វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.48K videos
85 files
7.4K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សូម​ចុច​តំណ​នេះ https://youtu.be/MGrmRYb_2y0 / https://fb.watch/az1PO3D4zV/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​អាទិត្យ ទី១៦ ខែ​មករា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ក្រុម​កម្មករ​ណាហ្គាវើលដ៍ (Naga World) រង​ទុក្ខ​លំបាក​ផ្នែក​ជីវភាព ខណៈ​អាជ្ញាធរ​តាម​ធ្វើ​ទុក្ខបុកម្នេញ គំរាម​កំហែង​ពួកគេ​អំឡុង​ពេល​តវ៉ា​ជា​បន្តបន្ទាប់​។ ទោះជា​យ៉ាងណា​ពួកគេ​នៅតែ​ប្ដេជ្ញា​ធ្វើ​កូដកម្ម​ទាមទារ​រហូត​មាន​ដំណោះស្រាយ​។ អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​អូសបន្លាយ​រក​ដំណោះស្រាយ​វិវាទ​ការងារ​នេះ បង្ហាញ​អំពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​និង​ភាគី​ពាក់ព័ន្ធ និង​ប៉ះពាល់​មុខមាត់​រដ្ឋាភិបាល​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ព័ត៌មានពេញ
អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​សង្កេត​ឃើញ​ថា ៣៧​ឆ្នាំ​នៃ​ការ​កាន់អំណាច​របស់​លោក ហ៊ុន សែន នៅតែ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​បង្ហូរ​ឈាម​បន្តបន្ទាប់ និង​បង្ក​បញ្ហា​ដល់​ពលរដ្ឋ​ឥត​ស្រាកស្រាន្ត។ ទោះយ៉ាង​ណា ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​អះអាង​ថា រយៈពេល​៣៧​នេះ លោក ហ៊ុន សែន មាន​ភាព​ឈ្លាសវៃ​ក្នុង​ការ​បញ្ចប់សង្គ្រាម​គ្រប់​ដំណាក់កាល និង​ធ្វើ​ឲ្យ​កម្ពុជា អភិវឌ្ឍន៍​ប្រទេស​គ្រប់​វិស័យ។ព័ត៌មានពេញ
https://www.youtube.com/watch?v=2oNQblV8bGU
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៦ ខែ មករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖
៚ សង្គមស៊ីវិលថា បរិយាកាសនៅមុនការបោះឆ្នោតឃុំ-សង្កាត់ មានការរឹតត្បិត និងគំរាមកំហែង
៚ សាច់​ញាតិ ស្នើសុំ​រដ្ឋាភិបាល និង​តុលាការ ​ដោះលែង​អ្នក​​​នយោបាយ​​ទាំង​​អស់ ​នៅ​មុន​ការ​បោះឆ្នោត
៚ អ្នកវិភាគថា ជំហរឯកតោភាគី​របស់​លោក ហ៊ុន សែន រឿង​ភូមា ប៉ះពាល់ដល់​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា
៚ ក្រុម​កម្មករ​​​ណា​ហ្គាវើលដ៍​ ជឿថា កូដកម្មដោយអហិង្សា នឹងជំរុញឱ្យភាគីពាក់ព័ន្ធជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ដល់ពួកគេ ........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ក្រុម អ្នក តាមដាន ស្ថានការណ៍ នយោបាយ លើកឡើង ថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ ផ្លាស់ប្ដូរ របៀប ធ្វើការ របស់ ខ្លួន ពី បែប ឯកតោ ភាគី និយម មក ជាការ ស្ដាប់ មតិ យោបល់ របស់ ប្រទេស សមាជិក អាស៊ាន ដទៃទៀត ទាក់ទង នឹង ការ ដោះស្រាយ វិបត្តិ នយោបាយ ក្នុង ប្រទេស ភូមា (Burma) ឬ មីយ៉ាន់ម៉ា (Myanmar)។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN2022 #Myanmar #LyHsienLoong #HunSen


»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
https://www.youtube.com/watch?v=ah0yUWGVmnE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់​​ព្រឹក​ថ្ងៃចន្ទ ១៥ កើត ថ្ងៃសីល និងពេញបូណ៌មី ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹងថ្ងៃទី ១៧ ខែមករា គ.ស. ២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ គណៈកម្មការ​ទន្លេមេគង្គ ​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ដោះស្រាយ​វិបត្តិ​ទឹក​ទន្លេ​ស្រកចុះជា​បន្ទាន់
៚ មន្រ្តីបក្សភ្លើងទៀនខេត្តកំពង់ចាម គ្រោងដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្ត រឿងអាជ្ញាធររារាំងមិនឲ្យលើកស្លាកគណបក្ស
៚ សាច់​ញាតិអ្នកជាប់ឃុំ ស្នើសុំ​រដ្ឋាភិបាល និង​តុលាការ ​ដោះលែង​អ្នក​​​នយោបាយ​​ទាំង​​អស់ ​នៅ​មុន​ការ​បោះឆ្នោត
៚ អ្នកវិភាគថា ជំហរ​របស់​លោក ហ៊ុន សែន រឿង​ភូមា ប៉ះពាល់ដល់តួនាទីជា​ប្រធាន​អាស៊ាន​​​ ........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ក្រសួង​សុខាភិបាល​រក​ឃើញអ្នកឆ្លង​ជំងឺ​កូវីដ-១៩ ​ចំនួន ​២៣​ករណី​ថ្មី​ទៀត​ ដែល​សុទ្ធតែ​ជា​មេរោគ​បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​ (Omicron)​ ក្នុង​​នោះ ​៩នាក់ ​ជា​ករណីនាំ​ចូល ​​និង​ ​១៤ ​នាក់​​ទៀត​​ជា​​ករណី​ឆ្លង​ក្នុង​សហគមន៍។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #COVID19KH #Omicron
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​ លើក​ឡើង​ថា បរិយាកាស​​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់​ដែល​ប្រព្រឹត្តទៅ​នៅ​​ដើម​ខែ​មិថុនា ​ឆ្នាំ​២០២២ ​ខាង​មុខ​​នេះ ​​​​​មាន​ការ​រឹតត្បិត​​សេរីភាព​​សម្ដែង​មតិ​ និង​​ការ​គំរាមកំហែង​ដល់​សកម្មភាព​​របស់​គណបក្ស​នយោបាយ​​​ជា​ដៃ​គូរ​ប្រកួតប្រជែង​​​។ ​ពួកគេ​យល់​​ថា​ ​បរិយាកាស​​​បែប​​នេះ ​នឹង​​​​មាន​ឥទ្ធិពល​ដល់​លទ្ធផល​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #PoliticalParties #Elections
គណបក្ស​នយោបាយ​ចំនួន​៣ ដែល​ជំទាស់​នឹង​ការ​កែប្រែ​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត ឬ​ហៅថា​ទម្រង់​១១០២ ស្នើ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) រក្សាទុក​ទម្រង់ និង​នីតិវិធី​នេះ​ឲ្យ​នៅ​ដដែល។ សង្គម​ស៊ីវិល​យល់​ថា នីតិវិធី​របស់​គ.ជ.ប ដែល​បាន​កែ​លម្អ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​មុន​ឆ្នាំ​២០១៧ មាន​លក្ខណៈ​ល្អ​ស្រាប់​ហើយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Elections2022
ក្រុម​កម្មករ​​​ណា​ហ្គាវើលដ៍​ ជឿជាក់​ថា ការរួម​សាមគ្គី​គ្នា​ធ្វើ​កូដកម្ម​ដោយ​អហិង្សា និង​សន្តិវិធី​ រួម​ទាំង​ការ​ស្វះស្វែង​រក​កិច្ចអន្តរាគមន៍​ពី​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​មួយ​ចំនួន​ ដើម្បី​បង្ហាញ​នូវ​អំពើ​អយុត្តិធម៌​នានា​របស់​កម្មករ នឹង​ជំរុញ​ឱ្យ​ស្ថានប័ន​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល​កម្ពុជា​ យក​ចិត្ត​ទុក​​ដាក់​ដោះស្រាយ​វិវាទ​ការងារ​មួយ​នេះ​យ៉ាង​ឆាប់​រហ័ស។ មន្ត្រី​អង្គការ​​សង្គម​​ស៊ីវិលថា តាម​ច្បាប់​​​​ វិវាទ​ការងារ​នេះ មិន​ពិបាក​ដោះស្រាយ​នោះ​ទេ ប្រសិន​បើ​រដ្ឋអំណាច​ ឈរជា​អាជ្ញាធរ​កណ្តាល​ដោយ​ឯករាជ្យ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Casino #NagaWorld
សាច់​ញាតិ​​របស់​​អ្នក​នយោបាយ​​កំពុង​​ជាប់​ឃុំ​​ក្នុង​​ពន្ធនាគារ​ ស្នើសុំ​រដ្ឋាភិបាល​​អន្តរាគមន៍​​​ទៅ​តុលាការ​ដោះលែង​ប្ដី​ និង​ឪពុក​របស់​ពួកគេ​​ ឲ្យ​មាន​សេរីភាព​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២២​។ សង្គម​ស៊ីវិល​​ថា ការ​បន្ត​ឃុំ​ខ្លួន​​អ្នក​នយោបាយ​ទាំង​នោះ ​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRPActivists #CNRP #Prison
ធនាគារ​​ពិភពលោក​ (World Bank) ព្យាករ​​ថា សេដ្ឋកិច្ច​កម្ពុជា​​អាច​​នឹង​​ទទួល​បាន​​កំណើន ៤,៥% ក្នុង​ឆ្នាំ២០២២​​នេះ និង ៥,៥% ក្នុង​ឆ្នាំ២០២៣ ខាងមុខ។ ប៉ុន្តែ​ធនាគារ​ពិភពលោក​ព្រមានថា សេដ្ឋកិច្ច​សាកលទាំងមូល​នឹង​នៅតែ​មាន​ភាពមិនប្រាកដប្រជា​ខ្លាំង ស្របពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការឆ្លង​រាល​ដាល​​នៃ​​មេរោគ​បំប្លែងខ្លួន​ថ្មី​កូវីដ-១៩ ឈ្មោះ​អូមីក្រុង (Omicron) ការកើនឡើង​នៃ​អតិផរណា បំណុល​សាធារណៈ និង​វិសមភាព​សង្គមជាដើម។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economic #WorldBank #COVID19KH
លោក ស្ងួន ញឿន ក្នុង​វ័យ​៤៣ ឆ្នាំ តែងតែ​នាំមុខ​ស្វែងរក​កិច្ច​អន្តរាគមន៍​ជាមួយ​អ្នក​ភូមិ​ឡពាង​មិន​ដែល​រាថយ ឬ​ភ័យ​ខ្លាច​ឡើយ បើ​ទោះ​បី​គាត់​ធ្លាប់​ជាប់​ពន្ធនាគារ ២​ដង និង​កំពុង​ជាប់​បណ្ដឹង​ជាច្រើន​នៅ​តុលាការ​ក្ដី។ សកម្មជន​ដែល​ចេញ​តវ៉ា​ដីធ្លី​ជិត​២០​ឆ្នាំ នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ខេ​ឌី​ស៊ី​(​#KDC) របស់​អ្នកស្រី ជា ខេង ជា​ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពលលោក ស៊ុយ សែម កំពុងបន្ត​ដង្ហោយ​រក​យុត្តិធម៌។

អានអត្ថបទពិស្តារស្តីពីជីវិតសកម្មជនដីធ្លីលោកស្ងួនញឿន៖

#RFAKhmer #Land #Landdispute #Lorpeang #KDC
គណៈកម្មការ​ទន្លេមេគង្គ​អំពាវនាវ​​ឱ្យ​បណ្ដា​ប្រទេស​ចំនួន​ ៦ នៅ​ជាប់​ដង​ទន្លេមេគង្គ​ចាត់វិធានការ​បន្ទាន់ ដើម្បី​ដោះស្រាយ​​បញ្ហា​ទឹក​ទន្លេ​រីង​រាក់ ការប្រែប្រួល​លំហូរ​​ទឹក និង​​គ្រោះរាំង​​ស្ងួត ដែល​បាន​​បន្ត​អូស​បន្លាយ​​អស់​រយៈពេល​​៣​ឆ្នាំ​មក​ហើយ។

អានអត្ថបទពិស្តារពីវិបត្តិទឹកទន្លេមេគង្គ៖

#RFAKhmer #Environments #Mekong #River #MRC
មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ ​ប្រចាំ​ខេត្ត​កំពង់ចាម​ ​គ្រោង​ដាក់​​បណ្តឹង​ទៅ​​ក្រសួង​មហាផ្ទៃ​ ​និង​​អាជ្ញាធរ​ខេត្ត​ ​នៅ​ក្នុង​​សប្តាហ៍​នេះ​ ​ដើម្បី​ប្តឹង​​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ​ ​ពី​​បទ​​រារាំង​​មិន​​ឲ្យ​លើកស្លា​កគណ​បក្ស​នៅ​ទី​សាធារណៈ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CandleLightParty #Parties #Elections
https://www.youtube.com/watch?v=AqDyYZbMRTk
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ១៥ កើត ថ្ងៃសីល និងពេញបូណ៌មី ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹងថ្ងៃទី ១៧ ខែមករា គ.ស. ២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អគ្គលេខាធិការអាស៊ានមកកម្ពុជា ស្របពេល​អាស៊ានមិនអាចរៀបចំកិច្ចប្រជុំដំបូងបាន
៚ អាជ្ញាធរ​ថៃ​ចាប់​​បញ្ជូន​ពលករ​ខ្មែរ​រាប់​រយ​នាក់​ត្រឡប់​មកកម្ពុជា ​តាម​ព្រំដែន​ខេត្ត​បាត់ដំបង​ និង​ខេត្ត​បន្ទាយមានជ័យ​
៚ កម្មករ​ណាហ្គាវើលដ៍​ ដាក់​ញត្តិ​ស្នើ​សុំ​បណ្ដា​ស្ថានទូត​នានា​ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ ឲ្យ​ដោះលែង​តំណាង​សហជីព​៨​នាក់​
៚ យុវជន​ខ្មែរ​ថាវរៈ​បី​នាក់ ​រួមគ្នា​ធ្វើ​ពិធី​កោរសក់ ដើម្បី​ចូលរួម​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែងតំណាង​សហជីពណាហ្គាវើលដ៍​ .........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
លោក អ្នកនាង ជា ទី មេត្រី!
នៅ ពេល ៥ខែទៀត នឹង ចូល ដល់ ការ បោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ សង្កាត់ ដែល ប្រព្រឹត្តទៅ នៅ ដើម ខែ មិថុនានេះ។ បរិយាកាស នៅ មុន ការបោះឆ្នោត នេះ គឺ កាន់ តែ អាប់អួរ ហើយ ក្នុង នោះ មាន ការ រឹតត្បិត សេរីភាព សម្ដែង មតិ ការ គំរាមកំហែង ដល់ សកម្មភាព របស់ គណបក្ស នយោបាយ ជា ដៃ គួរ ប្រកួតប្រជែង និង ការ ផ្លាស់ ប្ដូរ បែបបទ មួយ ចំនួន របស់ គ.ជ.ប។
នេះ ជា បញ្ហា កើត ឡើង ថ្មីៗ បន្ថែម ទៅ លើ បញ្ហាដែល មាន ស្រាប់ នៅ មិនទាន់ កែប្រែ ឱ្យ បាន ប្រសើរ នៅ ឡើយ ដែល រួមមាន សិទ្ធិ នយោបាយ ធ្លាក់ ចុះ ការ បន្ត ចាប់ អ្នកនយោបាយ បក្ស ប្រឆាំង ដាក់ ពន្ធនាគារ ការ កាត់ទោស មេដឹកនាំ គណបក្ស ប្រឆាំង និង មន្ត្រី សំខាន់ៗ ជាដើម។ ចំណែក គ.ជ.ប ទៀត សោត ក៏ នៅ តែ មាន សមាសភាព មក ពី គណបក្ស កាន់ អំណាច ដដែល។
តើ គណ បក្ស នយោបាយ គួរ បន្ត ចូលរួម ការ បោះឆ្នោត ដែល គេ មើល ដឹង ថា នឹង មិន ត្រឹមត្រូវ យុត្តិធម៌ មិន សេរី តាំង ពី ដើមទី នេះ ដែរ ឬទេ?
នាទី វេទិកា អ្នកស្ដាប់ វិទ្យុ អាស៊ីសេរី នឹង ជជែក អំពី បញ្ហា នេះ នៅយប់ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ។ សូមលោកអ្នកនាងរង់ចាំ ស្តាប់ កុំបី ខាន!
#RFAKhmer #PoliticalParty #Elections
អគ្គលេខាធិការ​អាស៊ាន (#ASEAN) ​បាន​​ចាប់​ផ្ដើម​​​ជួប​​មេដឹកនាំ​កម្ពុជា​​ហើយ ​នៅ​ថ្ងៃ​ទី​១៧ ខែមករា​ ​ក្នុង​ន័យ​ថា ​​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាងលេខាធិការដ្ឋានអាស៊ាន ជា​មួយ​​ក្រសួង​ពាក់ព័ន្ធ​របស់​កម្ពុជា។ មន្ត្រី​បក្ស​ប្រឆាំង​ថា អគ្គលេខាធិការ​អាស៊ាន​ទំនង​​​ចង់​​​មក​ក្រើន​រំលឹក​​កម្ពុជា កុំ​ឲ្យ​ដើរ​​យក​​តួនាទី​ប្រធាន​​ប្ដូរ​វេន​​អាស៊ាន​ទៅ​​​ប្រើ​ក្នុង​ការ​សម្រេច​​​ចិត្ត​ជា​ឯកតោ​ភាគី​ក្នុង​រឿង​ជម្លោះ​ផ្ទៃ​ក្នុង​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar)។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN #Myanmar #HunSen
កម្មករ​ណាហ្គាវើលដ៍​ប្រមាណ​២៥​នាក់ នាំ​គ្នា​ដាក់​ញត្តិ​នៅ​ស្ថានទូត​មួយ​ចំនួន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ដោះលែង​តំណាង​សហជីព​៨​នាក់ ​មាន​សេរីភាព​ឡើង​វិញ និង​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការ​ងារ​ជាមួយ​ក្រុមហ៊ុន​ឲ្យ​បាន​ឆាប់។ ទន្ទឹម​គ្នា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក៏​កំពុង​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ទាំង​នោះ​ដោយ​គ្មាន​លក្ខខណ្ឌ​ដែរ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economic #Casino #NagaWorld
អាជ្ញាធរ​​ថៃ​​ចាប់​​បញ្ជូន​​ពលករ​ខ្មែរ​​​​ជាង​​៣០០​នាក់​ត្រឡប់​ទៅ​កម្ពុជា​វិញ​តាម​ច្រក​របៀង​ព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែមករា។ ​​​​ពលករ​អះអាង​ថា ​នៅ​ពេល​ចូល​មក​ដល់​កម្ពុជា​ អាជ្ញាធរ​ខ្មែរ​​​តម្រូវ​ឱ្យ​ពួកគាត់​បង់​ប្រាក់​​ម្នាក់ ​៥០០ ​បាត ​ថ្លៃ​ឡាន​ដឹក​ពលករ​ពី​ថៃ​មក​កម្ពុជា​​​​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Workers #Thailand #COVID19KH