វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.67K videos
88 files
7.58K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោក អ្នកនាង ជា ទី មេត្រី!
នៅ ពេល ៥ខែទៀត នឹង ចូល ដល់ ការ បោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ សង្កាត់ ដែល ប្រព្រឹត្តទៅ នៅ ដើម ខែ មិថុនានេះ។ បរិយាកាស នៅ មុន ការបោះឆ្នោត នេះ គឺ កាន់ តែ អាប់អួរ ហើយ ក្នុង នោះ មាន ការ រឹតត្បិត សេរីភាព សម្ដែង មតិ ការ គំរាមកំហែង ដល់ សកម្មភាព របស់ គណបក្ស នយោបាយ ជា ដៃ គួរ ប្រកួតប្រជែង និង ការ ផ្លាស់ ប្ដូរ បែបបទ មួយ ចំនួន របស់ គ.ជ.ប។
នេះ ជា បញ្ហា កើត ឡើង ថ្មីៗ បន្ថែម ទៅ លើ បញ្ហាដែល មាន ស្រាប់ នៅ មិនទាន់ កែប្រែ ឱ្យ បាន ប្រសើរ នៅ ឡើយ ដែល រួមមាន សិទ្ធិ នយោបាយ ធ្លាក់ ចុះ ការ បន្ត ចាប់ អ្នកនយោបាយ បក្ស ប្រឆាំង ដាក់ ពន្ធនាគារ ការ កាត់ទោស មេដឹកនាំ គណបក្ស ប្រឆាំង និង មន្ត្រី សំខាន់ៗ ជាដើម។ ចំណែក គ.ជ.ប ទៀត សោត ក៏ នៅ តែ មាន សមាសភាព មក ពី គណបក្ស កាន់ អំណាច ដដែល។
តើ គណ បក្ស នយោបាយ គួរ បន្ត ចូលរួម ការ បោះឆ្នោត ដែល គេ មើល ដឹង ថា នឹង មិន ត្រឹមត្រូវ យុត្តិធម៌ មិន សេរី តាំង ពី ដើមទី នេះ ដែរ ឬទេ?
នាទី វេទិកា អ្នកស្ដាប់ វិទ្យុ អាស៊ីសេរី នឹង ជជែក អំពី បញ្ហា នេះ នៅយប់ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ។ សូមលោកអ្នកនាងរង់ចាំ ស្តាប់ កុំបី ខាន!
#RFAKhmer #PoliticalParty #Elections
អគ្គលេខាធិការ​អាស៊ាន (#ASEAN) ​បាន​​ចាប់​ផ្ដើម​​​ជួប​​មេដឹកនាំ​កម្ពុជា​​ហើយ ​នៅ​ថ្ងៃ​ទី​១៧ ខែមករា​ ​ក្នុង​ន័យ​ថា ​​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាងលេខាធិការដ្ឋានអាស៊ាន ជា​មួយ​​ក្រសួង​ពាក់ព័ន្ធ​របស់​កម្ពុជា។ មន្ត្រី​បក្ស​ប្រឆាំង​ថា អគ្គលេខាធិការ​អាស៊ាន​ទំនង​​​ចង់​​​មក​ក្រើន​រំលឹក​​កម្ពុជា កុំ​ឲ្យ​ដើរ​​យក​​តួនាទី​ប្រធាន​​ប្ដូរ​វេន​​អាស៊ាន​ទៅ​​​ប្រើ​ក្នុង​ការ​សម្រេច​​​ចិត្ត​ជា​ឯកតោ​ភាគី​ក្នុង​រឿង​ជម្លោះ​ផ្ទៃ​ក្នុង​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar)។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN #Myanmar #HunSen
កម្មករ​ណាហ្គាវើលដ៍​ប្រមាណ​២៥​នាក់ នាំ​គ្នា​ដាក់​ញត្តិ​នៅ​ស្ថានទូត​មួយ​ចំនួន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ដោះលែង​តំណាង​សហជីព​៨​នាក់ ​មាន​សេរីភាព​ឡើង​វិញ និង​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការ​ងារ​ជាមួយ​ក្រុមហ៊ុន​ឲ្យ​បាន​ឆាប់។ ទន្ទឹម​គ្នា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក៏​កំពុង​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ទាំង​នោះ​ដោយ​គ្មាន​លក្ខខណ្ឌ​ដែរ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economic #Casino #NagaWorld
អាជ្ញាធរ​​ថៃ​​ចាប់​​បញ្ជូន​​ពលករ​ខ្មែរ​​​​ជាង​​៣០០​នាក់​ត្រឡប់​ទៅ​កម្ពុជា​វិញ​តាម​ច្រក​របៀង​ព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែមករា។ ​​​​ពលករ​អះអាង​ថា ​នៅ​ពេល​ចូល​មក​ដល់​កម្ពុជា​ អាជ្ញាធរ​ខ្មែរ​​​តម្រូវ​ឱ្យ​ពួកគាត់​បង់​ប្រាក់​​ម្នាក់ ​៥០០ ​បាត ​ថ្លៃ​ឡាន​ដឹក​ពលករ​ពី​ថៃ​មក​កម្ពុជា​​​​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Workers #Thailand #COVID19KH
https://www.youtube.com/watch?v=VMu2YRtaykE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់​​ព្រឹក​ថ្ងៃអង្គារ ១ រោច ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹងថ្ងៃទី ១៨ ខែមករា គ.ស. ២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ មន្ត្រី​បក្ស​ប្រឆាំង ​ថាអគ្គលេខាធិការ​អាស៊ានមកកម្ពុជា ទំនង​​​ចង់​​​​ក្រើន​រំឮក លោក ហ៊ុន សែន កុំឱ្យ​កម្ពុជា​សម្រេច​​​ចិត្ត​ តែម្នាក់ឯង ​
៚ យុវជន​ខ្មែរ​ថាវរៈ ​​រួមគ្នា​ធ្វើ​ពិធី​កោរសក់ទាមទារ​ឱ្យ​​ដោះលែងតំណាង​សហជីព​ណាហ្គាវើលដ៍​
៚ អាជ្ញាធរ​ថៃ​ចាប់​​បញ្ជូន​ពលករ​ខ្មែរ​រាប់​រយ​នាក់​ត្រឡប់​មក​កម្ពុជាវិញ
​ ៚ សហគមន៍​ព្រៃឡង់​អះអាង​ថា​ ក្រុមហ៊ុនកូរ៉េ ​ស៊ីងបាយអូ​ថេក ​កំពុង​ដំណើរការ​អាជីវកម្ម​កាប់ឈើ​ខ្នាតធំ​ឡើង​វិញ ​ ..........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ប្រជា​សហគមន៍​ព្រៃឡង់​អះអាង​ថា​ ក្រុមហ៊ុន​ស៊ីងបាយអូ​ថេក (Think Biotech Cambodia) ដែល​ធ្លាប់​មាន​រឿង​អាស្រូវ​ច្រើន​ពាក់ព័ន្ធ​សកម្មភាព​បំផ្លិច​បំផ្លាញ​ភោគ​ទ្រព្យជាតិ​ ក្នុង​ដែន​ព្រៃឡង់ ​កំពុង​ដំណើរការ​អាជីវកម្ម​កាប់ឈើ​ខ្នាតធំ​ឡើង​វិញ ​នៅ​រយៈ​ពេល​ជាង​ ៣ ​សប្តាហ៍​ចុង​ក្រោយ​នេះ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #PreyLang #Forest
នាយក​ប្រតិបត្តិ​ថ្មី​របស់​គណៈកម្មការ​ទន្លេមេគង្គ​ (MRC) ​ប្ដេជ្ញា​សម្របសម្រួល​បញ្ហា​ប្រឈមនានានៅ​អាងទន្លេ​មេគង្គ ខណៈ​គណៈកម្មការ​នេះ​រក​ឃើញ​ថា ទន្លេមេគង្គ​កំពុង​​មាន​​របប​ទឹក​មិន​ទៀងទាត់ និង​​រីង​រាក់​​មិន​ធ្លាប់​​មាន​ពី​មុន​មក។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Mekong #River #MRC
រូបត្លុកនយោបាយ៖ សូមប្រិយមិត្តចូលរួម ដាក់ ចំណងជើង និង ការយល់ឃើញជុំវិញ រូបត្លុក នយោបាយ មួយនេះ។
------------------------
«បងប្អូនធម៌» ខាង ដឹកនាំ ធ្វើ រដ្ឋប្រហារ?
------------------------
#RFAKhmer #Cambodia #HunSen #Myanmar #MinAungHlaing
https://www.youtube.com/watch?v=UXPEorLE6xs
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ យប់ថ្ងៃអង្គារ ១ រោច ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹងថ្ងៃទី ១៨ ខែមករា គ.ស. ២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អ្នកវិភាគ និងគណបក្សនយោបាយរិះគន់រាជរដ្ឋាភិបាល​ដែលបញ្ចូលទិវានយោបាយឈ្នះ ឈ្នះ ២៩ធ្នូ ទៅក្នុង​ប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ
៚ សមាជិកខ្មែរថាវរៈ ៣នាក់ កោរសក់បន់ស្រន់ឲ្យមានការ​ដោះលែងបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គា វើលដ៏
៚ កម្មករណាហ្គាវើលដ៍រំពឹងថាកិច្ចអន្តរាគមន៍ពីបណ្ដា​ស្ថានទូតនឹងជួយឲ្យតំណាងសហជីព៨នាក់មានសេរីភាពឡើងវិញ
៚នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនឹងពិភាក្សាថាតើ​គណបក្សនយោបាយគួរបន្តចូលរួមការបោះឆ្នោតដែរឬទេ នៅពេលដែលបរិយាកាសនយោបាយនៅតែអាប់អួរ នៅមុនការបោះឆ្នោត?.........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
https://www.youtube.com/watch?v=wzgCMMKbkIw
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់​ព្រឹក​ថ្ងៃ​ពុធ ២រោច ខែ​បុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី១៩ ខែ​មករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ កម្ពុជា​កំពុង​ធ្វើតេស្ត​អាស៊ាន​ម្ដង​ទៀត ជុំវិញ​ជំហរ​ទទួល​ស្គាល់​របប​យោធា​រដ្ឋ​ប្រហារ​នៅ​ភូមា
៚ អ្នកវិភាគ​និង​គណបក្ស​នយោបាយ​រិះគន់​រដ្ឋាភិបាល​ថា ដាក់​ទិវា​នយោបាយឈ្នះ ឈ្នះ ២៩ធ្នូ ក្នុង​ប្រតិទិន ដើម្បី​បន្លំ​ប្រវត្តិសាស្ត្រ
៚ មន្រ្តីសិទ្ធិមនុស្សអន្តរជាតិ ថារឿងក្តីលោក កឹម សុខា ជារឿង​នយោបាយ ដែលលោក ហ៊ុន សែន យកជាលេស​ដើម្បី​រម្លាយ​បក្សសង្គ្រោះជាតិ
៚ លោក សម រង្ស៊ី ថាដើម្បីយកឈ្នះតុលាការលេងសើច លោកត្រូវ​បង្ហាញ​ការពិតដល់សាធារណជនពីលោក ហ៊ុន សែន ទិញចំនួនLike ហ៊្វេសប៊ុក.........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
សហព័ន្ធខ្មែរកម្ពុជាក្រោម​ ថ្កោលទោស​អាជ្ញាធរវៀតណាម ដែល​បាន​ចាប់​ខ្លួន​កសិករខ្មែរក្រោម​ពីរ​នាក់ ដាក់​ពន្ធនាគារ និង​ហាមឃាត់​មិន​ឲ្យ​កសិករ​ផ្សេង​ទៀត​ធ្វើស្រែ​លើ​ដី​កេរ​ដូនតា​របស់​ពួក​គេ។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​​ក្រោម​សង្កេត​ឃើញ​ថាវៀតណាម ចាប់​ផ្ដើមរំលោភសិទ្ធិ ខ្មែរ​ក្រោម​កាន់​តែ​កាន់​ខ្លាំង​ឡើង ស្រប​ពេល​ដែល​ពិភព​លោក​ កំពុង​ជួប​វិបត្តិ​ជំងឺកូវីដ១៩ (Covid-19)។

អានអត្ថបទពិស្តារ៖

#RFAKhmer #KhmerKrom #HumanRights
តំណាង​កម្មករណាហ្កាវើលដ៍ (#NagaWorld) ២០នាក់ បន្ត​ដាក់​ញត្តិ​នៅ​ស្ថានទូត​មួយ​ចំនួន​ទៀត ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ដោះលែង​តំណាង​សហជីព ៨នាក់ និង​ពន្លឿន​ដំណោះស្រាយ​វិវាទ​ការ​ងារ​ជាមួយ​ក្រុមហ៊ុន​ឲ្យ​បាន​ឆាប់។ ស្រប​គ្នា​នោះ កម្លាំង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ប្រហែល ១០នាក់ ​តាមដាន ថត​រូប​ពួក​គេ ​ពេល​ធ្វើ​ដំណើរ​ពី​ស្ថាន​ទូត​មួយ​ទៅ​ស្ថាន​ទូត​មួយ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights
សមាជិក​ក្រុមខ្មែរថាវរៈ​ចំនួន​ ៣​នាក់ ​កោរ​សក់​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ដើម្បី​​​​រក្សា​​សីល ​​៥ ​តាំង​ចិត្ត​បួង​សួង​ឲ្យ​​អាជ្ញាធរ​ដោះលែង​បុគ្គលិក​ក្រុម​ហ៊ុន​កាស៊ីណូណាហ្គាវើលដ៍ (#NagaWorld)​ ​ចំនួន ​៨ ​នាក់ឲ្យ​មាន​សេរីភាព​វិញ។ មន្ត្រីសង្គម​ស៊ីវិលយល់ថា យុវជន​​មានសិទ្ធិសេរីភាព​ក្នុង​ការ​​​​សម្ដែង​មតិ និង​ការ​តវ៉ា​ តាម​បែប​សាសនា​​។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy
អ្នកជំនាញ លើកឡើង ថា កម្ពុជា កំពុង ចង់ ធ្វើតេស្តអាស៊ាន (#ASEAN) ម្តងទៀត ជុំវិញ ជំហរ ទទួលស្គាល់ របប រដ្ឋប្រហារ នៅ ភូមា ឱ្យ អាច មក ចូលរួម កិច្ចប្រជុំ អាស៊ាន ឡើងវិញ បាន ដោយ ពេញមុខ ពេញមាត់ ស្របពេល ដែល កម្ពុជា អញ្ជើញ រដ្ឋមន្ត្រី ទេសចរណ៍ តែងតាំងដោយ របបសឹក ភូមា ឱ្យ មក ចូលរួម វេទិកា ទេសចរណ៍ អាស៊ាន (ASEAN Tourism Form) លើកទី៤០ ដែល កំពុង ប្រព្រឹត្តិទៅ នៅ ខេត្តព្រះសីហនុ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia
អ្នកវិភាគ និង​​មន្ត្រីគណបក្សប្រឆាំង​​រិះគន់​​រដ្ឋាភិបាល​​ ដែល​​ដាក់​​បញ្ចូល​​ទិវា​​នយោបាយ​ឈ្នះ ឈ្នះ​ ២៩​ ខែធ្នូ​ ទៅ​ក្នុង​​ប្រតិទិន​​ប្រចាំ​ឆ្នាំ​ថា ជាការ​បន្លំប្រវត្តិសាស្ត្រ និង​​ជា​​ការ​​បង្ហា​ញ​ថា​វៀតណាម​​នៅ​តែ​មាន​​គុណ​​លើ​​រដ្ឋាភិបាលលោក ហ៊ុនសែន។​ ប៉ុន្តែរដ្ឋាភិបាលលើកឡើងថា កម្ពុជា​​បាន​​កំណត់​​យក​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​១៩៩៨​ ជា​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​​ទាំង​ស្រុង។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics
ពលរដ្ឋ​និង​សង្គម​ស៊ីវិល​រិះគន់​​អាជ្ញាធរ​របប​លោក​ ហ៊ុន សែន​ អនុវត្ត​ច្បាប់​ធូរ​រលុង​បណ្តែត​បណ្តោយ​​ឱ្យ​ក្រុម​ឧក្រិដ្ឋ​ជនជនជាតិ​ចិន​​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​យក​ទឹក​​ដី​​ខ្មែរ​ធ្វើ​ជា​កន្លែង​អាជីវកម្ម​ចាប់​ជម្រិត​ពលរដ្ឋ​ និង​បង្ខាំង​ជនបរទេស​ឱ្យ​ធ្វើ​ការឆបោក​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណេត​ (Internet)​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ម្ចាស់​ស្រុក​ធ្ងន់ធ្ងរ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #China #Casino
សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជ្រោយ​ស្វាយ ​មាន​ផ្ទៃ​ដី​ជាង​ ៥០០​ហិកតា (៥២២) ដែល​ជា​កន្លែង​នេសាទត្រី​យ៉ាង​សំខាន់​របស់​អ្នកស្រុក​រាប់​ពាន់​គ្រួសារ ​នៅ​ខេត្ត​កោះកុង​ កំពុង​ប្រឈម​ការ​បាត់បង់​នៅ​ពេល​ដ៏ខ្លី​ខាង​មុខ​។​ ប្រជា​សហគមន៍​រិះគន់ ​ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន​ថា​ បណ្តោយ​ឱ្យ​ជនល្មើស​លប​កាប់​ព្រៃ​កោង​​កាង​ អស់១០០ហិកតា​នៅ​រយៈ​ពេល​ជាង​ ៥​ ខែ​ចុង​ក្រោយ​នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Forest #Land #KohKong
សហ​មេធាវី​ការពារ​ក្ដី​ប្រធាន​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បង្ហាញ​សុទិដ្ឋិនិយម​យ៉ាង​មុតមាំ​ថា សវនាការ​នៅ​ថ្ងៃ​ទី១៩ ខែមករា​ នឹង​នាំ​មក​នូវយុត្តិធម៌​ជូន​កូន​ក្ដី​របស់​ពួក​គាត់។ ថ្លែង​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក នៅ​មួយ​ថ្ងៃ​មុន​ថ្ងៃ​សវនាការ លោក​មេធាវី ចាន់ ចេន ថា ការ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​សម្រាប់​លោក កឹម សុខា បាន​មក​ដល់​ហើយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #KemSokha #Trail
លោកអ្នកនាងកញ្ញាជាទីមេត្រី!
នៅរាត្រីថ្ងៃពុធ ទី១៩ ខែមករានេះ យើងនឹងមានបទសម្ភាសន៍ ផ្ទាល់មួយ ជា មួយ នឹងអ្នក នយោបាយ ជើងចាស់ម្នាក់ ដែលធ្លាប់មានឈ្មោះល្បីខាង ផ្លាស់ប្តូរ គណបក្សនយោបាយ ជាញឹកញយ។
·លោកធ្លាប់ធ្វើជាមន្រ្តីជាន់ខ្ពស់នៃ គណបក្សហ្វុនស៊ិនប៉ិច
·ជាអគ្គស្នងការរងនគរបាលជាតិ (ពាក់ផ្កាយ៣)
·ជាអ្នកដណ្តើម គណបក្សជាតិខ្មែរ របស់លោក សម រង្ស៊ី បានដោយជោគជ័យ
·ជាអ្នកនយោបាយ បំរើលោក ហ៊ុន សែន
·ហើយទីបំផុត អ្នកនយោបាយនោះ ត្រូវបានអាជ្ញាធរលោក ហ៊ុន សែន តាមចាប់ខ្លួន និងប្តឹង ប៉ូលីស អន្តរជាតិ អាំងទែរប៉ូល អោយជួយតាមចាប់ខ្លួន ពីបទចាប់ជំរិតមនុស្សទៀតផង។

លោកអ្នកនាងនៅចាំទេ តើអ្នកនយោបាយនោះជាអ្នកណា ហើយតើលោក នឹង មានអ្វីយក មកបកស្រាយ?

លោក ជុន ច័ន្ទបុត្រ នឹងសម្ភាសន៍ផ្ទាល់ជាមួយនឹងអ្នក នយោបាយ នោះ នៅក្នុងការផ្សាយនា រាត្រីនេះ។ សូមអញ្ជើញលោកអ្នកនាងកញ្ញារង់ចាំតាមដានស្តាប់និងទស្សនាបទសម្ភាសន៍ នេះ ចាប់ ពីម៉ោង៨កន្លះ ដល់ម៉ោង៩យប់នេះ កុំបីខាន។ សូមអរគុណ!

#RFAKhmer #Politics #Cambodia #HunSen