វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) បញ្ជាក់ដោយម៉ាស៊ីន PCR តែចំនួន ៤៨នាក់ប៉ុណ្ណោះ នៅ ថ្ងៃ អង្គារ ទី១៦ ខែ វិច្ឆិកា នេះ។ តួលេខអ្នក ឆ្លង សរុប ពេល នេះ មាន ១១៩.៦៣៦នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៦.០២៤នាក់។ នៅ ថ្ងៃ នេះ ក៏ មាន អ្នក ស្លាប់ ថ្មី ៤នាក់ ក្នុង នោះ ក្រសួង បញ្ជាក់ ថា ២នាក់ មិន បាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវីដ-១៩ នោះ ទេ ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៨៧៦នាក់។
#RFAKhmer #Health #COVID19KH
ប្រជាពលរដ្ឋ​ជាង ៤០០គ្រួសារ​រស់​នៅ​ខេត្ត​កំពង់ស្ពឺ បាន​ផ្ដិត​មេដៃ ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​មួយ ដើម្បី​បែងចែក​ឱ្យ​គ្រួសារ​កងទ័ព បង្ក​ឱ្យ​ប៉ះពាល់​ព្រៃ​ឈើ សត្វព្រៃ និង កន្លែង​រក​អនុផល​ព្រៃ​ឈើ​របស់​ពលរដ្ឋ។ អ្នក​ភូមិ​បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល រក្សា​ព្រៃ​សហគមន៍​ភូមិ​ពោធិ៍​មាស​ឱ្យ​គង់វង្ស ដើម្បី​សេចក្ដី​សុខ​របស់​ពលរដ្ឋ ជម្រក​សត្វ​ព្រៃ និង​ជា​កន្លែង​គង់​អាស្រ័យ​របស់​ព្រះសង្ឃ​ជា​ច្រើន​អង្គ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Landdispute #Forest #Kampongspue
https://www.youtube.com/watch?v=tj2_eb4nP7k
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃ អង្គារ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ សកម្មជនបង្ហោះសាររំលឹកខួប៤ឆ្នាំនៃការរំលាយ​គណបក្សសង្គ្រោះជាតិ
៚ អ្នកច្បាប់ចាត់ទុក របបលោក ហ៊ុន សែន ដែលបាន​រំលាយគណបក្សសង្រ្គោះជាតិថា ជារឿងរំលោភច្បាប់ និងបំពានសិទ្ធិមនុស្ស
៚ នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរីនារាត្រីថ្ងៃនេះ លោក សម រង្ស៊ី នឹងប្រតិកម្មអំពីការរឹបអូសស្នាក់ការគណបក្ស​សង្រ្គោះជាតិ.......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
លោក អ្នក នាង ជា ទី មេត្រី!
នៅ ក្នុង កម្មវិធី ផ្សាយ របស់ វិទ្យុ អាស៊ី សេរី ក្នុង រាត្រី ថ្ងៃអង្គារ ទី១៦ វិច្ឆិកា នេះ សូម លោក អ្នក នាង រង់ចាំ ស្ដាប់ និង ទស្សនា វេទិកា អ្នកស្ដាប់ វិទ្យុអាស៊ីសេរី ជុំវិញ ប្រធានបទ៖ តើ លោក អ្នក នាង ជា ម្ចាស់ ឆ្នោត ជា ពិសេស អ្នក គាំទ្រ គណបក្ស សង្គ្រោះ ជាតិ គិត បែប ណា ក្នុង រយៈ ពេល ៤ឆ្នាំ មក នេះ?
សូម លោក អ្នក នាង រង់ចាំ តាមដាន និង ចូលរួម បញ្ចេញ មតិ យោបល់ នៅ ក្នុង វេទិកា អ្នក ស្ដាប់ វិទ្យុ អាស៊ី សេរី នៅ យប់ ថ្ងៃ អង្គារ នេះ ដោយមាន លោក សម រង្ស៊ី ប្រធាន ស្ដីទី គណបក្ស ចូលរួម ជា វា គ្មិន។
ជា មួយ គ្នា នេះ លោក សម រង្ស៊ី នឹង មក ឆ្លើយ សំនួរ មួយ ចំនួន ទាក់ទង នឹង តុលាការ ក្រុង ភ្នំពេញ ដែល ប្រកាស រឹបអូស និង បង្ខំ លក់ ទីស្នាក់ការ គណបក្ស សង្គ្រោះ ជាតិ ដែល ជា ទ្រព្យ សម្បត្តិ របស់ លោក។
ប្រសិន បើ លោក អ្នក នាង ចង់ ចូលរួម បញ្ចេញ មតិ យោបល់ ឬ សួរ វាគ្មិន យើង ដោយ ផ្ទាល់ សូម លោក អ្នក នាង ដាក់ លេខ ទូរស័ព្ទ នៅ ក្នុង ខ្ទង់ ខំមិន (Comment) ឬ ប្រអប់ សារ (Inbox) របស់ ហ្វេសប៊ុក និង យូធូប វិទ្យុ អាស៊ី សេរី ដែល កំពុង ផ្សាយ ផ្ទាល់ នៅ ពេល នោះ ក្រុម ការងារ វិទ្យុ អាស៊ី សេរី នឹង ហៅ ទៅ លោក អ្នក នាង វិញ។
សូម អរគុណ!
ការស៊ើបអង្កេត​ផ្ទៃក្នុង​មួយ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន ហ្វេសប៊ុក (Facebook) រកឃើញ​ថា ក្រុមចោរព័ត៌មាន​វិទ្យា ឬ ហេកឃឺរ (Hackers) ដែល​សង្ស័យ​ជារួម​ថា​ជាប់ពាក់ព័ន្ធ​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋចិន បាន​ធ្វើការ​វាយប្រហារ «ជាប្រចាំ» និង «យូរអង្វែង» មកលើ​ក្រុមមន្ត្រី​នៃ​គណបក្ស​សង្គ្រោះជាតិ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Hackers #CNRP #Facebook
https://www.youtube.com/watch?v=pfMw7oNpJKw
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ សកម្មជន​បក្ស​ប្រឆាំង ទាមទារ​​ឲ្យ​របប​ក្រុង​ភ្នំពេញ​ប្រគល់​សិទ្ធិ​ធ្វើ​នយោបាយ​វិញក្នុង​ឱកាសខួប ៤​ឆ្នាំ នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ

៚រដ្ឋសភា​គ្រោង​​បោះឆ្នោត​ជ្រើសរើស​លោក ជាម យៀប ជា​អនុប្រធាន​ទី ១ រដ្ឋសភា ជំនួស​លោក​ងួន ញ៉ិល

៚សកម្មជន​ទើប​ចេញ​ពី​ពន្ធនាគារ បន្ត​តស៊ូ​មតិ​ទាមទារ​រក​យុត្តិធម៌ និង​សេរីភាព​ពេញលេញ
៚ អាជ្ញាធរ​បង្គាប់​ឲ្យ​ពលរដ្ឋ​​​​ដាក់​ញត្តិ​ទៅ​អភិបាល​ក្រុង ដើម្បី​ដោះស្រាយ​​បញ្ហា​ប្លង់​កម្មសិទ្ធិ​ដី​នៅ​ក្បែរ​បឹង​តាមោក......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
លោកអ្នកនាងកញ្ញាជាទីមេត្រី! ក្រៅពីការ តាមដានកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាម បណ្ដាសង្គមហ្វេសប៊ុក យូធូប អ៊ីនស្តាក្រាម លោកអ្នកនាងក៏អាចតាមដានកម្មវិធីផ្សាយ របស់យើង តាមរយៈបណ្ដាញសង្គម តេឡេក្រាម (Telegram) របស់វិទ្យុអាស៊ីសេរី បាន តាមរយៈ អាសយដ្ឋាន https://t.me/rfakhmer។ វិទ្យុអាស៊ីសេរី បន្តខិតខំ ផ្សព្វផ្សាយព័ត៌មានពិតទៅកាន់លោកអ្នកនាង តាម រយៈ បណ្ដាញ សង្គម ផ្សេងៗ និង សម្បូរ បែប ដើម្បីលោកអ្នកនាង ងាយស្រួល តាមដាន ការផ្សាយរបស់អាស៊ីសេរីគ្រប់ពេល វេលា និងគ្រប់ទីកន្លែង តាមរយៈទូរស័ព្ទរបស់ លោកអ្នក។ សូមអរគុណ!
សកម្មជន​បក្ស​ប្រឆាំង​នាំ​គ្នា​បង្ហោះ​សារ​រំលឹក​ខួប ៤ឆ្នាំ​នៃ​ការ​រំលាយគណបក្សសង្គ្រោះជាតិ។ ពួកគាត់​ប្ដេជ្ញា​ខិតខំ​តស៊ូ​ដោយ​អហិង្សា​បន្ត​ទៀត ដើម្បី​ទាមទារ​របប​ក្រុងភ្នំពេញ​ឱ្យ​ប្រគល់​សិទ្ធិ​ធ្វើ​#នយោបាយ​ពេញលេញ​ដល់​គណបក្ស​ប្រឆាំង​ឡើង​វិញ​។ អ្នក​ឃ្លាំមើល​ជឿ​ថា បក្ស​កាន់​អំណាច​នឹង​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​នយោបាយ​ឡើង​វិញ​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP
សហព័ន្ធខ្មែរកម្ពុជាក្រោម​ បាន​ស្នើ​សហគមន៍​អន្តរជាតិ ​និងអង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ឲ្យ​អន្តរាគមន៍ទៅ​រដ្ឋាភិបាលវៀតណាម​ឲ្យ​បញ្ឈប់ធ្វើ​ទុក្ខបុក​​​ម្នេញ​​​​ពលរដ្ឋ​ខ្មែរក្រោម ​ដែលកំពុង​ទាមទារ​សិទ្ធិជាជនជាតិដើម។ សំណើនេះ ធ្វើឡើង​បន្ទាប់ពី ​អាជ្ញាធរវៀតណាម ​បានចាប់​ខ្មែរក្រោម​ម្នាក់​ដាក់​ពន្ធនាគារ ​និងបាន​គំរាម​កំហែង​យុវជន​ខ្មែរ​ក្រោម​មួយ​ចំនួន​ទៀត។

អានអត្ថបទពិស្តារ៖

#RFAKhmer #KhmerKrom
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញ អាជ្ញាធរ កម្ពុជា ឱ្យ ដោះ លែង អ្នក ទោស នយោបាយ ដែល នៅ សល់ ជាង ៦០នាក់ ជា បន្ទាន់ និង ដោយ ឥត លក្ខខណ្ឌ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #CNRP #Freedom
រដ្ឋសភា នឹង បើក កិច្ចប្រជុំ នៅ ថ្ងៃ ទី២៥ ខែវិច្ឆិកា ដើម្បី បោះឆ្នោត ជ្រើសរើស លោក ជាម យៀប ជា អនុប្រធាន ទី១រដ្ឋសភា ជំនួស លោក ងួន ញ៉ិល ដែល បាន ទទួល មរណភាព។ មន្ត្រី ជាន់ខ្ពស់ នៃ គណបក្ស ប្រជាជន មួយ ចំនួន បាន សាទរ។ ប៉ុន្តែកន្លង មក លោក ធ្លាប់ មាន កេរ្តិ៍ ឈ្មោះ មិន ល្អ ទាក់ទង នឹង ករណី បង្ក គ្រោះថ្នាក់ ចរាចរណ៍ ដែល អ្នក បើក រថយន្ត របស់ លោក បាន បើក បុក មនុស្ស ហើយ បើក រត់ គេចខ្លួន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CPP #CheamYeap #NA
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ចំនួន ៥១នាក់ ស្លាប់ ៥នាក់ និងជាសះស្បើយចំនួន ៤៨ នាក់ នៅ ថ្ងៃ ពុធ ទី១៧ ខែ វិច្ឆិកា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១១៩.៦៨៧នាក់ ខណៈអ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៦.០៧២នាក់។ នៅ ថ្ងៃ នេះ ក៏ មាន អ្នក ស្លាប់ ថ្មី ៥នាក់ ក្នុង នោះ ក្រសួង បញ្ជាក់ ថា ៤នាក់ មិន បាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវីដ-១៩ នោះ ទេ ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៨៨១នាក់។
#RFAKhmer #Health #COVID19KH
សាលាដំបូង​ខេត្តកំពង់ចាម​បានកោះហៅ​យុវជនបក្សសង្គ្រោះជាតិ​លោក រិន រដ្ឋ ចូលស្ដាប់ សវនាការ​​ជំនុំ​ជម្រះ​នៅថ្ងៃទី២៤ ខែវិច្ឆិកា​ខាងមុខ។ លោក សាន សុក បាន​បញ្ជាក់​ក្នុងដីកា​ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ថា តុលាការ​បានចោទ​លោក រិន រដ្ឋ ​ចំនួន ៣​បទល្មើស​​គឺបទ​ "ញុះញង់​​ឱ្យ​ប្រព្រឹត្ត​​បទឧក្រិដ្ឋ​ជាអាទិ៍"​បទ ​"ញុះញង់​ឱ្យ​​មាន​ការរើសអើង" និងបទ "ក្លែងព័ត៌មាន"។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP
សកម្មជនការពារបរិស្ថាន ធនធានធម្មជាតិ និង​សង្គម ដែល​ទើប​ចេញ​ពី​ពន្ធនាគារ ប្តេជ្ញា​ការ​តស៊ូ​មតិ ដោយ​សន្តិវិធី​តាម​មធ្យោបាយ​រៀងៗខ្លួន ដើម្បី​ទាមទារ​រក​យុត្តិធម៌ និងសេរីភាព​ពេញលេញ។ ពួក​គាត់​ថា ក្នុង​សង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​ឈឺ​ឆ្អាល​បញ្ហា​សង្គម និង​មិន​បាន​ប្រព្រឹត្តិ​អ្វី​ល្មើស​ច្បាប់ មិន​គួរ​ណា​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ស្រាកស្រាន្ត​បែប​នេះ​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights
សកម្មជន អតីតគណបក្សសង្គ្រោះជាតិ មួយ ចំនួន ត្រូវ បាន ឆ្មាំ ពន្ធនាគារ ដឹក មក ធ្វើ សវនាការ នៅ សាលាដំបូងរាជធានីភ្នំពេញ នៅ ព្រឹក ថ្ងៃ ទី១៧ វិច្ឆិកា នេះ។ អាជ្ញាធរ ដាក់ ពង្រាយ កង កម្លាំង ការពារ សន្តិសុខ ដោយ មិន អនុញ្ញាត ឱ្យ នរណា ម្នាក់ ឬ សាច់ញាតិ សកម្មជន ទាំង នោះ អាច ឈរ នៅ មុខ សាលាដំបូង បាន ឡើយ។

#RFAKhmer #Politics #CNRP
https://www.youtube.com/watch?v=O_Zg8FeBrII
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ លោក រ៉ុង ឈុន ចាប់ផ្ដើមបន្ត​ការងារ​សិទ្ធិមនុស្ស ទោះ​មាន​​គំនាប​ពីតុលាការ
៚ រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ទទួលយកជនភៀសខ្លួន​អាហ្វហ្កានីស្ថាន​មកស្នាក់នៅ​កម្ពុជា​បណ្ដោះអាសន្ន
៚ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ព្រលាន​យន្ត​ហោះ​ថ្មី​ ព្រួយបារម្ភ​ពី​ការ​បាត់​បង់​ផ្ទះ​សម្បែង​ ក្រោយ​បាត់​បង់​ដី​ស្រែ​
៚ ក្រុម​យុវជន ​និង​មន្ត្រី​សង្គមស៊ីវិល​ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​កែប​បំភ្លឺ ​រឿង​ចាក់ដី​រំលោភ​ឆ្នេរ​សមុទ្រ​ .......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សាច់ញាតិ មេធាវី ការពារ ក្ដី និងមន្ត្រី សង្គម ស៊ីវិល រិះគន់ តុលាការក្រុងភ្នំពេញ ថា សម្រេច ក្ដី ដោយ អយុត្តិធម៌។ ការ លើកឡើង ដូច្នេះ ក្រោយ ពេល សាលាដំបូង រាជធានី ភ្នំពេញ បដិសេធ សំណើសុំ នៅ ក្រៅ ឃុំរបស់ សកម្មជន បក្សសង្គ្រោះជាតិ ចំនួន ១៤ នាក់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #Law #Court
រដ្ឋាភិបាល សម្រេច បង្កើត ក្រុមការងារ ទទួល យក ជនភៀសខ្លួន អាហ្វហ្កានីស្ថាន (Afghanistan) មក ស្នាក់ នៅ បណ្តោះ អាសន្ន កម្ពុជា។ គិត ត្រឹម ថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលម៉ិញ នេះ ជនភៀសខ្លួន អាហ្វហ្កានីស្ថាន ចំនួន ១៥នាក់ បាន ធ្វើដំណើរ មក ដល់ កម្ពុជា ហើយ ហើយ មួយចំនួនទៀត នឹង មក ជា បន្តបន្ទាប់។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #Cambodia #Afghanistan
https://www.youtube.com/watch?v=h6ZIYBxuTMg
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ១៤ កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងចាត់ទុកដីកាកោះ​ហៅរបស់តុលាការថាជាល្បែងឡប់ឡែ
៚រដ្ឋាភិបាលអះអាងថា កម្ពុជាមានអ្នកក្រជិត ៣លាននាក់
៚អ្នកជំនាញកិច្ចការ​​​បោះឆ្នោត ​ជំរុញ​ទៅ​រដ្ឋាភិបាល​បើក​លម្ហ​ប្រជាធិបតេយ្យ​ឡើង​វិញ​​ដោយមាន​បក្ស​​សង្គ្រោះ​ជាតិចូលរួម
៚យុវជន​​ក្រុម​​ខ្មែរ​​ថាវរៈ​ រៀប​រាប់​​ពី​​​​ជីវិត​​លំបាក​​ពេល​​ជាប់​​ឃុំ​​​ក្នុង​​ពន្ធនាគារ​​ជាង​​១​​ឆ្នាំ......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
មេដឹកនាំសហជីព លោក រ៉ុង ឈុន បាន ចាប់ ផ្ដើម ការងារ ការពារ សិទ្ធិមនុស្ស ដោយ មិន បង្អង់ ឡើយ ស្របពេល ក្រុម យុវជន ដែល ទើប ត្រូវ បាន ដោះលែង ក៏ គ្រោង ធ្វើ សកម្មភាព នា ពេល ឆាប់ៗ នេះ ដែរ។ មន្ត្រី សង្គម ស៊ីវិល ថា ទាំង លោក រ៉ុង ឈុន និង ក្រុម សកម្មជន នៅតែ មាន សិទ្ធិ ពេញលេញ ក្នុង ការ ធ្វើ ការងារ សង្គម ទោះ ជា ស្ថិត ក្រោម ការ ត្រួតពិនិត្យ តាម ផ្លូវ តុលាការ ក៏ដោយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #RongChhun #Union