វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
BREAKING NEWS:
អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ ទៀតបានស្លាប់បាត់បង់ជីវិត នៅថ្ងៃព្រហស្បត្តិ៍នេះ។

យោតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នក ស្លាប់ ទី១ គឺជាបុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ នៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែមីនា និងអ្នកស្លាប់ទី២ គឺជាជនជាតិចិន អាយុ ៤៣ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយនៅស្រុកកោះធំ ខេត្តកណ្តាល។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសទាំង​ពីរ​នាក់​​ខាងលើបានស្លាប់ដោយសារជំងឺកូវីដ១៩ វាយ​លុក​លឿន ធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ។ តាមតួលេខផ្លូវការរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៥ ខែមីនា នេះ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជាកើន ឡើងដល់ ៧នាក់ ហើយ។ នៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមីនានេះ ក្រសួង​សុខាភិបាល​ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៥នាក់ ថ្មីទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ...

Join RFA Khmer

#RFAKhmer #Health #Covid19 #Die #7case
លោកអ្នកនាងជាទីមេត្រី!
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានគេបង្កើតឡើងក្នុងគោល បំណងរួមគ្នាទប់ស្កាត់ការរាតត្បាតរបប កុម្មុយនិស្តផ្តាច់ការដោយប្រកាន់ភ្ជាប់នូវ គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ អភិបាលកិច្ចល្អ ការគោរព ការការពារ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។
ថ្វីដ្បិតតែអាស៊ានបង្កើតឡើងក្នុងគោលបំណងទប់ស្កាត់ របបកុម្មុយនិស្ដផ្ដាច់ការ បែបនេះ ក្ដី ក៏ ប៉ុន្តែ គោលការណ៍ មិនជ្រៀតជ្រែកផ្ទៃក្នុង គ្នារបស់អាស៊ានជារនាំងការពារមេដឹកនាំ អាស៊ាន មួយចំនួនឱ្យអនុវត្តផែនការដឹកនាំ របស់ ខ្លួន តាមបែបផ្ដាច់ការទៅវិញ ដូចជាភូមា និងកម្ពុជា ជាដើម ទោះបីជាប្រទេសទាំងនេះ អនុវត្តរបប លទ្ធិប្រជាធិបតេយ្យក្ដី។

តើធម្មនុញ្ញអាស៊ាន ជារនាំងការពារមេដឹកនាំ ផ្ដាច់ការ បែបណាខ្លះ?

សូមលោកអ្នកនាងរង់ចាំស្ដាប់ នាទីវេទិកាអ្នក ស្ដាប់ អាស៊ីសេរីដែលយើងនឹងជជែក អំពី បញ្ហា នេះ នៅរាត្រីថ្ងៃសុក្រ ទី២៦ មីនា កុំបីខាន។

លោកអ្នកនាងអាចបញ្ចេញមតិយោបល់ ឬ ដាក់ សំនួរ ដោយគ្រាន់តែសរសេរលេខទូរស័ព្ទ នៅ ក្នុង ប្រអប់ ខំមិនត៍ ដែលយើងកំពុង ផ្សាយផ្ទាល់ តាមហ្វេសប៊ុក និងយូធូប យើងខ្ញុំនឹងហៅទៅ លោកអ្នកនាងវិញ។ សូមអរគុណ!

Join RFA Khmer

#RFAKhmer #Politics #ASEAN
អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា រដ្ឋាភិបាល​ដាក់​លក្ខខណ្ឌ​ចង់​រឹតត្បិត​ការ​បំពេញ​ការងារ​ដោយ​ឯករាជ្យ​របស់​អ្នក​រាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Humanrights #UN
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅ​និរទ្ទេស​ខ្លួន​នៅសហរដ្ឋអាមេរិក រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលលោកថា មានការ​ឆកល្វែងក្នុងការយកចិត្ត​ទុកដាក់​ដោះស្រាយបញ្ហាជីវភាព​ប្រជាពលរដ្ឋទូទៅ ដែលរងគ្រោះនៅ​ទូទាំង​ប្រទេស ដោយសារ​តែវិបត្តិនៃជំងឺកូវីដ-១៩នេះ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Covid19 #CNRP
BREAKING NEWS:
អ្នកជំងឺកូវីដ១៩ ម្នាក់ទៀត បាន ស្លាប់ នៅ ឯមន្ទីរពេទ្យ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ជនរងគ្រោះដែលស្លាប់ដោយ សារ ជំងឺកូវីដ១៩ ករណីទី៨នេះ គឺបុរសជនជាតិ ខ្មែរ អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល។ គាត់បានទទួលមរណភាព នៅវេលាម៉ោង ៤ រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ដោយឡែកតួលេខអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សម្រាប់ថ្ងៃសុក្រ ទី២៦ ខែមីនានេះ ក្រសួង សុខាភិបាល នៅមិនទាន់ ប្រកាសឱ្យដឹង នៅឡើយទេ។

Join RFA Khmer

#RFAKhmer #Health #Covid19
BREAKING NEWS: ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួនជិត ១០០នាក់ នៅថ្ងៃសុក្រនេះ។

នៅថ្ងៃសុក្រ ទី២៦ ខែមីនា ក្រសួងសុខាភិបាលបានប្រកាស រក ឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៦នាក់ បន្ថែមទៀត ដែល ជា អ្នក ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងករណី ជា សះស្បើយចំនួន ១៨នាក់។ តួលេខថ្មីនេះ ធ្វើឱ្យ ចំនួន អ្នក ឆ្លង កូវីដ១៩ នៅ កម្ពុជាសរុបកើន ដល់ ១៩៦៨នាក់ រីឯ អ្នក ជា សះស្បើយ វិញ ចំនួន ១០៧៤នាក់ ស្លាប់ ៨នាក់ ហើយ អ្នក កំពុង សម្រាក ព្យាបាលនៅតាម មន្ទីរពេទ្យ មានចំនួន ៨៨៤នាក់។

Join RFA Khmer

#RFAKhmer #Health #Covid19
BREAKING NEWS: ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី កើន ជិត ២០០នាក់ និង គ្មាន អ្នក ស្លាប់ ទេ នៅថ្ងៃ សៅរ៍ នេះ។

នៅ ថ្ងៃ សៅរ៍ ទី២៧ ខែមីនា ក្រសួង សុខាភិបាល បាន ប្រកាស រក ឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៧៩ នាក់ បន្ថែមទៀត ដែលសុទ្ធសឹង ជា អ្នក ពាក់ព័ន្ធ នឹង ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និង ករណី ជា សះស្បើយ ចំនួន ៥៨នាក់ និង គ្មាន អ្នក ស្លាប់ ទេ។ តួលេខថ្មីនេះ ធ្វើ ឱ្យ ចំនួន អ្នក ឆ្លង កូវីដ១៩ នៅ កម្ពុជា សរុប កើន ដល់ ២១៤៧នាក់ រីឯ អ្នក ជា សះស្បើយ វិញ ចំនួន ១១៣២នាក់ ស្លាប់ ៨នាក់ ហើយ អ្នក កំពុង សម្រាក ព្យាបាល នៅ តាម មន្ទីរពេទ្យ មាន ចំនួន ១០០៥នាក់។

Join RFA Khmer
អ្នកវិភាគ លើក ថា បើ រដ្ឋាភិបាល ចំណាយ លុយ លើ ការទិញ វ៉ាក់សាំង រដ្ឋាភិបាល ត្រូវតែ គិត គួរ ទិញ វ៉ាក់សាំង ណា មាន គុណភាព ខ្ពស់ និង មានការ ទទួលស្គាល់ ពី អង្គការ សុខភាព ពិភពលោក ។ ការ លើកឡើង នេះ ក្រោយពេល វ៉ាក់សាំង ទី ២ របស់ ចិន ឈ្មោះ ស៊ីណូវ៉ាក់ (Sinovac) ត្រូវ បាន គេ ដឹក មកដល់ កម្ពុជា ចំនួន មួយ លាន ៥ សែន ដូស ដែល កម្ពុជា ទិញ អស់ លុយ ១៥ ដុល្លារ។ អានអត្ថបទពេញ


Join RFA Khmer

#RFAKhmer #Health #Covid19
ជនជាតិ ដើម ភាគតិច ព្នង ជាច្រើន នាក់ រស់នៅ ខេត្ត មណ្ឌលគិរី ចោទ អ្នក មាន អំណាច ម្នាក់ ថា ឈូស ឆាយ រំលោភ យក ដី ព្រៃ សហគមន៍ ភូមិ ពូ ត្រែង។ ពួកគាត់ ថា ការរំលោភ យក ដី ព្រៃ ទ្រង់ទ្រាយ ធំ នេះ ប៉ះពាល់ ដល់ ព្រៃ តំណម ជម្រក សត្វព្រៃ ព្រៃ ជំនឿ និង បំផ្លាញ ទីកន្លែង អាស្រ័យ ផល ព្រៃឈើ របស់ ពលរដ្ឋ ជាង ២ រយ គ្រួសារ។ អានអត្ថបទពេញ


Join RFA Khmer

#RFAKhmer #Environment #land
ពលរដ្ឋ ក្នុង សហគមន៍ ទួល ព័ន្ធតាឡី បឹងស្នេហ៍ នៅ ខេត្តព្រៃវែង ព្រួយបារម្ភ ការ ឆ្លង ជំងឺផ្ដាសាយបក្សី H5N1ពី សត្វព្រៃ ទៅ សត្វស្រុក នៅ តំបន់ អភិរក្ស បន្ទាប់ ពី សត្វ ស្លាប កម្រ បន្ត ងាប់ ជាង ១០០ ក្បាល ទៀ ត នៅ ថ្ងៃទី ២៦ មីនា។ អាជ្ញាធរ ជំនាញ កំពុង ជួយសង្គ្រោះ សត្វ ស្លាប កម្រ ផ្សេង ទៀត និង ទប់ស្កាត់ ការ ចម្លង ជំងឺ នេះ។ អានអត្ថបទពេញ


Join RFA Khmer

#RFAKhmer #Health #H5N1
BREAKING NEWS: នៅ ថ្ងៃ អាទិត្យ ទី ២៨ ខែ មីនា ក្រសួង សុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៨៦នាក់ ដែល សុទ្ធសឹង ជា អ្នក ឆ្លង ក្នុង សហគមន៍ និងមានករណី ជាសះស្បើយ ចំនួន ៣៤នាក់។ ចំនួនថ្មីនេះ បាន បង្កើន តួលេខ ឆ្លងសរុបនៅ កម្ពុជា ឡើង ដល់ចំនួន ២២៣៣នាក់។ អ្នក ជា សះស្បើយវិញ មាន ចំនួន ១១៦៦នាក់ ស្លាប់ ១០នាក់ និង ១០៥៤នាក់ ផ្សេង ទៀតកំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ។

Join RFA Khmer

#RFAKhmer #Health #Covid19
ក្រុម​អង្គការ​សង្គម​ស៊ីវិលយល់ស្រប​ជាមួយ​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​លើក​ឡើងថា សាមគ្គីភាព​ និង​ការ​រួប​រួម​គ្នា ជា​គន្លឺះ​​ក្នុង​ការ​បញ្ចប់​នូវ​វប្បធម៌ស្អប់ខ្ពើម ដែល​កើត​ចេញមក​ពី​ការ​រាតត្បាត​ជំងឺកូវីដ-១៩។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #UN #Health #Covid19
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុងស្រុក​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ​បើក​ចិត្ត​បើក​បេះ​ដូង​ធ្វើការ​ជាមួយ​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ដោយ​ស្មោះ​ត្រង់ ដើម្បី​ផល​ប្រយោជន៍​ប្រទេសជាតិ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #UN #Humanright
រដ្ឋាភិបាល​ទិញ​មន្ទីរពេទ្យ​ឈ្មោះ «ស្ត្រីនគរទេព» សំរាប់​ផ្តល់​សេវា​ព្យាបាល​ដល់អ្នក​ជំងឺ​កូវីដ-១៩ ​ដែល​ស្ថិត​ក្នុង​សង្កាត់​ព្រៃសរ ខណ្ឌដង្កោ​ រាជ​ធានីភ្នំពេញ​ ចាប់ពី​ថ្ងៃទី​២៧ ខែមីនា ​​នេះ ​ស្របពេល​ចំនួន​អ្នកឆ្លង​និង​អ្នកស្លាប់​កាន់​តែកើន​ឡើងពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Covid19
មន្ត្រី​សង្គម​ស៊ីវិល មិន​រំពឹង​ថា សេដ្ឋកិច្ចជាតិ​អាច​នឹង​ងើបឡើង​វិញ ក្នុងពេលដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ​១៩ កាន់តែ​ខ្លាំង​នោះ​ទេ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #Covid19
ម្ចាស់ផ្ទះជួលខ្លះថា ទឹកចូលច្រមុះដូចតែគ្នា ឯអ្នកខ្លះទៀតថា ពួកគាត់ក៏ជាជនរងគ្រោះដែរ ខណៈពលរដ្ឋ​បន្តសុំ​ឱ្យ​រដ្ឋ​បញ្ចុះ​ថ្លៃទឹកភ្លើង។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #Covid19
អ្នកឃ្លាំមើល​សង្គម​ថា​ ​ការឧបត្ថម្ភ​រ​ថវិកា​របស់​ក្រុម​ឧកញ៉ា​ក្នុង​ស្ថានភាព​កម្ពុជា​ជួប​វិបត្តិ​គឺជា​រឿង​ល្អ​ ​ប៉ុន្តែ​អ្វី​គួរ​ឱ្យ​សង្ស័យ​ក្រុម​ឧកញ៉ា​មុខ​ដដែល​ទាំងនោះ​នៅ​ពេល​លោក​ ​ហ៊ុន​ ​សែន​ ​ត្រូវការ​លុយ​ពួកគេ​តែង​ចេញមុខ​ឧបត្ថម្ភ​ជូន​សម្តេច​តាម​បំណង​ប្រាថ្នា​។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #Covid19 #Tycoon
ពលរដ្ឋត្អូញ​គ្មាន​​​​លទ្ធភាព​​បង់​ថ្លៃ​​ពិន័យ​ក្នុង​​ស្ថានភាព​​ជំងឺ​កូវីដ​​១៩​ ខណៈ​អាជ្ញាធរ​​ចាប់​​ផ្ដើម​​​ផាក​​អ្នក​​មិន​​ពាក់​ម៉ាស់​​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #Covid19
BREAKING NEWS:
នៅ ថ្ងៃ ចន្ទ ទី ២៩ ខែ មីនា ក្រសួង សុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៤០នាក់ទៀត ដែល សុទ្ធសឹង ជា អ្នក ឆ្លង ក្នុង សហគមន៍ និងមានករណីជាសះស្បើយចំនួន ៦នាក់។ ចំនួនថ្មីនេះ បាន បង្កើន តួលេខ ឆ្លងសរុបនៅ កម្ពុជាឡើង ដល់ចំនួន ២២៧៣នាក់។ អ្នក ជា សះស្បើយវិញ មាន ចំនួន ១១៧២នាក់ ស្លាប់ ១១នាក់ និង ១០៨៧នាក់ ផ្សេង ទៀតកំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ។

Join RFA Khmer

#RFAKhmer #Economy #Covid19
ប្រពន្ធ​​របស់​​សកម្មជន​​បក្ស​​ប្រឆាំង​​ដែល​​កំពុង​​ជាប់​ឃុំ​​ជាង​១​ឆ្នាំ​​ទាមទារ​​ឲ្យ​​ដោះលែង​ប្តី។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP