វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.76K photos
1.61K videos
87 files
7.52K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តំណាងរាស្ត្រ​អឺរ៉ុបចង់ឲ្យ​ក្រុមប្រឹក្សា​អឺរ៉ុបដាក់ទណ្ឌកម្ម​​ជាក់លាក់​លើ​មន្ត្រី​របប​​លោក ហ៊ុនសែន។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Law #EU #Humanright #CPP #CNRP
រដ្ឋសភាឯកបក្សចេញសេចក្តីថ្លែងការណ៍​នៅថ្ងៃទី១៧ ខែមីនា ​ជាការ​ឆ្លើយតប​ទៅនឹង​​សភាអឺរ៉ុបដែល​បាន​អនុម័តសេចក្តី​សម្រេច​​ចំនួន ​២៥ចំណុច​ ថ្កោល​ទោស​​ទង្វើ​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការ​ធ្លាក់​ចុះ​ដុន​ដាប​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Law #EU #Humanright #CPP #CNRP
អ្នកទើប​ចាក់វ៉ាក់សាំងចិន ស៊ីណូហ្វាម (Sinopharm) រួចម្នាក់ទៀតបានឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៧ ខែមីនា ដែលធ្វើឲ្យចំនួនករណីអ្នកចាក់វ៉ាក់សាំងហើយឆ្លងជំងឺនេះ មានពីរនាក់ ក្នុងសប្តាហ៍នេះ។ ប្រការនេះ ធ្វើឲ្យមាន​មន្ទិលបន្ថែមជុំវិញប្រសិទ្ធភាពនៃ​វ៉ាក់សាំងចិន និង​ការណ៍ដែលពលរដ្ឋ​មិនត្រូវធ្វេសប្រហែសចំពោះជំងឺ​ដ៏កាចសាហាវនេះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Vaccine #Covid19 #China
មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ឃ្លាំ​មើល​រំលោភ​សិទ្ធិមនុស្ស​ស្នើ​សុំ​ឱ្យ​ក្រសួង​ធម្មការ​​ជួយ​រក​​យុត្តិធម៌​ចំពោះ​សាមណេរ​ចំនួន​ ៩​អង្គ ​ដែល​រង​អំពើ​ហិង្សា​វាយ​នឹង​រំពាត់​ តាម​បទ​បញ្ជា​របស់​ព្រះ​ចៅ​អធិការ​វត្តរាជ​បូណ៌​ ខេត្ត​សៀមរាប។​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ មាន​ថេរដីកា​ថា ការ​សម្រេច​ព្រះ​ទ័យ​វាយ​នឹង​រំពាត់​នេះ​ដោយ​សារ​តែ​សាមណេរ​ទាំង​នោះ​បាន​ធ្វើ​ខុស​ធម៌​វិន័យ​ក្នុង​ព្រះ​ពុទ្ធសាសនា​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Education #Monk #justice
BREAKING NEWS: នៅថ្ងៃទី១៨ ខែមីនានេះ ក្រសួង សុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៦នាក់ថ្មីទៀត ក្នុងនោះ ៣៥នាក់ ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០ កម្ភៈ និង ១នាក់ ជាអ្នកដំណើរជនជាតិ ហ្វីលីពីន ចូលមកកាន់ប្រទេសកម្ពុជា និងមានករណី ជាសះស្បើយចំនួន ៥៨នាក់។ ចំនួននេះ បានធ្វើឱ្យចំនួន អ្នកឆ្លង​ជំងឺកូវីដ-១៩ នៅកម្ពុជាកើនឡើងដល់ ១៥៤១នាក់ ខណៈអ្នកជាសះស្បើយសរុបវិញ​កើនឡើងចំនួន ៨៩៨នាក់ ស្លាប់ ១នាក់ និង ៦៤០នាក់ កំពុងសម្រាកព្យាបាលនៅ តាមមន្ទីរពេទ្យ។

Join RFA Khmer

#RFAKhmer #Cambodia #Health #Covid19
Sam_Rainsy_EU_Decision.jpg
6.1 MB
លោកអ្នកនាងជាមេត្រី!
កម្មវិធីផ្សាយក្នុងរាត្រីនេះ អាស៊ីសេរីនឹងមានកិច្ចពិភាក្សាជាមួយលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ...

សភា និងព្រឹទ្ធសភា របបឯកបក្សបានចាត់ទុកសេចក្តីសម្រេចរបស់សភាអឺរ៉ុបថា ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ មានចរិតលម្អៀង និងក្រោមហេតុផលនយោបាយ។ ស្ថាប័នទាំងនេះអះអាងថា ដំណើរការប្រជាធិបតេយ្យ កំពុងរីកចម្រើនទៅមុខជាលំដាប់។

ការអះអាងបែបនេះ ជាការឆ្លើយតបទៅសេចក្ដីសម្រេចចិត្តសភាអឺរ៉ុបកាលពីថ្ងៃទី១១ មីនា ដែលបានទាមទារឱ្យអាជ្ញាធរកម្ពុជា លុបចោលសាលក្រមផ្តន្ទាទោសមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដោះលែង និងទម្លាក់ចោលបទចោទប្រឆាំងនឹងសកម្មជនគណបក្ស សង្គ្រោះជាតិជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រមទាំងទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។ សភាអឺរ៉ុបក៏ជំរុញឱ្យក្រុមប្រឹក្សាអឺរ៉ុបដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមមេដឹកនាំនយោបាយ និងកងកម្លាំងប្រដាប់អាវុធនៃរបបក្រុងភ្នំពេញ ដែលជាអ្នកទទួលខុសត្រូវចំពោះទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែរ។

តើមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី យល់ឃើញយ៉ាងណាដែរចំពោះសេចក្ដីសម្រេចរបស់សភាអឺរ៉ុប និង ការបដិសេធរបស់ សភា និង ព្រឹទ្ធសភា របបឯកបក្សនេះ?
សូមលោកអ្នកនាងរង់ចាំទស្សនាបទសម្ភាសន៍ជាមួយលោក សម រង្ស៊ី អំពីបញ្ហានេះ នៅក្ន
មន្ត្រី​សង្គម​ស៊ីវិល​និយាយ​ថា​ សំណុំ​រឿង​របស់​លោក​ ដួង​ ឆាយ​ មិន​ត្រូវ​បញ្ចប់​ត្រឹម​ដក​ហូត​គោរម​ងារ​ជា​ឧកញ៉ា​ទេ​ គឺ​លោក​ត្រូវ​ផ្ដន្ទាទោស​​ពាក់​ព័ន្ធ​ពី​បទ​ប្រើ​ប្រាស់​អំពើ​ហិង្សា ប្រសិន​បើ​លោក​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​មែន​។​​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Social #Economy
សាលាដំបូង​ខេត្ត​សៀមរាប​បាន​​សម្រេច​​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣នាក់ ដាក់​ពន្ធនាគារ ៥ឆ្នាំ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​រួម​គំនិត​ក្បត់​។ ​សកម្មជន​បក្ស​ប្រឆាំង​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ ដើម្បី​កុំ​ឱ្យ​ពួក​គេ​ចូល​រួម​សកម្មភាព​នយោបាយ​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​បន្ត​ទៀត។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politice #CNRP #Court
ជនភៀសខ្លួន​នយោបាយ និង​ប្រជាពលរដ្ឋ​មួយចំនួន​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​របស់​សភា​អឺរ៉ុប​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politice #CNRP #EU
តំណាង​កម្ពុជា​ប្រាប់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ថា កម្ពុជា​មាន​ភាព​ដោយ​ឡែក​របស់​ខ្លួន រឿង​សិទ្ធិមនុស្ស។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politice #Humanright
ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​បង្កើត​អនុគណៈកម្មការ​ចំពោះកិច្ច​ សំរាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩​ ដល់​បុគ្គលិក​ក្រសួង​ កម្មករ​រោងចក្រ​ សហគ្រាស​ និង​កម្មករ​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Health #Covid19 #vaccination
BREAKING NEWS:
ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃសុក្រនេះ រកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៧នាក់ ថ្មីទៀត ជាប់ពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍ ២០ កម្ភៈ និងមានករណី​ជាសះស្បើយ​ចំនួន ១៩នាក់។ ចំនួននេះ បានធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាកើនឡើងដល់ ១៥៧៨នាក់ ខណៈអ្នកជាសះស្បើយ​សរុបចំនួន ៩១៧នាក់ ស្លាប់ ១នាក់ និង ៦៥៨នាក់ កំពុង​សម្រាក​ព្យាបាលនៅតាមមន្ទីរពេទ្យ។ ក្នុងចំណោមអ្នកឆ្លងថ្មី​នេះ មានៅភ្នំពេញ ៣៣នាក់ ខេត្តព្រះសីហនុ ៣នាក់ និង​ខេត្តកណ្តាល ១នាក់។
ស្ថាប័ន​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ ហៅកាត់​ថា FinCEN របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជូនដំណឹង​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​នៅអាមេរិក ឲ្យ​បង្កើន​ការឃ្លាំមើល​អំពើ​លាងលុយ​កខ្វក់​មាន​ប្រភព​ចេញ​ពី​កម្ពុជា។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Economy #money #Laundering
ច្បាប់ ប្រឆាំង ការ រីក រាល ដាល នៃ មេរោគ កូវីដ១៩ និង ជំងឺ កាច សាហាវ ផ្សេង ទៀត ទើប ត្រូវ បាន ព្រះ មហាក្សត្រ ប្រកាស ដាក់ ឱ្យ ប្រើ កាល ពី សប្ដាហ៍ មុន។ លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន លើក ឡើង ថា ច្បាប់ ថ្មី នេះ ចាំ បាច់ ត្រូវ បង្កើត ឡើង ដើម្បី ទប់ ស្កាត់ ការ ឆ្លង ជំងឺ កូវីដ១៩ ដែល កំពុង រីក រាល ដាល ជា សហគមន៍ នៅ កម្ពុជា។
តើ ច្បាប់ ថ្មី នេះ នឹង អាច ទប់ កុំ ឱ្យ ជំងឺ កូវីដ១៩ ឆ្លង រីក រាល ដាល បាន ដែរ ឬ យ៉ាង ណា? អានអត្ថបទពេញ

»» Join Telegram: https://t.me/rfakhmer

#RFAKhmer #Cambodia #Health #Covid19 #vaccination
សហរដ្ឋអាមេរិក​ប្ដេជ្ញា​បង្កើន​ភាពជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម និង​អំពើ​គំរាមកំហែង​នានា ដែល​តំបន់​នេះ​កំពុង​តែ​ជួបប្រទះ​។ ការ​បញ្ជាក់​ជំហរ​ជាថ្មី​របស់​អាមេរិក​បែប​នេះ ធ្វើឡើង​នៅក្នុង​កិច្ច​សន្ទនា​គោលនយោបាយ​ស្ដីពី​ភាពជា​ដៃគូ​រវាង​តំបន់​មេគង្គ និង​សហរដ្ឋអាមេរិក។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #USA #Mekong #ASEAN #Cambodia
តើ​មក​ទល់​នឹង​ពេល​នេះ​អាស៊ាន បាន​សំរេច​គោលបំណង​នេះ​ដែរ​ឬទេ​? បើ​មិនទាន់​សំរេច​បាន តើ​អាស៊ាន​អាច​នឹង​ពិចារណា​ជាថ្មី​ឡើងវិញ​លើ​គោលការណ៍​អាស៊ាន​ដែរ ឬទេ​? អានបទវិភាគពេញរបស់លោក ជុន ច័ន្ទបុត្រ

Join RFA Khmer

#RFAKhmer#ASEAN #Cambodia
ក្រសួង​សុខាភិបាល ប្រកាស​អាសន្ន​ករណី​ចម្លងជំងឺ​កូ​វីដ​១៩ ក្រោយ​អ្នក​ជំងឺ​នេះ ៣​នាក់​បាន​ស្លាប់ ក្រោយ​ព្រឹត្តិការណ៍ ២០ កុម្ភៈ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Health #Covid19
ក្រុម​ស្ត្រី​អ្នក​តវ៉ា និង​អ្នកការពារ​សិទ្ធិមនុស្ស​ទទូច​ឱ្យ​ក្រសួង​កិច្ចការ​នារី​ចេញមុខ​ការពារ​យុត្តិធម៌​សម្រាប់​ស្ត្រី​គ្រប់គ្នា ដែល​រង​អំពើ​ហិង្សា​គ្រប់​រូបភាព ដោយ​គ្មាន​ការរើសអើង បក្សពួក ឋានៈ​មាន​ក្រ និង​និន្នាការ​នយោបាយ ដើម្បី​ធានា​ថា ពុំ​មាន​ស្ត្រី​ណា​ម្នាក់​ត្រូវ​មើល​រំលង ឬ​ទុកចោល។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Humanright #Woman
អាជ្ញាធរពន្ធនាគារ កំពុង​ព្រួយ​​បារម្ភខ្លាំង​ចំពោះលទ្ធភាពនៃ​ការ​ឆ្លង​ជំងឺកូវីដ-១៩ ចូល​ទៅក្នុង​ពន្ធនាគារ ខណៈជំងឺនេះ​កំពុង​រាតត្បាត​ខ្លាំងនៅរាជធានីភ្នំពេញ និង​ខេត្ត​មួយ​ចំនួន និង​មានមេរោគ​បម្លែង​ខ្លួនថ្មី​ដែល​មានលទ្ធភាព​ចម្លង​លឿន​ជាងមុន។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Health #Covid19 #Prison
ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​លើក​ឡើង​ថា ការ​ផ្តន្ទាទោស​ទ្រង់ទ្រាយ​ធំលើសកម្មជន​គណបក្ស​ប្រឆាំង​ជាង ១០០នាក់ មិន​មែន​ជា​បច្ច័យ​ល្អ​នោះទេ ប៉ុន្តែវាអាច​នឹង​នាំមកនូវ​ទណ្ឌកម្ម​នានា​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជាទៅវិញទេ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Humanright #EU #CNRP #CPP