វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.7K photos
1.37K videos
70 files
7.28K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួង​ធម្មការ​​ប្ដឹង​​​អតីត​​​មន្ត្រី​ប្រដាប់​អាវុធ​​និង​​ជា​​អតីត​​ម្ចាស់​គេហទំព័រ​សារ​ព័ត៌មាន​ផែង វណ្ណៈ (Pheng Vannak News) គឺ​លោក ផែង វណ្ណៈ ពី​បទ​​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ ជេរ​ប្រមាថ និង​គំរាម​សម្លាប់​ព្រះ​សង្ឃតាម​បណ្ដាញ​សង្គម (facebook)​​។ សង្គម​ស៊ីវិល គាំទ្រ​ចំណាត់​ការ​ផ្លូវ​ច្បាប់​​របស់​ក្រសួង​ធម្មការដើម្បី​រក្សា​តម្លៃ​ព្រះ​ពុទ្ធ​សាសនា។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Religion #Court
លោក អ្នក នាង ជា ទី មេត្រី!
យុវជន មួយ ក្រុម នាំ គ្នា ធ្វើ យុទ្ធនាការ តាម បណ្ដាញ សង្គម ហ្វេសប៊ុក ស្នើ រដ្ឋាភិបាល យក ចិត្ត ទុក ដាក់ ដល់ ពលរដ្ឋ ដែល ពិបាក រកចំណូល ឬ បាត់បង់ ចំណូល នៅ ក្នុង វិបត្តិ កូវីដ-១៩ នេះ ដោយ ស្នើ នូវ វិធាន ការ ៤ចំណុច ដែល ពួក គេ ហៅ ថា ៤សុំ។
ក្នុង នោះ រួមមាន ស្នើសុំ បញ្ចុះ ថ្លៃ សាំង ថ្លៃ ទឹក ភ្លើង ថ្លៃ បន្ទប់ ជួល និង ការ សង បំណុល ធនាគារ។
តើ លោក អ្នក នាង យល់ យ៉ាង ណា ចំពោះ យុទ្ធនាការ ៤សុំ នេះ?
តើ រដ្ឋាភិបាល អាច នឹង ជួយ ដោះ ស្រាយ បញ្ហា នេះ បាន ដែរ ឬ យ៉ាង ណា?
សូម លោក អ្នក នាង រង់ចាំ ស្ដាប់ និង ចូលរួម វេទិកា អ្នក ស្ដាប់ អាស៊ីសេរី នៅ យប់ ថ្ងៃ អង្គារ ទី២៣ ខែ មីនា នេះ ដែល នឹង ពិភាក្សា ពី ប្រធាន បទ នេះ កុំបីខាន។
លោក អ្នក នាង អាច ចូលរួម បញ្ចេញ មតិយោបល់ ដោយ ដាក់ លេខ ទូរស័ព្ទ ក្នុង ប្រអប់ ខំមិន (Comment) របស់ ហ្វេសប៊ុក និង យូធូប អាស៊ី សេរី ក្រុម ការងារ របស់ យើង នឹង ហៅ ទៅ លោក អ្នក វិញ!

Join RFA Khmer

#RFAKhmer #Economy #Covid19
គ្រូពេទ្យ​​ម្នាក់​​នៅ​​ខេត្ត​​ប៉ៃលិន​​សុំ​អន្តរាគមន៍​​ពី​​អាដហុក​​​ឱ្យ​​ជួយ​​ប្ដឹង​​អភិបាល​​ខេត្ត​​នេះ​​រឿង​​​ដក​​លោក​ចេញ​​​ពី​​ក្របខណ្ឌ​​រដ្ឋ​​ដោយ​​អយុត្តិធម៌​​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Covid19 #Intervention
មេធាវី​អន្តរជាតិ​ ​ដែល​បាន​ដាក់​ប្តឹង​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (​I​CC) ​អំពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ ​រឿង​រំលោភ​ដីធ្លី​ ​និង​សិទ្ធិមនុស្ស​ ​ថា​នេះ​ជា​ពេលវេលា​សម​ល្មម​ ​ដើម្បី​ព្រះរាជអាជ្ញា​តុលាការ​នេះ​ ​ចាត់ការ​រឿងក្ដី​...​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Humanrights #Richardrogers #Opstimistic #ICC
អ្នក​វេជ្ជសាស្ត្រ​ ​​ព្រួយ​បារម្ភ​​ពី​ស្ថានភាព​អ្នក​​​ជំងឺ​កូវីដ​១៩ (Covid-19) វិវត្តន៍​កាន់​តែ​ធ្ងន់ធ្ងរ ​ក្រោយ​​​ពី​អ្នក​ជំងឺ​ មាន​រោគ​ប្រចាំ​កាយ​ស្លាប់​ជា​បន្ត​បន្ទាប់ស្រប​ពេល មន្ត្រី​ក្រសួង​សុខាភិបាល ថា អ្នក​ជំងឺ​​កូវីដ​១៩ ចំនួន​ ៣នាក់​ទៀត កំពុង​​ស្ថិត​ក្នុង​សភាព​​ធ្ងន់ធ្ងរ​។ អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​អាជ្ញាធរ និង​ពលរដ្ឋ បង្កើន​វិធានការ​​ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Covid19 #Die #5case
អ្នកជំនាញ​កិច្ចការ​អន្តរជាតិមើលឃើញ​ផ្ទុយគ្នា​ជុំវិញ​ប្រសិទ្ធភាព​នៃ​ការដាក់​ទណ្ឌកម្ម​ជាក់លាក់​ទៅលើ​ក្រុមមេដឹកនាំ​នៅ​កម្ពុជា...អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politic #EU #Sanctions
BREAKING NEWS: នៅថ្ងៃពុធ ទី២៤ ខែមីនានេះ ក្រសួង សុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៩នាក់ ថ្មីទៀត និងមានករណីជាសះស្បើយចំនួន ៣៤នាក់។ ចំនួននេះ ធ្វើឱ្យតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅ កម្ពុជាកើន​ឡើងដល់ ១៨១៧នាក់ ខណៈអ្នកជាសះស្បើយ សរុបចំនួន ១០៣៣នាក់ ស្លាប់ ៥នាក់ និង ៧៧៧នាក់ កំពុងសម្រាក​ព្យាបាល​នៅតាមមន្ទីរពេទ្យ៕

Join RFA Khmer

#RFAKhmer #Health #Covid19
ក្រសួងវប្បធម៌ប្រកាសថា គំរោងអភិវឌ្ឍ «បឹងអច្ឆរិយៈអង្គរ» របស់ក្រុមហ៊ុន​ណាហ្គា គ្រុប (Naga Group) ប៉ះពាល់ដល់តំបន់អង្គរដែលបានចុះបញ្ជីបេតិភណ្ឌពិភពលោក។ ក្រសួង​វប្បធម៌ថា ​គំរោង​អភិរក្ស​ «បឹងអច្ឆរិយៈអង្គរ»នេះ មិនអាចអនុវត្តបានទេ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Government #Naga #AngkorLakeofWonder
មន្រ្តីសង្គមស៊ីវិល និងសហជីព ព្រួយបារម្ភថា ពលរដ្ឋមិនសូវ​យល់ដឹងនិង​មិន​សូវ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពាក់ព័ន្ធ​នឹង​វិធានការទប់ស្កាត់កូវីដ-១៩ របស់​រដ្ឋាភិបាល ហើយ​បណ្តាល​ឲ្យ​ពួក​គាត់​អាច​ប្រឈម​នឹងការពិន័យ ឬដាក់ទោសទណ្ឌ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Covid19 #MOH #Mask
អាជ្ញាធរ​ចាប់​ខ្លួន​យុវជន​ម្នាក់​រឿង​អំពាវនាវ​កុំ​ឱ្យ​កម្មករ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ របស់​ចិន​​​​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Covid19 #Vaccine #China #Arrested
សង្គមស៊ីវិល​ស្នើរដ្ឋាភិបាល​អនុវត្តវិធានការ​លុបថ្លៃ​ភាស៊ី​សម្រាប់អ្នកលក់ដូ​តាមកញ្ច្រែងល្អីឲ្យ​មានប្រសិទ្ធភាព។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #streetvendors
BREAKING NEWS:
អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ ទៀតបានស្លាប់បាត់បង់ជីវិត នៅថ្ងៃព្រហស្បត្តិ៍នេះ។

យោតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នក ស្លាប់ ទី១ គឺជាបុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ នៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែមីនា និងអ្នកស្លាប់ទី២ គឺជាជនជាតិចិន អាយុ ៤៣ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយនៅស្រុកកោះធំ ខេត្តកណ្តាល។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសទាំង​ពីរ​នាក់​​ខាងលើបានស្លាប់ដោយសារជំងឺកូវីដ១៩ វាយ​លុក​លឿន ធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ។ តាមតួលេខផ្លូវការរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៥ ខែមីនា នេះ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជាកើន ឡើងដល់ ៧នាក់ ហើយ។ នៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមីនានេះ ក្រសួង​សុខាភិបាល​ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៥នាក់ ថ្មីទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ...

Join RFA Khmer

#RFAKhmer #Health #Covid19 #Die #7case
លោកអ្នកនាងជាទីមេត្រី!
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានគេបង្កើតឡើងក្នុងគោល បំណងរួមគ្នាទប់ស្កាត់ការរាតត្បាតរបប កុម្មុយនិស្តផ្តាច់ការដោយប្រកាន់ភ្ជាប់នូវ គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ អភិបាលកិច្ចល្អ ការគោរព ការការពារ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។
ថ្វីដ្បិតតែអាស៊ានបង្កើតឡើងក្នុងគោលបំណងទប់ស្កាត់ របបកុម្មុយនិស្ដផ្ដាច់ការ បែបនេះ ក្ដី ក៏ ប៉ុន្តែ គោលការណ៍ មិនជ្រៀតជ្រែកផ្ទៃក្នុង គ្នារបស់អាស៊ានជារនាំងការពារមេដឹកនាំ អាស៊ាន មួយចំនួនឱ្យអនុវត្តផែនការដឹកនាំ របស់ ខ្លួន តាមបែបផ្ដាច់ការទៅវិញ ដូចជាភូមា និងកម្ពុជា ជាដើម ទោះបីជាប្រទេសទាំងនេះ អនុវត្តរបប លទ្ធិប្រជាធិបតេយ្យក្ដី។

តើធម្មនុញ្ញអាស៊ាន ជារនាំងការពារមេដឹកនាំ ផ្ដាច់ការ បែបណាខ្លះ?

សូមលោកអ្នកនាងរង់ចាំស្ដាប់ នាទីវេទិកាអ្នក ស្ដាប់ អាស៊ីសេរីដែលយើងនឹងជជែក អំពី បញ្ហា នេះ នៅរាត្រីថ្ងៃសុក្រ ទី២៦ មីនា កុំបីខាន។

លោកអ្នកនាងអាចបញ្ចេញមតិយោបល់ ឬ ដាក់ សំនួរ ដោយគ្រាន់តែសរសេរលេខទូរស័ព្ទ នៅ ក្នុង ប្រអប់ ខំមិនត៍ ដែលយើងកំពុង ផ្សាយផ្ទាល់ តាមហ្វេសប៊ុក និងយូធូប យើងខ្ញុំនឹងហៅទៅ លោកអ្នកនាងវិញ។ សូមអរគុណ!

Join RFA Khmer

#RFAKhmer #Politics #ASEAN
អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា រដ្ឋាភិបាល​ដាក់​លក្ខខណ្ឌ​ចង់​រឹតត្បិត​ការ​បំពេញ​ការងារ​ដោយ​ឯករាជ្យ​របស់​អ្នក​រាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Humanrights #UN