វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សហរដ្ឋអាមេរិក នៅ ថ្ងៃ ទី១០ ខែវិច្ឆិកា ប្រកាស ដាក់ ទណ្ឌកម្ម មន្ត្រី យោធា ជាន់ខ្ពស់កម្ពុជា ពីរ រូប ជុំវិញ ការប្រព្រឹត្ត អំពើពុករលួយ ពាក់ព័ន្ធ នឹង គម្រោង សាងសង់ និង កែ លម្អកំពង់ផែកងទ័ព ជើងទឹករាម នៅ ក្រុងព្រះសីហនុ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Law #Sanction #ReamNavalBase
មន្ត្រី ជាន់ ខ្ពស់ គណបក្ស ប្រឆាំង បញ្ជាក់ ថា មន្ត្រី អង្គការ សហប្រជាជាតិ បាន ប្រាប់ សមត្ថកិច្ច របប លោកហ៊ុនសែន សហការ ជាមួយអាជ្ញាធរថៃ បាន ចាប់ ខ្លួន លោកវឿន វាសនា និង លោកវឿង សំណាង កាល ពី ថ្ងៃ ទី៨ វិច្ឆិកា។ ឥឡូវ នេះ អាជ្ញាធរ ថៃ បាន បញ្ជូន ទៅកម្ពុជា តាម សំណើ របស់ របប ក្រុង ភ្នំពេញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ចំនួន៦៦ នាក់ ថ្មីទៀត ក្នុង នោះ អ្នក ស្លាប់ ថ្មី ៥នាក់...
https://www.youtube.com/watch?v=wj50HBBAxDE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ១១ ខែវិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

1. រដ្ឋាភិបាលមិនស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធ​នឹងមន្ត្រីយោធាពីរនាក់ដែលរងទណ្ឌកម្មពីអាមេរិកនោះទេ
2. តុលាការក្រុងភ្នំពេញ ដាក់សកម្មជនសង្គ្រោះជាតិ​ពីរនាក់​នៅ​ពន្ធនាគារព្រៃស ក្រោយថៃបញ្ជូនមកកម្ពុជា​វិញ
3. សកម្មជនសង្គមលោក មួង សុភ័កបានចេញពី​ពន្ធនាគារ​ហើយនៅថ្ងៃនេះ
4. តុលាការខេត្តរតនគិរីសម្រេចឲ្យសកម្មជនបរិស្ថានម្នាក់ ជាប់ពន្ធនាគារ ៥ឆ្នាំ.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
តំណាង​បក្ស​កាន់អំណាច​ប្រតិកម្ម​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​អាមេរិក​លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ពីរ​រូប​នោះ មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ឡើយ។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ក៏​គ្មាន​បំណង​ស៊ើបអង្កេត​ករណី​ពុក​រលួយ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ទាំងនោះ​ដែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង និង​អ្នក​សិក្សា​ស្រាវជ្រាវ​យល់​ថា នេះ​ជា​ករណី​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ ដែល​ប៉ះពាល់​ដល់​មុខមាត់ និង​ផល​ប្រយោជន៍​ជាតិ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ស៊ើបអង្កេត និង​បញ្ជាក់​រឿង​នេះ​ឱ្យ​បាន​ច្បាស់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #US
សកម្មជន សង្គម ម្នាក់ ត្រូវ បានតុលាការ ដោះលែង នៅថ្ងៃនេះ។ ទោះយ៉ាងណា មន្ត្រី សង្គម ស៊ីវិល បន្ត ជំរុញ ទៅ តុលាការ គួរ ទម្លាក់ ចោល ការ ចោទប្រកាន់ លើ រូប លោក ប៉ុន្តែ មន្រ្តី បក្ស កាន់ អំណាច ថា ការសម្រេច បែប នេះ ជា ឆន្ទានុសិទ្ធិ របស់ តុលាការ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #Court
https://www.youtube.com/watch?v=hN4oRq9mgpo
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ១២ ខែវិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ នាយ​ឧត្តមសេនីយ៍​លោក ចៅ ភិរុណ បដិសេធ​ថា លោក​មិនបាន​ឃុបឃឹត​ជាមួយ​ចិន ​​បំផ្លាញ​ផលប្រយោជន៍​កម្ពុជា
៚ សហរដ្ឋអាមេរិក​ ណែនាំ ​ក្រុមហ៊ុន និង​វិនិយោគិន​អាមេរិកាំង​ឱ្យ​ប្រុងប្រយ័ត្ន​មុននឹង​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា
៚កម្ពុជា សម្រេចឲ្យធ្វើ ​ពិធីសាសនា និង​កម្មវិធី​ផ្សេងៗ​បែប​សាសនា ខណៈក្រសួង​ទេសចរណ៍​ ប្រកាសនីតិធី​បើក អាជីវកម្ម​ក្លឹប​កម្សាន្ត រង្គសាល-ឌីស្កូតែក​គ្រប់ប្រភេទ
៚ ជនរងគ្រោះ​នៅតែ​រន្ធត់ចិត្ត ​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នាស្លាប់រាប់រយនាក់ ​នៅ​កោះ​ពេជ្រ​កាល​ពី១១​ឆ្នាំ​មុន.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
កម្ពុជា បើក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូនអាស៊ាន​លើក​ទី២៧ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយ​មាន​ការ​ចូលរួម​ពី​ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ស៊ុន ចាន់ថុល ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន ព្រមទាំង​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន និង​អគ្គលេខាធិការ​អាស៊ាន​ជា​ដើម។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN
សាច់ញាតិ​ជនរងគ្រោះ រស់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ហេង បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដោយ​ខ្លី​ថា បងប្អូន​របស់​លោក ៣នាក់ ដែល​ចាញ់បោក​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ចិន​គ្មាន​ស្លាក​យ៉ីហោ ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច​ខេត្តព្រះសីហនុ ជួយអន្តរាគមន៍​​យក​ចេញ​ពី​អគារ​បម្រើ​ការងារ​នោះ​ហើយ កាល​ពី​ថ្ងៃ​ទី៦ ខែវិច្ឆិកា។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #Worker
មន្ត្រីគណបក្សសង្គ្រោះជាតិ និង មេធាវី ការពារ ក្ដី ឲ្យ ដឹង ថា សកម្មជនគណបក្សសង្គ្រោះជាតិ ពីរ នាក់ ដែល អាជ្ញាធរថៃ បាន ចាប់ ខ្លួន បញ្ជូន ទៅ ឲ្យ របប ក្រុង ភ្នំពេញ នោះ បច្ចុប្បន្ន ត្រូវ បានតុលាការ ឲ្យ ឃុំ ខ្លួន នៅ ពន្ធនាគារព្រៃស (ម១) ហើយ តាំងពី ថ្ងៃ ទី១០ ខែវិច្ឆិកា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #CNRPActivists
អគ្គនាយក នៃ អគ្គនាយកដ្ឋាន សម្ភារៈ បច្ចេកទេស នៃ ក្រសួង ការពារ ជាតិ នាយ ឧត្ដមសេនីយ៍ ចៅ ភិរុណ បដិសេធ ថា លោក មិនបាន ប្រព្រឹត្ត អំពើពុករលួយ ក្នុង គម្រោង អភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាម នៅ ខេត្តព្រះសីហនុ ដូច តាម ការចោទប្រកាន់ របស់ សហរដ្ឋអាមេរិក ដែល ទើប នឹង ដាក់ទណ្ឌកម្ម មក លើ រូបលោក នោះ ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Law #Sanction #ChauPhirun
លោកអ្នកនាងជាទីមេត្រី! រដ្ឋាភិបាលថៃបន្តចាប់បញ្ជូនជនភៀសខ្លួនខ្មែរ នៅប្រទេស ថៃ ទៅឲ្យរបបក្រុងភ្នំពេញវិញ ដើម្បីផ្តន្ទាទោស ជាបន្តបន្ទាប់។ ករណីនេះ គឺជារឿង រំលោភ អនុសញ្ញាជនភៀសខ្លួន របស់ អង្គការសហប្រជាជាតិ ដែលទាំងភាគីកម្ពុជា បាន ចុះ ហត្ថលេខា ទទួលស្គាល់។

អ្នក វិភាគលើកឡើងថា អាជ្ញាធរថៃចាប់បញ្ជូន ជនភៀស ខ្លួន ខ្មែរទៅឲ្យរបបលោក ហ៊ុន សែនវិញ ម្ដងហើយ ម្ដងទៀតនេះ ដោយសារតែរដ្ឋាភិបាលថៃ និងកម្ពុជា “ ប្រើវប្បធម៌អញ់ជួយឯង ឯងជួយអញ់ ”ដើម្បីពង្រឹងអំណាចផ្ដាច់ការនៅក្នុងតំបន់។

តើរដ្ឋាភិបាលថៃ និងកម្ពុជាកំពុងតែជួយគ្នាទៅ វិញ ទៅ មកតាមរបៀបណាខ្លះ?

សូមលោកអ្នកនាងរង់ចាំស្ដាប់/ទស្សនា នាទីវេទិកា អ្នកស្តាប់វិទ្យុ អាស៊ីសេរី ដែល នឹង ជជែក អំពីបញ្ហានេះ នៅរាត្រីថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចាប់ពីម៉ោង ៧ កន្លះ ដល់ម៉ោង ៨ កន្លះ ម៉ោងនៅកម្ពុជា កុំបីខាន។

លោកអ្នកនាង អាច សួរវាគ្មិន របស់ យើង ឬ បញ្ចេញ មតិយោបល់ សូម ដាក់ លេខទូរស័ព្ទ របស់ លោក អ្នកនាង នៅក្នុង ខ្ទង់ ខំមិន(Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) អាស៊ី សេរី ដែល កំពុង ផ្សាយ ផ្ទាល់ នៅ ពេល នោះ ក្រុមការងារអាស៊ីសរី នឹង ហៅ ទៅ លោក អ្នកនាងវិញ។ សូមអរគុណ!
#RFAKhmer #Politics #CNRP
លោក រ៉ុង ឈុន និង​កញ្ញា ស កណិការ នឹងត្រូវ​ដោះលែង​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​នេះ ខណៈ​លោក តុន និមល នឹងត្រូវ​ដោះលែង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។អាន​ព័ត៌មាន​ពេញ
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «លោក រ៉ុង ឈុន និង​កញ្ញា ស កណិការ នឹងត្រូវ​ដោះលែង​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​នេះ ខណៈ​លោក តុន និមល នឹងត្រូវ​ដោះលែង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។អាន​ព័ត៌មាន​ពេញ»
ចុច​លីង https://youtu.be/ihLNK-xeFwY / https://fb.watch/9e7eHwHJqI/
ដើម្បី​តាមដាន​ព័ត៌មានវិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សុក្រ ទី១២ ខែ​វិច្ឆិកា ២០២១
កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ផ្សាយ​ដំណាល​គ្នា​តាម​រលកធាតុ​អាកាសខ្លី (SW) ពេល​ព្រឹក ចាប់​ពី​ម៉ោង ៥កន្លះ ដល់​ម៉ោង ៦កន្លះ តាមរយៈ​រលក​ធាតុ​អាកាសខ្លី ៩ពាន់ ៣រយ៩០ គីឡូហឺត្ស ស្មើ​នឹង​កំពស់​៣២ម៉ែត្រ និង​១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើ​នឹង​កំពស់​២៥ម៉ែត្រ។ ពេល​យប់​ចាប់​ពី​ម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើ​នឹង​កំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥​គីឡូ​ហឺត្ស ស្មើ​នឹង កំពស់​២០​ម៉ែត្រ។
….................................................................
»» Join តេ​ឡេ​ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ​: www.rfa.org/khmer
»» យូ​ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី​ត​ធ័​រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ​ស​ប៊ុ​ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្ដាក្រាម (Instagram): www.instagram.com/rfakhmer

#RFAKhmer #Cambodian
តុលាការ​​ បាន​ដោះលែង​សកម្មជន​សង្គម បរិស្ថាន និង​សកម្មជន​នយោបាយ​ចំនួន ១៨​នាក់ កាល​ពី​ថ្ងៃទី ១២វិច្ឆិកា។ ប៉ុន្តែ​ទាំង​លោក រ៉ុង ឈុន ​និង​សកម្មជន​ផ្សេង​ទៀត រិះគន់​ថា ​ការ​ដោះលែង​ដោយ​ភ្ជាប់​ជាមួយ​លក្ខខ័ណ្ឌ​តឹងរ៉ឹង ​ជាច្រើន​នេះ ជា​រឿង​អយុត្តិធម៌។

លោក សេក បណ្ឌិត រាយការណ៍​ព័ត៌មាននេះ៖

https://www.facebook.com/rfacambodia/videos/4636653783055681