វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.82K videos
90 files
7.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គ្រួសារ​ស្ត្រី​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ពលរដ្ឋ​ក្នុង​ឃុំ​កោះ​ថ្កូវ ស្រុកជលគិរី ស្នើ​សុំ​តុលាការកំពង់ឆ្នាំង ដោះលែង​ម្ដាយ​ចេញ​ពី​ពន្ធនាគារ ព្រោះ​គាត់​មាន​វ័យ​ចាស់ ​និង​មាន​ជំងឺ​ខ្សោយ​បេះដូង​ប្រចាំ​ខ្លួន​ច្រើន​ឆ្នាំ​ហើយ។ អង្គការ​សង្គម​ស៊ីវិល យល់​ថា តុលាការ​មិន​គួរ​ប្រើ​វិធានការ​ឃុំ​ខ្លួន​ម្ចាស់​ដី​មុន ហើយ​បន្ត​ស្វែង​រក​ភស្តុតាង​ជា​ក្រោយ​បែប​នេះ​ទេ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​សេរីភាព​ពលរដ្ឋ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Landdispute
ស្ត្រី​កូដករ ៤នាក់ ដែល​ជា​កម្មករ​ណាហ្គាវើលដ៍ ចេញ​មុខ​បកស្រាយ​តាម​គណនេយ្យ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ថា ពួក​គេ​មិន​បាន​គេចវេះ​ការ​តាម​ចាប់​ខ្លួន​ពី​ខាង​សមត្ថកិច្ច ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​នោះ​ទេ។ ពួកគេ​អះអាង​ថា នឹង​ចូល​ខ្លួន​បំភ្លឺ​នៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​របស់​តុលាការ ក្រោយ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​រួចរាល់​តាម​វិធាន​សុខាភិបាល។

អានអត្ថបទពិស្តារ៖

#RFAKhmer #NagaWorld #COVID19
សហមេធាវី​ការពារ​​ក្ដី​ឱ្យ​លោក កឹម សុខា ប្រធាន​គណបក្ស សង្រ្គោះជាតិ​សោកស្ដាយ ដែល​តុលាការ​​សម្រេច​​លើកពេល​សវនាការ ដែល​គ្រោង​​ធ្វើ​នៅ​ថ្ងៃទី៩ ខែកម្ភៈនេះ ទៅធ្វើនៅ​ថ្ងៃ​ទី១៦ កុម្ភៈ ខាង​មុខ​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #KemSokha
ក្រុម​សង្គម​ស៊ីវិល​ធ្វើការ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​នេះ បាន​ធ្វើ​បច្ចុប្បន្ន​ភាព និង​ចេញ​ផ្សាយ​គេហទំព័រ​អ្នក​ទោស​មនសិការ​ឡើងវិញ ដើម្បី​ទាមទារ​សមត្ថកិច្ច​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដោយ​អយុត្តិធម៌ ៦៦នាក់ ឲ្យ​មាន​សេរីភាព​ដោយ​ឥត​លក្ខខណ្ឌ។ សាច់​ញាតិ​គាំទ្រ​សកម្មភាព​ទាមទារ​នេះ តែ​មន្ត្រី​រដ្ឋាភិបាល​ថា ការ​ទាម​ទារ​នេះ គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​ជា​សកម្ម​ភាព​ទាមទារ​នៅ​ក្រៅ​ក្របខ័ណ្ឌ​ច្បាប់។

អានអត្ថបទពិស្តារ៖

#RFAKhmer #NagaWorld #COVID19KH
មន្រ្តី​សង្គម​ស៊ីវិល​បារម្ភ​ចំពោះ​អាជ្ញាធរ​រដ្ឋា​ភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន កំពុង​ប្រើ​ប្រាស់​ច្បាប់​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ ដែល​រង​ការ​រិះ​គន់​ពី​មតិ​ជាតិនិង​អន្តរ​ជាតិ​កន្លង​ទៅ​ ក្លាយ​ជា​ឧបករណ៍​គាប​សង្កត់​លើ​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់ពលរដ្ឋ​​ ដើម្បី​ចេញ​​តវ៉ា​ស្វែង​រក​ដំណោះ​​ស្រាយ និង​​យុត្តិធម៌​​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ។

អានអត្ថបទពិស្តារ៖

#RFAKhmer #NagaWorld #NGOs #COVID19KH
មន្ត្រី​រដ្ឋាភិបាល​កម្ពុជាសម្ដែង​​មោទនភាព​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​សហរដ្ឋអាមេរិក​អញ្ជើញ​ឱ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន-អាមេរិក​ ដែល​អាច​ប្រព្រឹត្ត​ទៅ​នៅ​សេតវិមាន​ប្រធានាធិបតី ​(White House) ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ​(White House)​ នាពេល​ខាង​មុខ​នេះ។ ក៏​ប៉ុន្តែ ក្រុម​​អ្នក​វិភាគ​​យល់​ថា បើកុំតែ​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរវេន​អាស៊ាន ឬ​ដើម្បី​ក្របខ័ណ្ឌ​តំបន់នោះទេ នោះ​សហរដ្ឋអាមេរិក​ក៏នឹង​មិនអញ្ជើញ​មេដឹកនាំ​​ដែល​មាន​​ប្រវត្តិ​រំលោភ​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​រូបនេះ ជា​លក្ខណៈ​ទ្វេភាគីទេ។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #ASEAN2022 #Cambodia #US
https://www.youtube.com/watch?v=w6YJTy--as8
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ យប់ថ្ងៃ ពុធ ៨កើត ខែ មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី០៩ ខែ កុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ គណបក្សនយោបាយចំនួន ៦ រួមគ្នាចងក្រងសម្ព័ន្ធភាព​ត្រៀម​ប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ
៚ គណបក្សភ្លើងទៀនចោទ អាជ្ញាធរសង្កាត់សៀមរាប រើស​អើង និងបង្កការលំបាកក្នុងការលើកស្លាក
៚ តុលាការក្រុងភ្នំពេញឃុំខ្លួនកូដករណាហ្គាវើលដ៍៣នាក់​ដាក់ពន្ធនាគារ រឿងរារាំងវិធានសុខាភិបាល
៚ អង្គការអាដហុកស្នើរដ្ឋាភិបាលបញ្ឈប់ការប្រើប្រព័ន្ធ​តុលាការចោទប្រកាន់ និងចាប់ឃុំខ្លួនពលរដ្ឋក្នុងវិវាទដីធ្លី ......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ធ្វើ​សមាជ​​​​​ជ្រើស​តាំង​​បុត្រា​ច្បង​​របស់​សម្ដេច​ក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ​ ឡើង​ជា​ព្រះ​​ប្រធាន​គណ​​បក្ស​ និងអមដោយ​អនុ​ប្រធាន​​ចំនួន​​​៣​​នាក់ រួមទាំង​​​កែប្រែ​លក្ខខណ្ឌ​អាទិភាព​ ៩​ ចំណុច​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់​ឆ្នាំ​២០២២។ អ្នក​ឃ្លាំមើលយល់​ថា ​ព្រះ​អង្គ​ម្ចាស់​ចក្រា​វុធ នឹង​​​មិន​អាច​ស្ដារ​​ប្រជាប្រិយភាព​​បាន​ទេ​ ដោយ​សារ​គណបក្ស​នេះ​​​ចង់​បាន​សំឡេង​គាំទ្រ តែ​​មិន​បាន​ធ្វើ​សកម្មភាព​​​ជួយ​ដោះ​ស្រាយ​កង្វល់​របស់​​ពលរដ្ឋ​​។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #FUNCINPEC #ELECTION2022
សាលា​ដំបូង​ខេត្ត​កោះកុង ​កោះហៅ​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់ ឱ្យ​ចូល​បំភ្លឺ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ពាក់​ព័ន្ធ​នឹង​បទ បង្កាច់​កេរ្តិ៍ និង​បរិហារ​កេរ្តិ៍ លើ​ឧកញ៉ា ហេង ហ៊ុយ បន្ថែម​ពី​លើ​បទ​ចោទ "ញុះញង់" ដែល​តុលាការ​បាន​ចោទ​ប្រកាន់​គាត់ កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២១។ អង្គការ​សង្គម​ស៊ីវិល​ស្នើ​សុំ​តុលាការ​ពិនិត្យ​មើល​សំណុំ​រឿង​នេះ​ ឲ្យ​បាន​ច្បាស់​លាស់ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​តំណាង​ពលរដ្ឋ ព្រោះ​រឿង​រ៉ាវ​ទាំង​នេះ ផ្ដើម​ចេញ​ពី​ជម្លោះ​ដីធ្លី ដែល​ពុំ​មាន​ដំណោះស្រាយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Land #Landdispute #KohKong
តុលាការ​ក្រុង​ភ្នំពេញ​​​ឃុំ​ខ្លួន​​កម្មករ​ណាហ្គាវើលដ៍​ (Naga World)​ ៣​នាក់​​ដែល​​ធ្វើ​កូដកម្ម​កន្លងមក ដាក់​ពន្ធនាគារ​ ពាក់​ព័ន្ធ​នឹង​ការ​រារាំង​វិធាន​សុខាភិបាល​ប្រឆាំង​ជំ​ងី​កូវីដ​១៩។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ឃុំ​ខ្លួន​កម្មករ​ណាហ្គាវើលដ៍​បន្ថែម​ទៀត​នេះ ថា​មិន​មែន​ជា​ដំណោះស្រាយ​ ដែល​អាច​បញ្ចប់​វិវាទ​កា​រ​ងារ​​នៅ​​ក្រុមហ៊ុន​​បនល្បែង​មួយ​នេះ​បាន​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #NagaWorld #Jail #COVID19KH
អាជ្ញាធរ​វៀតណាម​នៅ​ខេត្តឃ្លាំង បាន​ឃាត់​ខ្លួន​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត ដើម្បី​គំរាម​កំហែង​មិន​ឲ្យ​រិះគន់ អាជ្ញាធរ​វៀតណាម រឿង​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម តាម​បណ្ដេញ​សង្គម។ នេះ​ជា​លើក​ទី​ពីរ​ហើយ នៅ​ដើម​ឆ្នាំ២០២២ នេះ ដែល​វៀតណាម​បាន​បន្ត​ឃាត់​ខ្លួន​សួរ​ចម្លើយ និង​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម ដោយសារ​តែ​ពួក​គេ​ប្រើប្រាស់​សិទ្ធិ​សំដែង​មតិ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #Vietnam #KhmerKampuchearKrom #KKK
https://www.youtube.com/watch?v=0yvPwLke36Y
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី១០ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ អ្នកវិភាគថា គណបក្ស៦ដែលរួបរួមគ្នា គួរបង្កើតជា​គណបក្សធំមួយ ក្នុងការបោះឆ្នោតខាងមុខ
៚ សង្គមស៊ីវិល ថាតុលាការបង្ខំឲ្យលោកស្រី សំ សុខា សងប្រាក់ពិន័យ ១០លានរៀលក្នុងពេលតែមួយថ្ងៃគឺជា រឿងមិនត្រឹមត្រូវ
៚ អង្គការ​អាដហុក​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ ​ចោទ​ប្រកាន់​និង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ក្នុង​វិវាទ​ដីធ្លី
៚ ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​សាប ជួប​ការ​លំបាក​ខណៈ​ទឹក​ទន្លេ​គោករាក់ជាងឆ្នាំមុនៗ
......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
មន្ត្រី​គណបក្ស​ភ្លើង​ទៀន​​ ចោទប្រកាន់​អាជ្ញាធរ​សង្កាត់​សៀមរាប ក្រុង​សៀមរាប​ ថាបាន​​​​រើស​អើង​ និង​​​មាន​ចេតនារឹតត្បិត​ចង់​រក​រឿង​​ពួកលោក​ ​មិន​ឱ្យ​លើកស្លាកគណបក្ស។ ចំណែក​​គណបក្ស​កាន់​អំណាច​​​អាច​លើក​ស្លាក​គណបក្ស​បាន​​ដោយ​សេរី​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ELECTION2022 #CandleLightParty
ក្រុម​ស្នូល​បណ្តាញ​សហគមន៍​ព្រៃឡង់​មួយ​ក្រុម​ បាន​លប​ឆ្មក់​ចុះ​ល្បាត​ ប្រទះ​ឃើញ​កម្មករ​រាប់រយ​នាក់​ ប្រដាប់​ដោយ​រណា​យន្ត​ស្ទើរ​គ្រប់​ដៃ កំពុង​ពង្រាយ​ពេញ​ព្រៃឡង់​ដើម្បី​កាប់​ឈើធំៗ​ដឹក​ចូល​ការ​ដ្ឋាន​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​ ដែល​មាន​ទីតាំង​ស្តុក​ឈើ​ខ្នាតធំ​ ជាប់​ព្រៃឡង់ ​ក្នុង​ស្រុករវៀង​ ខេត្ត​ព្រះវិហារ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #PreyLang
អ្នកវិភាគ អ្នក​សិទ្ធិមនុស្ស និង​អ្នកច្បាប់​មិនរំពឹង​ថា កម្ពុជា​នឹង​អាច​រួចខ្លួន​ពី​ចំណាត់​ថ្នាក់​ខាង​ពូកែ​រំលោភ​ច្បាប់ ដែលអង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP)​បានចាត់​ថ្នាក់ឱ្យ​នោះឡើយ​សម្រាប់​ឆ្នាំ២០២២នេះ។ គម្រោង​យុត្តិធម៌​ពិភពលោក​កាល​ពី​ខែតុលា ឆ្នាំ២០២១ បាន​ចាត់​ថ្នាក់​កម្ពុជា​ឱ្យ​នៅ​បាតតារាង​ គឺនៅលេខ​រៀង១៣៨ ក្នុងចំណោម ១៣៩ប្រទេស។ តាម​ចំណាត់​នោះ​កម្ពុជា​គ្រាន់​បើតែ​ជាង​ប្រទេស​ប្រទេស​វេណេហ្ស៊ុយអេឡា (Venezuela) មួយគត់ ហើយ​អន់​ជាង​ប្រទេស​មីយ៉ាន់ម៉ា ​(Myanmar) ឬភូមា ដែលមាន​រដ្ឋប្រហារ​យោធា​ទៅ​ទៀត។

អានអត្ថបទពិស្តារ៖

#RFAKhmer #Justice #WJP #HumanRights
សមាគម​​​ការពារ​​សិទ្ធិ​មនុស្ស​អាដហុក ស្នើ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់ និង​ចាប់​ឃុំខ្លួន​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​ត​ទៅ​ទៀត។ សំណើ​នេះ ធ្វើ​ឡើង​​បន្ទាប់​ពី​អង្គការ​មួយ​នេះចេញ​ផ្សាយ​របាយការណ៍​មួយ​ស្ដី​ពី​ «ការ​ចោទប្រកាន់-ការ​ចាប់​ឃុំ​ខ្លួន​ក្នុង​រឿង​វិវាទ​ដីធ្លី» ដែល​រក​ឃើញ​ថា​ មាន​ពលរដ្ឋ​ជិត២​រយ​នាក់​​កំពុង​ជាប់​បណ្ដឹង​អាជ្ញា និង​ពលរដ្ឋ​១៧​នាក់​ទៀត​កំពុង​ជាប់​នៅ​ពន្ធនាគារ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល ចាត់​ទុក​របាយការណ៍​នេះ ថា​មិន​ឆ្លុះ​ការ​ពិត​គ្រប់​ជ្រោយ​នៃ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​ទេ និង​មាន​ចេតនា​ណាមួយ​មក​លើ​រដ្ឋាភិបាល។

អានអត្ថបទពិស្តារ៖

#RFAKhmer #Land #Landdispute #Adhoc #Report
សូម​ចុច​តំណ​នេះ https://youtu.be/BIxXX-4y7-g / https://fb.watch/b4LSTZObI8/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១០​ ខែ​កុម្ភៈ ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ក្រុម​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ការងារ ទៅ​ជួបប្រជុំគ្នា​នៅខាងមុខ​ក្រសួង​ពាក់ព័ន្ធ​ចំនួន​៣ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែកុម្ភៈ ដើម្បី​ស្នើឱ្យ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ និង​ដោះលែង​សហជីព និង​កម្មករ​ណាហ្គា​វើលដ៍ (Naga World) ចំនួន ១១​នាក់ ដែល​កំពុង​ជាប់​ឃុំ​ឱ្យមាន​សេរីភាព​វិញ។អានបន្ថែមទៀត
តុលាការ​ខែត្រ​កំពង់ស្ពឺ​បាន​ដោះលែង​អតីត​កម្មការិនី លោកស្រី សំ​ សុខា វិញ​ហើយ ក្រោយពី​ជាប់​ពន្ធនាគារ​៤​ឆ្នាំ គ្រប់​ចំនួន​ទោស​កំណត់។

អតីត​កម្មការិនី​រោងចក្រ​កាត់ដេរ លោកស្រី សំ សុខា ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​កាលពី​យប់​ថ្ងៃទី​៩ វិច្ឆិកា​ថា តុលាការ​បាន​បង្ខំ​ឲ្យ​លោកស្រី បង់ប្រាក់​ពិន័យ​ចំនួន​១០​លាន​រៀល ស្មើនឹង​ជាង ២​ពាន់​ដុល្លារ ទៅ​ដើម​បណ្ដឹង ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល។ លោកស្រី​បញ្ជាក់​ថា លោកស្រី​គ្មាន​លុយ​បង់ប្រាក់​ពិន័យ​ទេ ដោយសារតែ​តុលាការ​បាន​ទុក​ពេល​ឲ្យ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ដោះលែង ដើម្បី​រកលុយ​ចំនួន​១០​លាន​រៀល បង់​សំណង​ទៅ​ដើម​បណ្ដឹង បើ​មិន​មាន​ទេ តុលាការ​ព្រមាន​ថា នឹង​ចាប់​ដាក់​ពន្ធនាគារ​វិញ។ស្ដាប់បទសម្ភាសន៍ពេញដូចតទៅ
#កម្ពុជា​ប្រកាស​ជា​ផ្លូវ​ការ​រៀបចំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​#អាស៊ាន​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែកុម្ភៈ តាម​ទម្រង់​ជា​ការ​ចូលរួម​ផ្ទាល់​ផង និង​តាម​ប្រព័ន្ធ​វីដេអូ​ផង។ កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​ការសម្រេច​នានា​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ឆ្នាំ​កន្លងទៅ​។ #ASEAN #Cambodia #Hunsen #RFAKhmer #វិទ្យុអាស៊ីសេរីអានបន្ថែមទៀត
https://www.youtube.com/watch?v=AfMhyMatWNo
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី១១ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ លោកស្រី សំ សុខា បង្ខំចិត្តខ្ចីបុលគេ ដើម្បីបង់ប្រាក់ពិន័យ ១០លានរៀល
៚ របបសឹកយោធាភូមាមិនទាន់បញ្ជាក់ព័ត៌មានស្តីពីការ​បញ្ជូន តំណាង​ដែល​មិនមែន​ជា​អ្នកនយោបាយ​មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្រ្តីអាស៊ាននៅឡើយ
៚ ​​​​​​ក្រុមអ្នកឃ្លាំមើល ជំរុញឱ្យសហរដ្ឋអាមេរិកជ្រើសយក​ទីតាំងផ្សេង ពីសេតវិមាន ដើម្បីរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក
​៚ អ្នកឃ្លាំមើល មិនរំពឹងថា កម្ពុជាអាចរួចខ្លួនពីចំណាត់ថ្នាក់​ពូកែខាងរំលោភច្បាប់ នៅឆ្នាំ២០២២នេះទេ
.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។