វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សមត្ថកិច្ច​ខេត្ត​មណ្ឌល​គី​រី បាន​រក​ឃើញ​សាកសព​ជនជាតិ​ដើម​ភាគតិច​ព្នង​ចំនួន ៥​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​ស្ត្រី​ត្រូវ​បាន​ឃាតក​សម្លាប់​។ ប៉ូលិស​បាន​ប្រគល់​សាកសព​ទាំងនោះ ទៅ​ឲ្យ​ក្រុម​គ្រួសារ​ហើយ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។ព័ត៌មានពេញ
ក្រុម​អ្នកឃ្លាំមើល​នៅ​មិនទាន់​មាន​ទំនុកចិត្ត​ទាំងស្រុង​ថា កម្ពុជា​អាច​ត្រូវ​អង្គការ​​ពិភពលោក​ឃ្លាំមើល​អំពើ​លាងលុយកខ្វក់ ដក​ឈ្មោះ​ចេញ​ពី «​បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​ខាង​អំពើ​លាងលុយកខ្វក់​នោះ​ទេ​។ ពួកគេ​លើកទឹកចិត្ត​ដល់​កម្ពុជា​ឱ្យ​បន្ត​ចាត់វិធានការ​ពិតប្រាកដ​ប្រឆាំង​នឹង​អំពើ​លាងលុយកខ្វក់ ដោយ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ពី​ប្រភព​នៃ​លំហូរ​ទុន​វិនិយោគ​របស់​បរទេស ជាពិសេស​ពី​ប្រទេស​កុម្មុយនិស្ត​ចិន។ព័ត៌មានពេញ
អ្នក ជំនាញ ផ្នែក ច្បាប់ និង នយោបាយ អន្តរជាតិ កញ្ញា សេង ធារី ដែល ធ្លាប់ តែ រិះគន់ រដ្ឋាភិបាល មិន សំចៃ មាត់ ឥឡូវ បែរ ជា ប្រកាស ថា មិន គាំទ្រ គណបក្ស ភ្លើង ទៀន ជា គណបក្ស ប្រឆាំង ដែល កំពុង មាន ប្រជាប្រិយភាព មួយ ទៅ វិញ។

តើ ហេតុអ្វី បាន ជា កញ្ញា សេង ធារី មិន គាំទ្រ គណបក្ស ភ្លើង ទៀន? តើ កញ្ញា នឹង បង្កើត គណបក្ស ខ្លួន ឯង ឬ យ៉ាង ណា?
លោក អ្នក នាង នឹង បាន ស្ដាប់ ការ បកស្រាយ របស់ កញ្ញា សេង ធារី អ្នក ជំនាញ ផ្នែក ច្បាប់ និង នយោបាយ អន្តរជាតិ នៅ ក្នុង នាទី វេទិកា អ្នកស្ដាប់ អាស៊ី សេរី ជុំវិញ បញ្ហា នេះ នៅ រាត្រី ថ្ងៃ សុក្រ ទី ៤ កុម្ភៈ នេះ នៅ ក្នុង ការ ផ្សាយ ពី ម៉ោង ៧ កន្លះ ដល់ ម៉ោង ៩ យប់ កុំ បី ខាន។

បើ សិន ជា លោក អ្នកនាង មាន សំណួរ ឬ ចង់ សួរ ភ្ញៀវ របស់ យើង ដោយ ផ្ទាល់ លោក អ្នក នាង អាច ដាក់ លេខទូរស័ព្ទ របស់ លោក អ្នក នាង នៅ ក្នុង ខ្ទង់ ខំមិន ឬ ប្រអប់ សារ Messenger ហ៊្វេសប៊ុក និង យូធូប អាស៊ីសេរី។ ក្រុម ការងារ របស់ យើង នឹង ហៅ ទៅ លោក អ្នក នាង វិញ!

សូម អរគុណ!
សូម​ចុច​តំណ​នេះ https://youtu.be/RK2qh7tGuNY / https://fb.watch/aYRv2RFeoP/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ទី​សៅរ៍ ទី០៤ ខែ​កុម្ភៈ ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
សូម​ចុច​តំណ​នេះ https://youtu.be/8Nn36JcsS_A / https://fb.watch/aZqsLseSd-/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​ទី​សៅរ៍ ទី០៥ ខែ​កុម្ភៈ ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ជិត ២០នាក់ នាំ​គ្នា​តវ៉ា និង​ដាក់​ញត្តិ​ជូន​ស្ថានទូត​បារាំង និង​ស្ថានទូត​អឺរ៉ុប ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះ​លែង​សមាជិក​គ្រួសារ​របស់​ពួកគាត់ ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ដោយ​សារ​មូល​ហេតុ​នយោបាយ។ មន្ត្រី​សិទ្ធិ​មនុស្ស​ យល់​ថា រដ្ឋាភិបាល​ល្មម​ដល់​ពេល​ដោះ​លែង​សកម្មជន​នយោបាយ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ចៀសវាង​ការ​រិះគន់ និង​ការ​ដាក់​សម្ពាធ​នានា ពី​សហគមន៍​អន្តរជាតិ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #WomanFriday #CNRP
រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​ ប្រសិន​បើ​ក្រុម​កូដករ​ជា​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គា វើលដ៍ នៅ​តែ​បន្ត​ការ​តវ៉ា​សុំឲ្យ​ដោះលែង​មេដឹកនាំ​និង​សកម្មជន​សហជីព​ ៨​ នាក់។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Economy #NagaWorld #COVID19KH
អ្នក​វិភាគ​លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គ្មាន​ជំរើស​អ្វី​ផ្សេង​ក្រៅ​ពី ត្រូវ​ងាក​មក​ពិភាក្សា​គ្នា​ក្នុង​ក្របខណ្ឌ​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា (Burma) នោះ គឺ​ជា​រឿង​ត្រឹមត្រូវ។

អានអត្ថបទបន្ថែមសូមចុចនៅទីនេះ៖

#RFAKhmer #Politics #ASEAN2022 #Cambodia #Myanmar
ប្រិយមិត្តជាទីមេត្រី! នេះគឺជារឿងដែល​ប្រិយមិត្ត​យើង​ចូល​អាន​និង​ចែក​រំលែក​ច្រើន​ជាង​គេ​នៅក្នុង​សប្តាហ៍នេះ៖

«លោក ងួន សឿ អតីត​អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​មរណភាព​ដោយ​ភាពមន្ទិល នៅ​ប្រទេស​បារាំង»។

តើហេតុអ្វីបានជារឿងនេះ មហាជនចាប់អារម្មណ៍ជាងគេ​នៅក្នុង​សប្តាហ៍នេះ?

អានអត្ថបទបន្ថែមសូមចុចនៅទីនេះ៖

#RFAKhmer #Politics #Cambodia
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «ប្រិយមិត្តជាទីមេត្រី! នេះគឺជារឿងដែល​ប្រិយមិត្ត​យើង​ចូល​អាន​និង​ចែក​រំលែក​ច្រើន​ជាង​គេ​នៅក្នុង​សប្តាហ៍នេះ៖ «លោក ងួន សឿ អតីត​អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​មរណភាព​ដោយ​ភាពមន្ទិល នៅ​ប្រទេស​បារាំង»។ តើហេតុអ្វីបានជារឿងនេះ មហាជនចាប់អារម្មណ៍ជាងគេ​នៅក្នុង​សប្តាហ៍នេះ?…»
អ្នក​​ជំនាញ​​ផ្នែក​ច្បាប់ និង​​នយោបាយ​អន្តរជាតិកញ្ញា សេង ធារី អំពាវនាវ​​ឲ្យ​គ្រប់​គណបក្ស​ប្រឆាំង​​ធ្វើ​ពហិការ​ការ​បោះឆ្នោត​​នៅ​ពេល​​ខាង​មុខ ដើម្បី​កុំ​ឲ្យ​ផ្ដល់​ភាព​​ស្រប​ច្បាប់​​ដល់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ដែល​កញ្ញា​ថា កំពុង​​ដឹកនាំ​​ប្រទេស​បែប​ផ្ដាច់ការ។ កញ្ញា​សង្កេត​ឃើញ​ថា បរិយាកាស​នយោបាយ​ពេល​នេះ មិន​អាច​ឲ្យ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​បាន​ទេ។

អានអត្ថបទពិស្តារនៅទីនេះ៖

#RFAKhmer #Politics #ELECTION2022 #SengTheary #PoliticalParties
https://www.youtube.com/watch?v=Kb92qGujKFo
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី៥ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អូស្ត្រាលីចង់ឃើញដំណោះស្រាយដោយយុត្តិធម៌សម្រាប់​លោក កឹម សុខា
៚ អាជ្ញាធរក្រុងបង្ខំក្រុមកូដករណហា្គវើលដ៍ទៅធ្វើតេស្តរក​ជំងឺកូវីដ១៩
៚ សមត្ថកិច្ចតម្រូវឲ្យតំណាងស្ត្រីថ្ងៃសុក្រឈប់ពាក់អាវ​ពេទ្យ​ចេញ​តវ៉ានៅទីសាធារណៈ
៚អ្នកភូមិ សង្ស័យករណីឃាតកម្មលើគ្រួសារជនជាតិដើម​ភាគ​តិចព្នងជារឿងគំនុំដីធ្លី
............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ឯកអគ្គរាជទូត​​អូស្ត្រាលី​​ប្រចាំ​​កម្ពុជា ចង់​ឃើញ​​មាន​​ដំណោះស្រាយ​នយោបាយ​ទាន់​ពេលវេលា​​​លើ​ករណី​ប្រធាន​បក្ស​ប្រឆាំង​លោក​ កឹម​ សុខា។​ ​ អ្នកវិភាគ​នយោបាយ​មើលឃើញ​ថា​ តុលាកាទំនងជា​អត់​ភស្តុតាង​ដាក់​បន្ទុក​លើ​លោក កឹម សុខា ​ទើបឲ្យលោក​សារភាពទោស​។ ពួកគេព្រមានថា បើ​លោក​ កឹម សុខា ​ បាក់​ទឹកចិត្ត​ ចុះ​ចាញ់​ ហើយ​សារភាព​នោះ លោកនឹងបាត់បង់ការគាំទ្រ​ពីពលរដ្ឋ។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #KemSokha #Australia
មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួងវប្បធម៌​​និង​​វិចិត្រ​សិល្បៈ​ ទទួល​ស្គាល់​ថា ​ភាគី​​វៀតណាម​​ពិត​ជា​​មិន​​បាន​​សុំ​សិទ្ធិ​ក្នុង​ការ​សាងសង់​អគារ​ចម្លង​ទំរង់ ប្រាសាទ​អង្គរ​វត្ត​ ពី​ភាគី​​កម្ពុជា​នោះ​ទេ​ ហើយ​ក្រសួង​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​រឿង​នេះ​ និង​ដោះស្រាយ​បញ្ហា​ទៅ​តាម​ដំណាក់​កាល​នីមួយៗ​។ ក្រុមយុវជន​ និង​សង្គមស៊ីវិល​ លើក​ឡើង​ថា​ រឿង​វៀតណាម​ដែល​បាន​លួច​ចម្លង​ស្ថាបត្យកម្ម អច្ឆរិយ​ខ្មែរ​ប្រាសាទអង្គរ​វត្ត​ ដោយ​មិន​បាន​សុំ​សិទ្ធិ​ពី​ភាគី​កម្ពុជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​នៃ​វប្បធម៌​ខ្មែរ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Culture #AngkorWat #Vietnam #Cambodia
ក្រុម​កម្មករ​ណាហ្គាវើលដ៍​ សហជីព​កម្មករ និង​មន្រ្តីសិទ្ធិ​ការងារ ចោទ​ថា អាជ្ញាធរ​និង​តុលាការ ប្រើ​អំណាច​របស់​ខ្លួន​ហួស​ហេតុ ដាក់​សំពាធ និង​ចាប់​ខ្លួន​កម្មករ​ណាហ្គាវើលដ៍​ជា​បន្ត​បន្ទាប់ ហើយ​ហាក់​ចេញ​មុខ​កាង​ឲ្យ​ថៅកែ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើល​ទៅ​វិញ។ ពួកគេ​ទាមទារ​ឲ្យ​សមត្ថកិច្ច និង​តុលាការ​ដោះលែង​ក្រុមកម្មករ​ណាហ្គាវើលដ៍​ទាំង​អស់​មក​វិញ ហើយ​ងាក​មក​គោរព​សិទ្ធិ​ស្របច្បាប់​របស់​កម្មករ ដោយ​បន្តស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

ទាក់ទងនឹង​ព័ត៌មាននេះ​ពិស្តារ សូមលោក​អ្នកនាង​រង់ចាំ​ស្តាប់​សេចក្តីរាយការណ៍​របស់​វិទ្យុអាស៊ី​សេរី​នៅ​ព្រឹក​ស្អែកនេះកុំបីខាន...
#RFAKhmer #Economy #NagaWorld #COVID19
https://www.youtube.com/watch?v=ME8ZIm0zozE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ក្រុមកម្មករណាហ្គាវើលដ៍ចោទថា អាជ្ញាធរនិងតុលាការ​ប្រើអំណាចហួសហេតុ ដើម្បីចាប់ខ្លួនកម្មករ
៚ស្ថានទូតអូស្ត្រាលីចង់ឃើញ មានដំណោះស្រាយដោយ​យុត្តិធម៌​សម្រាប់លោក កឹម សុខា
៚សមត្ថកិច្ចតម្រូវឲ្យ​តំណាង​ស្ត្រីថ្ងៃសុក្រ​ឈប់​ពាក់​អាវ​ពេទ្យ​ចេញ​តវ៉ា​នៅ​ទីសាធារណៈ
៚អ្នក​ភូមិ​ សង្ស័យ​ករណី​ឃាតកម្ម​​លើ​គ្រួសារ​ជន​ជាតិ​ដើម​ភាគ​តិច​​ព្នង​ជា​រឿង​គំនុំ​ដីធ្លី​​.............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
សហជីព​កម្មករ និង​កម្មករ​ណាហ្គាវើលដ៍​ឲ្យដឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដោះ​លែង​កម្មករ​ណាហ្គាវើលដ៍​៣​នាក់​មក​វិញ ក្រោយ​ពីចាប់ខ្លួន​៦​នាក់​កាល​ពីយប់​ថ្ងៃ​សៅរ៍ ទី៥ ខែកុម្ភៈ​ ក្រោយ​ពី​ពួក​គេ​​ត្រឡប់​​ពី​កន្លែង​ធ្វើ​តេស្ត​រក​ជំងឺកូវីដ១៩​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Economic #NagaWorld #COVID19
.................................................................................
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អាជ្ញាធរ​អប្សរា កំពុង​សិក្សា​និង​ប្រមូល​ព័ត៌មាន ដើម្បី​ដាក់​ជូន​ទៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ស្តីពី​សំណង់​អង្គរ​សិប្បនិម្មិត នៅ​តំបន់​ទេសចរណ៍​ក្នុង​ទីក្រុង​ដាណាង​ (Danang) ប្រទេស​វៀតណាម (Vietnam)។

អានអត្ថបទពិស្តារនៅទីនេះ៖

#RFAKhmer #Culture #FakeAngkorWat #AngkorWat #Cambodia
https://www.youtube.com/watch?v=J894GDgtgvU
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ​អ្នក​វិភាគ ​និង​សកម្មជន​បក្ស​ប្រឆាំងអះអាង​ថា​ ​លោក​ ហ៊ុន សែន​ ​នឹងអាម៉ាស់​​មុខក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អាមេរិក
៚ ​អាជ្ញាធរសាកសួរ​កូដករ​ណាហ្គាវើលដ៍​៣​នាក់ និង​តាម​ចាប់​​៤​នាក់​ទៀត ដោយចោទថា រារាំង​វិធាន​សុខាភិបាល​
៚ ​ពលរដ្ឋជាង១រយគ្រួសារ​នៅ​ខេត្ត​កោះកុង​បោះតង់​នៅ​លើ​ដី​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន លោក លី យ៉ុងផាត់ ទាមទារដំណោះស្រាយ
៚ ប្រជានេសាទ​ថា ការ​លុប​ឆ្នេរ​សមុទ្រ​ខេត្ត​កែប​ជិត ៣ពាន់​ម៉ែត្រ​ការ៉េ បាន​បំផ្លាញ​ជម្រក​ត្រី​ពងកូន ​..............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
មន្ត្រី​​គណបក្ស​ប្រឆាំង ​និង​អ្នក​វិភាគ​នយោបាយរិះគន់​ថា ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​នឹង​ប្រឈម​ភាព​អាម៉ាស់​ ​និង​ជាប់​ផុង​របស់​អាមេរិក​​​ដក​ខ្លួន​មិន​រួច​​ ប្រសិន​បើ​​​លោក​ទៅ​​ចូល​រួម​ប្រជុំ​មេ​ដឹក​នាំ​កំពូល​អាស៊ាន​-​អាមេរិក​​នៅ​ទីក្រុង​វ៉ាស៊ីនតោន​​នៅ​ពេល​ខាង​មុខ​។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​​ក្រោយ​ពី​លោក​ ហ៊ុន សែន​ ​​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​​​លោក​ ចូ ប៉ៃឌិន​ នឹង​ទៅ​មក​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-​​អាមេរិក ​​​នៅ​​ពេល​ខាង​មុខ​នេះ​​។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #ASEAN2022 #US #Cambodia #HumanRights
អតីត​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ព្រះ​អនុជ​ នរោត្តម អរុណ​រស្មី ​​ប្រកាស​ថា ទ្រង់​គ្មាន​ទំនាក់​ទំនង​ និង​គ្មាន​​​តួនាទីអ្វី នៅ​ក្នុង​គណបក្ស​ទៀត​ទេ។ លិខិត​នេះ ធ្វើ​ឡើង​ដោយ​​ខុទ្ទកាល័យ​សម្ដេច​ នរោត្តម​ អរុណ​រស្មី កាល​ពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ តែ​មិន​មាន​បោះ​ត្រា ឬ​ហត្ថលេខា​របស់​ព្រះ​អនុជ​អរុណ​រស្មី​នោះទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #FUNCINPEC #ELETION2022