វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.71K photos
1.39K videos
79 files
7.3K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​ ប្រសិន​បើ​ក្រុម​កូដករ​ជា​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គា វើលដ៍ នៅ​តែ​បន្ត​ការ​តវ៉ា​សុំឲ្យ​ដោះលែង​មេដឹកនាំ​និង​សកម្មជន​សហជីព​ ៨​ នាក់។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Economy #NagaWorld #COVID19KH
អ្នក​វិភាគ​លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គ្មាន​ជំរើស​អ្វី​ផ្សេង​ក្រៅ​ពី ត្រូវ​ងាក​មក​ពិភាក្សា​គ្នា​ក្នុង​ក្របខណ្ឌ​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា (Burma) នោះ គឺ​ជា​រឿង​ត្រឹមត្រូវ។

អានអត្ថបទបន្ថែមសូមចុចនៅទីនេះ៖

#RFAKhmer #Politics #ASEAN2022 #Cambodia #Myanmar
ប្រិយមិត្តជាទីមេត្រី! នេះគឺជារឿងដែល​ប្រិយមិត្ត​យើង​ចូល​អាន​និង​ចែក​រំលែក​ច្រើន​ជាង​គេ​នៅក្នុង​សប្តាហ៍នេះ៖

«លោក ងួន សឿ អតីត​អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​មរណភាព​ដោយ​ភាពមន្ទិល នៅ​ប្រទេស​បារាំង»។

តើហេតុអ្វីបានជារឿងនេះ មហាជនចាប់អារម្មណ៍ជាងគេ​នៅក្នុង​សប្តាហ៍នេះ?

អានអត្ថបទបន្ថែមសូមចុចនៅទីនេះ៖

#RFAKhmer #Politics #Cambodia
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «ប្រិយមិត្តជាទីមេត្រី! នេះគឺជារឿងដែល​ប្រិយមិត្ត​យើង​ចូល​អាន​និង​ចែក​រំលែក​ច្រើន​ជាង​គេ​នៅក្នុង​សប្តាហ៍នេះ៖ «លោក ងួន សឿ អតីត​អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​មរណភាព​ដោយ​ភាពមន្ទិល នៅ​ប្រទេស​បារាំង»។ តើហេតុអ្វីបានជារឿងនេះ មហាជនចាប់អារម្មណ៍ជាងគេ​នៅក្នុង​សប្តាហ៍នេះ?…»
អ្នក​​ជំនាញ​​ផ្នែក​ច្បាប់ និង​​នយោបាយ​អន្តរជាតិកញ្ញា សេង ធារី អំពាវនាវ​​ឲ្យ​គ្រប់​គណបក្ស​ប្រឆាំង​​ធ្វើ​ពហិការ​ការ​បោះឆ្នោត​​នៅ​ពេល​​ខាង​មុខ ដើម្បី​កុំ​ឲ្យ​ផ្ដល់​ភាព​​ស្រប​ច្បាប់​​ដល់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ដែល​កញ្ញា​ថា កំពុង​​ដឹកនាំ​​ប្រទេស​បែប​ផ្ដាច់ការ។ កញ្ញា​សង្កេត​ឃើញ​ថា បរិយាកាស​នយោបាយ​ពេល​នេះ មិន​អាច​ឲ្យ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​បាន​ទេ។

អានអត្ថបទពិស្តារនៅទីនេះ៖

#RFAKhmer #Politics #ELECTION2022 #SengTheary #PoliticalParties
https://www.youtube.com/watch?v=Kb92qGujKFo
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី៥ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អូស្ត្រាលីចង់ឃើញដំណោះស្រាយដោយយុត្តិធម៌សម្រាប់​លោក កឹម សុខា
៚ អាជ្ញាធរក្រុងបង្ខំក្រុមកូដករណហា្គវើលដ៍ទៅធ្វើតេស្តរក​ជំងឺកូវីដ១៩
៚ សមត្ថកិច្ចតម្រូវឲ្យតំណាងស្ត្រីថ្ងៃសុក្រឈប់ពាក់អាវ​ពេទ្យ​ចេញ​តវ៉ានៅទីសាធារណៈ
៚អ្នកភូមិ សង្ស័យករណីឃាតកម្មលើគ្រួសារជនជាតិដើម​ភាគ​តិចព្នងជារឿងគំនុំដីធ្លី
............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ឯកអគ្គរាជទូត​​អូស្ត្រាលី​​ប្រចាំ​​កម្ពុជា ចង់​ឃើញ​​មាន​​ដំណោះស្រាយ​នយោបាយ​ទាន់​ពេលវេលា​​​លើ​ករណី​ប្រធាន​បក្ស​ប្រឆាំង​លោក​ កឹម​ សុខា។​ ​ អ្នកវិភាគ​នយោបាយ​មើលឃើញ​ថា​ តុលាកាទំនងជា​អត់​ភស្តុតាង​ដាក់​បន្ទុក​លើ​លោក កឹម សុខា ​ទើបឲ្យលោក​សារភាពទោស​។ ពួកគេព្រមានថា បើ​លោក​ កឹម សុខា ​ បាក់​ទឹកចិត្ត​ ចុះ​ចាញ់​ ហើយ​សារភាព​នោះ លោកនឹងបាត់បង់ការគាំទ្រ​ពីពលរដ្ឋ។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #KemSokha #Australia
មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួងវប្បធម៌​​និង​​វិចិត្រ​សិល្បៈ​ ទទួល​ស្គាល់​ថា ​ភាគី​​វៀតណាម​​ពិត​ជា​​មិន​​បាន​​សុំ​សិទ្ធិ​ក្នុង​ការ​សាងសង់​អគារ​ចម្លង​ទំរង់ ប្រាសាទ​អង្គរ​វត្ត​ ពី​ភាគី​​កម្ពុជា​នោះ​ទេ​ ហើយ​ក្រសួង​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​រឿង​នេះ​ និង​ដោះស្រាយ​បញ្ហា​ទៅ​តាម​ដំណាក់​កាល​នីមួយៗ​។ ក្រុមយុវជន​ និង​សង្គមស៊ីវិល​ លើក​ឡើង​ថា​ រឿង​វៀតណាម​ដែល​បាន​លួច​ចម្លង​ស្ថាបត្យកម្ម អច្ឆរិយ​ខ្មែរ​ប្រាសាទអង្គរ​វត្ត​ ដោយ​មិន​បាន​សុំ​សិទ្ធិ​ពី​ភាគី​កម្ពុជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​នៃ​វប្បធម៌​ខ្មែរ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Culture #AngkorWat #Vietnam #Cambodia
ក្រុម​កម្មករ​ណាហ្គាវើលដ៍​ សហជីព​កម្មករ និង​មន្រ្តីសិទ្ធិ​ការងារ ចោទ​ថា អាជ្ញាធរ​និង​តុលាការ ប្រើ​អំណាច​របស់​ខ្លួន​ហួស​ហេតុ ដាក់​សំពាធ និង​ចាប់​ខ្លួន​កម្មករ​ណាហ្គាវើលដ៍​ជា​បន្ត​បន្ទាប់ ហើយ​ហាក់​ចេញ​មុខ​កាង​ឲ្យ​ថៅកែ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើល​ទៅ​វិញ។ ពួកគេ​ទាមទារ​ឲ្យ​សមត្ថកិច្ច និង​តុលាការ​ដោះលែង​ក្រុមកម្មករ​ណាហ្គាវើលដ៍​ទាំង​អស់​មក​វិញ ហើយ​ងាក​មក​គោរព​សិទ្ធិ​ស្របច្បាប់​របស់​កម្មករ ដោយ​បន្តស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

ទាក់ទងនឹង​ព័ត៌មាននេះ​ពិស្តារ សូមលោក​អ្នកនាង​រង់ចាំ​ស្តាប់​សេចក្តីរាយការណ៍​របស់​វិទ្យុអាស៊ី​សេរី​នៅ​ព្រឹក​ស្អែកនេះកុំបីខាន...
#RFAKhmer #Economy #NagaWorld #COVID19
https://www.youtube.com/watch?v=ME8ZIm0zozE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ក្រុមកម្មករណាហ្គាវើលដ៍ចោទថា អាជ្ញាធរនិងតុលាការ​ប្រើអំណាចហួសហេតុ ដើម្បីចាប់ខ្លួនកម្មករ
៚ស្ថានទូតអូស្ត្រាលីចង់ឃើញ មានដំណោះស្រាយដោយ​យុត្តិធម៌​សម្រាប់លោក កឹម សុខា
៚សមត្ថកិច្ចតម្រូវឲ្យ​តំណាង​ស្ត្រីថ្ងៃសុក្រ​ឈប់​ពាក់​អាវ​ពេទ្យ​ចេញ​តវ៉ា​នៅ​ទីសាធារណៈ
៚អ្នក​ភូមិ​ សង្ស័យ​ករណី​ឃាតកម្ម​​លើ​គ្រួសារ​ជន​ជាតិ​ដើម​ភាគ​តិច​​ព្នង​ជា​រឿង​គំនុំ​ដីធ្លី​​.............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
សហជីព​កម្មករ និង​កម្មករ​ណាហ្គាវើលដ៍​ឲ្យដឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដោះ​លែង​កម្មករ​ណាហ្គាវើលដ៍​៣​នាក់​មក​វិញ ក្រោយ​ពីចាប់ខ្លួន​៦​នាក់​កាល​ពីយប់​ថ្ងៃ​សៅរ៍ ទី៥ ខែកុម្ភៈ​ ក្រោយ​ពី​ពួក​គេ​​ត្រឡប់​​ពី​កន្លែង​ធ្វើ​តេស្ត​រក​ជំងឺកូវីដ១៩​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Economic #NagaWorld #COVID19
.................................................................................
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អាជ្ញាធរ​អប្សរា កំពុង​សិក្សា​និង​ប្រមូល​ព័ត៌មាន ដើម្បី​ដាក់​ជូន​ទៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ស្តីពី​សំណង់​អង្គរ​សិប្បនិម្មិត នៅ​តំបន់​ទេសចរណ៍​ក្នុង​ទីក្រុង​ដាណាង​ (Danang) ប្រទេស​វៀតណាម (Vietnam)។

អានអត្ថបទពិស្តារនៅទីនេះ៖

#RFAKhmer #Culture #FakeAngkorWat #AngkorWat #Cambodia
https://www.youtube.com/watch?v=J894GDgtgvU
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ​អ្នក​វិភាគ ​និង​សកម្មជន​បក្ស​ប្រឆាំងអះអាង​ថា​ ​លោក​ ហ៊ុន សែន​ ​នឹងអាម៉ាស់​​មុខក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អាមេរិក
៚ ​អាជ្ញាធរសាកសួរ​កូដករ​ណាហ្គាវើលដ៍​៣​នាក់ និង​តាម​ចាប់​​៤​នាក់​ទៀត ដោយចោទថា រារាំង​វិធាន​សុខាភិបាល​
៚ ​ពលរដ្ឋជាង១រយគ្រួសារ​នៅ​ខេត្ត​កោះកុង​បោះតង់​នៅ​លើ​ដី​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន លោក លី យ៉ុងផាត់ ទាមទារដំណោះស្រាយ
៚ ប្រជានេសាទ​ថា ការ​លុប​ឆ្នេរ​សមុទ្រ​ខេត្ត​កែប​ជិត ៣ពាន់​ម៉ែត្រ​ការ៉េ បាន​បំផ្លាញ​ជម្រក​ត្រី​ពងកូន ​..............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
មន្ត្រី​​គណបក្ស​ប្រឆាំង ​និង​អ្នក​វិភាគ​នយោបាយរិះគន់​ថា ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​នឹង​ប្រឈម​ភាព​អាម៉ាស់​ ​និង​ជាប់​ផុង​របស់​អាមេរិក​​​ដក​ខ្លួន​មិន​រួច​​ ប្រសិន​បើ​​​លោក​ទៅ​​ចូល​រួម​ប្រជុំ​មេ​ដឹក​នាំ​កំពូល​អាស៊ាន​-​អាមេរិក​​នៅ​ទីក្រុង​វ៉ាស៊ីនតោន​​នៅ​ពេល​ខាង​មុខ​។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​​ក្រោយ​ពី​លោក​ ហ៊ុន សែន​ ​​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​​​លោក​ ចូ ប៉ៃឌិន​ នឹង​ទៅ​មក​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-​​អាមេរិក ​​​នៅ​​ពេល​ខាង​មុខ​នេះ​​។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #ASEAN2022 #US #Cambodia #HumanRights
អតីត​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ព្រះ​អនុជ​ នរោត្តម អរុណ​រស្មី ​​ប្រកាស​ថា ទ្រង់​គ្មាន​ទំនាក់​ទំនង​ និង​គ្មាន​​​តួនាទីអ្វី នៅ​ក្នុង​គណបក្ស​ទៀត​ទេ។ លិខិត​នេះ ធ្វើ​ឡើង​ដោយ​​ខុទ្ទកាល័យ​សម្ដេច​ នរោត្តម​ អរុណ​រស្មី កាល​ពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ តែ​មិន​មាន​បោះ​ត្រា ឬ​ហត្ថលេខា​របស់​ព្រះ​អនុជ​អរុណ​រស្មី​នោះទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #FUNCINPEC #ELETION2022
នគរបាល ប៉ុស្តិ៍បឹងទំពន់ទី២ ខណ្ឌមានជ័យ តម្រូវ ឲ្យ ប្រពន្ធ របស់ សកម្មជន បក្ស ប្រឆាំង កំពុង ជាប់ ឃុំ និង ជា តំណាងស្ត្រី ថ្ងៃសុក្រម្នាក់ គឺ លោកស្រី ព្រុំ ចាន់ថា ធ្វើ កិច្ចសន្យា ឈប់ ប្រើប្រាស់ ឯកសណ្ឋាន គ្រូពេទ្យ ពេល ចេញ តវ៉ា និង ដាក់ញត្តិ តាម ទូតនានា នៅក្នុង ទីក្រុងភ្នំពេញ។ លោកស្រី ព្រុំ ចាន់ថា អះអាងថា លោកស្រី យល់ ព្រម ឈប់ ពាក់ ឯកសណ្ឋាន ដូច គ្រូពេទ្យទៀត ប៉ុន្តែ លោកស្រី នៅតែ ចេញ តវ៉ា ទាមទារយុត្តិធម៌ សម្រាប់ ប្តី ដដែល។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #CNRP
ក្រុម យុវជន រក ឃើញ ដើម ឈើ ធំៗ ដែលដុះ តាម បណ្តោយ ដងស្ទឹងអារ៉ែង ក្នុងខេត្ត កោះកុង កំពុង ទទួលរង ការ កាប់ ផ្តូល ធ្វើ អាជីវកម្ម យ៉ាង ពេញ ទំហឹង ដោយ គ្មាន ការទប់ស្កាត់ ។ ក្រុម យុវជន ខ្មែរថាវរៈ ដែល បាន ចុះ ដល់ ទីតាំង កាប់ឈើ ខុសច្បាប់ នៅ តំបន់នោះ ស្តាយ ស្រណោះ ដើម ឈើធំៗ អាយុ កាល រាប់រយ ឆ្នាំ ដែល កំពុង ប្រឈម ការ កាប់ បំផ្លិច បំផ្លាញ ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #Areng #KohKong
អាជ្ញាធរ​រាជធានី​​ភ្នំពេញ​​ប្រើ​កម្លាំង​សមត្ថកិច្ច​និង​​កង​សន្តិសុខ​រាប់​រយ​​នាក់​ បិទ​ផ្លូវ​គ្រប់​ច្រក​ល្ហក​​ជុំវិញ​​ទីតាំង​ធ្វើ​កូដកម្ម​របស់​ក្រុម​​កម្មករ​​ណាហ្គាវើលដ៍ ដើម្បី​បង្ខំ​​ឲ្យ​​ពួកគេ​​ឡើង​​រថយន្ត​ក្រុងទៅ​ធ្វើ​តេស្ត​រហ័ស​​ពិនិត្យ​រក​ជំងឺ​កូវីដ​១៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld #COVID19
សមត្ថកិច្ច​​ក្រុង​ភ្នំពេញ ​សាក​សួរ​​កូដករ​​ណាហ្គាវើលដ៍ (Naga World) ​​៣​​នាក់ តាម​ដីកា​​បង្គាប់​​របស់​​តុលាការ​​ក្រុង​​ភ្នំពេញ ​ដែល​ចោទ​​ពួក​គេ​​​ពី​​បទ​​រារាំង​​វិធាន​សុខាភិបាល​។ ទន្ទឹម​​គ្នា​​នេះ សមត្ថកិច្ច​ក៏​​ស្វែង​​រក​​ចាប់​​ខ្លួន​​ស្ត្រី​កូដករ​ ៤ ​នាក់​​បន្ថែម​ទៀត​ ពាក់​ព័ន្ធ​នឹង​ករណី​ដូចគ្នា​នេះ ដើម្បី​យក​ទៅ​សាក​សួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ អង្គការ​សង្គម​ស៊ីវិល​ ចាត់​ទុក​ការ​ចាប់​ខ្លួន​ក្រុម​កូដករ​ ដោយ​​ប្រើ​ប្រព័ន្ធ​តុលាការ​នេះ ថា​ជា​ការ​គំរាមកំហែង បំបាក់​ស្មារតី​ក្រុម​កម្មករ​ណាហ្គាវើលដ៍​ឲ្យ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld #COVID19KH
https://www.youtube.com/watch?v=UFRxzUGkKBY
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អ្នកវិភាគថាលោក ហ៊ុន សែន បោកប្រាស់ពលរដ្ឋរឿង​ជួយអតីតយុទ្ធជន
៚ ​សកម្មជន​បក្ស​ប្រឆាំង​ថា​ ​លោក​ ហ៊ុន សែន​ ​នឹង​រង​ភាព​អាម៉ាស់​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អាមេរិក
៚ លោក ហ៊ុន ម៉ាណែត គ្រោង​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​វិស័យ​ការពារជាតិ ខណៈ​លោក​រងការ​រិះគន់​ពី​ការទទួល​យក​ជំនួយ​ពីចិន
៚ ពលរដ្ឋជាង១រយគ្រួសារនៅខេត្តកោះកុង បោះតង់លើដី​មានជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ ដើម្បីស្វែងរកដំណោះស្រាយ ..............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ក្រុម​ពលរដ្ឋ​​ចំនួន​​១២៩​គ្រួសារ​​ក្នុង​​​ចំណោម​​ពលរដ្ឋ​ជាង​​១ពាន់​​គ្រួសារ​​នៅខេត្ត​កោះកុង​ បាន​នាំ​គ្នា​បោះតង់​លើ​ដី​មាន​ជម្លោះ​ជា​មួយ​​ក្រុមហ៊ុនស្ករអំពៅ​របស់លោកលី យ៉ុងផាត់ ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​ និង​ភាគី​ក្រុមហ៊ុន ​ពន្លឿន​ផ្តល់​ដំណោះស្រាយ​ដល់​ពួក​គាត់​ឱ្យ​បាន​ឆាប់។ ​​ប៉ុន្តែ​សកម្មភាព​របស់​ពួក​គាត់​ត្រូវ​បាន​អាជ្ញា​ធរខេត្ត​ចុះ​រារាំង។

អានអត្ថបទពិស្តារ៖

#RFAKhmer #Land #Landdispute #KohKong