វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
https://www.youtube.com/watch?v=PFH9S_SDf0A
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី៣០ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ​ សកម្មជន​បក្ស​ប្រឆាំងចោទ​​ថា លោក ហ៊ុន សែន ​ទិញ​ពាន​រង្វាន់​ក្លែងក្លាយ​យក​ធ្វើ​នយោបាយ​ប្រជាភិថុតិ​​លើ​ពលរដ្ឋ​
៚ ​មន្រ្តីសង្គមស៊ីវិលនិងបក្សប្រឆាំងថា ការតែងតាំង ឬដំឡើងតំណែងផ្តោតលើកូន និងខ្សែស្រឡាយ
៚ អាជ្ញាធរ​នៅ​ខេត្តត្បូងឃ្មុំ ​ហៅ​ពលរដ្ឋម្នាក់​សួរនាំ​រឿង​លើក​ស្លាកបក្ស​ភ្លើង​ទៀន​មុខផ្ទះ​
៚ ​ស្នង​ការ​នគរបាល​ខត្ត​កំពង់​ឆ្នាំង​សាក​សួរ​តំណាង​សហគមន៍​ឡ​ពាង​២​នាក់​ប្ដី​ប្រពន្ធ រឿង​ផ្សាយ​ជម្លោះ​ដីធ្លី​តាម​ហ្វេសប៊ុក .............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ប្រជាភិថុតិ ឬ​ដោះសា​ប្រាប់​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ អំពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​ទៅ​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ​។ អ្នកជំនាញ​ព្រមាន​ថា ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​ក្រុងភ្នំពេញ នឹង​លង់ខ្លួន​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ​ភូមា ព្រោះថា ពួកគេ​នឹង​មិន​អាច​កុហក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ទេ។ព៏ត៌មាន​ពេញ
https://www.youtube.com/watch?v=tNSbKodfsl4
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី៣១ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ សកម្មជនបក្សប្រឆាំងសង្ស័យ​​ថា លោក​ ហ៊ុន សែន ​​ប្រើ​លុយ​ទិញ​​ពាន​រង្វាន់​​​​​​សន្តិភាព
៚ ពលករ​ខ្មែរ​​ធ្វើ​ការ​នៅ​ប្រទេស​​ថៃ​ មិនអាចចូលរួមបោះ​ឆ្នោត​ឃុំ​សង្កាត់​ ដោយសារបញ្ហាជីវភាព
៚ សង្គមស៊ីវិល រិះគន់ការតែងតាំងសាច់ញាតិ ក្នុងស្ថាប័នរដ្ឋ ថាអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍សង្គម
៚ បាតុកម្មរបស់ក្រុមបុគ្គលិកណាហ្គាវើលដ៍ឈាន​ចូលដល់ថ្ងៃទី ៤៥ ............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU អំពាវ​ដល់​សាធារណជន​ឱ្យ​ចូលរួម​ផ្ដល់​ព័ត៌មាន ដល់​អង្គភាព​បន្ទាន់​ភ្លាមៗ ប្រសិនបើ​មាន​ករណី​ជនខិលខូច​ណា​ម្នាក់ អះអាង​ថា ជា​មន្ត្រី​អង្គភាព ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការ​ល្មើស​ច្បាប់​ណាមួយ។ព័ត៌មានពេញ
គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី​ខេត្ត ហៅ​កាត់​ថា គធ.ខប ទាំង​២៥ ដែល​មាន​ចំនួន​សរុប ១៧៥​នាក់ សម្រាប់​បម្រើការ​ងារ​បោះ​ឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ នឹង​ចាប់ផ្ដើម​ការងារ​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ក្រោយ​បាន​ជ្រើសរើស​តាមរយៈ​ការ​ប្រឡង ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។ព័ត៌មានពេញ
មន្ត្រី​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង លើក​ឡើង​ថា ការ​តែងតាំង ឬ​ដំឡើង​តំណែង​គ្រាក់ៗ​ដោយ​ផ្តោត​លើ​កូន និង​ខ្សែស្រឡាយ​ដែល​មិន​ឆ្លងកាត់​ការ​ប្រកួតប្រជែង​សមត្ថភាព​បទពិសោធន៍ នៅ​តាម​ក្រសួង​ស្ថាប័ន​ជាតិ នឹង​ប៉ះពាល់​ដល់​សុចរិត​ភាព និង​ធនធានមនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់ពី​កូនៗ​របស់​រដ្ឋមន្ត្រី​ធនធានទឹក​លោក លឹម គានហោ ពីរ​រូប​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​នៅក្នុង​ក្រសួង​ជាមួយ​ឪពុក។ព័ត៌មានពេញ
https://www.youtube.com/watch?v=ibPaA9DL6Jg
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី៣១ ខែមករា គ.ស.២០២២ ដែលមានមាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ​លោក ហ៊ុន សែន ប្ដេជ្ញា​ថា បើចាំបាច់ធ្វើ​សង្គ្រាមក៏ត្រូវធ្វើ ដើម្បី​​​ការពារ​សមិទ្ធិផល​​​ ៧ មករា​​​​
៚ មន្រ្តីសង្គមស៊ីវិលថា អ្នកប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញ មតិ លើបណ្តាញអ៊ីនធឺណិតរងការរឹតត្បិត និងបង្ក្រាបកាន់តែ ធ្ងន់ធ្ងរ
៚ ​ពលករ​​ត្រឡប់​ពី​ថៃ​ដែល​ឆ្លង​កូវីដ-​១៩​​​ រិះគន់​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ថា ​យក​ពួកគាត់​ដាក់​​ចោល​ដោយ​គ្មាន​គ្រូពេទ្យ​​ព្យាបាល
៚ស្នងការ​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​បញ្ជូន​ខ្លួន​តំណាង​សហគមន៍​ឡ​ពាង​២​នាក់​ និង​ពលរដ្ឋ​ម្នាក់​ទៅ​តុលាការ​ ...........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្ដេជ្ញា​​​​ថា ​នឹង​​​ការពារ​មរតក ឬ​សមិទ្ធិផល​ ​​ថ្ងៃ​​ទី៧​ ខែមករា ឆ្នាំ​១៩៧៩​ ដែល​ជា​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​វៀតណាម​​ឲ្យ​បាន​ បើ​ទោះ​ជា​ត្រូវ​ធ្វើ​សង្គ្រាម​​​​ក៏​ដោយ​​។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ថា លោក​ ហ៊ុន សែន ​ចង់​​ផ្គាប់​ចិត្ត​វៀតណាម​វិញ ក្រោយ​​ពេល​​​ជ្រុល​ងាក​ទៅ​រក​ចិន​ខ្លាំង​ពេក។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #Vietnam #HunSen
ថ្មីៗ​នេះ​ លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​បាន​ទទួល​រង្វាន់​មួយទៀត​ពី​អង្គការ​សាសនា​កូរ៉េ​ ​ដែល​បង្កើត​ឡើង​ដោយ​ប្តី​ប្រពន្ធ​ពីរ​នាក់​។​ ​បុរស​ជា​ប្តី​ដែល​កើត​នៅ​កូរ៉េ​ខាងជើង​ ​និង​ជាស​ហ​ស្ថាបនិក​អង្គការ​សាសនា​នេះ​ ​ធ្លាប់​ជាប់ពន្ធនាគារ​ជិត​មួយ​ឆ្នាំ​ ​នៅ​សហរដ្ឋអាមេរិក​ ​ពី​បទគៃបន្លំ​ពន្ធ​ ​និង​សមគំនិត​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #Korea #HunSen
https://www.youtube.com/watch?v=eZKbAmBGgI0
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ​​ ១៥ រោចដាច់ខែ បុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ០១ ខែកុម្ភៈ គ.ស.២០២២ ដែលមាន​មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ គ្រួសារសពលោក ងួន សឿរ នៅតែមិនទាន់អាចបញ្ជាក់​អំពី​មូលហេតុនៃការស្លាប់នេះ
៚ អ្នកស្រឡាញ់ព្រៃឈើសាទរចំពោះការផ្ដល់សញ្ជាតិខ្មែរ ជូន​គ្រួសារជនជាតិអាមេរិក ដែល​ការពារព្រៃឡង់
៚ ក្រសួងបរិស្ថាន ច្រានចោលរបាយការណ៍អង្គការ​អន្តរជាតិ​អំពីការកាប់ឈើខុសច្បាប់នៅកម្ពុជា
៚ ធនាគារពិភពលោក ជំរុញឲ្យកម្ពុជាកែទម្រង់ធំមួយ ដើម្បីពង្រឹង​សមត្ថភាពក្នុងស្រុក..........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
លោក ងួន សឿ អតីត​អគ្គនាយក​រង​ទី១ នគរបាល​ជាតិ បាន​ទទួល​មរណភាព​នៅ​ប្រទេស​បារាំង​ហើយ។ លោក ងួន សឿ ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​អតីត​អគ្គនាយក​រង​ទី១ នគរបាល​ជាតិ បាន​ចូលរួម​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី​លើក​ចុង​ក្រោយ​ជាមួយ​លោក ជុន ច័ន្ទបុត្រ កាល​ពី​រាត្រី​ថ្ងៃ​អង្គារ ទី២៥ មករា។ នៅ​ក្នុង​កម្មវិធី​នេះ លោក​បាន​រៀបរាប់​ពី​លោក ហុក ឡងឌី សម្លាប់ លោក ហូ សុខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​ច្រើន​ទៀត រួម​ទាំង​លោក ជា វិជ្ជា លោក បណ្ឌិត កែម ឡី ផង តាម​បញ្ជា​របស់​លោក ហ៊ុន សែន។

សូមអាននិងស្តាប់បទសម្ភាសន៍ចុងក្រោយរបស់លោក ជុន ច័ន្ទបុត្រ ជាមួយលោក ងួន សឿ៖

#RFAKhmer #Politics #FUNCINPEC #HunSen
https://www.youtube.com/watch?v=BF8W2qM2HPw
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ១៥ រោចដាច់ខែ បុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ០១ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚សង្គមស៊ីវិល និងយុវជនបារម្ភពីសេរីភាពបញ្ចេញមតិ សិទ្ធិឯកជន លើអ្នកប្រើបណ្តាញអ៊ីនធឺណិត
៚ភរិយានៅតែមិនអស់ចិត្ត និងសង្ស័យ ចំពោះមរណភាព​លោក ងួន សឿរ
៚ក្រុមគ្រួសាររំពឹងថា អាជ្ញាធរនឹងដោះលែង លោក ចៅ វាសនា ឲ្យមានសេរីភាព
៚នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីពិភាក្សាអំពីកម្ពុជា នឹងរិតត្បិតប្រព័ន្ធអ៊ីនធឺណែតដូចនៅប្រទេសចិន ….........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
https://www.youtube.com/watch?v=FT56PmpJsdI
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់​ព្រឹក​ថ្ងៃ​ពុធ ១កើត ខែ​មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី០២ ខែ​កុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ សង្គមស៊ីវិល និងយុវជនបារម្ភ ពីសេរីភាពបញ្ចេញមតិ សិទ្ធិឯកជន លើអ្នកប្រើបណ្តាញអ៊ីនធឺណិត
៚ តុលាការ​ខេត្ត​កំពង់​ឆ្នាំង​ដោះលែង​សហគមន៍​ដីធ្លី​២​នាក់ ខណៈ​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ដាក់​ពន្ធនាគារ
៚ ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ជា​ច្រើន​នាក់ ​ដេក​យាម​ព្រៃ​សហគមន៍​មួយ​ ដែល​រង​លួចកាប់​បំផ្លាញ​ទ្រង់ទ្រាយ​ធំ​
៚ មន្រ្តីសង្គមស៊ីវិលសង្ស័យមានអំពើពុករលួយក្នុងស្ថាប័នរដ្ឋ ទើបអាហារខូចគុណភាពនៅតែមានតាមទីផ្សារ
..........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ក្រសួង​បរិស្ថាន ​បាន​ច្រានចោល​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​(Amnesty International) ដែល​រក​ឃើញ​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ បង្កើត​ឱ្យ​មាន ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លុប​បំបាត់​ទំនៀម​ទម្លាប់​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។ ក្រសួង​បរិស្ថាន​ទាមទារ​ឱ្យ​អង្គការ​នេះ បង្ហាញ​ភស្តុតាង​ថា ​មាន​អំពើ​ពុក​រលួយ​យ៉ាង​ច្រើន​ នាំ​ឱ្យ​បាត់​បង់​ព្រៃឈើ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest
អ្នក​ស្រឡាញ់​បរិស្ថាន​ធនធាន​ព្រៃឈើ​សាទរ​ចំពោះ​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​គ្រួសារ​ជនជាតិ​អាមេរិក​សកម្ម​ការពារ​ព្រៃ​ខ្មែរ។ បុរស​ជនជាតិ​អាមេរិកាំង លោក ដាវិស បេន យ៉ូសែប ឬ​លោក បេន (Ben) និង​សមាជិក​គ្រួសារ​របស់​លោក​សម​នឹង​ទទួល​បាន​សញ្ជាតិ​ខ្មែរ និង​ការ​សរសើរ​ពី​ពលរដ្ឋ​ខ្មែរ ព្រោះ​លោក​បាន​ចំណាយ​ពេល​វេលា និង​កម្លាំង​កាយ កម្លាំង​ចិត្ត​ការពារ​ព្រៃឈើ សត្វព្រៃ និង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស ក្នុង​ខេត្ត​ព្រះវិហារ។

អានអត្ថបទពិស្តារ៖

#RFAKhmer #King #Forest #Khmer #US
កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ចំនួន ៣៥នាក់​បន្ថែម​ទៀត ជា​ប្រភេទ​មេរោគ​បំប្លែង​ថ្មី អូមីក្រុង (Omicron) ទាំង​អស់ ក្នុង​នោះ ២៨នាក់​ឆ្លង​ក្នុង​សហគមន៍ និង ៧នាក់​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #COVID19KH #Omicron
ក្រុម​កម្មករ​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​នៅ​ក្បែរ​ស្ថានទូត​អូស្ត្រាលី អស់​រយៈពេល​៤៧​ថ្ងៃ​ហើយ។ ពួកគាត់​នាំគ្នា​វាយ​ស្គរ និង​ស្រែក​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​តំណាង​សហជីព​ ៨ ​នាក់ ​ឲ្យ​មាន​សេរីភាព​វិញ ហើយ​ក្រុមហ៊ុន​ត្រូវ​ទទួល​យក​កម្មករ​ជាង​៣​រយ​នាក់​ចូល​ធ្វើ​ការ​វិញ ដើម្បី​បញ្ចប់​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ ឲ្យ​បាន​ឆាប់។

អានអត្ថបទពិស្តារនៅទីនេះ៖

#RFAKhmer #Economy #Casino #NagaWorld #Union
មន្ត្រី​សង្គម​ស៊ីវិលលើក​ឡើង​ថា អ្នក​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​លើ​បណ្ដាញ​អ៊ីនធឹណិត (Internet) រង​ការ​រឹតត្បិត និង​បង្ក្រាប​កាន់​តែ​ខ្លាំង ដែល​ផ្ទុយ​ពី​គោលការណ៍​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ។ ការ​លើក​ឡើង​នេះ ស្រប​ទៅ​នឹង​កាសែត ឌឹ ញូវយ៉ក ថាមស៍ (The News York Time) ដែល​ចេញ​ផ្សាយ​អត្ថបទ​មួយ​ថា បណ្ដាញ​អ៊ីនធឹណិត​កម្ពុជា​អាច​ដូច​ប្រទេស​ចិន ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ដោយសារ​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ចូល​ទ្វារ​អ៊ីនធឹណិត​ជាតិ (National Internet Gateway)។

សូមចុចអានអត្ថបទពិស្តារនៅទីនេះ៖

#RFAKhmer #Politics #Internet #NIG
សហព័ន្ធ និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោលទោស​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង​ ដែល​បាន​គំរាមកំហែង​មិន​ឲ្យ​យុវជន​ខ្មែរ​ក្រោម ធ្វើ​សកម្មភាព​​​ប្រមូល​ផ្ដុំ​​​ថវិកា និង​គាំទ្រ ការ​សាងសង់​សាលា​ឆទាន​មួយ ដើម្បី​ឲ្យ​ខ្មែរ​ក្រោម​អាច​ប្រតិបត្តិ​​​ព្រះពុទ្ធសាសនា​បាន។​ ការ​ថ្កោលទោស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ ​បាន​សម្រេច​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម​ម្នាក់ ដែល​សកម្ម​ក្នុង​ការ​ជួយ​ការពារ​សិទ្ធិ និង​រក្សា​វប្បធម៌​ពលរដ្ឋ​ខ្មែរ​ក្រោម។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #KhmerKampucheaKrom #KKK
សាច់ញាតិ ​​កំពុង​រង់ចាំ​ការ​ដោះលែងចៅ​សង្កាត់​ប៉ោយប៉ែត​​ជាប់​​ឆ្នោត​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​​លោក ចៅ វាសនា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​​ពេល​ឆាប់ៗ​​នេះ​ ក្រោយ​ពេល​អនុវត្ត​ទោស​​​ជាប់​ពន្ធនាគារ​​​គ្រប់​ចំនួន​៥​ឆ្នាំ​គត់។ មេធាវី​ និង​អ្នក​សិទ្ធិ​មនុស្ស​ ​​ថាសំណុំ​រឿងនេះ ​គឺ​ជា​រឿង​សោក​ស្ដាយ​សម្រាប់​ប្រព័ន្ធ​​តុលាការ​​នៅ​កម្ពុជា ដែល​បាន​កាត់​ទោស​អ្នក​នយោ​បាយ​​ ជាប់​ពន្ធនាគារ​យ៉ាង​ធ្ងន់ធ្ងរ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP
ពលករ​ខ្មែរ​​ឆ្លង​ជំងឺ​កូវីដ​១៩ ​ដែល​ទើប​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ រិះគន់​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ថា យក​ពួកគាត់​ទៅ​ទុក​ចោល​ក្នុង​មណ្ឌល​ចត្តាឡឺស័ក​​​យ៉ាង​​វេទនា​ដោយ​គ្មាន​គ្រូពេទ្យ​ព្យាបាល​ឡើយ​។ ​អ្នក​ជំងឺ​កូវីដ​១៩​​ទាំង​នោះ​​​​​ បាន​ដេក​ហាល​មូស​ក្នុង​មណ្ឌល​ចត្តាឡឺស័ក​នៅ​តំបន់​ព្រំដែន​​ក្នុង​ស្រុក​សំពៅ​លូន​អស់​ច្រើន​​ថ្ងៃ​ហើយ ពុំ​មាន​គ្រូពេទ្យ​ណា​ផ្ដល់​​ថ្នាំ​​ជូន​ពួកគាត់​លេប​ម្ដង​នៅ​ឡើយ​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #COVID19KH #Omicron