វិទ្យុអាស៊ីសេរី/ RFA Khmer
15K subscribers
3.94K photos
2.28K videos
96 files
8.19K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់​ពី​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF)​រួចហើយ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ នៅ​ទីក្រុង​សេអ៊ូល (Seoul) ប្រទេស​កូរ៉េខាងត្បូង​(South-Korea)​។ ទោះជា​យ៉ាងណា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង មិន​ពេញចិត្ត​ចំពោះ​ការ​ប្រគល់​ពាន​រង្វាន់​នេះ​ទេ និង​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ដែល​ពួក​គាត់​ចាត់​ទុក​ថា ជា​មេដឹកនាំ​ផ្ដាច់ការ រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ។អានលម្អិតបន្ថែម
https://www.youtube.com/watch?v=NK1Xeo8bHrQ
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃ អាទិត្យ ទី១៣ ខែ កុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ បាតុករ​នៅ​កូរ៉េ​​ខាង​ត្បូង ​​ផ្ដាំ​ឲ្យ​ លោក ហ៊ុន សែន ​​គោរព​សិទ្ធិ​មនុស្ស​​ បើ​មិន​ចង់​ឲ្យ​ពួកគេ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ទៀត​​​​​
៚ យុវជនខ្មែរថាវរៈជួបជុំគ្នា ផ្ញើរការនឹករឭកដល់សហជីព​​ណាហ្គាវើល៏ កំពុងជាប់ឃុំក្នុងពន្ធនាគារ​
៚​ ​​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ជំរុញ​ឱ្យ​អាមេរិក​លុបចោល​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក ដែល​គ្រោង​ធ្វើ​នៅ​រដ្ឋធានីវ៉ាស៊ីនតុន
៚ពលរដ្ឋបន្តទាមទារឱ្យ​ក្រុមហ៊ុន​ព្រលាន​យន្តហោះថ្មី ផ្តល់សំណងសមរម្យ ខណៈពួកគាត់កំពុងប្រឈមការ បណ្តេញចេញទាំងបង្ខំ
​.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
សកម្មជន គណបក្ស សង្គ្រោះ ជាតិ នៅ ប្រទេស កូរ៉េ ខាង ត្បូង បន្ត ធ្វើ បាតុកម្ម ប្រឆាំង វត្តមាន លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង ថ្ងៃ ចុង ក្រោយ នៃ ពិធី ទទួល ពាន រង្វាន់ សន្តិភាព ស៊ុន ហាក់ (Sunhak peace prize award)។ ពួកគាត់ ផ្ដាំ ឲ្យលោក ហ៊ុន សែន ងាក មក គោរព សិទ្ធិ មនុស្ស និង ដោះលែង អ្នក និយម ប្រជាធិបតេយ្យ បើ មិន ចង់ ឲ្យមាន បាតុកម្ម ប្រឆាំង លោក លើក ក្រោយៗ ទៀត។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #Protest #KhmerKorea #HunSen #PeacePrize
មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ​(Human Rights Watch) ​ជំរុញ​ឱ្យ​អាមេរិក​លុបចោល​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក ដែល​គ្រោង​ធ្វើ​នៅ​រដ្ឋធានីវ៉ាស៊ីនតុន (Washington) នាពេល​ខាងមុខនេះ។

ព័ត៌មានពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #HumanRights #HRW #ASEAN2022 #US
https://www.youtube.com/watch?v=YDcdiKgf6qM
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ មន្ត្រី HRW ជំរុញឱ្យអាមេរិកលុបចោលកិច្ចប្រជុំកំពូល​ពិសេសអាស៊ាន-អាមេរិក
៚ អង្គការយូណេស្កូ អំពាវនាវឱ្យស្ថានីយវិទ្យុ​ផលិត​ព័ត៌មានឯករាជ្យ
៚ ក្រុមបាតុករខ្មែរ​នៅ​កូរ៉េ​​ខាង​ត្បូង ​​ផ្ដាំ​ឲ្យ​ លោក ហ៊ុន សែន ​​គោរព​សិទ្ធិ​មនុស្ស​​ បើ​មិន​ចង់​ឲ្យ​ពួកគេ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ទៀត​​​​
៚ ពលរដ្ឋ​​​​​​​​​​​​រងគ្រោះក្នុង​គម្រោង​ព្រលាន​យន្តហោះថ្មី បន្តទាម​ទារ​​ឱ្យអាជ្ញាធរ និងក្រុមហ៊ុនផ្តល់សំណងសមរម្យ ....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ប្រធាន សហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រកាន់ ជំហរ បន្ត ការងារ របស់ ខ្លួន ដើម្បី សេរីភាព និង ប្រជាធិបតេយ្យ នៅ កម្ពុជា ដោយ មិន រុញរា ឡើយ ។ ការ ប្រកាស បែប នេះ ធ្វើ ឡើង ក្រោយ ពី លោក ត្រូវ បាន អង្គការ សង្គម ស៊ីវិល សហជីព និង ក្រុម យុវជន ជា ច្រើន នាក់ បាន បោះ ឆ្នោត ឱ្យ លោក ធ្វើ ជា ប្រធាន សហភាព សហជីព កម្ពុជា ជា ថ្មី ទៀត នៅ ព្រឹក ថ្ងៃ ទី ១៣ ខែ កុម្ភៈ។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #Union #RongChhun #HumanRights
អ្នក​​ធ្វើ​ការងារ​​ទាក់ទង​​ថ្ងៃ​១៤ ខែ​កុម្ភៈ​​ និង​យុវជន​លើកឡើង​ថា​ យុវជន​សព្វ​ថ្ងៃ​មាន​ការ​​យល់​ដឹង​ច្រើន​ពី​អត្ថន័យ​នៃ​​​ថ្ងៃ​ក្ដី​ស្រលាញ់​១៤​​កុម្ភៈ​​​។​ ទោះយ៉ាងណា​ ពួកគាត់​នៅតែ​​ជំរុញឲ្យ​រដ្ឋាភិបាល​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ការ​ផ្សព្វផ្សាយ​ថែមទៀត​កុំ​ឲ្យ​យុវជន​​ចាត់​ទុក​ថា​ ថ្ងៃ​១៤​​​កុម្ភៈ​ ជា​​ថ្ងៃ​ក្ដី​ស្រលាញ់​​របស់​​គូ​សង្សារ​។

អានអត្ថបទនិងទស្សនាបទសម្ភាសន៍សូមចុចនៅទីនេះ៖

#RFAKhmer #Social #Youth #valentineDay
អង្គការ​វប្បធម៌ វិទ្យាសាស្ត្រ និង​អប់រំ​របស់​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា ​យូណេស្កូ ​(UNESCO) ជំរុញ​ឱ្យ​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ធានា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​តាម​វិទ្យុ និង​លើកទឹកចិត្ត​ដល់​ស្ថានីយ​វិទ្យុ​ឱ្យ​ផលិត​ព័ត៌មាន​ឯករាជ្យ ដែល​អាច​ជឿ​ទុក​ចិត្ត។ ការអំពាវនាវ​នេះ​ធ្វើ​ឡើង​នៅពេល​អង្គការ​ពិភព​លោក​នេះ​ប្រារព្ធ​ទិវា​វិទ្យុពិភពលោក ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ក្រោម​ប្រធានបទ «វិទ្យុ និង​ទំនុក​ចិត្ត»។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Social #UNESCO #Radio #NEWS #Journalists
អតីត​សកម្ម​ជន​​ចលនា​មាតា​ធម្ម​ជាតិ​ដែល​ទើប​ចេញ​ពី​ពន្ធនា​គារលោក ថុន រដ្ឋា បាន​​បង្ហោះ​វីដេអូ​លើក​ទី១ នៅ​លើ​​ហ្វេកបុក​របស់​ខ្លួន ដោយ​​បង្ហាញ​​ពី​​ទី​តាំង​លូ​​បង្ហូរ​ទឹក​​កខ្វក់​​​​មាន​​ផ្ទុក​​ដោយ​កាក​សំណល់​ស្អុយ​រលួយ​ហូរ​ចូល​ក្នុង​ស្ទឹងសៀម​រាប។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #SiemReap #AngkorWat
សង្គម​ស៊ីវិល​ និង​អ្នក​ច្បាប់ ​ជំរុញ​ឲ្យ​​​ស្ថាប័ន​មាន​សមត្ថកិច្ច​បើក​ការ​​ស៊ើប​អង្កេត​​​​​ឲ្យ​​​​បាន​លឿន ​ករណី​​ចៅក្រម​​​​​​​​​ បង្ខំ​​​​​​​​​​ឧកញ៉ា និង​ជា​នគរបាល​ផ្កាយ​៣​ម្នាក់​ គឺ​លោក ឌួង​ ងៀប ឲ្យ​សូកប៉ាន់រហូត​ដល់​គាត់​អស់​លុយ​​​ពី​ខ្លួន​។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ដែល​​​លោក​ឧកញ៉ា ឌួង ងៀប បាន​លាត​ត្រដាង​​ពី​ការ​ប្រព្រឹត្តអំពើ​ពុក​រលួយ​​របស់​​ចៅក្រម​នៃ​​សា​លា​​ដំបូង​រាជធានី​ភ្នំពេញ។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Economy #Land #Corruptions #Court
ក្នុង​​ដំណើរ​​ទស្សនកិច្ច​នៅ​ប្រទេស​​កូរ៉េខាងត្បូង​​លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន បាន​​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង រើស​​ពលករ​​ខ្មែរ​បន្ថែម​ទៀត ដើម្បី​ទៅ​ធ្វើការ​នៅ​ប្រទេស​នោះ។ ប៉ុន្តែ​លោក​មិន​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិពលករ​ខ្មែរ​នៅ​ទី​នោះ​ នោះ​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Worker #HunSen #HumanRights
រដ្ឋមន្ត្រី ក្រសួង បរិស្ថានលោក សាយ សំអាល់ កាល ពី ថ្ងៃ ទី១៣ ខែ កុម្ភៈ ម្សិលមិញ បាន ណែនាំ ដល់មន្រ្តី មន្ទីរ បរិស្ថាន មន្រ្តី ឧទ្យា នុរក្ស សហគមន៍ និង អាជ្ញាធរ ពាក់ព័ន្ធ បន្ត រួម សហការ គ្នា ការពារ ដែន ជម្រក សត្វព្រៃ សង្ឃ រុក្ខវ័ន និង គូលេន-ព្រហ្មទេព ខេត្ត ឧត្តរមានជ័យ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #PreyLang
https://www.youtube.com/watch?v=2qsWEKeOt7Y
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ អ្នក​ឃ្លាំមើល​ថា យុវវ័យ​យល់​ដឹង​​​ច្រើន​ពី​ទិវា​ក្ដី​ស្រលាញ់ ​ថ្ងៃ​ ១៤ កុម្ភៈ
៚ អាជ្ញាធរចាប់ខ្លួន ឧកញ៉ា​​ លោក​ ឌួង ងៀប ដែលធ្លាប់ ចោទតុលាការថា ពុករលួយ
៚ ស្នងការខេត្តស្វាយរៀង រងការចោទថា កាត់លុយ នគរបាលរាប់រយនាក់ ជូនគណបក្សប្រជាជន
៚ បទសម្ភាស​ពីការទាមទារឱ្យអាមេរិក លុបចោល កិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក
.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ឧកញ៉ា​​លោក​ ឌួង ងៀប ដែលធ្លាប់​ចោទ​ប្រកាន់​តុលាការ​ថា ពុករលួយ​បង្ខំឱ្យ​លោក​សូកប៉ាន់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ។ នគរបាល​​​​​បាន​ចាប់​​​ខ្លួន​​លោក​ ឌួង ងៀប ​ដែល​មាន​តំណែង​ជា​ឧត្តមសេនីយ៍​នៃក្រសួង​មហាផ្ទៃ​​ពាក់​​ផ្កាយ​៣ផង​នោះ​ ​នៅ​ថ្ងៃ​ទី១៤ ខែកុម្ភៈនេះ ដោយ​ចោទ​ប្រកាន់​ ពី​«បទឆបោក»​និង​«បទមិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បានករណី​ចេញ​សែក​ស្អុយ» ឲ្យ​ទៅ​ជន​ជាតិ​តៃវ៉ាន់​២នាក់ ក្នុងការ​​រក​ស៊ី​បណ្ដាក់​ទុន​ជាមួយ​គ្នា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Corruptions #Land #Court
https://www.youtube.com/watch?v=OuoOs8nmNTs
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អង្គារ​​១៤កើត ខែ មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ១៥ ខែ កុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ គណបក្ស​នយោបាយ​មួយចំនួន​បារម្ភអំពីការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត
៚ អ្នកវិភាគថាការណ៍ដែល​អាមេរិកអញ្ជើញលោកហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក មិនមែនទទួល​ស្គាល់រដ្ឋាភិបាលលោក ហ៊ុន សែន
៚ប្រជាពលរដ្ឋ​ស្នើ​ដល់​អាជ្ញាធរ​ជួយថែ​ភ្នំទទឹងខេត្តបាត់ដំបង ដែលរងការរម្លាយយកថ្ម
៚ ករណីឆ្លងមេរោគអូមីក្រុងនៅកម្ពុជា កើនឡើងខ្លាំង​គុណនឹង ៥ ដងក្នុងមួយថ្ងៃ បើធៀបនឹង​សប្តាហ៍មុន......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
លោក អ្នកនាង ជា ទីមេត្រី!
លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ទទួល បាន ការ សាទរ ភ្លូក ទឹក ភ្លូក ដី ពី ប្រព័ន្ធឃោសនារបស់លោក ថា បាន លើក មុខមាត់ កម្ពុជា ដោយ ទទួល បាន ពាន រង្វាន់ សន្តិភាពពី អង្គការសាសនា របស់ ប្ដីប្រពន្ធ ជនជាតិកូរ៉េពីរនាក់ ដែល ពិភពលោក មិន សូវ បាន ឮឈ្មោះ។ ពានរង្វាន់ ដែល លោកនាយករដ្ឋមន្រ្តី ទទួល បាន នេះ មិនមែន ជា ពាន រង្វាន់ ណូប៊ែល សន្តិភាព ដ៏ល្បីល្បាញ នោះទេ។

លោកអ្នកនាង ប្រាកដ ជា កំពុង មាន ចម្ងល់ ថា តើអ្វីទៅ ជា ពានរង្វាន់ ណូប៊ែល សន្តិភាព ពិភព លោក?
តើ ហេតុអ្វី លោកនាយករដ្ឋមន្រ្តី មិន ទទួល បាន ពានរង្វាន់ ណូប៊ែល សន្តិភាព តែ ទទួលបានពានរង្វាន់ពីអង្គការឯកជនទៅវិញ?
តើ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មាន លក្ខណៈសម្បត្តិ នឹង ទទួល បាន ពាន រង្វាន់ ប្រភេទនេះ ដែររទេ?

សូម លោកអ្នកនាង រង់ចាំ តាមដាន កិច្ចពិភាក្សា អំពី រឿង នេះ នៅ ក្នុង នាទី វេទិកា អ្នកស្ដាប់ វិទ្យុ អាស៊ីសេរី នៅ យប់ ថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ នេះ។
#RFAKhmer #Politics #HunSen #PeacePrize
គណបក្ស នយោបាយ មួយចំនួន ដែល ចូលរួម ការបោះឆ្នោត ឃុំ-សង្កាត់ នាពេល ខាងមុខនេះ បារម្ភថា ការបង្កើត ច្រកទ្វារ អ៊ីនធឺណិត ជាតិ អាចប៉ះពាល់ ដល់ សេរីភាព នៃ ការបញ្ចេញមតិ ទាក់ទងនឹង រឿងនយោបាយ នៅលើ អនឡាញ ស្របពេល ដែល ការបោះឆ្នោត ជិតចូលមកដល់។ ពួកគេថា គណបក្ស របស់ ពួកគេ នឹង បន្តតាមដាន យ៉ាងយក ចិត្តទុកដាក់ ចំពោះ បញ្ហានេះ ដើម្បី តស៊ូ មតិ ធ្វើយ៉ាងណា ឱ្យ រដ្ឋាភិបាល ធានាថា ការអនុវត្ត បច្ចេកវិទ្យា នេះ នឹងមិន ប៉ះពាល់ ជាអវិជ្ជមាន ដល់ បរិយាកាស នៃ ការបោះឆ្នោត ដែល កំពុង តែ រងនូវ ការរឹតត្បិត ស្រាប់នោះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #InternetGetWay #China
អ្នក​វិភាគ​អះអាង​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ពេល​ខាង​មុខ ទោះបី​ជា​មាន​ការ​ស្នើសុំ​ពី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​សម្អាង​ថា​ មិនចង់​ឲ្យមេដឹកនាំ​ផ្ដាច់​ការ​នៅ​អាស៊ាន​មួយ​ចំនួន​ចូលរួម​នៅក្នុង​កិច្ច​ប្រជុំ និង​មិន​ចង់​ឲ្យ​មេដឹកនំា​ទាំង​នោះ​យល់​ច្រឡំ​ថា​ សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ពួកគេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HunSen #ASEAN #US
អ្នក ឃ្លាំមើល សង្កេត ឃើញ ថា យុវវ័យ មាន ការ យល់ ដឹង ច្រើន ចំពោះ ថ្ងៃ បុណ្យ នៃ ក្ដី ស្រឡាញ់ ឬ វ៉ាលែនថាញស្ដេ (Valentine's day) ១៤ កុម្ភៈ ដោយ ពួកគេ លែង ចាត់ ទុក ថា ថ្ងៃ នេះ គឺ ជា ថ្ងៃ បុណ្យ សង្សារ សម្រាប់ ដៃ គូរ ស្នេហា ទៀត ហើយ។ ចំណែក អាជ្ញាធរ ក៏ បាន ផ្សព្វផ្សាយ និង ដាក់ ចេញ វិធានការ រឹត បន្តឹង ចំពោះ ផ្ទះ សំណាក់ និង សណ្ឋាគារ ដដែល ដែរ ចំពោះ ថ្ងៃ ១៤ កុម្ភៈ នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Social #Economy #Culture #Valentine