វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.48K videos
85 files
7.4K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​កម្មករ​ណា​ហ្គាវើលដ៍ ​ដែល​ធ្វើ​កូដកម្ម​នៅ​ក្បែរ​ស្ថាន​ទូត​អូស្ត្រាលី​ ថា​អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​ចេតនា​ធ្វើ​បាប​ពួកគាត់​ ជា​ពិសេស​ក្រុម​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​ព្រមាន​ម្ចាស់​ហាង​នៅ​ក្បែរ​នោះ ឲ្យ​បិទ​បន្ទប់​ទឹក​កុំឲ្យ​កូដករ​ចូល​ប្រើ​បាន ហើយ​សមត្ថកិច្ច​ស្លៀក​ពាក់​ស៊ីវិល​នៅ​តែ​បន្ត​តាម​ថត​រូប​ពួកគាត់​ដល់​ផ្ទះ​សម្បែង​។ អង្គការ​សង្គម​ស៊ីវិល​ដែល​អង្កេត​ការ​តវ៉ា​នេះ​ ចាត់​ទុក​សកម្មភាព​ទាំង​នេះ ថា​ជា​ទង្វើ​អមនុស្ស​ធម៌ និង​រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​គាំ​ពារ​ដោយ​ច្បាប់​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld #HumanRights
សកម្មជន​​សិទ្ធិ​មនុស្ស ព្រំដែន យុវជន​សង្គម និង​បរិស្ថាន ស្នើ​ឲ្យ​អ្នក​​រាយការណ៍​​ពិសេស​​ស្ដីពី​​ស្ថានភាព​​សិទ្ធិមនុស្ស​​នៅ​កម្ពុជា នៅ​ក្នុង​អាណត្តិ​របស់​ខ្លួន ជំរុញ​ទៅ​រដ្ឋាភិបាល​​កម្ពុជាឲ្យ​ស្ដារ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #UN #Democracy

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ពលរដ្ឋ​ជាង ​៦០​នាក់ ​តំណាង​ឱ្យ​ពលរដ្ឋ​ជាង​ ១ពាន់​គ្រួសារ​ រស់​នៅ​ភូមិ​ឆ្វាំង ​ឃុំសំអាង​ ស្រុក​ថាឡាបរិវ៉ាត់ ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ផ្តល់​ដំណោះស្រាយ​បន្ទាន់​មួយ ​ទាក់ទិន​ករណី ​ឈ្មួញ ​៣នាក់​ ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​រំលោភ​យក​អណ្តូង​បុរាណ​មួយ​កន្លែង​ ដើម្បី​ធ្វើ​អាជីវកម្ម​ផលិត​ទឹក​សុទ្ធ​។ កាល​ពី​ដើម​ខែ ​មិថុនា​ឆ្នាំ២០២១ ​ពលរដ្ឋ​ជិត​ ១០០គ្រួសារ (៩៧) បាន​ផ្តិត​មេដៃ​ ស្នើឱ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ថែរក្សា​អណ្តូង​បុរាណ​មួយ​កន្លែង​នេះ ​ដែល​ក្រុមឈ្មួញប៉ុនប៉ង​រំលោភយក ធ្វើអាជីវកម្មឯកជន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Social #Well
ប្រជា​សហគមន៍​ព្រៃឡង់​ខេត្តស្ទឹងត្រែង​អះអាង​ថា បទល្មើស​ព្រៃឈើ ​ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់​កំពុង​កើន​ឡើង​ច្រើន​ នៅ​រយៈពេល​ជាង ១ ខែចុង​ក្រោយ​នេះ ដោយ​មាន​គោយន្ត​ និង​រថយន្ត​ដឹក​ឈើ​រាប់​សិប​គ្រឿង នាំ​ឈើ​ចេញ​ពី​ព្រៃអភិរក្ស ដោយ​គ្មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នោះ​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Forest #PreyLang #StungTreng
អ្នកឃ្លាំមើល​សង្គមយល់​ថា ​ការណ៍​ដែល​កម្ពុជាត្រូវ​លើកពេល​ប្រជុំថ្នាក់​​​រដ្ឋមន្រ្តី​អាស៊ាន​ ដែល​កម្ពុជា​គ្រោង​រៀបចំ​ធ្វើនៅ​ខេត្តសៀមរាប នៅ​សប្តាហ៍​ក្រោយ​នោះ​ អាចមកពី​រឿង​នយោបាយ​ មិន​មែន​មក​ពី​រឿង​បច្ចេកទេស ឬ​ធុរៈ​បន្ទាន់​នោះ​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN #Myanmar #AMM

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
https://www.youtube.com/watch?v=QO2ecWGgoEs
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ១១កើត ខែ បុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី១៣ ខែ មករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ រកឃើញថា ស្ថានភាពសិទ្ធិ​មនុស្សនៅកម្ពុជា បន្តធ្លាក់ចុះធ្ងន់ធ្ងរ
៚ លោក សម រង្ស៊ី ស្នើក្រុមហ៊ុនជប៉ុនជួយបញ្ជាក់រឿងលោក ហ៊ុន សែនផ្តល់សំណូកឲ្យនាងធីសុវណ្ណថា
៚ តុលាការបន្តសវនាការសំណុំរឿងសកម្មជនបក្សប្រឆាំង​ក្នុងបទញុះញង់
៚ សង្គមស៊ីវិលបន្តទាមទារឲ្យអាជ្ញាធរដោះលែងតំណាង​សហជីពកម្មករណាហ្គាវើលដ៍៨នាក់ .........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ប្រធាន​​ស្តីទី​​គណបក្ស​​សង្រ្គោះជាតិ​លោក​ សម រង្ស៊ី​ កំពុង​​​ស្វះស្វែង​​ស្នើ​ទៅ​​ក្រុមហ៊ុនជ​ប៉ុនដែលគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គមឈ្មោះ ឡាញ (LINE)​​ឲ្យបញ្ជាក់​ការ​ពិតករណី​​លោក​​នាយកមន្ត្រី​ ហ៊ុន សែន​ ​បានផ្ដល់​លុយ​សំណូក១លានដុល្លារ​ឲ្យ​​អតីត​សកម្មជន​​គណបក្ស​សង្គ្រោះជាតិ​​​​​ ​នាង ធី សុវណ្ណថា ដើម្បីវាយប្រហារលើគណបក្សសង្គ្រោះជាតិ។ ​​ទោះ​យ៉ាងណា​ អ្នកនាង​ ធី សុវណ្ណថា​ ដែល​សព្វ​ថ្ងៃ​ជា​មន្រ្តី​បក្ស​កាន់​អំណាច​បាន​ចេញ​មុខ​​អះអាង​ដដែលៗថា​ នេះ​មិនមែន​ជា​រឿង​ពិត​​ឡើយ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HunSen #SamRainsy #Line
https://www.youtube.com/watch?v=YN_XQgPMIW8
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី១៤ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ រកឃើញថា លោកហ៊ុន សែន បន្តប្រើអំណាចរំលោភសិទ្ធិមនុស្ស ដើម្បី​កាន់​អំណាច​ត​វង្ស​ត្រូល
៚ក្រសួងសុខាភិបាល ​កំពុង​ពិចារណា​ដាដល់អ្នកដំណើរ​​អាច​ចូលកម្ពុជាបាន​ដោយ​ពុំ​ចាំបាច់​ធ្វើ​ចត្តាឡឺស័ក ក្រោយបាន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ
៚ ក្រុមហ៊ុនកាស៊ីណូចិន the Century ព្រមផ្តល់សំណង​ដល់​បុគ្គលិក ក្រោយពីមានការប្តឹងផ្តល់
៚ អ្នកជំនាញជំរុញកម្ពុជាកុំឱ្យមេដឹកនាំរដ្ឋប្រហារភូមា​ចូលរួម​ដើម្បីបញ្ចៀសការលើកពេលកិច្ចប្រជុំអាស៊ាន.........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (#HumanRightsWatch) លើក​ឡើង​អំពី​ការ​រំលោភសិទ្ធិមនុស្ស​សំខាន់ៗ ​នានា ​​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​នៅ​ក្នុង​ប្រទេសកម្ពុជា ​រួមមាន​ការ​បង្ក្រាប​លើ​អ្នក​នយោបាយ​ប្រឆាំង សកម្មជនសង្គម និងបរិស្ថាន បញ្ហា​អំពើនិណ្ឌភាព​ព្រមទាំង​ការ​បង្កើត​ច្បាប់​រឹតត្បិត​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ជាដើម។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #HRW
សាលាដំបូង​រាជធានីភ្នំពេញ​បាន​បន្ត​បើក​សវនាការ​រឿង​ក្ដី​សកម្មជនគណបក្សប្រឆាំង​បន្ត​ទៀត ​នៅ​ព្រឹក​ថ្ងៃ​ទី១៣ មករា​ ដោយ​បង្ហាញ​ភស្តុតាង​ជា​វីដេអូ​ឃ្លីប​បន្ត​​ពាក់ព័ន្ធ​នឹង​ការ​​​បង្ហោះ​សារ​រិះគន់​វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ និង​ឯកសារ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ កាល​ពី​ឆ្នាំ២០១៨។

អានអត្ថបទបន្ថែម៖

#RFAKhmer #Politics
អ្នកជំនាញ​កិច្ចការ​អន្តរជាតិ ជំរុញ​កម្ពុជា​កុំឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធាភូមា​ចូលរួម​កិច្ចប្រជុំអាស៊ាន ដើម្បី​ជៀសវាង​ការលើកពេល​កិច្ចប្រជុំ​តទៅទៀត។ កម្ពុជា​​បាន​​សម្រេច​​លើកពេលកិច្ចប្រជុំអាស៊ាន​ដំបូង​ដោយ​គ្មានកាល​កំណត់ភ្លាមៗ ​ក្រោយ​ក្លាយជា​ប្រធានប្តូរវេន​អាស៊ាន ក្រោម​ហេតុផល​ថា ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មិនអាច​ចូលរួម​កិច្ចប្រជុំ​ផ្ទាល់បាន​ដោយសារ «លំបាក​ធ្វើដំណើរ»។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Myanmar #ASEAN

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សូម​ចុច​តំណ​នេះ https://youtu.be/_CFIFWpw2vQ / https://fb.watch/axa2pOtodc/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សុក្រ ទី១៤ ខែ​មករា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
សូម​ចុច​តំណ​នេះ https://youtu.be/K-HcHjrU514 / https://fb.watch/axJl0Pv9Av/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៥ ខែ​មករា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា ដែល​កំពុង​ជាប់​បម្រាម​តុលាការ​មិន​អាច​ធ្វើ​នយោបាយ​បាន​នោះ បាន​អះអាង​ជាថ្មី​ថា ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ចង់​ឃើញ​កម្ពុជា​មាន​ដំណោះស្រាយ​នយោបាយ​ឡើងវិញ។ ទោះយ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល​នៅតែ​រក្សា​ជំហរ​ដដែល​ថា​សំណុំរឿង​លោក កឹម សុខា មិនមែន​ជា​រឿង​នយោបាយ។ព័ត៌មានពេញ
អាជ្ញាធរ​សម្រេច​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី១៤ មករា​នេះ ក្រោយ​ពី​ឃុំ​ខ្លួន​ពួកគាត់​គ្រប់​ចំនួន​កំណត់​រយៈពេល ១ឆ្នាំ។ សកម្មជន​បក្ស​ប្រឆាំង​ទាំង​ពីរ​នាក់​ចាត់​ទុក​ការ​ចាប់​ឃុំខ្លួន និង​ការ​ផ្ដន្ទាទោស​ពួកគាត់​កន្លងមក​នោះ​ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។អាន​ព័ត៌មានពេញ
អ្នកឃ្លាំមើល​សង្គមយល់​ថា ​ការណ៍​ដែល​កម្ពុជាត្រូវ​លើកពេល​ប្រជុំថ្នាក់​​​រដ្ឋមន្រ្តី​អាស៊ាន​ ដែល​កម្ពុជា​គ្រោង​រៀបចំ​ធ្វើនៅ​ខេត្តសៀមរាប នៅ​សប្តាហ៍​ក្រោយ​នោះ​ អាចមកពី​រឿង​នយោបាយ​ មិន​មែន​មក​ពី​រឿង​បច្ចេកទេស ឬ​ធុរៈ​បន្ទាន់​នោះ​ទេ។អាន​ព័ត៌មានពេញ
រឿងរ៉ាវ​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ថា លោក ហ៊ុន សែន បាន​ផ្តល់​ប្រាក់​១​លាន​ដុល្លា ទៅ​ឱ្យ​អតីត​សកម្មជន​នៃ​គណបក្ស​សង្រ្គោះជាតិ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​បំបែកបំបាក់​គណ​បក្ស​នេះ ចាប់ផ្តើម​កំរើក​ឡើងវិញ បន្ទាប់​ពី​ក្រុម​លោក ហ៊ុន សែន មាន​ផែន​ការ រឹបអូស​ទ្រព្យសម្បត្តិ​លោក សម រង្ស៊ី ជា​ការ​សងជំងឺចិត្ត​ទៅលើ​ការ​ចាញ់ក្តី​របស់​លោក សម រង្ស៊ី ក្នុង​សំណុំ​រឿង​នេះ និង​រឿង​ក្តីក្តាំ​ដទៃ​ទៀត​។

ទោះជា​លោក សម រង្ស៊ី បាន​ចាញ់ក្ដី​នៅ​តុលាការ​គ្រប់​ជាន់ថ្នាក់​អំពី​សំណុំ​រឿង​នេះ​ក្ដី តែ​លោក នៅតែ​មាន​សង្ឃឹមថា ការពិត​នឹង​ត្រូវ​លាតត្រដាង​នៅពេល​ក្រុមហ៊ុន​បណ្ដាញ​សង្គម​របស់​ជប៉ុន​ព្រម​លាតត្រដាង​តាម​សំណើ​របស់​លោក ដើម្បី​បញ្ជាក់​ថា សារ​សន្ទនា​តា និង​ចៅ ដែល​បាន​បែកធ្លាយ​នោះ ជា​ការ​ពិត មិនមែន​ជា​រឿង​បរិហារកេរ្តិ៍​នោះ​ទេ។អានព័ត៌មានពេញ
អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា កាល​ពី​ថ្ងៃទី ១៤ ខែ​មករា បាន​ជួប​ជាមួយ​តំណាង​នយោបាយ​ចំនួន​៣ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ចូលរួម​ពិភាក្សា​លើ​អនុសាសន៍ របស់​គណបក្ស​នយោបាយ ពាក់ព័ន្ធ​នឹង​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត(​ទម្រង់​បែប​បទ ១១០២)។ព័ត៌មានពេញ
សូម​ចុច​តំណ​នេះ https://youtu.be/QBzsRLPlIMQ / https://fb.watch/ayu76s0Ss1/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សៅរ៍ ទី១៥ ខែ​មករា ២០២២