព្រឹក​​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ​នេះ​ ជា​ការ​ដាក់​ភស្តុតាង​ដោះ​បន្ទុក​​លោក​ កឹម​ សុខា។ ភស្តុតាង​នេះ​​ជា​ការ​ថ្លែង​របស់​លោក​ កឹម​ សុខា​ នៅ​តាម​កម្មវិធី​នានា​ ដែល​បញ្ជាក់​ថា ​គ្មាន​ការប្រទុស្តរាយ​ គ្មាន​ហិង្សា​ និង​គ្មាន​ការ​ត្រូវរ៉ូវ​ជាមួយ​បរទេស ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ដែរ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KemSokha #Trial #Court
សំណុំរឿងគប់គ្រាប់បែកដៃ​លើ​ហ្វូង​បាតុករ​អហិង្សា​នៅ​កណ្ដាល​ក្រុងភ្នំពេញ កាល​ពី ២៥ឆ្នាំ​មុន​នោះ ចាប់​ផ្ដើម​កក្រើក​ឡើងវិញ​ហើយ បន្ទាប់​ពី​#តុលាការបារាំង​ចេញ​ដីកា​​បង្គាប់​​ឱ្យ​ចាប់​ខ្លួន​ឧត្តមសេនីយ៍​យោធា​ជាន់ខ្ពស់​​#កម្ពុជា​ពីរ​រូប ​ដែល​ជាប់​ចោទ​ថា ជា​អ្នក​រៀបចំ​គម្រោង​ដ៏​ហិង្សា​នោះ។ ប៉ុន្តែ​តំណាង​បក្ស​កាន់​អំណាច​​អះអាង​​ថា តុលាការ​បារាំង​​គ្មាន​សិទ្ធិអំណាច​​ចាប់ខ្លួន​មន្ត្រី​កម្ពុជា​នោះ​ឡើយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ

#RFAKhmer #Law #GrenadeAttack #PhnomPenh
https://www.youtube.com/watch?v=orwLNvePqls
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី១៧ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ក្រុមអ្នកជំនាញអ.ស.ប. ថាកម្ពុជាគឺ​ជាកន្លែងកូរ៉េខាងជើង​ប្រតិបត្តិការបើកជំនួញខុសច្បាប់ផ្សេងៗ
៚ តុលាការបារាំងចេញដីកា​ចាប់ខ្លួនមេ​កង​អង្គរក្ស​លោក ហ៊ុន សែន ពីរនាក់
៚ ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ថា ​អាជ្ញាធរ​ រំលោភ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ក្នុងរឿង​កូដកម្ម​របស់​កម្មករ​ណាហ្គាវើលដ៍
៚ផ្សោតទន្លេមេគង្គ នៅអន្លង់ឈើទាល បានផុតពូជទាំង​ស្រុង​ហើយ
........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
អ្នកវិភាគ​មើលឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ដែល​ជា​​ប្រធាន​​កិច្ចប្រជុំ​អាស៊ាន​កំពុង​ព្យាយាម​ផ្សះផ្សា​រ​បញ្ហា​​ចម្រូង​​ចម្រាស់​​ក្នុង​ចំណោម​រដ្ឋមន្ត្រី​ការ​បទេស​អាស៊ាន ដើម្បី​​សម្រួល​​ឱ្យ​អាស៊ាន​​បាន​ធ្វើ​កិច្ចការ​សំខាន់ៗ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​បាន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #Cambodia #Singapore
សត្វ​ផ្សោត​ទន្លេ​មេគង្គ​ មួយ​ក្បាល​ចុង​ក្រោយ​បង្អស់​ ដែល​រស់​នៅ​អន្លង់​ឈើទាល​ ខេត្ត​ស្ទឹងត្រែង ស្ថិត​នៅ​តំបន់​ព្រំដែន​កម្ពុជា-ឡាវ បាន​ងាប់​ទៅ​ហើយ កាល​ពី​ថ្ងៃ​ទី១៥ ខែកុម្ភៈ​ ដូច​ទៅ​ហ្នឹង​អ្វី​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ព្យាករណ៍​ទុក​កាល​ពី​ឆ្នាំ២០១៦។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Dolphin #Irrawaddy #Mekong #River
មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន ទាមទារ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​ចាត់​វិធានការ​លើ​ចៅក្រម​ពីរ​រូប ដែល​បង្ខំ​ឱ្យ​មេ​ប៉ូលិស​ផ្កាយ ៣ម្នាក់ គឺ​ឧកញ៉ា ឌួងងៀប សូក​ប៉ាន់​អស់​លុយ​ពី​ខ្លួន ព្រោះ​ការ​ពន្យារ​ពេល​នេះ ឆ្លុះ​បញ្ចាំង​ថា ការ​អនុវត្ត​ច្បាប់​លម្អៀង និង​មាន​ស្តង់ដារ​ច្រើន​បែប​ច្រើន​យ៉ាង​ប៉ះពាល់​កាន់តែ​ធ្ងន់​ដល់​ប្រព័ន្ធ​ច្បាប់​នៅកម្ពុជា។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #SocialEconomy #Court #Justice
#វិទ្យុអាស៊ីសេរី #សេដ្ឋកិច្ច #សង្គម #តុលាការ #យុត្តិធម៌
អតីត​ជា​ចៅសង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម លោក ចៅ វាសនា បាន​ចេញ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៦ ខែកុម្ភៈ ម្សិលមិញ ដោយ​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន ៥​ឆ្នាំ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRP