វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.82K videos
90 files
7.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
https://www.youtube.com/watch?v=8BCikk8-DdM
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២៦ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ​រដ្ឋាភិបាលលោក ហ៊ុន សែន ជះលុយជិត ១លានដុល្លារ ជួលក្រុមហ៊ុនមេធាវីអាមេរកាំងឲ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិកស្តារទំនាក់ទំនងទ្វេភាគី
៚ អ្នកឃ្លាំមើលការបោះឆ្នោត ស្នើអាជ្ញាធរក្រុងសៀមរាប បង្ហាញច្បាប់ ដែលតម្រូវឲ្យគណបក្សភ្លើងទានបង្ហាញទីតាំង និងចំនួនស្លាក
៚ ​សហមេធាវីលោក កឹម សុខា នឹងពិនិត្យមើលសំណុំរឿង​រំលាយគណបក្សសង្រ្គោះជាតិ
៚មូលហេតុដែលគណបក្សសិទ្ធិមនុស្ស សម្រេចមិនបន្ត​សកម្មភាពនយោបាយរបស់ខ្លួន...........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
តំណាង​អយ្យការនៅថ្ងៃនេះ ​នៅតែ​ជំរុញ​ឲ្យ​លោក​ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ​ឲ្យសារភាព​ទទួល​ទោស​បើចង់ឲ្យសំណុំរឿងនេះ​ចប់​លឿន​។​ ការ​ជំនុំ​ជម្រះ​​ក្ដី​​​សំណុំរឿងក្បត់ជាតិ​លើ​លោក​ កឹម​ សុខា​ នៅ​សប្ដាហ៍​ទី២នេះ​ ក៏​មិន​ខុស​ថ្ងៃ​ជម្រះក្ដី​កាល​ពី​​សប្តាហ៍​ទី១​ នោះ​ដែរ​ ដោយ​តុលាការ​បាន​ចាក់​បញ្ចប់​វីដេអូ​​ជាង​មួយ​ម៉ោង​ដែល​ លោក​ កឹម​ សុខា ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី​ កាលពី​ឆ្នាំ​២០១៣។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #KemSokha #Court
រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណាយ​លុយ​ជិត ១​លានដុល្លារ ពេញ​មួយឆ្នាំ២០២២ ជួល​ក្រុមហ៊ុន​​មេធាវី​អាមេរិកាំង​​ថ្មីមួយទៀត​ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក​ឡើងវិញ។ ការចំណាយ​លុយ​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​នេះ ត្រូវបាន​លាតត្រដាង​ឱ្យ​ដឹង​ដោយ​​ក្រសួង​យុត្តិធម៌​អាមេរិក។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #US #Cambodia
អង្គការ​តម្លាភាព​អន្តរជាតិ ​(Transparency International)​ បាន​​ដាក់​​ចំណាត់​ថ្នាក់​​​ផ្នែក​អំពើ​ពុក​រលួយ​​​សម្រាប់​​ឆ្នាំ​២០២១ ឲ្យ​​រដ្ឋាភិបាល​កម្ពុជា​​​ល្អ​ជាង​ឆ្នាំ​២០២០​បន្តិច គឺ​កើន​ឡើង​២​ពិន្ទុ​​។ ប៉ុន្តែ​​តួលេខ​នេះ នៅ​តែ​បង្ហាញ​ថា ​កម្ពុជា​​ជាប់​លេខ​រៀង​​ខាង​ប្រព្រឹត្តអំពើ​ពុក​រលួយ​អាក្រក់​​​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​ដដែល។ សង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រឹងប្រែង​​​ពន្លឿន​​ធ្វើ​​កំណែ​ទម្រង់​ឲ្យ​មាន​ប្រសិទ្ធភាព​​ ពង្រឹង​នីតិរដ្ឋ គោរព​​លទ្ធិ​ប្រជាធិបតេយ្យ​ និង​បង្កើត​បរិយាកាស​នយោបាយ​​​ឲ្យ​មាន​​ភាព​សេរី​ឡើង​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Corruptions #TI
អង្គការ​ និង​សមាគមខ្មែរក្រោម​នៅ​ក្នុង​ និង​ក្រៅ​ស្រុក​​សោកស្ដាយ ដែល​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុនសែ​ន​ ​មិន​បាន​ស្នើសុំ​ឲ្យ​មេដឹកនាំ​ជាន់​​ខ្ពស់​វៀតណាម គោរព​សិទ្ធិ​ ជំនឿសាសនា​ និង​កុំ​ឲ្យ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កំណើត។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #KhmerKrom
ក្រុម​កម្មករ​ណាហ្គាវើលដ៍​ចាត់​ទុក​ការ​បក​ស្រាយ​ពី​សំណាក់​ភាគី​ក្រុម​ហ៊ុន​គឺធ្វើ​ឡើង​គ្មាន​ហេតុ​ផល និង​ផ្ទុយ​ពី​ការ​ពិត​ជាក់​ស្ដែង​ដែល​ក្នុង​ទិសដៅ​បំភាន់​ភ្នែក​យក​រួច​ខ្លួន ដើម្បី​រំលាយ​សហជីព​ចោល​ប៉ុណ្ណោះ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ណាហ្គាវើលដ៍​​អះអាង​​ថា ការ​​កាត់​​បន្ថយ​បុគ្គលិក​​របស់​ក្រុមហ៊ុន ដោយ​សារ​ទំហំ​​អាជីវ​​កម្ម​​របស់​​ខ្លួន​​ធ្លាក់​​ចុះ ហើយ​​ត្រូវ​​បង្ខំ​ចិត្ត​​កាត់​​បន្ថយ​​ការ​​ចំណាយ​មួយ​ចំ​នួន ដើម្បី​​ទប់​​ស្កាត់​​ហានិភ័យ​​នៃ​​ផល​ប្រយោជន៍​​ក្រុម​​ហ៊ុន និង​​ភាគី​​​ពាក់​ព័ន្ធ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld
គណបក្សប្រឆាំង​ធំ​ៗ​ពីរ​ ​គឺ​គណបក្ស​ ​សម​ ​រង្ស៊ី ​ដែល​ក្រោយមក​ប្តូរ​ឈ្មោះ​ទៅជា​គណបក្ស​ភ្លើង​ទៀន​ ​បាន​ច្របាប់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​ ​ដើម្បី​ង្កើត​បានជា​កម្លាំង​រួមគ្នា​មួយ​ ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​ក្រោយ​ការ​រួមបញ្ចូល​គ្នា​នេះ​ ​គណបក្ស​ទាំងពីរ​នៅ​បន្ត​មាន​វត្តមាន​ ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួងមហាផ្ទៃ​។​ ​ប៉ុន្តែ​ជា​បន្តម​ក​ទៀត​ ​គណបក្ស​ភ្លើង​ទៀន​ ​សម្រេច​បន្ត​សកម្មភាព​នយោបាយ​ ​ក្នុងពេលដែល​គណបក្ស​សិទ្ធិមនុស្ស​ដាក់ពាក្យ​សុំ​រម្លាយ​ខ្លួនឯង​។​
តើ​មាន​មូលហេតុ​​​អ្វីខ្លះ ដែល​គណបក្ស​សិទ្ធិមនុស្ស សម្រេច​មិន​បន្ត​សកម្មភាព​នយោបាយ​របស់​ខ្លួន?

អានព័ត៌មានពិស្តារ៖

#RFAKhmer #Politics #CandleLight #HRP #CNRP
https://www.youtube.com/watch?v=92A_W5wlvsQ
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២៦ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ពលរដ្ឋអះអាងថាទាហានឈុតខ្មៅថៃជាង៣០នាក់​ចូលមកដុតស្ពានឈើមួយកន្លែងនៅខេត្តប៉ៃលិន
៚ មន្ត្រីបក្សភ្លើងទៀនចោទប្រកាន់ថា អភិបាលស្រុក​សាលាក្រៅ ខេត្តប៉ៃលិន បញ្ជាឲ្យអាជ្ញាធរទៅដកស្លាក​គណបក្ស​ភ្លើងទៀន
៚ សាលាឧទ្ធរណ៍ កោះហៅតំណាងអ្នកភូមិឡពាង ៨នាក់ ចូលបំភ្លឺរឿងសុំមោឃភាពកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KDC
៚ ប្រជានេសាទនៅតំបន់ទន្លេមេគង្គ បារម្ភពីករណី​ត្រីកម្រ​ជិតផុតពូជដោយសារបទល្មើសនេសាទ .............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
មន្ត្រី​គណបក្សភ្លើងទៀន​ចោទ​ប្រកាន់​អភិបាលស្រុក​សាលាក្រៅ​ខេត្ត​ប៉ៃលិន​​ថា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​​ទៅ​ដក​ស្លាក​គណបក្សភ្លើងទៀន ដែល​ទើប​បាន​លើក​នៅ​មុខ​ផ្ទះ​សកម្មជន​គណបក្ស​​នេះ​ នៅ​​ព្រឹកថ្ងៃ​ទី២៦ ខែមករា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics
https://www.youtube.com/watch?v=Cyi8uYoUZGs
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២៧ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ រដ្ឋាភិបាល​លោក ហ៊ុន សែន លែងហៅ​មេដឹកនាំ​របបសឹកភូមា​ថាជា «នាយករដ្ឋមន្ត្រី» ក្រោយរងការរិះគន់
៚ ទាហាន​​ឈុត​ខ្មៅ​ថៃ​ជាង ៣០​នាក់​​​ ​​ឆ្លង​ដែន​​​ចូល​មក​​ដុត​​​​ស្ពាន​ឈើ​ឆ្លង​អូរ​​មួយ​កន្លែង ​នៅ​​ខេត្ត​ប៉ៃលិន
៚ សកម្មជនព្រៃឈើអំពាវនាវ​ដល់​រដ្ឋាភិបាល ឱ្យទទួលខុសត្រូវ​ក្នុងរឿងបាត់បង់ព្រៃឈើជាង ២លាន ៥សែន ហិកតារ
៚ សង្គម​ស៊ីវិល​ ជំរុញ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​មន្ត្រី​ឃុបឃិត​ជា​មួយ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ចូល​មក​កម្ពុជា​............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ពលរដ្ឋ​​រស់​នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-ថៃ​ អះអាង​ថា ទាហានឈុតខ្មៅថៃ​មួយ​ក្រុម​​ មាន​គ្នា​ជាង​៣០​នាក់​​​ បាន​​ឆ្លង​ដែន​​​ចូល​មក​​ដុតស្ពានឈើ​ឆ្លង​អូរ​​មួយ​កន្លែង ​ស្ថិត​​ក្នុង​​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី​២៣ និង​២៤ ខែមករា ដោយ​មិន​មាន​អាជ្ញាធរ​ខ្មែរ​អើពើ​ទៅ​រារាំង​ក្រុម​ទាហាន​ថៃ​ទាំង​នោះ​ឡើយ​។​ មន្ត្រីសង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល​​​ប្រញាប់​ចាត់​វិធាន​ការ​បែប​​ការ​ទូត​ ដើម្បី​កុំ​ឲ្យ​​ទាហាន​ថៃ​ចេះ​តែ​​​​រំលោភ​​ដែន​​អធិបតេយ្យ​កម្ពុជា​តាម​អំពើ​ចិត្ត​ត​ទៀត។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Thailand #Cambodia
កម្ពុជា​រក​​ឃើញ​​អ្នក​ឆ្លងកូវីដ១៩ ​ចំនួន​ ២២នាក់​បន្ថែម​ទៀត​ ជា​ប្រភេទ​មេរោគ​បំប្លែងថ្មី​ឈ្មោះ អូមីក្រុង​ (#Omicron) ​ទាំង​អស់​។ ​ក្នុង​នោះ ​​​១៧នាក់​​​​ឆ្លង​ក្នុង​សហគមន៍​​​ និង ​៥នាក់​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #COVID19KH
មន្ត្រី​សង្គម​ស៊ីវិល នៅ​តែ​ជំរុញ​អាជ្ញាធរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ឱ្យពន្លឿន​ការ​ស្វែងរក​មុខ​មន្ត្រី​គ្រាក់ៗ ដែល​ឃុបឃិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជនគ្រឿងញៀន​ជនជាតិចិន​នាំ​ចូល​សារធាតុ​ញៀន​រាប់​សិប​តោន​ចូល​​ប្រទេសកម្ពុជា ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធានការ​លើ​មន្ត្រី ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​នាំ​ចូល​សារធាតុ​ញៀន និង​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #Drug #Chinese
មន្ត្រីសិទ្ធិមនុស្ស ដែល​ឃ្លាំមើល​ការ​តវ៉ា​របស់​បុគ្គលិក​កម្មករណាហ្គាវើលដ៍ នៅ​ថ្ងៃ​ទី២៦ ខែ​មករា ទទូច​ឱ្យ​តុលាការ​ដោះលែង​តំណាង​សហជីព ដែល​កំពង់​ជាប់​ឃុំ ដើម្បី​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ទៅ​តាម​អនុសាសន៍​របស់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #Union
មន្ត្រី​សង្គម​ស៊ីវិល ស្នើសុំ​រដ្ឋាភិបាល​ពិភាក្សា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំង​អស់ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ មុន​នឹង​ចាប់​ផ្ដើម​សិក្សា​បង្កើតច្បាប់ចរាចរណ៍ផ្លូវគោក​ថ្មី ដែល​មាន​លក្ខណៈ​តឹងរ៉ឹង​ជាង​ច្បាប់​ចរាចរណ៍​បច្ចុប្បន្ន។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #Law
អ្នកជំនាញ​វិទ្យាសាស្រ្ត​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ មិន​សង្ឃឹម​ថា មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​មីយ៉ាន់ម៉ា​ (Myanmar) ឬភូមា (Burma) លោក មីន អ៊ុងលាំង ​(Min Aung Hlaing)​ អនុវត្ត​តាម​សំណើ​បស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទាំង​៤​ចំណុច​នោះ​ឡើយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN2022 #Cambodia #Myanmar
សហមេធាវីលោក កឹម សុខា អះអាង​ថា សំណុំរឿង​ចោទ​ប្រកាន់​មេបក្ស​ប្រឆាំង​រូប​នេះ​ តំណាង​អយ្យការ​នៅ​តែ​មិន​មាន​ភស្ដុតាង​ដាក់​បន្ទុក​ដដែល​ ប៉ុន្តែបែរ​ជា​ណែនាំ​ឱ្យកូនក្ដី​របស់​លោក​ឆ្លើយ​សារភាព​ដាក់​កំហុស​លើ​ខ្លួន​ឯង ដែល​ផ្ទុយ​ពី​ច្បាប់។ អ្វីដែល​សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​លោក​កឹម សុខា មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូចការ​ចោទ​ប្រកាន់​ឡើយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #KemSokha
https://www.youtube.com/watch?v=tuIUwjGL6jM
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២៧ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អ្នកជំនាញជំរុញឲ្យរដ្ឋាភិបាលធ្វើល្អ ជាជាងជួលក្រុមហ៊ុន ឲ្យនិយាយល្អពីខ្លួនដើម្បីស្តារទំនាក់ទំនងនឹងអាមេរិក
៚ តុលាការត្បូងឃ្មុំដោះលែងអ្នកគាំទ្របក្សប្រឆាំងម្នាក់ទៀត ក្រោយជាប់ពន្ធនាគារមួយឆ្នាំ
៚អង្គទូតប្រទេសប្រជាធិបតេយ្យសាកសួរលោកកឹម សុខាពីសវនាការសំណុំរឿងរបស់លោក
៚ ក្រុមកម្មករណាហ្គាវើដល៍បន្តទាមទារឲ្យអាជ្ញាធរដោះ លែងតំណាងសហជីព៨នាក់...............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រសិត​ពិសេស​របស់​អាស៊ាន​ស្តីពី​បញ្ហា​មីយ៉ាន់ម៉ា​(Myanmar)​ឬភូមា​(Burma)​ លោក ប្រាក់ សុខុន នឹង​ចូលរួម​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅថ្ងៃសុក្រ​ទី២៨ ខែមករា ស្អែកនេះ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​វិបត្តិភូមា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #ASEAN #Myanmar
ក្រុម​កម្មករ​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ នៅ​កំណាត់​ផ្លូវ​រដ្ឋសភា​ ក្បែរ​ស្ថានទូត​អូស្ត្រាលី អស់​រយៈពេល​ ៤១​ថ្ងៃ​ហើយ។ ពួកគាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​តំណាង​សហជីព​ ៨នាក់​ និង​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economic #NagaWorld #Union
អូស្ត្រាលី (Australia) ប្ដេជ្ញា​ជួយ​គាំទ្រ​អាទិភាព​របស់​កម្ពុជា​ក្នុង​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន និង​បន្ត​ទំនាក់ទំនង​រឹងមាំ​ជាមួយ​កម្ពុជា។ កម្ពុជា និង​អូស្ត្រាលី កំពុងប្រារព្ធ​ខួប​ទី ៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​នៅ​ក្នុង​ឆ្នាំ២០២២នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #Australia #ASEAN2022