វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តំណាង​​រដ្ឋាភិបាល​​បង្រួប​បង្រួម​ជាតិ​ភូមា (NUG) ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ភូមា គឺ​បរាជ័យ និង​ធ្វើ​ឲ្យ​អាស៊ាន​កាន់​តែ​ចុះ​ខ្សោយ។ តំណាង​រូប​នេះ ថា​មេដឹកនាំ​ផ្តាច់ការ​ មិន​យល់​បំណង​ប្រាថ្នា​របស់​ពលរដ្ឋភូមា​នោះ​ឡើយ ព្រោះ​អ្វី​ដែល​ពលរដ្ឋ​ភូមា​ទាំង​អស់​ទាមទារ​ និង​ប្រាថ្នា​ចង់បាន​បំផុត គឺ​ការ​រស់​នៅ​​ក្នុង​​ប្រទេស​មួយ ដែល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ និង​ឈប់​រស់​នៅ​ក្រោម​នឹម​ត្រួត​ត្រា​ផ្តាច់ការ​របស់​ពួក​យោធា​តទៅ​ទៀត។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN #Myanmar #HunSen
https://www.youtube.com/watch?v=8uw9TT6H5rA
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹងថ្ងៃទី ១០ ខែមករា គ.ស. ២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ APHR ថាមេដឹកនាំរដ្ឋប្រហារពីររូប លោក ហ៊ុន សែន និងលោក មីន អ៊ុងលាំង នាំគ្នាធ្វើរដ្ឋប្រហារបំផ្លាញអាស៊ាន
៚ សកម្មជនថា លោក ហ៊ុន សែន ​​ដើរ​បញ្ច្រាស់​ទិសដៅ​អាស៊ាន ​ព្រោះ​ចង់ធ្វើ​​​​​​​​​ប្រជាភិថុតិ​ឲ្យ​​​​​អន្តរជាតិ​​​ទទួល​ស្គាល់​របប​​សឹក​ភូមា
៚ សកម្មជនបក្សប្រឆាំង ២នាក់ទៀត ត្រូវបានដោះលែង​ក្រោយអនុវត្តទោសចប់
៚ អ្នកភូមិក្បាលរមាស ខេត្តស្ទឹងត្រែង បារម្ភពីការ​បាត់បង់​ព្រៃសហគមន៍
........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
កម្ពុជា ​រក​​​ឃើញ​អ្នកឆ្លង​​ជំងឺ​កូវីដ-១៩ ​ប្រភេទបំប្លែង​ខ្លួន​​ថ្មី​​អូមីក្រុង ​(Omicron) ចំនួន ១៥ ​នាក់​បន្ថែម​ទៀត​ ដោយ​ក្នុងនោះ​នាំចូល​ពី​ក្រៅ​ប្រទេស​​ចំនួន ​១២ ​ករណី​ និង​ឆ្លងក្នុង​សហគមន៍​ចំនួន ៣ ​ករណី​​។ រីឯ​ករណី​ស្លាប់​វិញ ​ក្រសួងអះអាងថា ​ពុំមាន​នោះទេ ​ខណៈ​អ្នកជា​សះស្បើយ មាន​ចំនួន​ ៩ នាក់​។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #COVID19 #Omicron
គណបក្សនយោបាយ​មួយ​​ចំនួន​​ នឹង​មិន​មាន​លទ្ធភាព​​រក​​បេក្ខជន​​​ដើម្បី​ធ្វើ​ជា​​តំ​ណាង​​​​​ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​​​​ឃុំ​សង្កាត់​​​ឆ្នាំ​២០២២ ​ខាង​មុខ​នេះ​ទេ​។ អ្នក​ឃ្លាំ​មើល​ថា គណបក្ស​ខ្លះ​គ្មាន​សកម្មភាព​ច្បាស់លាស់​ដែល​អាច​​ទាក់​ទាញ​ពលរដ្ឋ​ឲ្យ​ឈរ​ជា​តំណាង​បាន​ ឯ​ពលរដ្ឋ​ខ្លះ​ខ្លាច​ការ​គំរាម​កំហែង​របស់​អាជ្ញាធរ​​ទើប​​មិន​​ហ៊ាន​ឈរ​ឈ្មោះ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #PoliticalParties #Parties #Elections

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សកម្មជន​​គណបក្ស​​សង្គ្រោះ​ជាតិ​​ចំនួន​ពីរ​នាក់​ទៀត គឺ​លោក លាស់ ឆេង​ឡាយ និង​លោក អ៊ុក ឆុំ ត្រូវ​​បាន​​​អាជ្ញាធរ​ដោះ​លែង​​ឲ្យ​​មាន​​សេរីភាព​ហើយ​នៅ​ព្រឹក​​ថ្ងៃ​​ទី​១០ ខែមករានេះ ក្រោយ​​​​ពេល​​​​ពួក​គាត់​បាន​​អនុវត្ត​​ទោស​​ជាប់​ពន្ធនាគារ​​​ចប់​​រយៈ​​ពេល​១៨ខែ​គត់​។ ​មន្រ្តី​​សង្គម​​ស៊ី​វិល​យល់​ថា ​ការ​ដោះ​លែងសកម្ម​ជន​ពេល​នេះ​មិន​មែន​ការ​ស្រុះ​ស្រួល​ផ្នែក​នយោ​បាយ​នោះ​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #CNRPActivists #Free

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​​អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​កំពុង​​ដើរ​បញ្ច្រាស់​ទិសដៅ​អាស៊ាន ​ដើម្បី​​​ធ្វើ​​​​​​​​​នយោបាយ​ប្រជាភិថុតិ​ឲ្យ​​​​​អន្តរជាតិ​​​ទទួល​​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​​របប​​សឹក​​​​​នៅ​ភូមា ឬ​ មីយ៉ាន់ម៉ា (Myanmar)​។ អ្នក​ឃ្លាំមើល​ថា លោក​ ហ៊ុន សែន មិន​ត្រឹម​តែ​មិន​អាច​​បញ្ចុះ​បញ្ចូល​អន្តរជាតិ​​បាន​​ទេ ថែមទាំង​រង​ការ​អាម៉ាស់​សម្រាប់​ខ្លួន​ឯង​បន្ថែម​ទៀត​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN #Myanmar #HunSen

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
https://www.youtube.com/watch?v=M3OoGxtwN9s
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី ១១ ខែមករា គ.ស. ២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ លោក សម រង្ស៊ី អះអាងថា ទាល់តែអាស៊ានរួមគ្នា ទើបអាចដោះស្រាយវិបត្តិនយោបាយនៅ​ភូមាបាន
៚ រដ្ឋមន្រ្តីអង់គ្លេសទទួលបន្ទុកអាស៊ី ថាអង់គ្លេស​តែងចាត់ទុក​បញ្ហាគោរពសិទ្ធិមនុស្ស ជាស្នូល​នៃ​ការងារ​របស់​ខ្លួន​
៚ អ្នកភូមិក្បាលរមាសខេត្តស្ទឹងត្រែង បារម្ភពីការ​បាត់បង់ព្រៃសហគមន៍ ដោយក្រុមហ៊ុនចិន
៚តំណាង​ខ្មែរកម្ពុជាក្រោម ថាវៀតណាម​ចាប់​ខ្លួនពលរដ្ឋ​ខ្មែរកម្ពុជាក្រោម​ដាក់គុក ច្រើន​នៅ​ឆ្នាំមុន
........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ក្រុម​កម្មករ​ណាហ្គាវើលដ៍​ប្រមាណ​​២០​​នាក់ ដាក់​លិខិត​ឆ្លើយ​បំភ្លឺ​នៅ​ក្រសួងការងារ ទាក់​ទង​​សារ​​អំពាវនាវ​​របស់​​ក្រសួង​កាល​ពី​ពេល​ថ្មី​ៗ​នេះ ឲ្យ​ពួកគាត់​ទៅ​ផ្ទៀងផ្ទាត់​​ប្រាក់​​សំណង​​ឡើង​​វិញ ក្រោយ​ពី​រក​​ឃើញ​​ថា ក្រុមហ៊ុន​​បាន​​ទូទាត់​​ប្រាក់​​មិន​​ត្រឹម​ត្រូវ តាម​ច្បាប់​ស្ដី​ពី​​ការងារ។ សង្គម​ស៊ីវិល​យល់ថា ដំណោះស្រាយ​​ដែល​​ផ្ដល់​ដោយ​​ក្រសួង​​ការងារ​នេះ គឺ​មិន​អាច​បិទ​បញ្ចប់​វិវាទ​ការងារ​នេះ​បាន​ទេ ខណៈ​ដែល​កម្មករ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​ពួកគាត់​ ហើយ​ក្រុមហ៊ុន​ត្រូវ​ទទួល​ស្គាល់​វត្តមាន​សហជីព​នៅ​កន្លែង​ធ្វើការ​ឡើង​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (#APHR) ថា​មេដឹកនាំ​រដ្ឋប្រហារ​ពីរ​រូប​ គឺ​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក មីន អ៊ុងលាំង (Min Aung Hlaing) នាំគ្នា​ធ្វើ​រដ្ឋប្រហារ​មួយ​ទៀត​ ក្នុង​អាស៊ាន ​ដែល​បំបែក​សាមគ្គី​ផ្ទៃក្នុង​របស់​សមាគម​នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN #Myanmar #APHR
https://www.youtube.com/watch?v=GCDHvt5zlTA
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី ១១ ខែមករា គ.ស. ២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អ្នកវិភាគថា ចិនប្រើប្រាស់កម្ពុជាដើម្បីបំបែកបំបាក់​សាមគ្គីភាព​របស់អាស៊ាន
៚ គណបក្សហ្វ៊ុនស៊ិនប៉ិច គ្រោងធ្វើសមាជតែងតាំង​ព្រះអង្គម្ចាស់​ចក្រាវុឌ្ឍជាប្រធានគណបក្ស
៚ កម្មករណាហ្គាវើលដ៍ផ្ដិតមេដៃស្នើសុំស្ថានទូតនានា​ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យដោះលែងតំណាងសហជីព៨នាក់
៚ នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីយើងនឹង​ជជែកថា តើការរំលោភសិទ្ធិមានសហជីព ប៉ះពាល់អ្វីខ្លះ ដល់ស្មារតីនៃកិច្ចសន្យារបស់កម្ពុជាជាមួយនឹង សហគមន៍អន្តរជាតិ?.......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ក្រុម​កូដករ​ណាហ្គាវើដល៍​ ដាក់​ញត្តិ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​បណ្ដា​ស្ថានទូត​នានា​នៅ​រាជធានីភ្នំពេញ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ដោះលែង​ថ្នាក់ដឹកនាំ​និង​សកម្មជន ៨នាក់​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ ការ​ស្នើ​សុំ​នេះ ធ្វើ​ឡើង​ស្រប​ពេល​រដ្ឋមន្ត្រី​ទទួល​បន្ទុក​អាស៊ី​នៃ​ចក្រភពអង់គ្លេស ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #NagaWorld
https://www.youtube.com/watch?v=HlTE85QjG1A
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់​ព្រឹក​ថ្ងៃ​ពុធ ១០កើត ខែ​បុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី១២ ខែ​មករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អ្នក​វិភាគ​ថា ចិនប្រើប្រាស់កម្ពុជាដើម្បីបំបែកបំបាក់សាមគ្គី​ភាព​របស់អាស៊ាន
៚ ក្រុម​កូដករ​ណាហ្គាវើលដ៏ ដាក់​ញត្តិ​តាម​ស្ថានទូត​នៅ​ថ្ងៃ​ទី​១២ ខែមករានេះ
៚លោក រ៉ុង ឈុន សោកស្តាយដែលតុលាការ មិនអនុញ្ញាតឲ្យទៅ​ព្យាបាល​ជំងឺនៅក្រៅប្រទេស
៚អ្នក​ជំនាញ​វេជ្ជសាស្ត្រស្នើ រដ្ឋាភិបាល​ទប់​ស្កាត់​មេរោគ បំប្លែង​ថ្មី​អូមីក្រុង(Omicron) ឲ្យ​មាន ប្រសិទ្ធភាព ........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
សត្វកណ្តុរហិតមីន ឈ្មោះ ម៉ាហ្គាវ៉ា (#Magawa) ដែលទទួល​បាន​ពាន​រង្វាន់​មេដាយ​មាស ក្នុង​ការ​ស្វែងរក​មីន​បង្កប់​ក្នុង​ដី បានងាប់ ក្នុង​អាយុ ​៨​ឆ្នាំ កាលពី​ចុង​សប្តាហ៍​កន្លង​មក​នេះ។ កណ្ដុរ​ហិត​មីន​ ដែល​ទទួល​មេដាយ​មាស​ពី​ប្រទេស​អង់គ្លេស​បាន​ដាក់​ឱ្យ​ចូល​និវត្តន៍​ កាលពីខែមិថុនា ឆ្នាំ២០២១ បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​ដោះ​មីន​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះវិហារ​ អស់​រយៈពេល​ជាង ៥ឆ្នាំ ​ក្នុងទំហ៊ំដី ប្រមាណជាង ២២ហិកតារ​ ឬ​ស្មើ​តារាង​បាល់ទាត់ ចំនួន ៤២តារាង។

អានអត្ថបទពេញ៖

#RFAKhmer #Landmine #Hunting #Rat #Magawa #Died
សាលាដំបូង​ខេត្តកោះកុង​នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​មករា​នេះ ​បាន​សម្រេច​លើក​ពេល​សវនាកា​រជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ពាក់ព័ន្ធ ​នឹង​តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី ​២​នាក់​ ​ដែល​​អ្នកមាន​អំណាច​ម្នាក់​ ប្តឹង​ពី​បទ «បរិហារ​បង្កាច់​កេរ្តិ៍ និង​ញុះញង់​បង្ក​ឱ្យ​វឹកវរ​ដល់​សន្តិសុខ​សង្គម»។ ​ការ​សម្រេច​លើក​ពេល​ជំនុំជម្រះ​នេះ ​ក្រោយពី​មាន​​ពលរដ្ឋ​ពីរ​ក្រុម ​បាន​លើក​គ្នា​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​តំណាង​របស់​ពួកគេ​នៅ​មុខ​នៅ​មុខ​តុលាការ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Land #Landdispute #KohKong
អនុ​រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស បាន​ជួប លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី១១ ខែមករា ដើម្បីជជែក​អំពី​បញ្ហា​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោកស្រីចង់​​ឃើញ​​ប្រទេស​​កម្ពុជា​​មាន​​សន្តិភាព​ និង​​ប្រជាធិបតេយ្យ​​ពិត​​ប្រាកដ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Democracy #AmandaMilling #KenSokha

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បន្ត​ធ្វើ​យុទ្ធនាការ​ទាមទារ សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង និង​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម ដែល​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​វៀតណាម នៅ​ឆ្នាំ២០២២ នេះ។ សហព័ន្ធ​សង្កេតឃើញ​ថា កាល​ពី​ឆ្នាំ ២០២១ កន្លងទៅ ករណី​រំលោភ​សិទ្ធិ និង​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុនៗ នៅ​ពេល​ពិភពលោក កំពុង​ជាប់​រវល់ ដោះ​ស្រាយ​វិបត្តិ​ជំងឺ​ កូវីដ (Covid 19)។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #KhmerKampucheaKrom #HumanRights
អ្នក​វិភាគ​ថា ​​​ការ​​​​​​​​​​​​​គាំទ្រ​របស់ចិន​ក្នុង​​ទំនាក់​ទំនង​ការ​ទូតកម្ពុជា​ជាមួយ​របប​​​សឹកមីយ៉ាន់ម៉ា​​មិន​មែន​ជា​រឿង​ល្អ​ទេ​​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #China
អ្នកជំនាញវេជ្ជសាស្រ្ត និង​​មន្រ្តី​សង្គម​ស៊ីវិល​​ជំរុញ​ដល់​រដ្ឋភិបាល​អនុវត្ត វិធាន​ការសុខភាព​សារ​ធារណៈ និងសង្គម ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​បង្ការ​ការរាត​ត្បាត​មេរោគ​កូវីដ១៩ បំប្លែង​ថ្មីអូមីក្រុង (#Omicron) ចូល​ក្នុង​សហគមន៍​ជា​​ថ្មីទៀត។

អានអត្ថបទពិស្តារ៖

#RFAKhmer #Health #COVID19KH
ពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ឃុបឃិត​គ្នា​ជា​មួយ​ជន​ល្មើស​កាប់​ទន្ទ្រាន​ព្រៃសហគមន៍​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់​ស្កាត់​នៅ​ឡើយ​ទេ។ អ្នក​ភូមិ​ព្រួយ​បារម្ភ​ថា ព្រៃ​តំបន់​នោះ​អាច​ហិនហោច​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ឆាប់​ទប់ស្កាត់​ទាន់​ពេល​ទេ​នោះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Land #Forest #ForestCrimes
គណបក្សហ្វ៊ុនស៊ិនប៉ិច កំពុង​ត្រៀម​រៀបចំ​ធ្វើ​សមាជគណបក្ស​ឲ្យ​បាន​មុន​ថ្ងៃ​ទី២៧ ខែ​មករា​នេះ​ ដើម្បី​តែង​តាំង​បុត្រា​ច្បង​របស់​សម្ដេច​ក្រុមព្រះ នរោត្តម ​រណឫទ្ធិ គឺ​ព្រះ​អង្គ​ម្ចាស់ ចក្រាវុឌ្ឍ ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #FUNCINPEC #Congress #Chakravuth
https://www.youtube.com/watch?v=ovLCU8TSCfs
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ យប់ថ្ងៃពុធ ១០កើត ខែ បុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី១២ ខែ មករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ កម្ពុជាប្រកាសលើកពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស​អាស៊ាន
៚ មន្រ្តីជាន់ខ្ពស់ការបរទេសអង់គ្លេស ប្ដេជ្ញាចូលរួមដោះ​ស្រាយ​បញ្ហាប្រឈមរបស់អាស៊ាន
៚ មន្រ្តីបក្សភ្លើងទៀន ចោទប្រកាន់អាជ្ញាធរខេត្តត្បូងឃ្មុំថា រារាំងពួកគេមិនឱ្យលើកស្លាកគណបក្ស
៚ ក្រុមកម្មករណាហ្គាវើលដ៍ ថាអាជ្ញាធរនៅតែធ្វើ​ទុក្ខបុកម្នេញ និងតាមគំរាមកំហែងពួកគាត់ ........