វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សកម្មជនការពារបរិស្ថាន ធនធានធម្មជាតិ និង​សង្គម ដែល​ទើប​ចេញ​ពី​ពន្ធនាគារ ប្តេជ្ញា​ការ​តស៊ូ​មតិ ដោយ​សន្តិវិធី​តាម​មធ្យោបាយ​រៀងៗខ្លួន ដើម្បី​ទាមទារ​រក​យុត្តិធម៌ និងសេរីភាព​ពេញលេញ។ ពួក​គាត់​ថា ក្នុង​សង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​ឈឺ​ឆ្អាល​បញ្ហា​សង្គម និង​មិន​បាន​ប្រព្រឹត្តិ​អ្វី​ល្មើស​ច្បាប់ មិន​គួរ​ណា​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ស្រាកស្រាន្ត​បែប​នេះ​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights
សកម្មជន អតីតគណបក្សសង្គ្រោះជាតិ មួយ ចំនួន ត្រូវ បាន ឆ្មាំ ពន្ធនាគារ ដឹក មក ធ្វើ សវនាការ នៅ សាលាដំបូងរាជធានីភ្នំពេញ នៅ ព្រឹក ថ្ងៃ ទី១៧ វិច្ឆិកា នេះ។ អាជ្ញាធរ ដាក់ ពង្រាយ កង កម្លាំង ការពារ សន្តិសុខ ដោយ មិន អនុញ្ញាត ឱ្យ នរណា ម្នាក់ ឬ សាច់ញាតិ សកម្មជន ទាំង នោះ អាច ឈរ នៅ មុខ សាលាដំបូង បាន ឡើយ។

#RFAKhmer #Politics #CNRP
https://www.youtube.com/watch?v=O_Zg8FeBrII
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ លោក រ៉ុង ឈុន ចាប់ផ្ដើមបន្ត​ការងារ​សិទ្ធិមនុស្ស ទោះ​មាន​​គំនាប​ពីតុលាការ
៚ រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ទទួលយកជនភៀសខ្លួន​អាហ្វហ្កានីស្ថាន​មកស្នាក់នៅ​កម្ពុជា​បណ្ដោះអាសន្ន
៚ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ព្រលាន​យន្ត​ហោះ​ថ្មី​ ព្រួយបារម្ភ​ពី​ការ​បាត់​បង់​ផ្ទះ​សម្បែង​ ក្រោយ​បាត់​បង់​ដី​ស្រែ​
៚ ក្រុម​យុវជន ​និង​មន្ត្រី​សង្គមស៊ីវិល​ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​កែប​បំភ្លឺ ​រឿង​ចាក់ដី​រំលោភ​ឆ្នេរ​សមុទ្រ​ .......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សាច់ញាតិ មេធាវី ការពារ ក្ដី និងមន្ត្រី សង្គម ស៊ីវិល រិះគន់ តុលាការក្រុងភ្នំពេញ ថា សម្រេច ក្ដី ដោយ អយុត្តិធម៌។ ការ លើកឡើង ដូច្នេះ ក្រោយ ពេល សាលាដំបូង រាជធានី ភ្នំពេញ បដិសេធ សំណើសុំ នៅ ក្រៅ ឃុំរបស់ សកម្មជន បក្សសង្គ្រោះជាតិ ចំនួន ១៤ នាក់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #Law #Court
រដ្ឋាភិបាល សម្រេច បង្កើត ក្រុមការងារ ទទួល យក ជនភៀសខ្លួន អាហ្វហ្កានីស្ថាន (Afghanistan) មក ស្នាក់ នៅ បណ្តោះ អាសន្ន កម្ពុជា។ គិត ត្រឹម ថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលម៉ិញ នេះ ជនភៀសខ្លួន អាហ្វហ្កានីស្ថាន ចំនួន ១៥នាក់ បាន ធ្វើដំណើរ មក ដល់ កម្ពុជា ហើយ ហើយ មួយចំនួនទៀត នឹង មក ជា បន្តបន្ទាប់។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #Cambodia #Afghanistan
https://www.youtube.com/watch?v=h6ZIYBxuTMg
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ១៤ កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងចាត់ទុកដីកាកោះ​ហៅរបស់តុលាការថាជាល្បែងឡប់ឡែ
៚រដ្ឋាភិបាលអះអាងថា កម្ពុជាមានអ្នកក្រជិត ៣លាននាក់
៚អ្នកជំនាញកិច្ចការ​​​បោះឆ្នោត ​ជំរុញ​ទៅ​រដ្ឋាភិបាល​បើក​លម្ហ​ប្រជាធិបតេយ្យ​ឡើង​វិញ​​ដោយមាន​បក្ស​​សង្គ្រោះ​ជាតិចូលរួម
៚យុវជន​​ក្រុម​​ខ្មែរ​​ថាវរៈ​ រៀប​រាប់​​ពី​​​​ជីវិត​​លំបាក​​ពេល​​ជាប់​​ឃុំ​​​ក្នុង​​ពន្ធនាគារ​​ជាង​​១​​ឆ្នាំ......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
មេដឹកនាំសហជីព លោក រ៉ុង ឈុន បាន ចាប់ ផ្ដើម ការងារ ការពារ សិទ្ធិមនុស្ស ដោយ មិន បង្អង់ ឡើយ ស្របពេល ក្រុម យុវជន ដែល ទើប ត្រូវ បាន ដោះលែង ក៏ គ្រោង ធ្វើ សកម្មភាព នា ពេល ឆាប់ៗ នេះ ដែរ។ មន្ត្រី សង្គម ស៊ីវិល ថា ទាំង លោក រ៉ុង ឈុន និង ក្រុម សកម្មជន នៅតែ មាន សិទ្ធិ ពេញលេញ ក្នុង ការ ធ្វើ ការងារ សង្គម ទោះ ជា ស្ថិត ក្រោម ការ ត្រួតពិនិត្យ តាម ផ្លូវ តុលាការ ក៏ដោយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #RongChhun #Union
ក្រុម​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​វាល​យន្តហោះថ្មី ក្នុង​ខេត្តកណ្ដាល ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ផ្ទះ​សម្បែង​នៅ​ពេល​ខាង​មុខ ក្រោយ​ពី​ក្រុមហ៊ុន​ អូ.ស៊ី.អាយ.ស៊ី​ (OCIC) និង​អាជ្ញាធរ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្ទះ និង​វាស់​វែង​ដី​ភូមិ​ពួកគាត់។ អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ដានវិវាទដីធ្លី​ដ៏​ចម្រូងចម្រាស​នេះ ចាត់​ទុក​សកម្មភាព​នេះ​ថា​ ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Land #Kandal
សមត្ថកិច្ច ចាប់ បាន អ្នកទោស រត់ គេច ខ្លួន ចំនួន ២នាក់ ចុងក្រោយ បន្ថែម ទៀត សរុប ៧ នាក់ បាន មក វិញ ហើយកាលពីថ្ងៃម្សិលមិញនេះ។ អ្នក ទោស ទាំង ២ នោះ ត្រូវ បាន សមត្ថកិច្ច ចាប់ បាន នៅ ភូមិ កោះហិប ឃុំ អូរស្វាយ ស្រុក បុររីអូរស្វាយសែនជ័យ បន្ទាប់ ពី ស្រាវជ្រាវ អស់ រយៈពេល ជាង ១ សប្តាហ៍។

អានអត្ថបទពេញ៖

#RFAKhmer #Prisoner #StungTreng
សមាជិក​នៃ​ក្រុមយុវជនខ្មែរថាវរៈ​ម្នាក់​គឺ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​​វិញ។ សុខភាព​កញ្ញា​ទ្រុឌទ្រោម​ខ្លាំង​ពេល​នេះ បណ្ដាល​មក​ពី​ការ​រស់​នៅ​ក្នុងពន្ធនាគារ​ដែល​មាន​សភាព​ចង្អៀត​ណែន ថប់​គ្មាន​ខ្យល់​ចេញ​ចូល ការ​រង​សម្ពាធ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ ជាដើម។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights
អាជ្ញាធរ​​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន សហការ​ជា​មួយ​​សមត្ថកិច្ច គយ និង​​រដ្ឋាករ​ប្រចាំ​អាកាស​យានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​​ចាប់​ខ្លួ​ន​​ស្ត្រីជនជាតិ​ថៃ​​ម្នាក់​​ដឹកជញ្ជូន​​គ្រឿងញៀន​​ឆ្ល​ង​ដែន​​ចូល​​កម្ពុជា។

អានអត្ថបទបន្ថែម៖

#RFAKhmer #Drug #Thailand
សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន បានបញ្ជូន​ខ្លួន​​​ជនជាតិ​ចិន​ម្នាក់ ​វ័យ​៥២ឆ្នាំ​ ដែល​ប្រើ​លិខិត​ឆ្លង​ដែន​សញ្ជាតិ​កាណាដា ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​រក្សាទុក និង​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​ដែន ជាង​១៦០​គីឡូក្រាម លាក់​ទុក​នៅ​ទីតាំង​បី​កន្លែង​ផ្សេង​គ្នា​ ក្នុង​ក្រុង​ភ្នំពេញ។

អានអត្ថបទពេញ៖

#RFAKhmer #Drug #China
ក្រសួងផែនការ​បាន​កំណត់​យក​ខ្សែបន្ទាត់​ភាព​ក្រីក្រ​ថ្មី​និង​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ឆ្នាំ​២០១៩​-​២០២០។ តួលេខ​ថ្មី​របស់​​​ក្រសួងផែនការបង្ហាញ​ថា ​អ្នកក្រ​មាន​ជិត ​៣ ​លាន​នាក់។​ បើ​តាម​ការកំណត់​ថ្មី​នេះ​ ចំនួន​អ្នកក្រ​បាន​កើន​ឡើង បើ​ធៀប​ទៅ​នឹង​តួលេខ​អ្នកក្រ​កាលពី ៦ ​ឆ្នាំមុន​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #PoorPeople #COVID19KH
អ្នក វិភាគ និង ធ្វើការងារ ផ្នែក បោះឆ្នោត ជំរុញ ទៅ រដ្ឋាភិបាល បើកលម្អ ប្រជាធិបតេយ្យ ឡើងវិញ ដោយ បង្ក បរិយាកាស ឲ្យ គណបក្ស សង្គ្រោះ ជាតិ ចូលរួមប្រកួតប្រជែងក្នុង ការ បោះឆ្នោត ឆ្នាំ ២០២២ និង ឆ្នាំ ២០២៣ ដើម្បី ឲ្យមាន សំឡេង ពហុបក្ស នៅ ក្នុងរដ្ឋសភា ឡើង វិញ ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #CPP #Elections
https://www.youtube.com/watch?v=1ijY38Jbxwo
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

1. ថ្នាក់ដឹកនាំ ​និង​សកម្មជន​បក្សប្រឆាំង ​ទាមទារ​រដ្ឋាភិបាលអនុញ្ញាតឲ្យ​ពួកគេ​ចូល​តតាំងក្តី​នៅ​តុលាការ
2. មន្រ្តីខុមហ្វែ្រលស្នើ​​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​​​បោះឆ្នោត ទោះបីពួកគេមិនទាន់​ពេញ​ចិត្ត​លើគណបក្ស​នយោយណាមួយក្តី
3. ក្រុមអ្នកសារព័ត៌រិះគន់អភិបាលខេត្ត កំពត រឿងគាបសង្កត់សិទ្ធិសេរីភាព
4. ពលករ​ខ្មែរ​​រៀប​រាប់​ពី​ការ​លំបាកពេល​ជាប់​​គុក​​ដោយសារការឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ថៃ​.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
https://www.youtube.com/watch?v=X36ECIBrvmw
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ១៩ ខែវិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អ្នកវិភាគថា លោក កឹម សុខា មិនគួរនៅស្ងៀមរឿង​តុលាការរឹបអូសស្នាក់ការបក្សឡើយ
៚ សកម្មជន​បក្សប្រឆាំង ​ចង់​ចូល​តតាំងក្តី​នៅ​តុលាការ
៚ ម្ដាយ​ក្មេងស្រីរងគ្រោះនៅខេត្តក្រចេះបន្តស្វែងរក​យុត្តិធម៌​
៚ រដ្ឋមន្ត្រីក្រសួងពត៌មានថា អ្នកកាសែតមានសិទ្ធិ​ ចុះ​យក​ព័ត៌មាន​ទូទាំង​ប្រទេស .....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អ្នក​ធ្វើ​ការងារ​ទាក់ទង​ការបោះឆ្នោត ​រំលឹក​ពលរដ្ឋ​ថា ពលរដ្ឋ​ឆ្លាតវៃ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ គ្នា។ ពួក​គេ​លើក​ឡើង​ទៀត​ថា ទោះ​ដល់​ថ្ងៃ​បោះ​ឆ្នោត ប៉ុន្តែ​បើ​គ្មាន​គណបក្សនយោបាយ​ដែល​ពលរដ្ឋ​គាំទ្រ​ចូលរួម​ប្រកួត​ប្រជែង ហើយ​ពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត ​ក៏​មិន​ខុសច្បាប់​នោះ​ដែរ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Election
សកម្មជនបក្សប្រឆាំង និង​អ្នក​ឃ្លាំមើល​រិះគន់​ថា ការ​រឹបអូស​ទីស្នាក់ការគណបក្សសង្គ្រោះជាតិ​គ្រាន់​តែ​ជា​ការ​សងសឹក​រឿងនយោបាយ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យបក្ស​ប្រជាជនកម្ពុជា​ឆ្លើយតប​ថា នោះ​គឺជា​ការ​អនុវត្ត​នីតិវិធីតុលាការ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP
ថ្នាក់ដឹកនាំ ​និង​សកម្មជនគណបក្សសង្គ្រោះជាតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​បើក​ផ្លូវ​ឲ្យ​ពួក​គាត់​បាន​ចូល​តតាំង​ក្ដី​ក្នុង​តុលាការ​ដោយ​គ្មាន​ការ​រារាំង​ដូច​លើក​មុនៗ ទៀត។ ការ​ទាមទារ​បែប​នេះ គឺ​បន្ទាប់​ពីសាលាដំបូង​រាជធានីភ្នំពេញ កោះហៅ​ក្រុម​មេ​ដឹក​នាំ និង​សកម្មជន​គណបក្ស​ប្រឆាំង ៤២នាក់​ដែល​ភាគច្រើន​រស់នៅ​ក្រៅ​ប្រទេស​ឲ្យ​ចូលរួម​សវនាការ​សំណុំរឿង "រួម​គំនិត​ក្បត់" និង "ញុះញង់" នៅ​ដើម​ខែធ្នូ​ខាង​មុខ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP
ក្រុម​អ្នក​សារព័ត៌មានប្រតិកម្ម​នឹង​អភិបាលខេត្ត​កំពត​លោក ​ម៉ៅ ធនិន​ ដែល​បញ្ជា​ឱ្យ​ប្រធាន​មន្ទីរព័ត៌មាន ​តម្រូវ​ឱ្យ​អ្នកកាសែត ​ត្រូវ​សុំការអនុញ្ញាត​ពី​អាជ្ញាធរ​​ជា​មុន​សិន​ ទើប​អាច​ចុះ​យក​ព័ត៌មាន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ​បាន​។ ​ក្រុម​អ្នក​សារព័ត៌​មាន​ចាត់​ទុក ​ទង្វើ​របស់​អភិបាលខេត្ត​កំពត​រូប​នេះថា​ ជា​ការ​កាត់​តម្រឹម​សេរីភាព​អ្នក​សារព័ត៌មានដែលផ្ទុយ​ពី​ច្បាប់​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Journalists #PressFreedom #Kampot